សហរដ្ឋអាមេរិក៖ Neymar Jr ដែលជាតារាបាល់ទាត់ឆ្នើមម្នាក់របស់ប្រេស៊ីល បានចំណាយលុយ ២៦ លានដុល្លារដើម្បីទិញដីក្បែរមាត់ទន្លេនៅទីក្រុង Miami រដ្ឋផ្លរីដា ក្នុងគោលបំណងសាងសង់វិមានដ៏ធំស្កឹមស្កៃមួយនៅទីនេះ។
យោងតាមកាសែតបរទេស Wall Street Journal បានឱ្យដឹងថា ដីនេះមានទំហំតិចជាងមួយហិចតា ស្ថិតនៅ Bal Harbour ដែលជាតំបន់សម្បូរទ្រព្យធន។ ការទិញដីផ្ទះក្បែរមាត់ទន្លេនៅទីក្រុង Miami ក្នុងរដ្ឋផ្លរីដា ត្រូវបានគេជឿថា អាចជាតម្រុយមួយដែលថា Neymar ទំនងនឹងផ្លាស់មកលេងនៅក្លឹប Miami វិញនៅឆ្នាំក្រោយ។
នេះគឺស្រដៀងនឹង Messi កាលពីឆ្នាំមុនដែរ មុនលោកផ្លាស់ទៅលេងនៅក្លឹប Miami ខ្សែប្រយុទ្ធអាហ្សង់ទីរូបនេះក៏បានទិញវីឡាមួយតម្លៃ ១០.៨ លានដុល្លារនៅទីក្រុង Miami ផងដែរ។ ដូច្នេះតើវាអាចទៅរួចទេ ដែលថា Neymar នឹងប្តូរទៅកាន់ក្លឹប Miami ជាមួយ Messi? យោងតាមប្រភពដដែល គម្រោងសាងសង់ផ្ទះដ៏ប្រណីតរបស់តារាបាល់ទាត់ឆ្នើមប្រេស៊ីល គឺមានទំហំ ១៣,០០០ ម៉ែត្រការ៉េ ដែលរចនាដោយក្រុមហ៊ុន Elicyon។.png)
ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរក្លឹបបាល់ទាត់របស់ Neymar នៅមិនទាន់ច្បាស់នៅឡើយទេ។ គួរបញ្ជាក់ដែរថា កំពូលលតារាបាល់ទាត់ប្រេស៊ីល Neymar Jr គ្រោងនឹងចាកចេញពីក្លឹប Al-Hilal នៅឆ្នាំ ២០២៥ ដោយអ្នកគាំទ្រជាច្រើនជឿថា ខ្សែប្រយុទ្ធរូបនេះទំនងនឹងមកលេងនៅក្លឹប Miami វិញនៅឆ្នាំក្រោយ ជាមួយ Messi៕.png)










