Home ព័ត៌មានអន្តរជាតិ ប្លែក! ប្រទេសផ្សេងផលិតថ្នាំកម្ចាត់មូស ខណៈប្រទេសចិនស្រាប់តែបង្កើតរោងចក្រផលិតមូសទៅវិញ

ប្លែក! ប្រទេសផ្សេងផលិតថ្នាំកម្ចាត់មូស ខណៈប្រទេសចិនស្រាប់តែបង្កើតរោងចក្រផលិតមូសទៅវិញ

71
0

ប្រទេសចិន៖ មូសគឺជាសត្វដែលសម្លា.ប់មនុស្សច្រើនជាងគេបំផុតលើលោកក្នុងមួយឆ្នាំៗ ដោយប្រទេសដទៃតែងតែនាំគ្នាផលិតថ្នាំកម្ចាត់មូស ឬស្វែងរកវិធីផ្សេងៗដើម្បីកម្ចាត់សត្វល្អិតមួយនេះ ខណៈប្រទេសចិនស្រាប់តែបង្កើតរោងចក្រផលិតមូសទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfNII4TqAZVpvR2GVoa_x3URM72zHQr7njyn8li_EKQU4o3Xr_MVtgZDjik0yFEYz7-w6s8L7NvBHlXlKEBo7wO65GGg2lfvql-u-l0Rblc0FfhvPPGucXP9eFtzLT3sHlfvsbLkW2jQzASXDFQY5ve34_VxDjrWxgcpVrf8Ogh9p8zHpYhoVGPGugI3_L/s1280/photo_2024-11-04_14-28-30.jpg
សារព័ត៌មានបរទេសរាយការណ៍ថា នៅស្រុក Huangbo ទីក្រុង Guangzhou ប្រទេសចិន មានរោងចក្រដ៏ធំមួយ ត្រូវបានគេស្គាល់ថាជារោងចក្រផលិតមូស ដែលមានតួនាទីផលិតមូសរាប់លានក្បាល ហើយបញ្ចេញពួកវាទៅក្រៅរៀងរាល់សប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioapAl_TFHW52PLSrPldE6iOOF_GL57AcUncTQzGoLCTnY9yJ_xlpol7xIegvE-TWZDC_rgM2GliRTm6sYOpEjw9XCzgogjxXziduo-HGhtDnETFGNd8P3ntpC6XgsWjRg4KWTyIk9KWqhvMATX0tVd73dQw-0G4olk-E0kF9eBE-ahsD0p2Q-OXEjuDC4/s1110/photo_2024-11-04_14-28-31.jpg

ការសាងសង់រោងចក្រនេះមានគោលបំណងផលិតមូសឈ្មោល និងដោះលែងមូសឈ្មោលឱ្យទៅបន្តពូជជាមួយមូសញីក្នុងព្រៃ ដោយនៅក្នុងខ្លួនមូសឈ្មោលគឺមានផ្ទុកបាក់តេរីម្យ៉ាងឈ្មោះថា Wolbachia ដែលជាប៉ារ៉ាស៊ីតធ្វើឱ្យមូសញីមិនអាចមានពងបាន ឬគ្មានកូន ដើម្បីការពារពងមូសពីការវិវត្តទៅជាដង្កូវ កាត់បន្ថយបន្តិចម្តងៗនូវចំនួនមូសព្រៃនៅក្នុងធម្មជាតិ ដោយហេតុនេះកំណត់ហានិភ័យនៃការរីករាលដាលនៃជំងឺ។ ដូច្នេះមូសឈ្មោលដែលរោងចក្រផលិតគឺមិនមានគ្រោះថ្នាក់ដល់មនុស្សយើងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi867VdLFElLWqWrbV2Gg-EX93K8UW8zb_R8D0CgABlKKDThFehGGyy8ke4S40-K4XfQbeX7R04nKO_dQ13ghx8Cmz6k8e3vaTuPxFC0xB4ipvHMY8D51egr0U16SlbnFMwv9UBU9XvLXHkYik76St3B8Liu2X4THwf4sRGd3mjba9RaSfun0qlKexCc_vl/s1200/photo_2024-11-04_14-28-32%20(2).jpg
វិធីសាស្រ្តនេះត្រូវបានបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមូសនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ យោងតាមមតិរបស់ប្រជាជនដែលរស់នៅក្បែរតំបន់បញ្ចេញមូសក្នុងទីក្រុងក្វាងចូវ ចំនួនមូសបានថយចុះគួរឱ្យកត់សម្គាល់នៅរដូវក្តៅ ហើយពួកគេមិនចាំបាច់ប្រើមុង ឬថ្នាំបាញ់មូសទៀតទេ។ ភាពជោគជ័យនៃរោងចក្រផលិតសត្វមូសក្នុងប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសជាច្រើន។ បច្ចុប្បន្នប្រទេសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិក ប្រេស៊ីល បានកំពុងដាក់ពង្រាយបច្ចេកវិទ្យានេះក្នុងមូលដ្ឋាន ដើម្បីជួយការពារសុខភាពសាធារណៈឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9WcQXRIHmJaDKsHSdIlmRC0DItyuRwvxm71-Ucf6XrJT6cWDbMF7shLx6aeUUzSlgPOtKId8MWiOqe623fhXw8b5LlyVsrCxT8OWkb6UD6DpFMpepLf2v6xcanSMusXxLoJE7x1cd4fSNyHfHYLcZ9GBHdPLjH3eSz1Zu32J-w_YcIgQB2MDq0ufW6Nl/s1280/photo_2024-11-04_14-28-32.jpg

ជាមួយនឹងសមត្ថភាពក្នុងការផ្លាស់ប្តូរជម្រកមូសដោយការទប់ស្កាត់ពួកវាពីការបន្តពូជ បច្ចេកវិទ្យា Wolbachia ក៏ផ្តល់នូវក្តីសង្ឃឹមសម្រាប់ការគ្រប់គ្រងជំងឺប្រកបដោយនិរន្តរភាពផងដែរ។ សរុបមក រោងចក្រផលិតសត្វមូស និងបច្ចេកវិទ្យា Wolbachia នៅទីក្រុងក្វាងចូវ មិនត្រឹមតែជាការពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងជាបដិវត្តន៍វិទ្យាសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រោះថ្នាក់ដែលបង្កឡើងដោយសត្វមូសផងដែរ។ ការអភិវឌ្ឍន៍ និងពង្រីកបច្ចេកវិទ្យានេះទៅកាន់ប្រទេសជាច្រើនទៀតអាចជាគន្លឹះនៃអនាគតដែលគ្មានជំងឺ។ ដូច្នេះប្រសិនបើបច្ចេកវិទ្យានេះត្រូវបានអនុវត្តទូទាំងពិភពលោក យើងនឹងអាចឃើញពីការថយចុះនៃអ្នកស្លាប់ដោយសារសត្វមូសហើយ៕