អ្នកលេងបណ្តាញសង្គមទិកតុកជាច្រើនហាក់មិនពេញចិត្តចំពោះអាកប្បកិរិយា វ៉ាន់ នីឡា ក្នុងពេលធ្វើជាពិធីការិនីក្នុងកម្មវិធីប្រគំតន្រ្តីមួយនៅខេត្តសៀមរាបបានរាំអែនអនដាក់តារាចម្រៀងរ៉េប វណ្ណដា ក្នុងពេលច្រៀងបទ Baby MaMa។

វាបានក្លាយជាប្រធានបទជជែកវែកញែកនៅលើបណ្តាញសង្គមបន្ទាប់ពីមានវីដេអូចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណិតក្នុងការប្រគំតន្រ្តីនៅក្នុងខេត្តសៀមរាបកាលពីពេលថ្មីៗនេះពីសិល្បករប្រចាំផលិតកម្មបារមី។ ការប្រគំតន្រ្តីនេះគឺមានតារាចម្រៀង វ៉ាន់ នីឡា បានធ្វើជាពិធីការិនី ខណៈកាលពីកម្មវិធីប្រលងចម្រៀងរ៉េបរូបនាងគឺជាពិធីការិនីក្នុងកម្មវិធីផងដែរ។
ភាពមិនពេញចិត្តចំពោះអ្នកលេងបណ្តាញសង្គមទៅកាន់ វ៉ាន់ នីឡា បន្ទាប់ពីមានវីដេអូចែករំលែកគេបានឃើញនាងរាំអែនអនដាក់ វណ្ណដា ក្នុងពេលច្រៀងបទ baby mama ។ សកម្មភាពរបស់ វ៉ាន់ នីឡា ត្រូវបានគេរិះគន់យ៉ាងច្រើនពីអ្នកលេងទិកតុកគិតថាមិនសមរម្យ។ អ្នកខ្លះក៏ថាធ្វើបែបនេះមិនត្រូវនោះទេគួរតែគិតដល់ ឡូរីន ដែលជាសង្សាររបស់ វណ្ណដា។
គួរឱ្យដឹងថាការប្រគំតន្រ្តីនៅខេត្តសៀមរាបនេះ ឡូរីន ក៏បានទៅជាមួយ វណ្ណដា ខណៈ វ៉ាន់ នីឡា ក៏បានថតវីដេអូលេងជាមួយនឹង ឡូរីន ដូចគ្នាដោយបានសរសើរថាគ្រប់បណ្តាញសង្គមអូសឃើញតែ ឡូរីន ហើយឥឡូវបានជួបនាងដោយផ្ទាល់៕










