Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញស្មាតហ្វូនសេរីថ្មីជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់ក្នុងពេលឆាប់ៗនេះ

ក្រុមហ៊ុន Huawei នឹងដាក់បង្ហាញស្មាតហ្វូនសេរីថ្មីជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់ក្នុងពេលឆាប់ៗនេះ

49
0

ប្រទេសចិន៖ ស្មាតហ្វូនដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែវិច្ឆិកានេះហើយ ត្រូវបានគេដឹងថាជា Mate 70 ដែលជាការអាប់ដេតថ្មីពី Mate 60 ដ៏ពេញនិយមកាលពីឆ្នាំមុន។

នេះបើយោងតាមអ្នកតំណាងក្រុមហ៊ុន Huawei លោក Richard Yu បានសរសេរនៅលើ Weibo កាលពីថ្ងៃទី ៤ ខែវិច្ឆិកាថា “Mate ដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រនឹងដាក់បង្ហាញនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTLKlHlX-zsTS4gzm57mNO0qLnGp0S0c0Tog_QXekpHX57JXIyrfhkKvS0Q8fyWLuX3PUbxNxF4iAb-muNbxyK_aB9OoJzXUneQvoB9zASyPejC7mujZ8c72_P2QXfZFiallpDqwY2VIwD6FEafovZo4MFf_x7zZAeUcs20pcyhBXsM7QELDCr5DxA4rjD/s2560/image_2024-11-05_09-33-28.png

ទោះជាយ៉ាងណា លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីឈ្មោះផលិតផល ឬពេលវេលាចេញលក់នោះទេ។ ទោះបីជាយ៉ាងនេះក្តី ម៉ូដែលថ្មីដែលនឹងដាក់បង្ហាញ ទំនងជា Mate 70 ដែលស្នងតំណែងពី Mate 60 ។ Mate 70 ត្រូវបានគេរំពឹងថានឹងបំពាក់ដោយបន្ទះឈីប Kirin 9100 ដែលផលិតនៅលើដំណើរការ 5 nm ដោយ SMIC ។ លើសពីនេះ ផលិតផលអាចត្រូវបានដំឡើងជាមួយ HarmonyOS 5.0 ដែលជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទបង្កើតឡើងដោយក្រុមហ៊ុន Huawei និងកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgGal_ZF6XtSpmLHZUsaNrkD7X0eUfm5BLF_uQ2Pm6ZsV1j8ok4wHrurtiR5PWwlFWtzdvR4eEYQolISkm_iGAbLC0iuTodo74OG2FrIUntOJBwL9dpuN8rexgy_GVnFe19psNiftNFTY8is5g73vT31zrdY3H0BkxnTkcIzRquhyphenhyphen5yAGYu9q1ttqbRDFz/s700/image_2024-11-05_09-34-02%20(2).png

នេះបើតាម South China Morning Post ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei កំណត់គោលដៅលក់ខ្ពស់ជាងជំនាន់មុន ដោយចំនួនគ្រឿងបន្លាស់ត្រូវបានកុម្ម៉ង់កើនឡើង ៥០% បើធៀបនឹង Mate 60 ហើយក្រុមហ៊ុនក៏ត្រូវបានគេនិយាយថាបានត្រៀម Mate 70 ស៊េរីថ្មីនេះច្រើនជាងមួយលានគ្រឿងសម្រាប់ចែកចាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYgG-WDTcoNQHWcmGFRFayS7iivrn3sjhTQhSbnU4pehPNyRP9mGLalYxX765A_QGRJnPOGhrlawQ3CgE4Fe-dXweCNQ3jvJ4rB0TlGjRP1TNfHKu0ZCKwnAB8VZyChG_nXUS6nOQxAUdRoNWtlbB9LeKxnCKc7n-IMZUB01tpWaN-IuhX7BWCWWvKqHJ/s1200/image_2024-11-05_09-34-02.png

គួរបញ្ជាក់ដែរថា កាលពីខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវការដាក់បង្ហាញស៊េរី Mate 60 ដែលជាស្មាតហ្វូនអាចប្រើ 5G ដំបូងបង្អស់របស់ខ្លួន។ យោងតាមអ្នកវិភាគ ការដាក់បង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននៅខែនេះ នឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងបន្ទាប់របស់ Huawei ក្នុងការដណ្តើមយកចំណែកទីផ្សារនៅក្នុងផ្នែកស្មាតហ្វូនកម្រិតខ្ពស់ ហើយក្រុមហ៊ុនក៏នឹងបន្តប្រកួតប្រជែងជាមួយ Samsung និង Apple ក្នុងការលក់ស្មាតហ្វូនទូទាំងពិភពលោកផងដែរ៕