ភ្នំខ្ពស់បំផុតនៅលើភពអង្គារសព្វថ្ងៃនេះគឺជាភ្នំ Olympus ជាមួយនឹងកម្ពស់ខ្ពស់ជាងភ្នំ Everest នៅលើផែនដីរបស់យើងរហូតដល់ ៣ ដង។ ការឡើងភ្នំខ្ពស់បំផុតរបស់ពិភពលោកគឺតែងតែជាការផ្សងព្រេងដ៏គ្រោះថ្នាក់បំផុតមួយ ដោយមានអ្នកខ្លះអាចបាត់បង់ជីវិតទៀតផង នៅពេលដែលពួកគេបានឡើងដល់កំពូលភ្នំ Everest។ ទោះជាយ៉ាងណា ប្រសិនបើអ្នកសម្រេចចិត្តធ្វើដំណើរទៅក្រៅភព ដើម្បីយកឈ្នះលើភ្នំធំបំផុត និងខ្ពស់បំផុតក្នុងប្រព័ន្ធព្រះអាទិត្យ តើអ្នកនឹងជួបហេតុការណ៍អ្វីខ្លះ?
ដើម្បីដឹងចម្លើយនេះ ជាដំបូងយើងត្រូវស្គាល់ឱ្យច្បាស់ពីភ្នំ Olympus សិន។ ភ្នំ Olympus គឺជាភ្នំភ្លើងដ៏ធំបំផុតមួយនៅលើភពអង្គារ ដែលមានកម្ពស់រហូតដល់ ២៥ គីឡូម៉ែត្រ ជាភ្នំខ្ពស់បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូល បើធៀបទៅនឹងភ្នំ Everest គឺខ្ពស់ជាង ៣ ដងឯណោះ។ ខណៈពេលដែលការឡើងភ្នំអេវឺរេសត្រូវបានចាត់ទុកថាជាសកម្មភាពគ្រោះថ្នាក់ ការឡើងលើភ្នំ Olympus គឺកាន់តែគ្រោះថ្នាក់ជាងនេះទ្វេដង។ មុនពេលចាប់ផ្តើមដំណើរឡើងភ្នំរបស់អ្នក គឺតម្រូវឱ្យអ្នកមានបេសកកម្មអវកាសជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីឆ្លងកាត់ចម្ងាយរវាង ផែនដី និងភពអង្គារ រួមជាមួយនឹងការចុះចតប្រកបដោយសុវត្ថិភាពនៅលើភពក្រហម។
យើងដឹងហើយថា អាកាសធាតុនៅលើភពអង្គារគឺអាក្រក់ជាងផែនដីទ្វេដង ហើយភាពប្លែកមួយទៀតបរិយាកាស Martian គឺថាវាជាកាបូនឌីអុកស៊ីតស្ទើរតែទាំងស្រុង។ នេះមានន័យថាអ្នកនឹងត្រូវការអាវអវកាសដែលផ្តល់នូវការផ្គត់ផ្គង់អុកស៊ីសែនជាប្រចាំដើម្បីដកដង្ហើម។ ចំពោះឈុតនេះ អ្នកនឹងមិនចាំបាច់កែតម្រូវកម្រិតអុកស៊ីហ្សែនរបស់អ្នកនៅពេលឡើងដល់កម្ពស់ខ្ពស់នោះទេ ហើយនៅពេលអ្នកចាប់ផ្តើមការធ្វើដំណើររបស់អ្នកពីមូលដ្ឋានដើម អ្នកនឹងត្រូវប្រឈមមុខនឹងច្រាំងថ្មចោទបញ្ឈរស្ទើរតែខ្ពស់ដូចភ្នំអេវឺរ៉េស ដែលមានចំងាយពី ៧ ទៅ ១០ គីឡូម៉ែត្រអាស្រ័យលើទីតាំង។ 
ប្រសិនបើអ្នកជំនះឧបសគ្គនេះបាន ផ្លូវបន្ទាប់នឹងកាន់តែលំបាកជាមួយនឹងជម្រាលភ្នំដ៏ក្រឡុកក្រលាក់។ អ្នកនឹងត្រូវការដើរមិនឈប់ប្រហែល ៣០ ម៉ោងដើម្បីទៅដល់កំពូល ប្រសិនបើមិនមានបញ្ហាអ្វីនៅតាមផ្លូវ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះក្នុងឈុតអវកាសដែលមានទម្ងន់ប្រហែល ៣៨ គីឡូក្រាមគឺពិតជាពិបាកខ្លាំងណាស់។ ប៉ុន្តែជាសំណាងល្អ ទំនាញផ្ទៃរបស់ភពអង្គារមានត្រឹមតែមួយភាគបីនៃផែនដី ដែលធ្វើឱ្យឈុតអវកាសមិនធ្ងន់ដូចនៅលើផែនដី។ ឈុតអវកាសនឹងផ្តល់ឱ្យអ្នកនូវអ្វីៗទាំងអស់ដែលអ្នកត្រូវការដើម្បីរស់រានមានជីវិតដូចជា អុកស៊ីសែន អាហារ និងទឹក។ 
បន្ទាប់មកទីបំផុតនៅពេលដែលអ្នកទៅដល់កំពូលភ្នំ អ្នកនឹងឆ្លងកាត់ពពកស្តើងនៃចំហាយទឹក ដែលអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល និងទទួលបានអារម្មណ៍អស្ចារ្យមិនធ្លាប់មាននៅលើភពអង្គារ។ នៅលើកំពូល អ្នកនឹងជួបនឹងរណ្ដៅយក្សមួយដែលមានទទឹង ៨៥ គីឡូម៉ែត្រ ដែលស្មើនឹងទទឹងនៃបឹង Ontario ។ ជាមួយនឹងបរិយាកាសដ៏ពិសេសបែបនេះ អ្នកនឹងមានអារម្មណ៍ថាអ្នកកំពុងឈរនៅលើកោះដ៏ធំល្វឹងល្វើយមួយក្នុងលំហ ដែលហ៊ុព័ទ្ធដោយដីក្រហម ហើយវានឹងក្លាយជាពេលវេលាដែលមិនអាចបំភ្លេចបាន៕
		
	









