Home Blog Page 865

ចុងសប្តាហ៍នេះអត់ដឹងទៅណា! តោះ ទៅក្រាលកន្ទេលមើលល្ខោននៅឯផ្សារទំនើបអ៊ីអន ៣

0

បើទោះបីជាទើបតែបើកដំណើរការមិនយូរប៉ុន្មានក្តី ផ្សារទំនើបអ៊ីអនម៉លមានជ័យ តែងបង្កើតនូវអនុស្សាវរីយ ក៏ដូចជាព្រឹត្តិការណ៍គួរជាទីចាប់អារម្មណ៍ជាច្រើន តួយ៉ាងដូចជាលើកយកនូវទស្សនីយភាពសិល្បៈបុរាណខ្មែរ មកសម្តែងជូនទស្សនិកជនទស្សនា សឹងតែជារៀងរាល់សប្តាហ៍នាពេលថ្មីៗនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjVNH52zaTW2iwGnGVZ1GAwPuTi0wQ06QVVLv9j8A3JNAZMPkVc4ZEH6NP6IkLK7_I2wnTYdCsGCVFkUv4tkKjkyHpZHQwammjKFfgReGeB1ouB_9EFqNoYQFRlEAib-SNumOVGVzuytCLlBNKgCpZuPQVT8_M53zUg8KPZoYlf51dbzNMxEOqOmEilgWz/s2048/459118703_516253547830934_6006255001684187618_n.jpg

យោងតាមការដាក់បង្ហោះនៅលើគេហទំព័រផ្លូវការរបស់ផ្សារទំនើបអ៊ីអនម៉លមានជ័យ បានគូសបញ្ជាក់ថា «នាថ្ងៃសៅរ៍ ទី ១៤ ខែកញ្ញានេះ សូមជូនទស្សនីយភាពមហោស្រពល្ខោនស្រមោលស្បែកតូច ដែលដឹកនាំសម្តែងដោយ ព្រឹទ្ធាចារ្យចម្មការភិរក្ស ជៀនសុផាន មត៌កមនុស្សរស់ ដែលនឹងដកស្រង់រឿង “ឳពុកក្មេករើសកូនប្រសារ”។ ការសម្តែងនឹងប្រព្រឹត្តទៅចំនួន ២ ដង គឺនៅម៉ោង ២ រសៀល និង ៥:៣០ល្ងាច។ ចំពោះទីតាំងសម្តែងនៅក្នុងផ្សារទំនើបអ៊ីអនមានជ័យផ្ទាល់តែម្តង ដែលស្ថិតនៅជាន់ទី ៣ កន្លែងបោះតង់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjVNH52zaTW2iwGnGVZ1GAwPuTi0wQ06QVVLv9j8A3JNAZMPkVc4ZEH6NP6IkLK7_I2wnTYdCsGCVFkUv4tkKjkyHpZHQwammjKFfgReGeB1ouB_9EFqNoYQFRlEAib-SNumOVGVzuytCLlBNKgCpZuPQVT8_M53zUg8KPZoYlf51dbzNMxEOqOmEilgWz/s2048/459118703_516253547830934_6006255001684187618_n.jpg

សូមជម្រាបថា កាលពេលកន្លងទៅថ្មីៗនេះ ផ្សារទំនើបអ៊ីអន ៣ បាននាំយកនូវទស្សនីយភាពល្ខោនជាច្រើនទម្រង់មកសម្តែងផងដែរ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទាំងជនជាតិខ្មែរនិងជនបរទេស ក្នុងនោះគឺរួមមានល្ខោនបាសាក់វង់ ភី សុគន្ធី និងល្ខោនខោលជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXk9MjVg0dWGgfm3C2HM_lfNfiYEayGGLlWCl4jGae3FpG5C7eW5P1vn345AMfb1UUQLIzR8UU32P7qw95XLPtQNQIweTAcgQS_Gy9zP-wI-L9fyUkerPeQmdK06ltR-LKOOeR9D-yyFvouK-tssYE0PuVri2_RbKodZXWL6KggzyqerCI1HR2SgNcsRVl/s2048/459257048_516255694497386_6276253818414152448_n.jpg

ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករបានមកចូលរួមលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ស្របពេលដែលប្រទេសជាតិកំពុងតែអភិវឌ្ឍឈានឡើងនាសម័យឌីជីថល ក៏បានលើករោងល្ខោនមកដាក់កណ្តាលក្នុងផ្សារទំនើបដ៏ធំ មានម៉ាស៊ីនត្រជាក់យ៉ាងត្រជាក់រហឹម។ ដោយសង្កេតឃើញថា ម្នាក់ៗក៏បានយកកន្ទេលមកក្រាលអង្គុយមើលល្ខោនបានយ៉ាងសុខស្រួល និងមានផាសុខភាពបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhosUT2ub5KFDE83F2l0hNOEtrgql00wLPkYO9qqWoStV427QhydCz4SAE0jgSuRgC4H4DHdxonHq6PpUyO1BnbcdR6ZX1764MvWkhTlR_V7a0FneU5bq_haBdmZ1uSSd6NWM2-0Rsut65u61f5rpNS1nt7Q5vql8kRkOUuE1LtL2gFeDQs1Sk5ZxKORaZC/s2048/IMG_4947.JPG

គួរបញ្ជាក់ថា ផ្សារទំនើបអ៊ីអនម៉លមានជ័យ បានបើកដំណើរការសាកល្បងជាផ្លូវការអំឡុងខែធ្នូ ឆ្នាំ ២០២២ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕

សាលារៀនអង់គ្លេសប្រើប្រាស់បច្ចេកវិទ្យា AI បង្រៀនសិស្សពុំបាច់មានគ្រូ

0

ប្រទេសអង់គ្លេស ៖ សាលារៀនឯកជនមួយកន្លែងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានក្លាយជាសាលារៀនដំបូងគេលើពិភពលោក ដែលគ្រោងបង្រៀនកូនសិស្សដោយប្រើប្រាស់បច្ចេកវិទ្យា AI ទាំងស្រុង និងដើរតួនាទីជាគ្រូបង្រៀនជំនួសគ្រូជាមនុស្ស ។ បច្ចេកវិទ្យានេះនឹងរៀនសូត្រដោយខ្លួនឯងថា តើកូនសិស្សពូកែមុខវិជ្ជាអ្វី និងខ្សោយមុខវិជ្ជាអ្វី? បន្ទាប់មក វាក៏បង្រៀនទៅតាមសមត្ថភាពសិស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFdYMcf3ZnRL83KT7lqowm29Ps6INbkxWzyTGY7CWu4KX7slzQwT2m3i9_te47slsF-5UaqEoozeSb3v_Un2vqnzZlLBVmfcWayRZa1PagsQIq6ihBviupD9ZObnK3MGQwfqf3j0rX1EL0rs5ITuvwAoc4xZee5dF35STMelmSRFd-P8ikz09shuV3srU_/s768/image_2024-09-13_15-11-22.png

ពេលបើកបវសនកាលឆ្នាំសិក្សាថ្មី នៅខែកញ្ញា ឆ្នាំ២០២៤ សាលារៀនឯកជនអង់គ្លេសមួយឈ្មោះ «David Game College» មានគម្រោងប្រើប្រាស់បច្ចេកវិទ្យា AI ទាំងស្រុង ដើម្បីបង្រៀនកូនសិស្សចំនួន២០នាក់ និងពុំត្រូវការគ្រូបង្រៀនជាមនុស្សទេ ។ បច្ចេកវិទ្យា AI នឹងរៀនសូត្រដោយខ្លួនឯងថា តើកូនសិស្សពូកែមុខវិជ្ជាណា ហើយពួកគេត្រូវការជំនួយអ្វីខ្លះបន្ថែមទៀត ។

បន្ទាប់មក បច្ចេកវិទ្យានេះនឹងរៀបចំផែនការបង្រៀនកូនសិស្សឱ្យសមស្របនឹងសមត្ថភាពរបស់ពួកគេ ។ រីឯមេរៀនណាដែលពិបាកៗ AI នឹងផ្លាស់ប្តូរទៅបង្រៀននៅចុងឆមាស ដើម្បីឱ្យកូនសិស្សមានពេលវេលាគ្រប់គ្រាន់សម្រាប់រំលឹកមេរៀន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuysSeBNeegXPagjmpSEsrThRRINOYY_hFi2Zfyy8EMjftvsxlKZTd1hVXDIWGAFrhP-nc_dS6hqrnZhsgjLfIZmb9uiRXDIKeve7OhVThaTJck3kRKUYdXYEv2Ofu4I_ONDGN9X9UcZ3dDYZ24WrdhhGUTJlc5cNU1nfmzfgsT9wLx3JMJ78RgkeYMGUQ/s679/image_2024-09-13_15-11-28.png

ផែនការបង្រៀនកូនសិស្សម្នាក់ៗ AI នឹងកែលម្អឱ្យសមស្របនឹងសមត្ថភាពរបស់កូនសិស្ស ។ ចំណែកការបង់ថ្លៃសាលាដែលបង្រៀនដោយបច្ចេកវិទ្យា AI គឺកូនសិស្សម្នាក់ត្រូវបង់ប្រាក់ចំនួន២៧.០០០ផោនក្នុង១ឆ្នាំ (ឬស្មើជាង៣ម៉ឺនដុល្លារអាមេរិក) ។

គុណសម្បត្តិនៃការប្រើប្រាស់បច្ចេកវិទ្យា AI បង្រៀន គឺវាអាចរៀនសូត្រនូវរាល់ចំណុចខ្វះខាតរបស់កូនសិស្សម្នាក់ៗ ឬកូនសិស្សខ្សោយមុខវិជ្ជាអ្វី ហើយវានឹងបង្រៀនសិស្សម៉ឺងម៉ាត់ជាងគ្រូជាមនុស្ស ។ លើសពីនេះ វាថែមទាំងអាចវិភាគ និងរៀបចំប្រព័ន្ធកែតម្រូវទៀតផង ដើម្បីធ្វើឱ្យការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាពថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjIJC6a_TKfZChBJCi3CseRhXoqkHQ05Iplbh0mBDoCnhEOIPCp1HHCmjR5pzBlos1fWRkiH19hJIyRf7nab0I3ZbvgROBwRrBZQyD16pI4iwSd68Oa2-pDbcDGnkzh_1DYg6zEYkL8VxlkzuWj2lMnZLmLrh9QkVhc31e6VeG_wWIach4dO71XMW93Yu/s640/image_2024-09-13_15-11-36.png

ប៉ុន្តែសាលានឹងពុំបណ្តោយឱ្យកូនសិស្សរៀនក្នុងថ្នាក់ជាមួយបច្ចេកវិទ្យា AI ឡើយ ដោយសាលានឹងផ្តល់គ្រូជំនួយចំនួន៣រូប ឱ្យរង់ចាំតាមដានឥរិយាបថ និងការបង្រៀនរបស់ AI សម្រាប់មុខវិជ្ជាណាដែលវាពុំអាចរៀនសូត្រដោយខ្លួនឯងបាន ដូចជា ៖ មុខវិជ្ជាសិល្បៈ និងយេនឌ័រ ។

បើទោះជាបច្ចេកវិទ្យានេះបានជួយលើកកម្ពស់ដល់ការរៀនសូត្ររបស់សិស្សក្នុងសាលាក៏ដោយ ប៉ុន្តែមានមតិមួយចំនួនរិះគន់ថា ការបង្រៀនសិស្សដោយប្រើប្រាស់បច្ចេកវិទ្យា AI នឹងបង្កគ្រោះថ្នាក់នាថ្ងៃអនាគត ៕

កុំដាក់របស់៤នេះលើក្បាលដំណេកព្រោះវាប៉ះពាល់សុខភាព និងមានគ្រោះថ្នា.ក់

0

មនុស្សភាគច្រើនចូលចិត្តដាក់របស់របរនៅបរិវេណជុំវិញគ្រែសម្រាក ឬក្បាលដំណេក ប៉ុន្តែមានរបរមួយចំនួនពុំគួរដាក់លើក្បាលដំណេកទេ ពីព្រោះវានឹងប៉ះពាល់ដល់សុខភាពរាងកាយខ្លាំង និងមានគ្រោះថ្នា.ក់ ទៀតផង ។ តើរបស់ទាំងនេះមានអ្វីខ្លះ?

១-ដុំសាកថ្ម ៖ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ដុំសាកថ្ម យើងតែងតែទិញដុំសាកថ្មមកដាក់លើក្បាលគ្រែ ដើម្បីអាចសាកថ្មគ្រប់ឧបករណ៍អេឡិចត្រូនិក ដូចជា ៖ ទូរស័ព្ទដៃ, iPad និង Laptop ។ លើសពីនេះ អ្នកខ្លះចូលចិត្តសាកថ្មទូរស័ព្ទមុនពេលសម្រាក និងដកខ្សែចេញពីដុំសាកថ្មពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho3MimkP_hF2ZO5NwRWaO3G6RXnLgUqVcDd4fpvKkNCvPFoy_EUg4uob6i2qiJe11XF0hIa_UD8PtRIDDT6pbgceR6FBc-hHirm4p4cRXI4t6IKqj39LHJRlR47WEyoALXlD-lh2NnQyoDCwExm7Sgu9YdgeAi0QZS17UTF51O3OMwSt90VHC68hrLR8-n/s640/image_2024-09-13_15-08-02.png

យើងពុំគួរសាកថ្មទូរស័ព្ទនៅក្បែរគ្រែទេ ពីព្រោះវាមានវិទ្យុសកម្មចេញពីទូរស័ព្ទ ហើយសូម្បតែការដាក់ដុំសាកថ្មក្បែរគ្រែ ក៏គ្មានសុវត្ថិភាពដែរ ។ វាអាចបង្កជាភ្លើងឆេះបាន ដោយសារផ្កាភ្លើងចេញពីដុំសាកថ្មខ្ទាតលើភួយ, ខ្នើយ និងកម្រាលពូក ។ បើទោះយើងអាចប្រើប្រាស់ដុំសាកថ្មជាមួយឧបករណ៍ជាច្រើន ប៉ុន្តែការដាក់វាលើក្បាលដំណេកនឹងមានគ្រោះថ្នាក់ខ្លាំង ។

២-ទៀនក្រអូប ៖ មនុស្សខ្លះនិយមយកទៀនក្រអូបមកដាក់ក្នុងបន្ទប់សម្រាក ពីព្រោះវាមានក្លិនក្រអូបតិចៗជួយឱ្យធូរស្រាលផ្លូវចិត្ត ។ ប៉ុន្តែកុំដាក់វាលើក្បាលដំណេក ឬក្បែរគ្រែឱ្យសោះ ពីព្រោះវានឹងបង្កជាភ្លើងឆាប់យ៉ាងឆាប់រហ័ស ពេលយើងសម្រាកលក់ក្នុងអំឡុងពេលទៀនកំពុងឆេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX0Xgqx7ozBImsqWTAYgRlsVvL1attPcBQFj3GwYdhWR3SqEU99NJiDNAYfaq0d60zeQpDoR-wX0vBV8HSK-CDGGxBfLWRSy625uT0X1ki7ddTOATO7xGZYnrPDaOozhjNgihaAlC52zvDUQQbh8YXKhUqAsOVKoqMAulFmOxfVLnYqyMvUtBHLXMZpuJA/s2048/image_2024-09-13_15-08-04%20(2).png

បើចង់ធ្វើឱ្យផ្លូវចិត្តធូរស្រាលដោយទៀនក្រអូប គួរដាក់វានៅឆ្ងាយពីគ្រែ និងសម្ភារៈផ្សេងៗ ។ ក្រៅពីនេះ ពុំគួរដុតទៀនក្រអូបក្នុងបន្ទប់បិទជិតឡើយ ហើយត្រូវពន្លត់ទៀនមុនពេលសម្រាកជានិច្ច ។

៣-តុក្កតា ៖ អ្នកខ្លះចូលចិត្តយកតុក្កតាមកដាក់លើគ្រែទុកមើល ឬយកវាធ្វើខ្នើយឱបពេលសម្រាក ។ ប៉ុន្តែគួរផ្លាស់ប្តូរទម្លាប់នេះ ដោយសារការដាក់តុក្កតាលើគ្រែ គឺដូចគ្នានឹងការបង្កើតជម្រកបាក់តេរី បើយើងពុំបានបោកគក់សម្អាតវាជាប្រចាំទេនោះ ។ បាក់តេរី និងភាពកខ្វក់ជាច្រើននឹងប្រមូលផ្តុំក្នុងតុក្កតា វានឹងធ្វើឱ្យយើងមានជំងឺផ្លូវដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjGH1iQpOzXe1AECMxY43vs-rDj57i1X8nofNpjRyJrYZy79R0rtdFka8jLejrZz6Hcdfu6ti2jUNwaMlsYuGMa5mNtC5AIig_BZCgVo2AAXHH6u6S2gdMRQyPA6gLb06Q1RCTtTFpthTHuFMYRskFWft_97F89JdFggT6ZHo-YP_X9TxrdiX5YDDLNGJe/s1500/image_2024-09-13_15-08-02%20(2).png

៤-អំពូលភ្លើង ៖ គ្រែជាកន្លែងសម្រាក ទើបពុំគួរយកអំពូលភ្លើងមានពន្លឺខ្លាំងមកដាក់លើក្បាលដំណេក ឬក្បែរគ្រែទេ ពីព្រោះវាធ្វើឱ្យយើងឈឺភ្នែក, នឿយហត់ និងប៉ះពាល់ការសម្រាក ។ បើចាំបាច់ប្រើប្រាស់អំពូលភ្លើង គួរជ្រើសរើសអំពូលមានពន្លឺខ្សោយ ដូចជា ៖ ពណ៌លឿង ឬពណ៌ក្រហមលាយទឹកក្រូច ដើម្បីកាត់បន្ថយផលប៉ះពាល់ខួរក្បាល ។ រីឯអំពូលភ្លើងពណ៌ស និងពណ៌ខៀវ គួរដាក់នៅឱ្យឆ្ងាយពីគ្រែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIh1G4PmrPS0cP5oYuBkSP4ATsuL4WYY98vVvPbmVqciCjxaFWYJxdZnyWTG9M5ORu-W1SuI59A1PhU1Yrzu1V_Fgo1hGL4B14plJw9yGMMjtHKW_2GkYa7z0O0kLD64Ez6I4cUW4u4T4u_GQdsTcL8AGMz8jcQLtyqxM-2NFDOQPdxLzXvva3MInIjIOt/s735/image_2024-09-13_15-08-04.png

គួរយល់ដឹង! ការលាងជម្រះជាតិខ្លាញ់លើចានតាមវិធីងាយៗ

0

តើលោកអ្នកជ្រាបទេថា ក្រៅពីសាប៊ូលាងចាន យើងក៏អាចប្រើប្រាស់អំបិលលាងចានផងដែរ ដោយសារអំបិលអាចលាងជម្រះជាតិខ្លាញ់ ឬភាពកខ្វក់នៅជាប់ចានបានយ៉ាងល្អ ។ វាធ្វើឱ្យយើងអាចសន្សំសំចៃប្រាក់ទិញសាប៊ូលាងចានញឹកញាប់ ក៏ដូចជាសន្សំសំចៃពេលវេលាផងដែរ ។ តើយើងនឹងយកអំបិលមកលាងចានតែម្តងដោយពុំប្រើប្រាស់សាប៊ូលាងចាន ឬយ៉ាងណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzd9hah7CA-FUyMTzWWKiydSdkweTIJNHYo8DcWHVvcL49h_cfuPIZVUY_TaGVFPrRjkm50Fn1HKRTrF3Yj4ZOL6QB2EtPXe8mtkZWXWb3kAoghfRKSAqvst0R-xuESluic0ccYoQ3cV1IfVZOVHFfokLYdb9ItdtkgWxpx4mEAZL4MJcEvpbfMoXOPrWQ/s1200/image_2024-09-13_14-52-25.png
ការលាងចាន ឬប្រអប់ផ្លាស្ទិកដាក់អាហារម្តងៗធ្វើឱ្យមនុស្សគ្រប់គ្នានឿយហត់យ៉ាងខ្លាំង ដោយសារតែភាពកខ្វក់ និងជាតិខ្លាញ់ច្រើនជាប់នៅលើនោះ ។ ស្ត្រីមេផ្ទះភាគច្រើននិយាយថា ពេលពួកគេប្រើប្រាស់ប្រអប់ជ័រដាក់អាហារបរិភោគញឹកញាប់ គឺពួកគេហត់នឿយខ្លាំងនឹងការលាងសម្អាតប្រអប់ផ្លាស្ទិកទាំងនេះ គឺហត់ខ្លាំងជាងការធ្វើម្ហូបអាហារទៅទៀត ។ ជាពិសេស នៅតាមជ្រុងរបស់ប្រអប់ផ្លាស្ទិកពិបាកលាងសម្អាតជាងគេ ហើយចំណាយពេលវេលាយូរទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXK3AFkJQxsLa0jkpbhjvdbKdzGJ2wc7jZtDtrfj9mh9O-XaIducQdnkDERT2SsmgnOpWgaseWgB59ObOaKlTCsOUa019Rus7bZe8dqf9z3Fw00J9c6orCKMHdGMfNePnkpY9HRBPm5hgZyWutgv0oF5mH4-YZCdVF3MkaW3VgBTFJRBUT0bglvZQ-jrdb/s1348/image_2024-09-13_14-52-26.png

សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកអំពីរបៀបលាងចានងាយៗ និងចំណេញពេលវេលា គឺការប្រើប្រាស់អំបិលដែលមានក្នុងផ្ទះបាយរបស់យើង ។ ការប្រើប្រាស់អំបិលផ្សំជាមួយសាប៊ូលាងចាន គឺអាចលាងជម្រះជាតិខ្លាញ់លើចាន ឬប្រអប់ផ្លាស្ទិកបានយ៉ាងឆាប់រហ័ស និងសន្សំសំចៃពេលវេលាបានច្រើន បើប្រៀបធៀបជាមួយការប្រើប្រាស់សាប៊ូលាងចានតែមួយមុខ ពីព្រោះយើងត្រូវលាងជាច្រើនលើកច្រើនសារ ទើបអស់ជាតិខ្លាញ់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQxvoW8__7KChK4Pt_JdO8OmUJHbKObrWVHm4ucO6hdl8vCsntxosrEdNAZwhSJ3Z7Gsf31I7rH4DuBWqWyWk_ClKFQLpIIltqHWZvcTDWhBuEBHrL0t6zlW9HJ4olp_bq-RiGtXHxKs0LvDMMdRWxQHpIexhJeEfZuhO3y4IbJO_QqnDFlcP_HWYfcr9U/s1600/image_2024-09-13_14-52-27.png

ចំណែកវិធីប្រើប្រាស់វិញ គឺត្រូវយកអំបិលប្រមាណពី១ ទៅ២ស្លាបព្រាបាយ មកផ្សំជាមួយសាប៊ូលាងចានបន្តិច និងដាក់ទឹកធម្មតាចូល ។ បន្ទាប់មក យើងត្រូវបិទគំរបវា និងយកអេប៉ុងលាងចានមកជ្រលក់ក្នុងទឹកនេះស្រាលៗដើម្បីលាងសម្អាតចានឆ្នាំង ។ រីឯលទ្ធផលឃើញថា ជាតិខ្លាញ់នៅលើចានបាត់ទាំងអស់ ថែមទាំងបាត់ក្លិនអាហារជាប់ចានផងដែរ ។

យើងអាចប្រើប្រាស់អំបិលក្នុងផ្ទះបាយរបស់យើងបានគ្រប់ប្រភេទ ពុំចាំបាច់ជ្រើសរើសប្រភេទអំបិលទេ ។ ហេតុនេះ លោកអ្នកគួរតែសាកល្បងអនុវត្តតាមវិធីខាងលើនេះ ពីព្រោះអំបិលជាគ្រឿងផ្សំក្នុងផ្ទះបាយដែលងាយស្រួលរក ៕

តើគួរចៀសវាងបាញ់ទឹកអប់លើផ្នែកណាខ្លះរបស់រាងកាយ?

0

គេចាត់ទុកថា ការបាញ់ទឹកអប់ជាមន្តស្នេហ៍ដ៏ទាក់ទាញមួយ ប៉ុន្តែការប្រើប្រាស់ទឹកអប់បានត្រឹមត្រូវជារឿងសំខាន់ណាស់ ដើម្បីបង្ការផលប៉ះពាល់ផ្សេងៗ ឬពុំស្រួលខ្លួន ។ តើយើងជ្រាបទេថា ពុំគួរបាញ់ទឹកអប់នៅចំណុចណាខ្លះលើរាងកាយ? ហេតុអ្វីទើបពុំគួរបាញ់ទឹកអប់នៅត្រង់ចំណុចទាំងនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwKxv3mvdsACab1GV4GARYT27ngvf-2m92LW_1EHrEedDqCsbepxRRgplGsp_XEFvtm0fK-IGK-iPEMnxWjgtUc2at9bNRePm0fiCxZA4FoVEOZnY9SyRnqgt2-1VNdH1VENvDz9fXepa_eQtiOXvn6ShkYwLpDyJTfn6eOvhQT4LA25mloOglS-aoksnh/s1500/image_2024-09-13_14-37-49.png

ខាងក្រោមនេះ គឺជា៥ចំណុចលើរាងកាយដែលពុំគួរបាញ់ទឹកអប់ រួមមាន ៖

១-ភ្នែក ៖ ការបាញ់ទឹកអប់ត្រូវភ្នែកនឹងបណ្តាលឱ្យកើតគ្រោះថ្នាក់បាន ជាពិសេស នៅពេលប្រញាប់ មនុស្សខ្លះបានបាញ់ទឹកអប់នៅក្បែរភ្នែក ។ វានឹងបណ្តាលឱ្យមានបញ្ហារលាកធ្ងន់ធ្ងរ, ភ្នែកក្រហម និងអាចមើលពុំឃើញបណ្តោះអាសន្ន ដោយសារទឹកអប់មានជាតិអាល់កុល និងសារធាតុគីមី ។ ហេតុនេះ គួរបាញ់ទឹកអប់ឱ្យឆ្ងាយពីផ្ទៃមុខជានិច្ច ដើម្បីការពារមិនឱ្យទឹកអប់ចូលភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLileFgTQdP-38cXILj2r3rIwgvgRQnzr8X7ICTj6pcXHQE8fAyfto2_A4_q_oDVGE62CIKEIpRe9Px0RdKikHV3CtKEVPngbrF_clpmG6Bec4VtSPs5WhIHanIO2EIOulkcXlPTVTmJPPy3Q9j6eClJZwsv9m8iZugx_0nVq4H8dLJdj4-EKOmnmE_Cec/s2048/image_2024-09-13_14-37-50%20(2).png

២-សក់ ៖ បើទោះជាមនុស្សភាគច្រើនចូលចិត្តក្លិនក្រអូបនៅលើសក់ ប៉ុន្តែការបាញ់ទឹកអប់លើសក់ វានឹងបំផ្លាញសរសៃសក់ ។ ជាតិអាល់កុលក្នុងទឹកអប់នឹងធ្វើឱ្យសរសៃសក់ស្ងួត និងបែកចុង ។ បើចង់ឱ្យសក់ក្រអូបនោះ គួរតែប្រើប្រាស់ Spray សម្រាប់បាញ់សក់ ឬផលិតផលថែរក្សាសក់ ដោយសារវាផ្សំពីអាល់កុលតិចជាង និងក្រអូបជាងទឹកអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjppOPYnPk7R2J2gqYilxSgPSwDaApJNUBgRmUt98g1pMkhv_M1TIEoGq3GQKKtd4G5SaTV7tx3V2enjkU_u_cXgKdaMxGuPAAdp20TwkIs29DJ1osKTG0Qcs1M5WGOr8UFAt6rrTlbICEZ49OVXJrtC_QgOXt0EezzA-yHG54_phdcDX2OprU7LQUzzh6O/s750/image_2024-09-13_14-37-52.png

៣-ដៃ ៖ មនុស្សខ្លះពុំបានគិតអ្វីច្រើនទេ ចំពោះការបាញ់ទឹកអប់លើដៃ ប៉ុន្តែយើងគួរចៀសវាង ពីព្រោះស្បែកនៅបរិវេណដៃមានសភាពស្តើង និងបណ្តាលឱ្យរលាកស្បែកបាន ។ ក្រៅពីនេះ យើងតែងយកដៃទៅប៉ះលើផ្ទៃមុខ និងភ្នែកញឹកញាប់ ហើយនឹងធ្វើឱ្យទឹកអប់រំទៅប៉ះបរិវេណទាំងនេះបណ្តាលឱ្យរលាក ។ ម្យ៉ាងទៀត ការលាងដៃញឹកញាប់នឹងធ្វើឱ្យទឹកអប់បាត់បង់ក្លិនយ៉ាងឆាប់រហ័ស ហើយវាធ្វើឱ្យការបាញ់ទឹកអប់លើដៃគ្មានប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrSUj6lF1Ocle2LHNo-wFwNWdMpoJs52I-uGXf3BFVc8p9LCsTVhOSClWXXTuNct6eKF_uD0DXhndDDmXeFEzhe6nPOGsnSW5GkBQAT-MNdcbLOVl50wC5S5FhZaXhWtQsD9CdEz_9gRoFYDoo_pAk3Ku4hGcLttgwzbwVYJ_Y1QTZjYAyJ7XPRDnp1oZ/s1030/image_2024-09-13_14-37-50.png

៤-ក្លៀក ៖ ការបាញ់ទឹកអប់ដាក់ក្លៀកអាចជាវិធីល្អដើម្បីបំបាត់ក្លិនស្អុយលើរាងកាយ ប៉ុន្តែពុំគួរបាញ់ទឹកអប់ដាក់ក្លៀកទេ ពីព្រោះស្បែកនៅបរិវេណនេះស្តើងខ្លាំង ។ ការបាញ់ទឹកអប់ដាក់ក្លៀកនឹងបណ្តាលឱ្យរមាស់ ជាពិសេស ក្រោយដក ឬកោររោមក្លៀករួច ។ គួរប្រើប្រាស់ផលិតផលបំបាត់ក្លិន ឬផលិតផលការពារញើសសម្រាប់ក្លៀកវិញ ពីព្រោះផលិតផលទាំងនេះត្រូវបានផលិតមកដើម្បីបំបាត់ក្លិនក្លៀក និងពុំរមាស់ ។

៥-អវៈយវៈភេទ ៖ បរិវណអវៈយវៈភេទមានសភាពស្តើងយ៉ាងខ្លាំង ហើយការប្រើប្រាស់ទឹកអប់រំនៅបរិវេណនេះនឹងបង្កជាគ្រោះថ្នាក់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXKpACM0nV0cZi5ib4woY1vN2GJdcNuvJ6gRXUITp96ufr5e30pS-SgDqxTKguHlfIRRG5YV_SckN9TIFdOh849pzwEy5o_uk5iWhQ-mjVANBoLRWSzGOakuu_Q4oNxU4qmPM0f8txpLeOOAJLrZBv9nD1GjJ3Mm3rcKEVcpG0p1Zr4qsfIvKbPPRCfKFS/s639/image_2024-09-13_14-37-52%20(2).png

*មូលហេតុពុំគួរបាញ់ទឹកអប់នៅបរិវេណអវៈយវៈភេទ ៖
-ស្បែកនៅបរិវេណនេះស្តើង ៖ ដោយសារស្បែកនៅបរិវេណអវៈយវៈភេទស្តើង ទើបវាឆាប់រលាកជាងបរិវេណផ្សេងៗរបស់រាងកាយ ។ ហេតុនេះ ការប្រើប្រាស់ទឹកអប់នឹងបណ្តាលឱ្យកើតរមាស់, ចេញក្រហម និងហើម ។
-ប្រឈមឆ្លងមេរោគ ៖ ការប្រើទឹកអប់នៅបរិវេណអវៈយវៈភេទអាចរំខានតុល្យភាពនៃបាក់តេរីល្អតាមធម្មជាតិនៅបរិវេណនេះ ហើយវានឹងងាយឆ្លងមេរោគ ។
-ពុំចាំបាច់ប្រើទឹកអប់ទេ ៖ គួរប្រើផលិតផលសម្អាតអវៈយវៈភេទតាមធម្មជាតិជំនួសទឹកអប់រំ ដោយសារវាអាចសម្អាតយ៉ាងមានប្រសិទ្ធភាព ៕

អ្នកខ្លះយល់ថាការលេងទូរស័ព្ទដៃច្រើនអាចប្រឈមនឹងជំងឺដ៏កាចសា.ហាវនេះ តើអ្នកស្រាវជ្រាវបកស្រាយដូចម្តេចខ្លះ?

0

តើជាការពិតដែរឬទេ នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា លទ្ធផលការស្រាវជ្រាវចុងក្រោយរបស់អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា ការលេងទូរស័ព្ទដៃប្រឈមនឹងកើតជំងឺមហារីកខួរក្បាល និងមហារីកឈាម?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdhstBDsleEDAtdE9qnYa-4C0RzwfT8-Vg4gN6MtQDQW2xAQ-gkmULNyByKVMCsyee6d6yKUEYGimaGpJQQNQtahRROvjWTv2efbmHopBGXtSjesKE8dj0cJ0sGa1agWOu0prgZSOjI0crFVUmimZw2ZyLYygdRpSiFoE23f42zRf-aEEzCuwLmuutEoOp/s2125/image_2024-09-13_14-34-21.png
មនុស្សភាគច្រើនមានទម្លាប់ដាក់ទូរស័ព្ទនៅជិតក្បាលដំណេករបស់ខ្លួន រហូតដល់មានការដាស់តឿនថា ទម្លាប់បែបនេះ នឹងធ្វើឱ្យកើតជំងឺមហារីកខួរក្បាល និងឈាម ។ វាធ្វើឱ្យមានការជជែកគ្នាយ៉ាងច្រើនពីការលើកឡើងបែបនេះ ខណៈផ្នែកវិទ្យាសាស្ត្របានផ្តោតសំខាន់លើសុខភាពអ្នកប្រើប្រាស់ទូរស័ព្ទដៃដោយសាររលកសញ្ញា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs-u9PnPQD2UpdNbcuq-1Qctqs3thf-rQVs_fbZDxPGLfIhURVUTigV4ahqEmbmzClIXtU7e27ypkVlfPFQ83HaEW16G2j8WCzFgGicnAwUSSAYAL1A9iwBES9R5lVLsZ8PGAvyCEeXXx1HVgs2b5u12WWy9y4hdjLGe_8fy35Ds_U1BsJU2SUYbr9VZFf/s2400/image_2024-09-13_14-34-23.png

យោងតាមលទ្ធផលស្រាវជ្រាវពីផលប៉ះពាល់សុខភាពដោយសាររលកសញ្ញាបង្ហាញថា ទូរស័ព្ទដៃពុំពាក់ព័ន្ធជាមួយជំងឺមហារីកខួរក្បាលឡើយ ។ ការស្រាវជ្រាវនេះរៀបចំឡើងដោយអង្គការសុខភាពពិភពលោក និងបានផ្សព្វផ្សាយជាសាធារណៈក្នុងទស្សនាវដ្តីឈ្មោះ «Environment International» ។

ការស្រាវជ្រាវនេះមានចំណងជើងថា «ផលប៉ះពាល់ដោយសាររលកសញ្ញាប្រេកង់ និងការប្រឈមនឹងជំងឺមហារីកសម្រាប់មនុស្សទូទៅ និងមនុស្សពេញវ័យធ្វើការ» បង្ហាញថា ការប្រើប្រាស់ទូរស័ព្ទដៃពុំពាក់ព័ន្ធជាមួយការកើតជំងឺមហារីកខួរក្បាលឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwao9j_fu6LCNTWOJX-xa8TjasSu6c2TRZkiAJuFhGf7R1c54NVQvH0zxBdPV7AYzKukfmPs5O2DQHBjzzmYdHAk9lEHimZMWaPqVSmZ9qLMe3wod-JUH9r-HElozJdiv1Y1o7nYqhqnjB2CIsiBlahqB6NEvpJPm73d3RxuyhyphenhyphenhnbAAknQAMX6bwJLZVB/s1920/image_2024-09-13_14-34-25%20(2).png

អ្នកជំនាញមកពីភ្នាក់ងារការពារវិទ្យុសកម្ម និងសុវត្ថិភាពនុយក្លេអ៊ែរអូស្ត្រាលី បានពិនិត្យការស្រាវជ្រាវជាង៥.០០០ករណី ឃើញថា បើទោះជាការប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែបានកើនឡើងខ្លាំងក្តី ប៉ុន្តែវាពុំបណ្តាលឱ្យកើតជំងឺមហារីកខួរក្បាលទេ ។

អ្នកចូលរួមការស្រាវជ្រាវនេះ គឺពួកគេចូលចិត្តចុចទូរស័ព្ទយូរ និងចំណាយពេលចុចទូរស័ព្ទអស់ជាច្រើនឆ្នាំ ។ Mark Elwood ជាអ្នកចូលរួមសរសេរការស្រាវជ្រាវ និងជាសាស្ត្រាចារ្យផ្នែកជំងឺមហារីកនៅសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់ និយាយថា ការស្រាវជ្រាវលើកនេះបានផ្តោតលើជំងឺមហារីកខួរក្បាលមនុស្សចាស់ និងកុមារ និងមហារីកឈាម ព្រមទាំងផលប៉ះពាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទ និងការធ្វើការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix2zvZ5iTGqlF4rVLeKkMyr-9DQ-bAE-91czpLizyq_5dNzwxREW-ooMQHwUrYgABh4gQ67Vpv-6NrgbLagqhdSotB6918BRzFN0iNB_2DPVprW4X16nwEC-UUe9mKR6g5Vik_W_APOyQeYNjxbESWfflkXFkNGnmygCSbPtA6wTTARVqMmEzf0iQhJTxF/s1200/image_2024-09-13_14-34-25.png

Mark Elwood អ្នកចូលរួមសរសេរការស្រាវជ្រាវនិយាយថា ៖ «បើទោះការប្រើប្រាស់ទូរស័ព្ទដៃបានកើនឡើងយ៉ាងឆាប់រហ័ស តែចំនួនអ្នកជំងឺមហារីកខួរក្បាលនៅតែដូចមុន ។ ចំណុចសំខាន់ យើងនឹងស្រាវជ្រាវបន្តទៀត ហើយយើងប្រាកដចិត្តថា វាពុំពាក់ព័ន្ធគ្នាទេ រវាងការប្រើទូរស័ព្ទដៃជាមួយសាច់ដុំខួរក្បាល ។ ការទទួលបានរលកវិទ្យុពីបច្ចេកវិទ្យាឥតខ្សែពុំបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សទេ» ៕

ជំនឿចាស់បុរាណពាក់ព័ន្ធនឹងជីងចក់ធ្លាក់លើក្បាល និងជីងចក់យំ

0

ជីងចក់បានធ្លាក់ពីទីខ្ពស់មកទាប ដោយសាររោមតូចៗលើដៃផ្នែកខាងមុខរបស់វាផ្លាស់ប្តូរ ហើយធ្វើឱ្យវាពុំអាចតោងនៅលើដំបូល ឬជញ្ជាំងបានដូចមុន ។ ក្រៅពីនេះ វាអាចបណ្តាលមកពីថ្នាំលើដំបូល ឬជញ្ជាំងរបកធ្លាក់ ឬជីងចក់ដេញចាប់សត្វល្អិតស៊ី ទើបបណ្តាលឱ្យវាធ្លាក់ ។ ប៉ុន្តែចាស់បុរាណមានជំនឿពាក់ព័ន្ធនឹងជីងចក់ធ្លាក់លើក្បាលមនុស្ស និងជីងចក់យំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUOkVRESlMdq_RBAt6-FIHV8UG08RiK1HwbazOfTRuupQlwi_mSmNzrt8vkSY-HlTg60WAlbFPMUuA5y-BZbKQmagJRmTRy4EDeSClg1jc0FL-Ez8ZAWn4IG2VIxYRFIQpXHA3CfcnMIngK5ixFBopaKnjkh1syxBidNpLhCjNxIkxMpj-1v7Z3u6nQeR_/s644/image_2024-09-13_14-04-21.png

ជំនឿពាក់ព័ន្ធនឹងសត្វជីងចក់ធ្លាក់លើក្បាលមនុស្ស ឬជីងចក់យំ គឺជាជំនឿមួយរបស់ចាស់ៗតាំងពីសម័យបុរាណមកម៉្លេះ ។ មនុស្សភាគច្រើននិយាយថា ជីងចក់នឹងផ្តល់នូវលាភសំណាងដល់មនុស្ស ពីព្រោះវាជាសត្វនាំមកនូវសំណាងល្អ និងចិត្តល្អ ។ តើជីងចក់ធ្លាក់លើក្បាលប្រាប់ពីហេតុការណ៍ល្អ ឬអាក្រក់បែបណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6OWm3KeKNRp9rtkKwZcihwHeEAZBhUhQ7Yr_X3NvwD5ORUa77vGQu5zxCvXjfEpM6XrvD8vLXmO989iDTq2KB0gzXg5Zv6On3TuGlAgdkED8zGlKGnNZEzwslIP_9t16qBUMy4nys2_rB0TKUH1BSCw5xPhKT_0Fc0KgsChgOb_neZWWAdqO_Hm2p-IX/s2560/image_2024-09-13_14-04-22.png

ចាស់ៗបុរាណនិយាយថា បើជីងចក់ធ្លាក់លើក្បាលរបស់យើង វាជាប្រផ្នូលប្រាប់ឱ្យយើងដឹងមុនពីហេតុការណ៍ផ្សេងៗមានទាំងល្អ និងអាក្រក់ ។ មនុស្សខ្លះថា វានឹងនាំមកនូវសំណាងល្អក្នុងការផ្សងសំណាង ប៉ុន្តែមនុស្សខ្លះទៀតថា ពុំគួរចេញពីផ្ទះទេ ពីព្រោះវាជាប្រផ្នូលប្រាប់ឱ្យយើងដឹងមុនថា នឹងមានហេតុការណ៍អាក្រក់កើតឡើង និងហាមធ្វើដំណើរដាច់ខាត ។ ប៉ុន្តែគ្មានអ្វីបញ្ជាក់ថា ការលើកឡើងបែបនេះជាការពិត ឬមិនពិតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLhlPXlYmt5fnZ9X6JB-zQ0pAJJY9-YyivXrwng_E5CaEULslJ66kIKHZ6o9pzax3gY69bAceYoxm3VF7rGrWaiNx4U4pHHewD_jJwl5YHIzn_ZQR3Ts35UONPWoFzLNkCM20XnCZDnOvkEYlisojLnnXZfksXVMYz4sRcixyBDofsh_RvoU6QTvBtPbEK/s960/image_2024-09-13_14-04-26%20(2).png

ខាងក្រោមនេះ គឺជាជំនឿចាស់បុរាណពាក់ព័ន្ធនឹងជីងចក់ធ្លាក់លើក្បាល ៖

-ជីងចក់ធ្លាក់លើក្បាល មុនពេលចេញពីផ្ទះ ៖ នឹងមានសំណាងល្អក្នុងការផ្សេងសំណាង
-ជីងចក់ធ្លាក់លើក្បាល ពេលចូលផ្ទះ ៖ នឹងធ្វើដំណើរញឹកញាប់ ឬប្រាប់ឱ្យយើងត្រៀមខ្លួនផ្លាស់ប្តូរទីលំនៅ
-ជីងចក់មិនធ្លាក់លើក្បាល ប៉ុន្តែវាយំមុនពេលចេញពីផ្ទះ ៖ នឹងមានហេតុការណ៍អាក្រក់កើតឡើង
-ជីងចក់ជុះអាចម៍លើក្បាល ៖ ត្រូវប្រុងប្រយ័ត្នរឿងការឈឺថ្កាត់ និងថែទាំសុខភាពឱ្យបានល្អ
-ជីងចក់លោតមកប៉ះខ្លួនប្រាណ ៖ ឱ្យយកចិត្តទុកដាក់ជាមួយអ្នកនៅក្បែរខ្លួនឱ្យច្រើន ដូចជា ៖ ម្តាយ, បងស្រី ឬសមាជិកគ្រួសារ ពីព្រោះអាចមានហេតុការណ៍ផ្សេងៗកើតឡើងលើមនុស្សនៅក្បែរខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz4LZS8VDwwavkCgAqa-Zru7XQyPXisVtbAUVq-hdA7yUGEYGTTBE_5WiKUzyVHoC56PqMDrKqpqJNEQGsNbRm3gZpTcMyHZewVwO1xPs3e2uFimgJ4pUibEpaHBVxMzeRYkGzlW-FMdv853JL9fBHXtbpn8PJRApuswfid_vGtgC4xjeiR0k9j22991uk/s1280/image_2024-09-13_14-04-26.png

បើជីងចក់យំធម្មតា គឺត្រូវដឹងថា តើវាយំនៅផ្នែកខាងណារបស់ខ្លួនយើង ដូចជា ៖

-ជីងចក់យំនៅក្រោយខ្នង ៖ ជាសំណាងអាក្រក់ ហាមធ្វើដំណើរ
-ជីងចក់យំនៅខាងស្តាំ ៖ ជាសំណាងអាក្រក់ ហាមធ្វើដំណើរ
-ជីងចក់យំនៅខាងឆ្វេង ៖ នឹងមានសំណាងល្អ ការធ្វើដំណើរមានសុវត្ថិភាព ៕

តើមានធ្លាប់សម្គាល់ទេថា ហេតុអ្វីបានជនជាតិឥណ្ឌាសន្ទនាបណ្តើរចូលចិត្តគ្រវីក្បាលបណ្តើរ?

0

ប្រទេសឥណ្ឌា ៖ វាជាចម្ងល់មួយដែលមនុស្សភាគច្រើនចង់ដឹងយូរមកហើយថា ហេតុអ្វីជនជាតិឥណ្ឌាសន្ទនាគ្នាបណ្តើរ គ្រវីក្បាលបណ្តើរ? ជាទូទៅ រាល់ការសន្ទនាជាមួយជនជាតិឥណ្ឌា មិនថាមនុស្សចាស់ និងកុមារទេ គឺសុទ្ធតែគ្រវីក្បាលទាំងអស់ ។ ហេតុនេះ ជនបរទេសសួរថា តើការគ្រវីក្បាលបែបនេះមានន័យថា ជនជាតិឥណ្ឌាបដិសេធជាមួយដៃគូសន្ទនាគ្រប់ពេលវេលា មែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixVKQE9QwD1TT2YG7gPXd3gly4_wAIcWOe-ahEgun-gMLqNSA3QRPcgW0J0DcyiJrrsQSN1lf2ETyYFZbQL_8jztt85UNLONRnJhasnAm0wM5CCgDC6d4FLoF0L5gUXdNrw_fQMLHmjA17uPvMjphSqmBidfph6fZ4_CLvj9SLuFT0ayMK1LuHArWRvT2x/s1000/image_2024-09-13_13-58-22.png

ការគ្រវី ឬរង្គឺក្បាលចុះឡើងរបស់ជនជាតិឥណ្ឌា គឺវាជាភាសាកាយ (ឬ Body Language) នៅប្រទេសឥណ្ឌា ខណៈជាតិសាសន៍ខ្លះ ក៏មានភាសាកាយដូចគ្នាដែរ ។ ពលរដ្ឋលើពិភពលោក តែងតែយល់ថា «ការងក់ក្បាល» មានន័យថា «យល់ព្រម» រីឯ «ការគ្រវីក្បាល» មានន័យថា «បដិសេធ» ។ ប៉ុន្តែការគ្រវីក្បាលរបស់ជនជាតិឥណ្ឌាបានធ្វើឱ្យជនបរទេសមានចម្ងល់យ៉ាងខ្លាំង និងពុំយល់ពីភាសាកាយទាំងនេះ ។ នេះជាការលើកឡើងរបស់ជនបរទេស ដែលបានធ្វើដំណើរទៅលេងប្រទេសឥណ្ឌា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWjeCBEoFDqIA0YwVMqDm9i0ImZ9QAb2yowZz2A-PP7nLNEbMDJjQMDxmLlcyY9mCbS7KHxWEfIfZa6GXWdShMJBE032w3sAqKJM56r1HKZVySLrXyAmPtrAGAIsQVhjTI5KcezNKRIAThYSDO-U6iETHSlgCZinPzTx8wezs65EuX0w6WdvYCM2C8ELx/s2640/image_2024-09-13_13-58-59.png
ជនបរទេសរូបនេះបញ្ជាក់ថា បើសង្កេតមើលឱ្យបានច្បាស់ ការគ្រវី ឬរង្គឺក្បាលរបស់ជនជាតិឥណ្ឌា គឺមានលក្ខណៈខុសប្លែកពីជាតិសាសន៍ដទៃទៀត ។ នៅពេលសន្ទនាជាមួយអ្នកណាម្នាក់ ពួកគេរង្គើក្បាលតែប៉ុណ្ណោះ រីឯដងខ្លួន និងស្មា ពុំរង្គឺទេ ។ ការរង្គឺក្បាលនេះ ពុំមែនជាការបដិសេធដូចមនុស្សលើពិភពលោកប្រើប្រាស់នោះទេ ប៉ុន្តែវាមានអត្ថន័យជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHMPGXQLoUson1SLRJdV0kQBVmDPrEy7b0URI_rpkX2ATXzmUREl0tff_cAzIPBfcMLWIzJotK2xYibIygKRxhPBnCnhYmrlwCHDftIPzJkz9oMLjPKVkzDCzJo4fY30lydiQlyuqkbFFAez__uhKvbULwc6bkfd_iHjYzWJsokg_CRvZc3GjhqRtEVNkf/s1024/image_2024-09-13_13-59-01.png

ការគ្រវី ឬរង្គឺក្បាលភាគច្រើនរបស់ជនជាតិឥណ្ឌា មានន័យថា គឺជាការយល់ព្រម, ការបញ្ជាក់ និងការអរគុណដៃគូសន្ទនា ។ ជាមួយគ្នានេះ ការគ្រវីក្បាលរបស់ជនជាតិឥណ្ឌា ក៏ជាការបដិសេធផងដែរ ពីព្រោះបើពួកគេនិយាយបដិសេធទៅកាន់អ្នកណាម្នាក់ត្រង់ៗនោះ គឺមើលទៅ ពុំសូវសុភាពរាបសារ ។ ដូច្នេះ ការគ្រវី ឬរង្គឺក្បាល គឺជាផ្នែកមួយរបស់ការសន្ទនាទាំងអស់ ទើបជនបរទេសតែងតែឃើញឥណ្ឌាគ្រវីក្បាលជាញឹកញាប់ មិនថានៅក្នុងខ្សែភាពយន្ត ឬជីវិតពិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIbFB8nnppom__TBIqx5Zg0poWr19pilYjpN9rD7YurMjfGCxElm7x8QijAF4Fm-mcAorZp4UkuSmOI617PoynHQj9RmRDy2QZZK7P-QF8L2vKeH-tl7pvFb9c175FDs-MAMCu2aRegKPWB4sm5dk0PMKEVTgT_GuhLzPPx8cUKbp9H0l4MGm6JuA9-UOr/s1280/image_2024-09-13_13-59-02.png
ហេតុនេះ នៅពេលសន្ទនាជាមួយជនជាតិឥណ្ឌា យើងត្រូវតែសង្កេតទឹកមុខរបស់ពួកគេផង និងមើលការគ្រវីក្បាលផង ទើបយើងអាចយល់ពីជនជាតិឥណ្ឌាកាន់តែច្រើន ។ ប្រទេសឥណ្ឌាមានលក្ខណៈខុសប្លែកច្រើនពីជាតិសាសន៍ដទៃ តាំងពីការរស់នៅ, ការស្លៀកពាក់, ការបរិភោគអាហារ និងការគោរពសាសនា ជាដើម ៕

ឡាវ នឹងប្រកាសអាសន្ន ប្រសិនបើចិនមិនបិទទំនប់ទឹក

0

ប្រទេសឡាវ បានរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់ និងគ្រោះបាក់ដី បណ្តាលឱ្យមានខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសផ្ទះសម្បែង និងមនុស្សគ្មានទីជ្រកកោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh95any9kQuO-zsutVSu8xhlD7QfP78R0Kl16r99fcAb13xvE15eYnFIfvHjtdGeAEEj_WRa9hO9RxmzaFmwFXiZCNRkS_C-rjqPjweGqAsDD475sSM9DAJoQrbTzi24qvk21DyufJQmX0UUMY4OwpJ2Xhv5oAab09KcKAimtB5gG694r6EExI8WPKnqLF_/s768/image_2024-09-13_13-49-31%20(2).png

គ្រោះទឹកជំនន់បង្ករឡើងដោយព្យុះត្រូពិក Yagi បូកជាមួយការបើកទំនប់ទឹកពីប្រទេសចិន បានវាយប្រហារភាគខាងជើងនៃប្រទេសឡាវ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ និងអ្នកខ្លះជាប់គាំងនៅក្នុងផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwFukoXB_Gda4bU25sIhduMJcYoI2Gfj9WpiMLwGIgshqSV1Y3XmHKBqkGiBWzX0MtMvNqv6oX0I1njWOvYmI1XS4AmNhzrgALatPQiBvBlmx-dUwRrZz_v_psjmLOrN3dO-qeGa66uQ_vu23-1DvKH_DPwMPz2RRBvzLKwiDhUBGEY3YOwPBS-0n8MT3E/s960/image_2024-09-13_13-49-31.png

ការបើកទំនប់ទឹករបស់ចិន បានធ្វើឱ្យទឹកទន្លេមេគង្គក្នុងប្រទេសឡាវជិតឈានដល់កម្រិតប្រកាសអាសន្ន ដោយបច្ចុប្បន្នកម្ពស់ទឹក១១,៤៥ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន១១,៥០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_4YBrz8LTQDzccamw-i8oNhg_9oJhXdc1yc2kqCwK2GRbRl8jouTcSdiCgiyUUgf8Ybo9EkR9Pd0SW4U6-hnmBTd0rfpc0TRp5hesSTxg4V9xDY6CjDbOGd2RHW1s16w6CB9ZHy7aHfwN2rU2_Kcd1vI8i0RKOJDNjs8LNpRGFnRwRrph2JxB_1QbmI07/s1200/image_2024-09-13_13-49-31%20(3).png

បើតាមវិទ្យុជាតិឡាវ បានលើកឡើងថា៖”ភូមិ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសំខាន់ៗ ទូរគមនាគមន៍ អគ្គិសនី និងការផ្គត់ផ្គង់ទឹកត្រូវ រងការខូចខាតធ្ងន់ធ្ងរ ដោយស្នើសុំចិនផ្អាកការបើកទំនប់ទឹក ដើម្បីឱ្យកម្ពស់ទឹកបានស្រកបន្តិច៕

 

តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ឆ្លើយតបបែបនេះក្រោយគេនិយាយថា «ចម្រៀងមិនដឹងជាស្អី»

0

តារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានងារជាឧកញ៉ា ជារឿយៗតែងតែទទួលបានមតិរិះគន់ ពីអ្នកលេងបណ្តាញសង្គម។ ជាក់ស្តែងថ្មីៗនេះលោកក៏ទទួលបាននូវការបញ្ចេញមតិថា «មិនដឹងជាចម្រៀងស្អី» បន្ទាប់ពីចេញបទប្រភេទរ៉េប។ តារាចម្រៀងប្រឡូកក្នុងអាជីពចម្រៀងជាង២០ឆ្នាំរូបនេះបានឆ្លើយតបវិញយ៉ាងសុភាពចំពោះមតិរិះគន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPKrX-YppEsHa7eKm_HNhRdn2j_Eer3OERiYRQ8k9qe8IG_tbbo66kWXpet41lyhKV3mO-AuWXyyhK09esk8pTw75khf39GCdrWy-KBN5igHFRmDmUS-oBDYySgz88WJFubNaroRKQ2LPoA9rhK4861ob5P_O7ogGGTv8G6wb6KRF8Q6Nihygt4BX4-guf/s1062/image_2024-09-12_16-16-09%20(2).png

កាលពីពេលថ្មីៗនេះ តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហើបបទថ្មីរបស់ខ្លួនដែលត្រៀមត្រឡប់មកវិញ ដោយបានដាក់ចំណងជើងថា «KSM come back ហើយត្រៀមណាបាទ»។ ទោះជាយ៉ាងនេះក្តីតាមរយៈបទថ្មីរបស់ខ្លួនតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ទទួលបានមតិជាច្រើនពីអ្នកគាំទ្រជំរុញឱ្យលោកចេញបទប្រភេទមនោសញ្ចេតនាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXd27OKjdgVSasXVQejdVbA9XNYcz8tp01m3eYvEtVYhOBQqS_c8k6Z-YCNTrPLSY19in3kHRNBbyRQ4dtL2m4rZOcQTq_PMugke1tLS2y4ByOc7flYOxU1JoJ8BLmkFsjuDFsoF11x5cdGnqkalbXFCXeohNxfLIt0M6GV0lk7kUX-vcQksAXNA7sCiPL/s2048/image_2024-09-12_16-16-09.png

ក្នុងការបញ្ចេញមតិជាច្រើន ក៏មានការរិះគន់ចំពោះឧកញ៉ា ខេមរៈ សិរីមន្ត ដោយមានគណនីមួយបានសរសេរថា « មិនដឹងចម្រៀងស្តីផងចេញម៉ាម៉ាត់ៗចឹងមិនដែលស្តាប់ទេស»។ ប្រយោគដែលថាបទចម្រៀងរបស់ខ្លួនមិនដឹងជាស្អីនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានឆ្លើយតបថា «ខ្ញុំនឹងធ្វើហើយនឹងច្នៃម្ហូបជាច្រើនមុខជូនបងប្អូនញុំាបើខ្ញុំជាចុងភៅអាជីព ខ្ញុំ នឹងធ្វើចម្រៀងឱ្យបានច្រើនចង្វាក់ ឱ្យបងប្អូនស្តាប់ព្រោះខ្ញុំជាអ្នកចម្រៀង អាជីព បងប្អូនស្រឡាញ់មួយណា ស្តាប់មួយនោះចុះដោយក្តីគោរព»។

Call Me PAPA ជាបទចម្រៀងដ៏ជោគជ័យជាងគេសម្រាប់ឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងទ្រនំហ្គាឡាក់ស៊ី ដែលមានការស្តាប់ជាង៣០លានដងហើយក្នុងរយៈពេលជាង៨ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4mc87LkLfnEbI3hd73bvQklzSFwQAx8jxNau8wL96rNdXgbUj2LiTotoU6GEpLG4Puk35AvFcRe3nxTC8LDXF9IzQxSq7VPunFvWVPCtGyO9TQRoiKvlbnhI3Tw8jYATxlM2kbH2JvbHnyWEml5CtoEh4FBRmRZBf_SNIU5waLmqWJlS0e_ymaPr38SF9/s2048/image_2024-09-12_16-16-11.png

គួរបញ្ជាក់ផងដែរថា តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសកាលពីកន្លងមកនេះថារូបលោកនឹងតំណាងសិល្បករកម្ពុជាផ្នែកសម័យសម្តែងនៅលើទឹកដីសហរដ្ឋអាម៉េរិកជាចុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះក្នុងទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ។ តារាចម្រៀងមានងារជាឧកញ៉ារូបនេះបានលើកទឹកចិត្តប្រជាជនខ្មែររស់នៅទីនោះចូលរួមទស្សនាឱ្យបានច្រើនកុះករខណៈកម្មវិធីមានសារៈសំខាន់ដើម្បីផ្សព្វផ្សាយវប្បធម៌អរិយធម៌ និងផលិតផលខ្មែរទៅកាន់ពិភពលោក៕