ប្រិយមិត្តមួយចំនួនធំប្រាកដជាដឹងមកហើយថា ជូវី លីន មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏មានចំណេះជំនាញជាច្រើនទៀតជាធនធានអ្នកសិល្បៈពិតៗ។ តាំងពីក្លាយជាសិល្បករឯករាជ្យមក ជូវី លីន បានបង្ហាញស្នាដៃជាច្រើនជាពិសេសចុងក្រោយនេះគឺបានថត MV ជូនតារាចម្រៀងរ៉េប ជី ដេវីត ធ្វើឱ្យហ្វេនៗរបស់ពួកគេបង្ហាញអារម្មណ៍រំភើបចិត្តមិនតិចនោះទេ។
នៅថ្ងៃទី៥ ខែកញ្ញា មានវីដេអូមួយចែករំលែកពីផេក « ditwayforever»បានបង្ហាញសមកម្មភាព ជី ដេវីត កំពុងតែថត MV ថ្មីនៅស្ថានីយរថភ្លើងក្នុងទីក្រុងភ្នំពេញ។ កំពុងចម្អិនMV ថ្មីនេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍លើសពីនេះនោះទេអ្នកដែលថត MV ឱ្យ ជី ដេវីត គឺជា ជូវី លីន។ នេះគឺជាលើកដំបូងហើយសម្រាប់អ្នកទាំងពីរក្នុងការសហការគ្នាឱ្យហ្វេនៗបានរីករាយជាមួយអ្វីដែលថ្មីនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។
សម្រាប់អ្នកមិនទាន់ដឹង ជូវី លីន មិនត្រឹមតែពូកែច្រៀង រាំប៉ុណ្ណោះទេ តែការថត កាត់តដឹកនាំទៅលើ MV គឺមានភាពទាក់ទាញចេញមកប្រណីតប្លង់ស្អាតៗតែម្តងជាក់ស្តែង ជូវី លីន ក៏បានចេញស្នាដៃបង្កើតវីដេអូចម្រៀងឱ្យតារារ៉េប Kingchi ផងដែរបន្ទាប់ពីផ្តាច់ខ្លួនពីទ្រនំចាស់ ខណៈ ជូវី លីន ក៏ធ្លាប់បញ្ចេញស្នាដៃថតMV មួយចំនួនឱ្យ វណ្ណដា ផងដែរ។

គេចាំបានថាដែរ ទំនាក់ទំនងរបស់ ជី ដេវីត និង ជូវី លីន បានធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈបន្ទាប់ពីគេបានឃើញ ជី ដេវីត ចូលទៅខម្មិនលើបទចម្រៀង ជូវី លីន កាលពីកន្លងមកនេះ។ 
កាលពីថ្ងៃទី៩ សីហា ជូវី លីន បានទម្លាក់បទ «Lying» ដោយបានរៀបរាប់ពីរឿងដ៏ខ្មៅកង្វក់បានធ្វើឱ្យអ្នកគាំទ្រលើកឡើងថាស្តាប់ហើយឈឺចាប់ជំនួស។ ជាមួយគ្នានេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍ថា តារាចម្រៀងល្បីឈ្មោះ ជី ដេវីត ក៏បានចូលទៅខម្មិនលើបទចម្រៀងរបស់ ជូវី លីន ក្នុងន័យផ្តល់កម្លាំងចិត្តជាមួយពាក្យថា «Keep it up Juvie , No Cap »។ នៅពេលនេះ គេក៏បានឃើញ ជូវី លីន ថត MV ឱ្យ ជី ដេវីត ទៀតកាន់តែធ្វើឱ្យហ្វេនៗរបស់ពួកគេបង្ហាញការសប្បាយចិត្តឡើងមក៕










