ជីងចក់បានធ្លាក់ពីទីខ្ពស់មកទាប ដោយសាររោមតូចៗលើដៃផ្នែកខាងមុខរបស់វាផ្លាស់ប្តូរ ហើយធ្វើឱ្យវាពុំអាចតោងនៅលើដំបូល ឬជញ្ជាំងបានដូចមុន ។ ក្រៅពីនេះ វាអាចបណ្តាលមកពីថ្នាំលើដំបូល ឬជញ្ជាំងរបកធ្លាក់ ឬជីងចក់ដេញចាប់សត្វល្អិតស៊ី ទើបបណ្តាលឱ្យវាធ្លាក់ ។ ប៉ុន្តែចាស់បុរាណមានជំនឿពាក់ព័ន្ធនឹងជីងចក់ធ្លាក់លើក្បាលមនុស្ស និងជីងចក់យំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUOkVRESlMdq_RBAt6-FIHV8UG08RiK1HwbazOfTRuupQlwi_mSmNzrt8vkSY-HlTg60WAlbFPMUuA5y-BZbKQmagJRmTRy4EDeSClg1jc0FL-Ez8ZAWn4IG2VIxYRFIQpXHA3CfcnMIngK5ixFBopaKnjkh1syxBidNpLhCjNxIkxMpj-1v7Z3u6nQeR_/s644/image_2024-09-13_14-04-21.png

ជំនឿពាក់ព័ន្ធនឹងសត្វជីងចក់ធ្លាក់លើក្បាលមនុស្ស ឬជីងចក់យំ គឺជាជំនឿមួយរបស់ចាស់ៗតាំងពីសម័យបុរាណមកម៉្លេះ ។ មនុស្សភាគច្រើននិយាយថា ជីងចក់នឹងផ្តល់នូវលាភសំណាងដល់មនុស្ស ពីព្រោះវាជាសត្វនាំមកនូវសំណាងល្អ និងចិត្តល្អ ។ តើជីងចក់ធ្លាក់លើក្បាលប្រាប់ពីហេតុការណ៍ល្អ ឬអាក្រក់បែបណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6OWm3KeKNRp9rtkKwZcihwHeEAZBhUhQ7Yr_X3NvwD5ORUa77vGQu5zxCvXjfEpM6XrvD8vLXmO989iDTq2KB0gzXg5Zv6On3TuGlAgdkED8zGlKGnNZEzwslIP_9t16qBUMy4nys2_rB0TKUH1BSCw5xPhKT_0Fc0KgsChgOb_neZWWAdqO_Hm2p-IX/s2560/image_2024-09-13_14-04-22.png

ចាស់ៗបុរាណនិយាយថា បើជីងចក់ធ្លាក់លើក្បាលរបស់យើង វាជាប្រផ្នូលប្រាប់ឱ្យយើងដឹងមុនពីហេតុការណ៍ផ្សេងៗមានទាំងល្អ និងអាក្រក់ ។ មនុស្សខ្លះថា វានឹងនាំមកនូវសំណាងល្អក្នុងការផ្សងសំណាង ប៉ុន្តែមនុស្សខ្លះទៀតថា ពុំគួរចេញពីផ្ទះទេ ពីព្រោះវាជាប្រផ្នូលប្រាប់ឱ្យយើងដឹងមុនថា នឹងមានហេតុការណ៍អាក្រក់កើតឡើង និងហាមធ្វើដំណើរដាច់ខាត ។ ប៉ុន្តែគ្មានអ្វីបញ្ជាក់ថា ការលើកឡើងបែបនេះជាការពិត ឬមិនពិតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLhlPXlYmt5fnZ9X6JB-zQ0pAJJY9-YyivXrwng_E5CaEULslJ66kIKHZ6o9pzax3gY69bAceYoxm3VF7rGrWaiNx4U4pHHewD_jJwl5YHIzn_ZQR3Ts35UONPWoFzLNkCM20XnCZDnOvkEYlisojLnnXZfksXVMYz4sRcixyBDofsh_RvoU6QTvBtPbEK/s960/image_2024-09-13_14-04-26%20(2).png

ខាងក្រោមនេះ គឺជាជំនឿចាស់បុរាណពាក់ព័ន្ធនឹងជីងចក់ធ្លាក់លើក្បាល ៖

-ជីងចក់ធ្លាក់លើក្បាល មុនពេលចេញពីផ្ទះ ៖ នឹងមានសំណាងល្អក្នុងការផ្សេងសំណាង
-ជីងចក់ធ្លាក់លើក្បាល ពេលចូលផ្ទះ ៖ នឹងធ្វើដំណើរញឹកញាប់ ឬប្រាប់ឱ្យយើងត្រៀមខ្លួនផ្លាស់ប្តូរទីលំនៅ
-ជីងចក់មិនធ្លាក់លើក្បាល ប៉ុន្តែវាយំមុនពេលចេញពីផ្ទះ ៖ នឹងមានហេតុការណ៍អាក្រក់កើតឡើង
-ជីងចក់ជុះអាចម៍លើក្បាល ៖ ត្រូវប្រុងប្រយ័ត្នរឿងការឈឺថ្កាត់ និងថែទាំសុខភាពឱ្យបានល្អ
-ជីងចក់លោតមកប៉ះខ្លួនប្រាណ ៖ ឱ្យយកចិត្តទុកដាក់ជាមួយអ្នកនៅក្បែរខ្លួនឱ្យច្រើន ដូចជា ៖ ម្តាយ, បងស្រី ឬសមាជិកគ្រួសារ ពីព្រោះអាចមានហេតុការណ៍ផ្សេងៗកើតឡើងលើមនុស្សនៅក្បែរខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz4LZS8VDwwavkCgAqa-Zru7XQyPXisVtbAUVq-hdA7yUGEYGTTBE_5WiKUzyVHoC56PqMDrKqpqJNEQGsNbRm3gZpTcMyHZewVwO1xPs3e2uFimgJ4pUibEpaHBVxMzeRYkGzlW-FMdv853JL9fBHXtbpn8PJRApuswfid_vGtgC4xjeiR0k9j22991uk/s1280/image_2024-09-13_14-04-26.png

បើជីងចក់យំធម្មតា គឺត្រូវដឹងថា តើវាយំនៅផ្នែកខាងណារបស់ខ្លួនយើង ដូចជា ៖

-ជីងចក់យំនៅក្រោយខ្នង ៖ ជាសំណាងអាក្រក់ ហាមធ្វើដំណើរ
-ជីងចក់យំនៅខាងស្តាំ ៖ ជាសំណាងអាក្រក់ ហាមធ្វើដំណើរ
-ជីងចក់យំនៅខាងឆ្វេង ៖ នឹងមានសំណាងល្អ ការធ្វើដំណើរមានសុវត្ថិភាព ៕