Home Blog Page 869

តើនឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ចអាមេរិក ប្រសិនបើលោកស្រី Harris ជាប់ឆ្នោត?

0

សហរដ្ឋអាមេរិក៖ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ គឺជាថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិកជាផ្លូវការហើយ តើរវាងអ្នកទាំងពីរគឺ Donald Trump និងលោកស្រី Kamala Harris ម្នាក់ណាជាអ្នកជាប់ឆ្នោតទៅ? ទោះជាយ៉ាងណាអ្នកទាំងពីរសុទ្ធតែប្តេជ្ញាជំរុញសេដ្ឋកិច្ចអាមេរិក ប៉ុន្តែគោលនយោបាយរបស់ Trump ហាក់មានហានិភ័យបន្តិចចំពោះសេដ្ឋកិច្ចពិភពលោក ផ្ទុយទៅវិញគោលនយោបាយរបស់លោកស្រី Harris ប្រសិនបើជាប់ឆ្នោតគឺលោកស្រីផ្តោតលើចំណុចផ្លាស់ប្តូរតូចៗប៉ុណ្ណោះដូចជា បង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន និងកាត់បន្ថយតម្លៃម្ហូបអាហារ រួមទាំងធ្វើឱ្យបរិយាកាសធុរកិច្ចអាមេរិកកាន់តែមានភាពទាក់ទាញជាងមុន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE5bt34RT6DomnRvHWdlT4QZtFWTxIb37iaOE8To6zc6Nl8CenSUQFKIb9aCpMKRGfl9qpbDcre4PZIW4yIf9MT7Af-s7EiN7xiTB4Ck79qQ8UuIkeKwUgekLiMKrpN3TutMGvFFvKUKgOoPhzJcaCHwiKc2cFBewoK7RNFGb-y-m2LGzmV-7py9F_cILM/s3072/image_2024-11-05_13-21-16.png

    យោងតាមការសែត Time ប្រសិនបើលោកស្រី Harris ក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់ប្រទេសអាមេរិក លោកស្រីនឹងអនុវត្តគោលនយោបាយដូចជា៖
    ១.សាងសង់ផ្ទះថ្មីៗជាច្រើន៖ ជាការពិតណាស់ អត្រាការប្រាក់ខ្ពស់កំពុងធ្វើឱ្យជនជាតិអាមេរិកស្ទាក់ស្ទើរក្នុងការទិញផ្ទះ។ លើសពីនេះការផ្គត់ផ្គង់ផ្ទះនៅក្នុងទីផ្សារបន្ទាប់បន្សំក៏ខ្វះខាតផងដែរ ដោយសារម្ចាស់មានការស្ទាក់ស្ទើរក្នុងការលក់។ ទោះជាយ៉ាងណា ប្រសិនជាប់ឆ្នោតលោកស្រី Harris នឹងស្នើផ្តល់ជំនួយការបង់ប្រាក់ចំនួន ២៥,០០០ ដុល្លារដល់អ្នកទិញផ្ទះ ដែលផែនការនេះនឹងជួយមនុស្សប្រហែល ១ លាននាក់ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpyJ2w8nleS_p9JDj8UPRowNrXxJQjkiaLK3TugTsB5E_0aYOFPdF582QK6HvCYrYVFyfPBmo2_m5h7ZSJyd391dc5ws8E9dvFzQvta9AvxrMTqpcroaCcUCDxltdtz84RWTChYTxPqlc6D0t5p8GpQj53PCDGjc404h1icc6bn9gvQTUcZKns_erxan2c/s1920/image_2024-11-05_13-21-18.png

    ២.ថ្លៃព្យាបាលធ្លាក់ចុះ៖ រដ្ឋបាលរបស់ Harris អាចបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយលើការថែទាំសុខភាពដែលត្រូវបានអនុវត្តដោយរដ្ឋបាល Biden ។ លើសពីនេះ លោកស្រីបានស្នើវិធានការបន្ថែមមួយចំនួន ដើម្បីជួយប្រជាជនអាមេរិកសន្សំលើថ្លៃព្យាបាល ដូចជាការពង្រីកសិទ្ធិរបស់រដ្ឋាភិបាលក្នុងការចរចាតម្លៃថ្នាំ បង្កើនការគាំទ្រផ្នែកពន្ធ ដើម្បីទូទាត់ថ្លៃធានារ៉ាប់រង និងពង្រីកអត្ថប្រយោជន៍ថែទាំសុខភាពដល់មនុស្សចាស់នៅផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_nwrW9YT9HeHn1gPyOXjbedwIQfUa8mdal4c9dAugNGaLXs3ZtmI568xpk8YEa-mfsiTf8ziw-ca9_n76gLh0XuCV1EjZGpLLSGScUQwMwBn1LOkUkPUgidpS0L7DNeAYbFIHn6nrsED_ixG5khpQ4iJrlPCogN4gmRDQXUBw7DLqiGH6Ce4-hkZkYvvO/s1200/image_2024-11-05_13-21-19.png

    ៣.តម្លៃអាហារមិនកើនឡើងទេ៖ ដើម្បីទប់ស្កាត់តម្លៃខ្ពស់ ហារីសបានស្នើឱ្យហាមឃាត់អ្នកផ្គត់ផ្គង់អាហារ និងគ្រឿងទេសមិនឱ្យដំឡើងថ្លៃហួសហេតុពេកទេ។ ដូច្នេះតម្លៃអាហារមិនកើនឡើង និងធ្លាក់ចុះ នឹងធ្វើឱ្យប្រជាជនសប្បាយរីករាយជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfZJKqOc7bud7LUhROD3ExT3aTHuJWSU4hya2P6YiWEuk_Zyruz_DqOQvqFWP2e0a7Ae0Ef4YT9aHxyNmaUD7pjcsh13hJFWdorzbImxCqiS-Ykl3OH8K5TBgJNIOFbhPn-RNG61QQtMqlI64OOWh1bm_XuKFbYTNdMZUM7lxndzlDv34WxJyThTLdF92m/s2048/image_2024-11-05_13-21-20.png

    ៤.ពន្ធនាំចូលមិនកើនឡើងក្នុងទ្រង់ទ្រាយធំទេ៖ Harris នឹងបន្តគោលនយោបាយពន្ធតាមគោលដៅរបស់លោក Biden ដោយមិនដំឡើងពន្ធនាំចូលហួសហេតុពេកទេ។ គោលនយោបាយនេះគឺខុសពី Trump ប្រសិន Trump ជាប់ឆ្នោតនឹងដំឡើងពន្ធនាំចូលទ្រង់ទ្រាយធំ ដែលនឹងធ្វើឱ្យគ្រួសារវណ្ណៈកណ្តាលខាតបង់រាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗ៕

ចិនមានមហិច្ឆតាក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោក

0

ប្រទេសចិន ៖ ចិនមានមហិច្ឆតាក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោក ដោយចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ចិនបានកើនឡើងរហូតដល់ជាង១១លានកន្លែង ។ វាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តកាត់បន្ថយការបំពុលបរិយាកាស និងការអភិវឌ្ឍឧស្សាហកម្មរបស់រដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht5I9zAOs5tkvAyQ4mFCDCk6jDGA8O1MEHXNUBZ9mmv3Gok-wU0310aF_Cud1AFwi1V2CfGGdjp8WO5hQ6tjDdxS8o3XMTvO3S5H3PtSBr2OEb-_pXx3Y4U7WQ3Ncx2hoIacGZdPJR2yg9Q6dS1HwRahQ0q8rOhPBsKGdu0Y0Cpt3pq3dnNP3-XjUq0DqN/s1600/image_2024-11-05_10-31-27.png

ការពង្រីកស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅប្រទេសចិនបញ្ជាក់ថា រដ្ឋាភិបាលចិនបានជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីឱ្យបានច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ, កាត់បន្ថយជាតិពុលលើអាកាស និងជំរុញការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc6LEQJpYVPRcPuRbKILCYg-TWFnosxC1dgPUoBhfeXnbaIlmNAy65fO8YY-qiWEurq_xrwLoS45x8DoxyBsFuPJDmyrncG261HUtMbJZ1UwNeJ3wIbzbZahtIvCXdhDADJ7YpGUXXbl-aCanJQXotpHMddyADPqnJnz8VZItbFKJCDCSyGkUGgaLlkCOS/s1200/image_2024-11-05_10-31-28%20(2).png

ទិន្នន័យរបស់ភ្នាក់ងារថាមពលជាតិបានបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ស្ថានីយសាកថ្ម គឺនៅចុងខែកញ្ញា ឆ្នាំ២០២៤ ចិនមានស្ថានីយសាកថ្មសរុបជាង១១លានកន្លែង កើនឡើងជិត៥០% បើធៀបនឹងឆ្នាំ២០២៣ ។ ស្ថានីយសាកថ្មបែងចែកជា២ប្រភេទ រួមមាន ៖

១-ស្ថានីយសាកថ្មសាធារណៈ ៖ ស្មើជាង៣លានកន្លែងនៅទូទាំងប្រទេសចិន ដូចជា ៖ ក្នុងផ្សារទំនើប, អគារការិយាល័យ, ស្ថានីយប្រេងឥន្ធនៈ និងនៅតាមផ្លូវសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីធ្វើដំណើរផ្លូវឆ្ងាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRUQ_Hb278VEmnLLmZe0huned75Ho13FtAlGshh7hNjcT0etFITg37cAgYO4UaB2vDVjJ1nvmghHH7Jcnp-kGU0p0nWSe51bPviTmaA5a6thOZxOjAq8YMGIyGFtmeKPrmZAQ1hx8nfTiIMuyLRN4UgEzJZy8Q17OYTR6BKhTWw1Pu5YH01fXz99Xzls16/s1480/image_2024-11-05_10-31-28.png

២-ស្ថានីយសាកថ្មឯកជន ៖ ស្មើជាង៨លានកន្លែង ដូចជា ៖ ក្នុងលំនៅឋាន, ខុនដូ និងអគារស្នាក់នៅ ដើម្បីឱ្យម្ចាស់រថយន្តអគ្គិសនីអាចសាកថ្មរថយន្តក្នុងលំនៅឋាន និងពុំខាតពេលវេលាធ្វើដំណើរទៅស្ថានីយសាកថ្មសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB3i7GWKNGzLIGGd3Y-fKyfvZzhhU_BXrqE3JzpnLeIIcEBoECH9FUvts-pYT637mDAFSOJfdqHt7lYxYZOINym0isXAeU-UhUTKHaftZ5n0-Mc9Eyd7XujHdOlz00FX-tLMUkhXCsyju_d__Aa6NiaPADf3H7P8Sf_Tz_bxmHWATEg__i03Xqv1xZagWP/s1200/image_2024-11-05_10-31-32.png

ការពង្រីកស្ថានីយសាកថ្មនេះ ស្របគ្នានឹងចំនួនរថយន្តអគ្គិសនីថ្មីចុះបញ្ជីនៅចិនរហូតដល់ជាង២៨លានគ្រឿង មានន័យថា ចំនួនស្ថានីយសាកថ្មអាចបំពេញតម្រូវការសម្រាប់រថយន្តពលរដ្ឋ ។ ក្រៅពីនេះ រដ្ឋាភិបាលចិនបានជំរុញការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្ថានីយសាកថ្មឆាប់រហ័ស (Fast Charging) ដើម្បីកាត់បន្ថយពេលវេលាសាកថ្មផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-pWjEjLNuaFeKtVj3pl30CGPbOrx6jLR6-m727HndT3gWt2CkJ-EvAM-qS88hP6riXtL_QAkq-i4t-E2ZVLNh4K3Nz6ul90YXRQ_Qme2goY8Hi_75ieePOvxPvhsQo74p8KMX-38ckavMj9OjNeebOIRfLz2B8mnynmyb0rM0CffbGUXsVXgn2L7Fwf7/s2048/image_2024-11-05_10-31-29%20(2).png

ប៉ុន្តែស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ចិនពុំមានគ្រប់ទីកន្លែងទេ ជាពិសេស នៅតំបន់ជនបទ និងភាពមិនស្មើគ្នារវាងចំនួនស្ថានីយសាកថ្ម និងរថយន្ត ។ រដ្ឋាភិបាលចិនបានព្យាយាមដោះស្រាយបញ្ហានេះ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlM1Ds8MyDt2tRWAijfzm8MJsC-lHiA34nYcpZlMfxJ9G3Q3YzZGyzVtykkifq3a_c6ymXS5sJpqCHroAzK2ioN8fW5-lt5tOiHXfCbbi6_uMTwBFuS8Jae5Qq4ugE2H2AAGiL6sGZ9ktO0X6wZ17KNCpvRVNcY2-Ch_XqTOs8CFZpQnL_yjKzjMeH6T-/s1199/image_2024-11-05_10-31-29.png

បើទោះជាស្ថានីយសាកថ្មពុំគ្រប់គ្រាន់ក្តី ប៉ុន្តែចិនចង់ក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតលើពិភពលោក ដោយពង្រីកស្ថានីយសាកថ្មឱ្យបានច្រើនកន្លែងដើម្បីជំរុញឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់រថយន្តប្រេងឥន្ធនៈ ។ ក្រៅពីនេះ ក៏មានការសហការរវាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនដើម្បីឈានទៅប្រើប្រាស់រថយន្តអគ្គិសនីទាំងស្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzomtpRA9Zr2PaRfcA35Wr0pEKG1sQDueMVry5Ksd5mizNUJLcyuVa2VAss5BvGXB1g1AWUk32Pt739pqJmm1G2JzZipysMybWuhwjlqtYuFnPYiBLWYX7M9-bR8DItX5ohX7d-Jr-NhNqMTpZG33ZmcHe_nuxMR9lNKinOYMbR65bTDChbO4IoTIv7wd/s1920/image_2024-11-05_10-31-31.png

ហេតុនេះ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ព្រមទាំងការគាំទ្រពីក្រុមហ៊ុនឯកជននឹងអាចធ្វើឱ្យប្រទេសចិនយកឈ្នះលើឧបសគ្គផ្សេងៗ ហើយពលរដ្ឋនឹងរស់នៅដោយគ្មានការបំពុលបរិស្ថាន ៕

នាយករដ្ឋមន្ត្រីថៃថាកោះកុតជារបស់ថៃ និងសូមពលរដ្ឋឈប់បារម្ភពីការបាត់បង់

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងថា កោះកុត គឺជារបស់ប្រទេសថៃ ថៃនឹងពុំព្រមបាត់បង់កោះនេះទៅឱ្យប្រទេសណាទេ ហើយលោកស្រីគិតពីផលប្រយោជន៍ជាតិជាធំ ។ លោកស្រីបានបញ្ជាក់ទៅកាន់ពលរដ្ឋបែបនេះ ក្រោយពីពលរដ្ឋបារម្ភខ្លា.ចបាត់បង់កោះកុតទៅឱ្យកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjg-p3BXn69lzI4hgFLVQ25-BUIUGFqBKSSyyIJnPiDb2cQ6iJ2wAGgbE5Erp4VGO1ku_WHWO1AmhrfbzY6jGreJ1Nxm2OcD7qwFqg0TRhM4T8SeSbVHEXVRNGwz0CiYndKu0SvHPOvwsMnI2cbp9qz_dXmew5afPtSYgJ-d_sIIg01Z-BV7ANRkZ7QIZ/s1000/photo_2024-10-25_09-40-01.jpg

កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ផេថងថាន នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណបក្សភឿថៃ បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានការងារ និងបញ្ហាផ្សេងៗ ដែលមានមន្ត្រីរដ្ឋាភិបាលជាច្រើនរូបចូលរួម ។ កិច្ចប្រជុំក៏បានលើកឡើងពីការចុះ MOU 2544 ពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រជាមួយកម្ពុជា និងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1dl6qGeWE28segG3FO5uLv1oUMYK_ShpUwdNP5e-EoN8QMzTxiH_bcFFqhBE2pmKZzF6fnE_rA70LHkOo10vIzZzy51REOxW8WI8b9b9JyR5u609rbYKfA_MSd3c5peXmpfUh9nWgbx_OENS-xPwVPWV-b5ANAcDmTJrwsXiz1twnxuJXm9qKcMlRsivP/s750/image_2024-10-25_09-50-18.png

លោកស្រី ផេថងថន បានថ្លែងក្រោយកិច្ចប្រជុំថា ៖ «កោះកុត ជារបស់ថៃតាំងពីយូរមកហើយ កម្ពុជាក៏បានដឹងដែរថា កោះកុតជារបស់ថៃតាមសន្ធិសញ្ញាបារាំង ។ រដ្ឋាភិបាលថៃនឹងពុំព្រមបាត់បង់កោះនេះទៅឱ្យប្រទេសណា យើងពុំធ្លាប់មានបញ្ហាជាមួយកម្ពុជាទេ ប៉ុន្តែពលរដ្ឋថៃយល់ខុសខ្លួនឯង ។ ការចុះ MOU 2544 រវាងថៃ និងកម្ពុជានៅតែដំណើរការ គ្មានការលុបចោលទេ ពីព្រោះការលុបចោលត្រូវមានការយល់ព្រមពីថៃ និងកម្ពុជា ហើយបើថៃលុបចោលនោះនឹងត្រូវកម្ពុជាប្តឹង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdpzN9BCElQQ23af_mFOcMONy3UFZPdZrgBOqG_z7o4TtknQhbXLQ679iiCCMMiHxSAPecCmZFCwcGVhc1tfrkvSEv0kERIAjb_x-Ng09QR2eh9qpvQLmo7-OmTPXmgsVRFRNdhNiauIox5pHkTTooMUyuOXKSgejUq8LC4MQGF2GmLXJ7EUhbmSzDDIu/s1125/440416040_1049153913216241_6117447501916295714_n.jpg

ចំណែកកោះកុត ពុំពាក់ព័ន្ធនឹងការចរចា MOU ទេ ហើយសូមពលរដ្ឋថៃគ្រប់រូបសប្បាយចិត្ត និងឈប់បារម្ភទៀតទៅ ពីព្រោះថៃនឹងពុំបាត់បង់កោះនេះទេ ។ ប្រទេសថៃពុំអាចលុបចោល MOU ឡើយ បើគ្មានការយល់ព្រមរវាងថៃ និងកម្ពុជា បើទោះជាមតិមួយចំនួនស្នើឱ្យរដ្ឋាភិបាលថៃលុបចោល MOU ក្តី ដើម្បីកុំឱ្យមានទំនាស់ជាមួយប្រទេសជិតខាង ។ ការរក្សាភាពស្ងប់ស្ងាត់ គឺជារឿងសំខាន់ ហើយបើថៃលុបចោល MOU តើនឹងទទួលបានអ្វី? ករណីថៃលុបចោលជាឯកតោភាគីនឹងត្រូវកម្ពុជាប្តឹងមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzYUoE1_9LgkuJeJT6mEpNHdEZx8pnPGAe7AT6dRRF_W6FesIEiT9XRVxkQALvIWIDHbC9HoeOcxiGo5SXFtzPR1L3pd9ynTq8c5Db8_8jUQi0tMRJtjwgO5YwIOpotLCLxt_HzYJ1YWGRQipBivkpj_eSiIOFY23Uop4xpJlcOhkZTpEDJG1u-DRvoAt/s1440/438299084_1049153959882903_8189402187514633179_n.jpg

ពលរដ្ឋថៃគួរតែជ្រាបពីចំណុចខាងក្រោមនេះ ៖
១-MOU មិនពាក់ព័ន្ធនឹងកោះកុតទេ
២-MOU គឺជារឿងរវាងប្រទេសពីរ បើចង់លុបចោល ត្រូវតែមានការយល់ព្រមពីប្រទេសទាំងពីរ
៣-ថៃពុំចាញ់ប្រៀបពាក់ព័ន្ធនឹង MOU ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFjfS9NEsH7UuVF50CeLjIqBSBCgWJZ__CQo04YLIaEurFqKwqH7yYgztUYEFyJV7tp12a3oDdbwOcouB9z0MHWoJEmtByWLSImJVp6_E3VFxz1bE6O-hMuKtAdBz-lv8DxDkZ5wDpZEhdfC5-9IHOFTpp5WHZnVZifa3_H42AF5_P3nM8Y9Kc_5raWRd/s1242/438223659_1049153933216239_7070336329795672546_n.jpg

ហេតុនេះ សូមពលរដ្ឋកុំយករឿងនយោបាយមកលាយឡំធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ និងកម្ពុជា ហើយយើងចង់ឱ្យពលរដ្ឋយល់ពីគ្នាទៅវិញទៅមក ។ រីឯបញ្ហាថាមពលក្រោមសមុទ្រ ថៃត្រូវតែសិក្សាលម្អិតពីការបែងចែកគ្នាជាមុនសិន ដើម្បីឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍យ៉ាងយុត្តិធម៌ ដោយថៃបានបញ្ជូនគណៈកម្មការទៅសិក្សាលម្អិតជាមួយកម្ពុជា ។ ខ្ញុំជាពលរដ្ឋថៃ១០០% ទើបខ្ញុំគិតពីប្រទេសថៃ និងពលរដ្ឋជាចម្បង រដ្ឋាភិបាលនឹងរក្សាទឹកដីមិនឱ្យបាត់បង់ និងធ្វើឱ្យពលរដ្ឋមានសេចក្តីសុខបំផុត ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ៕

ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញស្មាតហ្វូនសេរីថ្មីជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់ក្នុងពេលឆាប់ៗនេះ

0

ប្រទេសចិន៖ ស្មាតហ្វូនដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែវិច្ឆិកានេះហើយ ត្រូវបានគេដឹងថាជា Mate 70 ដែលជាការអាប់ដេតថ្មីពី Mate 60 ដ៏ពេញនិយមកាលពីឆ្នាំមុន។

នេះបើយោងតាមអ្នកតំណាងក្រុមហ៊ុន Huawei លោក Richard Yu បានសរសេរនៅលើ Weibo កាលពីថ្ងៃទី ៤ ខែវិច្ឆិកាថា “Mate ដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រនឹងដាក់បង្ហាញនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLKlHlX-zsTS4gzm57mNO0qLnGp0S0c0Tog_QXekpHX57JXIyrfhkKvS0Q8fyWLuX3PUbxNxF4iAb-muNbxyK_aB9OoJzXUneQvoB9zASyPejC7mujZ8c72_P2QXfZFiallpDqwY2VIwD6FEafovZo4MFf_x7zZAeUcs20pcyhBXsM7QELDCr5DxA4rjD/s2560/image_2024-11-05_09-33-28.png

ទោះជាយ៉ាងណា លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីឈ្មោះផលិតផល ឬពេលវេលាចេញលក់នោះទេ។ ទោះបីជាយ៉ាងនេះក្តី ម៉ូដែលថ្មីដែលនឹងដាក់បង្ហាញ ទំនងជា Mate 70 ដែលស្នងតំណែងពី Mate 60 ។ Mate 70 ត្រូវបានគេរំពឹងថានឹងបំពាក់ដោយបន្ទះឈីប Kirin 9100 ដែលផលិតនៅលើដំណើរការ 5 nm ដោយ SMIC ។ លើសពីនេះ ផលិតផលអាចត្រូវបានដំឡើងជាមួយ HarmonyOS 5.0 ដែលជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទបង្កើតឡើងដោយក្រុមហ៊ុន Huawei និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgGal_ZF6XtSpmLHZUsaNrkD7X0eUfm5BLF_uQ2Pm6ZsV1j8ok4wHrurtiR5PWwlFWtzdvR4eEYQolISkm_iGAbLC0iuTodo74OG2FrIUntOJBwL9dpuN8rexgy_GVnFe19psNiftNFTY8is5g73vT31zrdY3H0BkxnTkcIzRquhyphenhyphen5yAGYu9q1ttqbRDFz/s700/image_2024-11-05_09-34-02%20(2).png

នេះបើតាម South China Morning Post ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei កំណត់គោលដៅលក់ខ្ពស់ជាងជំនាន់មុន ដោយចំនួនគ្រឿងបន្លាស់ត្រូវបានកុម្ម៉ង់កើនឡើង ៥០% បើធៀបនឹង Mate 60 ហើយក្រុមហ៊ុនក៏ត្រូវបានគេនិយាយថាបានត្រៀម Mate 70 ស៊េរីថ្មីនេះច្រើនជាងមួយលានគ្រឿងសម្រាប់ចែកចាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYgG-WDTcoNQHWcmGFRFayS7iivrn3sjhTQhSbnU4pehPNyRP9mGLalYxX765A_QGRJnPOGhrlawQ3CgE4Fe-dXweCNQ3jvJ4rB0TlGjRP1TNfHKu0ZCKwnAB8VZyChG_nXUS6nOQxAUdRoNWtlbB9LeKxnCKc7n-IMZUB01tpWaN-IuhX7BWCWWvKqHJ/s1200/image_2024-11-05_09-34-02.png

គួរបញ្ជាក់ដែរថា កាលពីខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវការដាក់បង្ហាញស៊េរី Mate 60 ដែលជាស្មាតហ្វូនអាចប្រើ 5G ដំបូងបង្អស់របស់ខ្លួន។ យោងតាមអ្នកវិភាគ ការដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននៅខែនេះ នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងបន្ទាប់របស់ Huawei ក្នុងការដណ្តើមយកចំណែកទីផ្សារនៅក្នុងផ្នែកស្មាតហ្វូនកម្រិតខ្ពស់ ហើយក្រុមហ៊ុនក៏នឹងបន្តប្រកួតប្រជែងជាមួយ Samsung និង Apple ក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកផងដែរ៕

ប្លែក! ប្រទេសផ្សេងផលិតថ្នាំកម្ចាត់មូស ខណៈប្រទេសចិនស្រាប់តែបង្កើតរោងចក្រផលិតមូសទៅវិញ

0

ប្រទេសចិន៖ មូសគឺជាសត្វដែលសម្លា.ប់មនុស្សច្រើនជាងគេបំផុតលើលោកក្នុងមួយឆ្នាំៗ ដោយប្រទេសដទៃតែងតែនាំគ្នាផលិតថ្នាំកម្ចាត់មូស ឬស្វែងរកវិធីផ្សេងៗដើម្បីកម្ចាត់សត្វល្អិតមួយនេះ ខណៈប្រទេសចិនស្រាប់តែបង្កើតរោងចក្រផលិតមូសទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNII4TqAZVpvR2GVoa_x3URM72zHQr7njyn8li_EKQU4o3Xr_MVtgZDjik0yFEYz7-w6s8L7NvBHlXlKEBo7wO65GGg2lfvql-u-l0Rblc0FfhvPPGucXP9eFtzLT3sHlfvsbLkW2jQzASXDFQY5ve34_VxDjrWxgcpVrf8Ogh9p8zHpYhoVGPGugI3_L/s1280/photo_2024-11-04_14-28-30.jpg
សារព័ត៌មានបរទេសរាយការណ៍ថា នៅស្រុក Huangbo ទីក្រុង Guangzhou ប្រទេសចិន មានរោងចក្រដ៏ធំមួយ ត្រូវបានគេស្គាល់ថាជារោងចក្រផលិតមូស ដែលមានតួនាទីផលិតមូសរាប់លានក្បាល ហើយបញ្ចេញពួកវាទៅក្រៅរៀងរាល់សប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioapAl_TFHW52PLSrPldE6iOOF_GL57AcUncTQzGoLCTnY9yJ_xlpol7xIegvE-TWZDC_rgM2GliRTm6sYOpEjw9XCzgogjxXziduo-HGhtDnETFGNd8P3ntpC6XgsWjRg4KWTyIk9KWqhvMATX0tVd73dQw-0G4olk-E0kF9eBE-ahsD0p2Q-OXEjuDC4/s1110/photo_2024-11-04_14-28-31.jpg

ការសាងសង់រោងចក្រនេះមានគោលបំណងផលិតមូសឈ្មោល និងដោះលែងមូសឈ្មោលឱ្យទៅបន្តពូជជាមួយមូសញីក្នុងព្រៃ ដោយនៅក្នុងខ្លួនមូសឈ្មោលគឺមានផ្ទុកបាក់តេរីម្យ៉ាងឈ្មោះថា Wolbachia ដែលជាប៉ារ៉ាស៊ីតធ្វើឱ្យមូសញីមិនអាចមានពងបាន ឬគ្មានកូន ដើម្បីការពារពងមូសពីការវិវត្តទៅជាដង្កូវ កាត់បន្ថយបន្តិចម្តងៗនូវចំនួនមូសព្រៃនៅក្នុងធម្មជាតិ ដោយហេតុនេះកំណត់ហានិភ័យនៃការរីករាលដាលនៃជំងឺ។ ដូច្នេះមូសឈ្មោលដែលរោងចក្រផលិតគឺមិនមានគ្រោះថ្នាក់ដល់មនុស្សយើងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi867VdLFElLWqWrbV2Gg-EX93K8UW8zb_R8D0CgABlKKDThFehGGyy8ke4S40-K4XfQbeX7R04nKO_dQ13ghx8Cmz6k8e3vaTuPxFC0xB4ipvHMY8D51egr0U16SlbnFMwv9UBU9XvLXHkYik76St3B8Liu2X4THwf4sRGd3mjba9RaSfun0qlKexCc_vl/s1200/photo_2024-11-04_14-28-32%20(2).jpg
វិធីសាស្រ្តនេះត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមូសនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ យោងតាមមតិរបស់ប្រជាជនដែលរស់នៅក្បែរតំបន់បញ្ចេញមូសក្នុងទីក្រុងក្វាងចូវ ចំនួនមូសបានថយចុះគួរឱ្យកត់សម្គាល់នៅរដូវក្តៅ ហើយពួកគេមិនចាំបាច់ប្រើមុង ឬថ្នាំបាញ់មូសទៀតទេ។ ភាពជោគជ័យនៃរោងចក្រផលិតសត្វមូសក្នុងប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសជាច្រើន។ បច្ចុប្បន្នប្រទេសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិក ប្រេស៊ីល បានកំពុងដាក់ពង្រាយបច្ចេកវិទ្យានេះក្នុងមូលដ្ឋាន ដើម្បីជួយការពារសុខភាពសាធារណៈឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9WcQXRIHmJaDKsHSdIlmRC0DItyuRwvxm71-Ucf6XrJT6cWDbMF7shLx6aeUUzSlgPOtKId8MWiOqe623fhXw8b5LlyVsrCxT8OWkb6UD6DpFMpepLf2v6xcanSMusXxLoJE7x1cd4fSNyHfHYLcZ9GBHdPLjH3eSz1Zu32J-w_YcIgQB2MDq0ufW6Nl/s1280/photo_2024-11-04_14-28-32.jpg

ជាមួយនឹងសមត្ថភាពក្នុងការផ្លាស់ប្តូរជម្រកមូសដោយការទប់ស្កាត់ពួកវាពីការបន្តពូជ បច្ចេកវិទ្យា Wolbachia ក៏ផ្តល់នូវក្តីសង្ឃឹមសម្រាប់ការគ្រប់គ្រងជំងឺប្រកបដោយនិរន្តរភាពផងដែរ។ សរុបមក រោងចក្រផលិតសត្វមូស និងបច្ចេកវិទ្យា Wolbachia នៅទីក្រុងក្វាងចូវ មិនត្រឹមតែជាការពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងជាបដិវត្តន៍វិទ្យាសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វមូសផងដែរ។ ការអភិវឌ្ឍន៍ និងពង្រីកបច្ចេកវិទ្យានេះទៅកាន់ប្រទេសជាច្រើនទៀតអាចជាគន្លឹះនៃអនាគតដែលគ្មានជំងឺ។ ដូច្នេះប្រសិនបើបច្ចេកវិទ្យានេះត្រូវបានអនុវត្តទូទាំងពិភពលោក យើងនឹងអាចឃើញពីការថយចុះនៃអ្នកស្លាប់ដោយសារសត្វមូសហើយ៕

ស្ងាត់ៗ! Neymar គ្រោងសាងសង់វិមានដ៏ធំស្កឹមស្កៃមួយនៅទីក្រុង Miami រដ្ឋផ្លរីដា

0

សហរដ្ឋអាមេរិក៖ Neymar Jr ដែលជាតារាបាល់ទាត់ឆ្នើមម្នាក់របស់ប្រេស៊ីល បានចំណាយលុយ ២៦ លានដុល្លារដើម្បីទិញដីក្បែរមាត់ទន្លេនៅទីក្រុង Miami រដ្ឋផ្លរីដា ក្នុងគោលបំណងសាងសង់វិមានដ៏ធំស្កឹមស្កៃមួយនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQAjLGn2a5TMBXuu3jvXk-DPPHwiCI8XTkmAEKr3hejNb4BBk3EMbSqeOpWDHj-T7B7pzfvPLCbU2Ga-SbXkNxBfiemgI8hxqgzRlAKKKGB9DuIrdVvHqdO_E4G4RLNQ9LBdolLF5CSWIELKovVbx90Fqj4DGQl86Qpa2wtZU0iHVOb0BunnMYT6K-078c/s1200/image_2024-11-05_08-42-41.png

យោងតាមកាសែតបរទេស Wall Street Journal បានឱ្យដឹងថា ដីនេះមានទំហំតិចជាងមួយហិចតា ស្ថិតនៅ Bal Harbour ដែលជាតំបន់សម្បូរទ្រព្យធន។ ការទិញដីផ្ទះក្បែរមាត់ទន្លេនៅទីក្រុង Miami ក្នុងរដ្ឋផ្លរីដា ត្រូវបានគេជឿថា អាចជាតម្រុយមួយដែលថា Neymar ទំនងនឹងផ្លាស់មកលេងនៅក្លឹប Miami វិញនៅឆ្នាំក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg904j1HQAIN2htxz5-wrPHdJ9CebgC22jkhu9UAL-59GTE8YU93nUMlo-pOeiCnbC0qjMhq2zt-DOPT9Pl_8Bh-aieihLCPATBcZDmJvOEvVZI6K6OBslCDQdDf3DgIOf-v5QeTb23rIZ0p509UuHI3nbK4nawJncCUFOSwnxi_i4o0vmsRcyk7XAGRvW6/s960/image_2024-11-05_08-42-40.png

នេះគឺស្រដៀងនឹង Messi កាលពីឆ្នាំមុនដែរ មុនលោកផ្លាស់ទៅលេងនៅក្លឹប Miami ខ្សែប្រយុទ្ធអាហ្សង់ទីរូបនេះក៏បានទិញវីឡាមួយតម្លៃ ១០.៨ លានដុល្លារនៅទីក្រុង Miami ផងដែរ។ ដូច្នេះតើវាអាចទៅរួចទេ ដែលថា Neymar នឹងប្តូរទៅកាន់ក្លឹប Miami ជាមួយ Messi? យោងតាមប្រភពដដែល គម្រោងសាងសង់ផ្ទះដ៏ប្រណីតរបស់តារាបាល់ទាត់ឆ្នើមប្រេស៊ីល គឺមានទំហំ ១៣,០០០ ម៉ែត្រការ៉េ ដែលរចនាដោយក្រុមហ៊ុន Elicyon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiaBiUL5BDRaF1Jo3Rtp7FRmg9bQyivTtD9OIhHCsnNdDbNU27VtbLPz2pu1kFkJ7KvW0Gn_UK9NCmfhhslJchs6-E6g5eOEGuR_lT2-SpkUeqB4AssfsgeOM49o7Vj-VSA6bO3R-hoJDijRK3QpOL4tO5toaEFOWay2OrlCdM3eryT_rXlnZdzfz_rHcn/s1260/image_2024-11-05_08-42-41%20(2).png

ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរក្លឹបបាល់ទាត់របស់ Neymar នៅមិនទាន់ច្បាស់នៅឡើយទេ។ គួរបញ្ជាក់ដែរថា កំពូលលតារាបាល់ទាត់ប្រេស៊ីល Neymar Jr គ្រោងនឹងចាកចេញពីក្លឹប Al-Hilal នៅឆ្នាំ ២០២៥ ដោយអ្នកគាំទ្រជាច្រើនជឿថា ខ្សែប្រយុទ្ធរូបនេះទំនងនឹងមកលេងនៅក្លឹប Miami វិញនៅឆ្នាំក្រោយ ជាមួយ Messi៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCPXPSHhJFCHfNb5NYtM4HCScas53vkufuXsLNjOifaWbHp4cvKIsQFzhb0pZJ59LAN-vDL8ewTC45OmoN1vPTe_q-3mHuJ7tzku_fN7xkchsQ_tE6uK0H9UhyKXPM-bkMgWN5zCigYUxL_H6BcmsqPRoSjlRWbpptQ6js3Ds1IS9zPBEyGdmiYs7gQWau/s1024/image_2024-11-05_08-42-41%20(3).png

អ្នកគាំទ្រហាក់មិនពេញចិត្តចំពោះសកម្មភាព វ៉ាន់ នីឡា រាំអែនអនដាក់ វណ្ណដា

0

អ្នកលេងបណ្តាញសង្គមទិកតុកជាច្រើនហាក់មិនពេញចិត្តចំពោះអាកប្បកិរិយា វ៉ាន់ នីឡា ក្នុងពេលធ្វើជាពិធីការិនីក្នុងកម្មវិធីប្រគំតន្រ្តីមួយនៅខេត្តសៀមរាបបានរាំអែនអនដាក់តារាចម្រៀងរ៉េប វណ្ណដា ក្នុងពេលច្រៀងបទ Baby MaMa។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRtYWhO5qYw8OE0mWASnqzIhFRv5q486n-Cj3DxrI3tzbMyc-PhlLzPa6OrvUucbnsIrhTHAMeM6Hp_wHrgedMDB3rQePmxbvvWkZSfMACiDZKerNhuc222J_WJ47Usm4XBh6Qzijrn1lFwiE-HPmWo0jAVzIKPUEAjysHas9rWxYZ0D7sG-EEp9JdZ34M/s1476/image_2024-11-04_11-18-02.png
    វាបានក្លាយជាប្រធានបទជជែកវែកញែកនៅលើបណ្តាញសង្គមបន្ទាប់ពីមានវីដេអូចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណិតក្នុងការប្រគំតន្រ្តីនៅក្នុងខេត្តសៀមរាបកាលពីពេលថ្មីៗនេះពីសិល្បករប្រចាំផលិតកម្មបារមី។ ការប្រគំតន្រ្តីនេះគឺមានតារាចម្រៀង វ៉ាន់ នីឡា បានធ្វើជាពិធីការិនី ខណៈកាលពីកម្មវិធីប្រលងចម្រៀងរ៉េបរូបនាងគឺជាពិធីការិនីក្នុងកម្មវិធីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIayM5Sm2PVDtW8cc8SSL0kSWHzTQri_BHX7vXrdTisgN7DjgJmvGPQla1K_3rVchVPAnqNmOqGta_v9yrSjOJzaMag9LwH6ytgTt_rM1XFIKZxSLSh4z4nZdTd3pTDtp-a41Ejs1aDpULXJRYbcRipnPsHxW7WUtdNMsR-DwEpHyl5HMN8WQFbmxLMszu/s2048/image_2024-11-04_11-18-09.png

    ភាពមិនពេញចិត្តចំពោះអ្នកលេងបណ្តាញសង្គមទៅកាន់ វ៉ាន់ នីឡា បន្ទាប់ពីមានវីដេអូចែករំលែកគេបានឃើញនាងរាំអែនអនដាក់ វណ្ណដា ក្នុងពេលច្រៀងបទ baby mama ។ សកម្មភាពរបស់ វ៉ាន់ នីឡា ត្រូវបានគេរិះគន់យ៉ាងច្រើនពីអ្នកលេងទិកតុកគិតថាមិនសមរម្យ។ អ្នកខ្លះក៏ថាធ្វើបែបនេះមិនត្រូវនោះទេគួរតែគិតដល់ ឡូរីន ដែលជាសង្សាររបស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzlSc402B5WTiI0E0HiQTYABM3LqtYBS5_bV-F-yO7BqNmPmdT2bGavr302-MFJbgW6FhVDf6-CZr31bZ1KFzDY8Ii69QEzi78t9PP6CRUP1hjAB7wD3_9DHS1a9dGaU54JF1LRQXauCZiIavq_G3DtWMg7xXdg2gfnGTFGNIh2dSDgVRPVqAH1TIHiP5z/s2048/image_2024-11-04_11-18-07.png

    គួរឱ្យដឹងថាការប្រគំតន្រ្តីនៅខេត្តសៀមរាបនេះ ឡូរីន ក៏បានទៅជាមួយ វណ្ណដា ខណៈ វ៉ាន់ នីឡា ក៏បានថតវីដេអូលេងជាមួយនឹង ឡូរីន ដូចគ្នាដោយបានសរសើរថាគ្រប់បណ្តាញសង្គមអូសឃើញតែ ឡូរីន ហើយឥឡូវបានជួបនាងដោយផ្ទាល់៕

លោក ណាវ៉ាត់ កើបបានជាង៣លានដុល្លារគ្រាន់តែរកបានមកការបោះឆ្នោតជូនបេក្ខនារីតំណាងប្រទេស

0

Nawat Itsaragrisil (ណាវ៉ាត់ អ៊ីសារៈក្រៃស៊ីល) ប្រធាន Miss Grand International (MGI) បានប្រកាសថា ការបោះឆ្នោតរបស់បេក្ខនារីឆ្នាំនេះ ទទួលបានទឹកប្រាក់ចំនួន ៣.៥ លានដុល្លារអាម៉េរិក ដោយមិនចាំបាច់លក់មកុដក្នុងតម្លៃ ២៥,០០០ ដុល្លារអាម៉េរិកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX6TxVVfcpdKk5b-ZiJjB1ET5Fm_6cdR-NZOiepxjx72MHO1ViS4a-UlXlEgIUcYrCIqQ8OTws6Dsql_sv-AkYOMQZxAzgv9oN4nZAqHzKxUViheBkHukUesofAwBWBm1Z2VdoQ_jtPgbGXSAMqBBmyq8CUTBMuceQUL3Ujyvm0NY5bhR9I-VPZlJkKiYK/s2048/image_2024-11-02_13-59-42.png

យោងតាមប្រភពព័ត៌មានថៃបានឱ្យដឹងថា លោកណាវ៉ាត់ដែលមានអាយុ ៥១ ឆ្នាំបានលាតត្រដាងក្នុងសន្និសីទសារព័ត៌មានកាលពីកន្លងមកនេះបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសជាមួយមីយ៉ាន់ម៉ាដោយបង្ហើបពីតួលេខនៃចំណូលដែលបានមកពីការបោះឆ្នោតសម្រាប់បេក្ខភាពតំណាងប្រទេសនីមួយៗ។ លោកបានបន្ថែមថាទឹកប្រាក់ចំនួន ២៥,០០០ ដុល្លារគឺមិនសំខាន់ទេបើប្រៀបធៀបនឹងប្រាក់ចំណូលបោះឆ្នោតដូច្នេះមិនចាំបាច់លក់ឈ្មោះកម្មវិធីនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2v0aFkmZSAd6YlQPkD7XF3VVCEIE6e8RfTY6mQ_aZTc6-3sxneEXGhS53giHZIoBrPkDq2pR9Yh8AWR6U4xrWg-utCMMjj1rtzvLkCjmpKKdtOFSESN5h1THRt9_jePc8uUPhixsafZ8CeJQPnkb1gqSssklP698kG6nlVIXPHAZDqiTU7tlOdii3KKqO/s2048/image_2024-11-02_13-59-48.png

មុននឹងបង្ហើបតួលេខពីចំណូល៣.៥លានដុល្លាររបស់លោក ណាវ៉ាត់ ដោយសារតែលោក នាយកជាតិនៃប្រទេសមីយ៉ាន់ម៉ា បានចោទប្រកាន់ក្រុមហ៊ុនលោកណាវ៉ាត់ថាបានយកប្រាក់ចំនួន ២៥,០០០ ដុល្លារពីអ្នកគ្រប់គ្រងបេក្ខនារីឥណ្ឌូនេស៊ីជាថ្នូរនឹងការគ្រងមកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTG-xo41b-C91g1uMkwPG4QK24IWe2NNzfnxcLKAiHvisrUAo_duNV-WqBzNJvM32fyhy9vJyJIqyAPytaCBeF7b6tOdG3RjmhAtXeDLoon2WByxql8xQ3dXiNlwB-GXEHzb4oZSMgKIR8B7-f18Gxkl2L1tp39z485Ww0wMR5r4F41yA849EMHgIJnvHn/s3320/image_2024-11-02_13-59-39.png

ភាពតានតឹងរវាង លោក ណាវ៉ាត់និងមីយ៉ាន់ម៉ាបានកើនឡើងក្នុងអំឡុងពេលការប្រលង MGI ឆ្នាំនេះ ក្នុងថ្ងៃផ្តាច់ព្រ័ត្រដែលមាន Thae Su Nyein ជាអ្នកតំណាងសម្រេចចិត្តប្រគល់មកុដ និងឈៀងលំដាប់រងទី២ ទៅឱ្យកម្មវិធីវិញ ដោយមានអារម្មណ៍ថាមិនមានភាពយុត្តិធម៌សម្រាប់ការមិនឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume និង Country’s Power of the Year។ ពានរង្វាន់សំលៀកបំពាក់ជាតិល្អផ្តាច់គេបានទៅលើបេក្ខនារីមកពីប្រទេសប្រេស៊ីល អេក្វាឌ័រ និងហុងឌូរ៉ាស ខណៈដែលប្រទេសថៃទទួលបានពានរង្វាន់ Country’s Power of the Year៕

Wash and Learn ជាគម្រោងជួយឱ្យពលរដ្ឋអាមេរិកមានចំណូលតិចអាចរៀនសូត្រក្នុងហាងបោកគក់

0

សហរដ្ឋអាមេរិក ៖ បណ្ណាល័យ Libraries Without Borders បានអនុវត្តគម្រោងឈ្មោះ «Wash and Learn» គឺជាការបង្កើតបណ្ណាល័យ និងផ្តល់សម្ភារៈសិក្សាក្នុងហាងបោកគក់សម្លៀកបំពាក់នានានៅសហរដ្ឋអាមេរិក ។ គម្រោងនេះមានគោលបំណងជួយឱ្យគ្រួសារទទួលបានប្រាក់ចំណូលតិចមានឱកាសរៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd715SlzLyDc075vHWxizjkGkVtQhTTr3Q3X3ksAt05BSR3jGbfGQB2DKhe7s2xdY8ESIFVXWB6ufwegOwmShlpdopRkk4ArEdggOgG_nmwuUKanjy8vzTMOEHLYUYfpcfAZA1QC97_Z4XVVIehUzEyeuS6y0_-1JT0_IekLhGBRbFYSlwUsbOn-wvv5EA/s2048/131280048_4561506157196138_2418694159368477596_n.jpg

នាយកគ្រប់គ្រងបណ្ណាល័យ Libraries Without Borders និយាយថា ៖ «គ្រួសារជាច្រើនពុំអាចទៅអានសៀវភៅក្នុងបណ្ណាល័យបានទេ ទើបយើងបង្កើតគម្រោង Wash and Learn ដើម្បីឱ្យពួកគេមានឱកាសអានសៀវភៅ ។ យើងបានយកសៀវភៅទៅដាក់ក្នុងបណ្ណាល័យរៀងរាល់សប្តាហ៍ ឬហៅថា បាញ់ព្រួញ១ បានសត្វ២ក្បាល គឺពេលយកសម្លៀកបំពាក់ទៅហាងបោកគក់ ពួកគេនឹងបានចូលរួមគម្រោងអភិវឌ្ឍន៍អាជីព ហើយកូនៗពួកគេក៏បានរៀនអាន និងសរសេរផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGkXFqNGTWC4lefvdNOVUEiXo626HolGpMF-t80RzznLMo-KsNCbi2oyqqSMDO4Zz3sam4-MtdCIPNcMD8-Quq3bvN6Jg9-mPeHbK8Ul2aa4CoX0_p8TFCsP55HvSgqfdkNYC2n9kHS7HWvsK1am-usxZVIIXu10gDXHgU1_zHyEUoFL1lGF9cS5rxG0Tm/s2016/230960346_4701280343218718_6982311186544154119_n.jpg

ពលរដ្ឋមានប្រាក់ចំណូលតិចនៅអាមេរិកតែងតែយកសម្លៀកបំពាក់ទៅបោកគក់ក្នុងហាងជារៀងរាល់សប្តាហ៍ ហើយពួកគេបានចំណាយពេលប្រមាណជាង១ម៉ោង ដើម្បីបោក និងសម្ងួតសម្លៀកបំពាក់ ។ នេះជាឱកាសមួយដែលពួកគេអាចយកពេលវេលានេះរៀនសូត្រអភិវឌ្ឍជំនាញរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuI91FLJ-Fsn6YKUyQIzBm1kVhCk30GhyphenhyphenCzEeRRC1bwcapGlIV5S1V1h0Grq-E8iwL5nBdY7FFIWLM1sjM7qgzQTvxljFYitbcSy485mN_LcIht7-IuMiWl5FWKlmF_Ty3AE0NxNMIj0Q6va9V6HWF99jiM5sdyii8MxiT2UaLNVl5fS4FiLSSPnq7SIee/s1600/238882856_4763015670378518_7642277920722522856_n.jpg

គម្រោង «Wash and Learn» គឺជាការសហការគ្នារវាងបណ្ណាល័យសាធារណៈ, ហាងបោកគក់សម្លៀកបំពាក់ និងអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីផ្លាស់ប្តូរហាងបោកសម្លៀកបំពាក់ឱ្យក្លាយជាកន្លែងរៀនសូត្រ តាមរយៈការអានសៀវភៅ, ប្រើប្រាស់កុំព្យូទ័រ និងសម្ភារៈផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-Q6GTPZHdw1buVHwTGIMAUeC6IBslR-BUtHgFc1F3BFl49QTVJFe7yrH92Ge6Q_76Lh1nlsJcXrT5CV-GEYeQEqGWDELOxJrRxHg9Q4hmhZWOrl_cbAOSjTetLfWefzVB_JzcT8tb-PPGsuXbRCY0F1JkUgDkes049eArRkAyX9UN6KeapulmRedkcli/s1200/257555998_5056328397713909_2966576578161215959_n.jpg

ក្រៅពីនេះ ក៏មានការបណ្តុះបណ្តាលបុគ្គលិកហាងបោកគក់ឱ្យរង់ចាំជួយពលរដ្ឋ ដែលមកអានសៀវភៅផងដែរ ។ ម្ចាស់ហាងបោកគក់សម្លៀកបំពាក់មួយកន្លែងឈ្មោះ «Giant Wash» និយាយថា ៖ «វាអស្ចារ្យខ្លាំងណាស់ ដែលពលរដ្ឋអាមេរិកអាចរៀនសូត្រនូវចំណេះដឹងផ្សេងៗ ហើយវាជាគម្រោងល្អមួយដើម្បីឱ្យយើងបានរួមចំណែកផ្តល់ចំណេះដឹងដល់ពលរដ្ឋ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi-GArsdTYGlHoQ-Zbe-5Bgp44hzUmeHNtUa72hNiAeLngpPTumIs4WtswmGgikfF1BRgaJEAWybbm80LkWWg05au-suCHf4HTlUCz-bSH8dXpqdXJeoi3ABdxeFaIg3ilhIgQShYvqrEoSqX5EhqoCJ_H97v-OqBOl7QS_zlSYVSf_NyeGbjp0t1QKFdx/s1478/310029987_457239163095299_1367448875726391857_n.jpg

ហាងបោកគក់សម្លៀកបំពាក់ គឺជាកន្លែងដ៏សមរម្យបំផុតសម្រាប់ពលរដ្ឋអាមេរិកមានចំណូលតិចអាចរៀនសូត្ររួមគ្នា ហើយការបោកសម្លៀកបំពាក់ក្នុងហាង គឺតម្រូវឱ្យពួកគេទម្លាក់កាក់ ។ បណ្ណាល័យ Libraries Without Borders សង្ឃឹមថា នឹងអាចពង្រីកគម្រោង «Wash and Learn» ក្នុងហាងបោកគក់ចំនួន៣ម៉ឺនកន្លែងនៅទូទាំងសហរដ្ឋអាមេរិក ៕

ស្ពានខ្ពស់ជាគេនៅកម្ពុជា នឹងដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំ២០២៥

0

គម្រោងស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ និងទទឹង១០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPnitrWxSe4YDS9eV9wLO732WG24wgK8wT0S34tpHQHZ0vR7fbp6p23deYBThs9uxkxujrUuBSnkXjWrhJwcXmtwqZwJvmqpJCIrfcLSLRNBXY6U5slqD2mqx6UU8IarUPVkjVNV8zCqzR5PGdLKow_5VrorYHuT-scLTaDPOdtR409u6D2qz8R-YpUBLW/s1280/465175317_872581638386165_2169401302390834517_n.jpg

បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន ៧៩ភាគរយហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho5RepRb69Bvv_rwwrfWkNLhiEg5SzrjUhJNx8S78zgCaPYpnujvydj-wY4oYl6vpMXhA1ppxfOkBEM08PwJnqF78qJvlSFZyfsjsRDFytero7aLhhm24gBrA5ovYHAYIPAiOc77FVrZSX6ned8gnVylwwNsBxw_V-hXimnUlvIjWqXJK_2sYK4NaX_YJO/s1280/465218540_872581725052823_3170546108401089193_n.jpg

ស្ពាននេះមានកម្ពស់ រចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន ៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ២០២៣កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5gsF3FYJqthXfSCnedi5WlC75nV8GujlZJodv2YdNV8FX_HwzbXv1rncNcNPrm6tlwUiyYdXVB8rSJCiXp4_I-Z9fR6Fg8PFjT8o8zpO_ka_AtUZSGJph9EXZFx0YuYyuPXjJtU8r8Ra3uADn2PNgXGZBVjYV4DMJ0uBHwP2llNNDIEH9buOXpLV9i8ga/s1280/465219695_872581721719490_7128903277586748447_n.jpg

នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង (សំឡូត- វាលវែង-អូរសោម ដល់កោះកុង) ប្រវែងសរុបចំនួន ១៩៨គីឡូម៉ែត្រ ក្រសួងសាធារណការនឹងសាងសង់ស្ពានចំនួន ២៣កន្លែង ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយគឺស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ។ ផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសាងសង់ជិត ១៩០លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfVX6Ium7cXxqAmW4GgBiC5OS-Tv3sDbNcOOynLBxJ_MzzXndE6t3BtqO7rE6MbwGL_6AGuqqwGC7dU60kflmvLoTqKbIMQK01e8sPhgsvv9nMBxeDWyGeHZJbNUK-yNSzyDoh1VNvn0r-WE9v2gbx_F3EgDO_Y5dlAOIQ8-wpj6tTR881mD8bLUVosuw0/s1280/465604993_872581621719500_484032055121068146_n.jpg