គម្រោងស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ និងទទឹង១០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPnitrWxSe4YDS9eV9wLO732WG24wgK8wT0S34tpHQHZ0vR7fbp6p23deYBThs9uxkxujrUuBSnkXjWrhJwcXmtwqZwJvmqpJCIrfcLSLRNBXY6U5slqD2mqx6UU8IarUPVkjVNV8zCqzR5PGdLKow_5VrorYHuT-scLTaDPOdtR409u6D2qz8R-YpUBLW/s1280/465175317_872581638386165_2169401302390834517_n.jpg

បច្ចុប្បន្នស្ពានខ្ពស់ជាងគេនេះ សម្រេចការសាងសង់បាន ៧៩ភាគរយហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho5RepRb69Bvv_rwwrfWkNLhiEg5SzrjUhJNx8S78zgCaPYpnujvydj-wY4oYl6vpMXhA1ppxfOkBEM08PwJnqF78qJvlSFZyfsjsRDFytero7aLhhm24gBrA5ovYHAYIPAiOc77FVrZSX6ned8gnVylwwNsBxw_V-hXimnUlvIjWqXJK_2sYK4NaX_YJO/s1280/465218540_872581725052823_3170546108401089193_n.jpg

ស្ពាននេះមានកម្ពស់ រចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុកចំនួន ៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ២០២៣កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5gsF3FYJqthXfSCnedi5WlC75nV8GujlZJodv2YdNV8FX_HwzbXv1rncNcNPrm6tlwUiyYdXVB8rSJCiXp4_I-Z9fR6Fg8PFjT8o8zpO_ka_AtUZSGJph9EXZFx0YuYyuPXjJtU8r8Ra3uADn2PNgXGZBVjYV4DMJ0uBHwP2llNNDIEH9buOXpLV9i8ga/s1280/465219695_872581721719490_7128903277586748447_n.jpg

នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង -ពោធិ៍សាត់ -កោះកុង (សំឡូត- វាលវែង-អូរសោម ដល់កោះកុង) ប្រវែងសរុបចំនួន ១៩៨គីឡូម៉ែត្រ ក្រសួងសាធារណការនឹងសាងសង់ស្ពានចំនួន ២៣កន្លែង ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយគឺស្ពានឆ្លងកាត់ស្ទឹងឫស្សីជ្រុំ។ ផ្លូវជាតិលេខ១០ គ្រោងចំណាយថវិកាសាងសង់ជិត ១៩០លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfVX6Ium7cXxqAmW4GgBiC5OS-Tv3sDbNcOOynLBxJ_MzzXndE6t3BtqO7rE6MbwGL_6AGuqqwGC7dU60kflmvLoTqKbIMQK01e8sPhgsvv9nMBxeDWyGeHZJbNUK-yNSzyDoh1VNvn0r-WE9v2gbx_F3EgDO_Y5dlAOIQ8-wpj6tTR881mD8bLUVosuw0/s1280/465604993_872581621719500_484032055121068146_n.jpg