មនុស្សភាគច្រើនចូលចិត្តដាក់របស់របរនៅបរិវេណជុំវិញគ្រែសម្រាក ឬក្បាលដំណេក ប៉ុន្តែមានរបរមួយចំនួនពុំគួរដាក់លើក្បាលដំណេកទេ ពីព្រោះវានឹងប៉ះពាល់ដល់សុខភាពរាងកាយខ្លាំង និងមានគ្រោះថ្នា.ក់ ទៀតផង ។ តើរបស់ទាំងនេះមានអ្វីខ្លះ?

១-ដុំសាកថ្ម ៖ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ដុំសាកថ្ម យើងតែងតែទិញដុំសាកថ្មមកដាក់លើក្បាលគ្រែ ដើម្បីអាចសាកថ្មគ្រប់ឧបករណ៍អេឡិចត្រូនិក ដូចជា ៖ ទូរស័ព្ទដៃ, iPad និង Laptop ។ លើសពីនេះ អ្នកខ្លះចូលចិត្តសាកថ្មទូរស័ព្ទមុនពេលសម្រាក និងដកខ្សែចេញពីដុំសាកថ្មពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho3MimkP_hF2ZO5NwRWaO3G6RXnLgUqVcDd4fpvKkNCvPFoy_EUg4uob6i2qiJe11XF0hIa_UD8PtRIDDT6pbgceR6FBc-hHirm4p4cRXI4t6IKqj39LHJRlR47WEyoALXlD-lh2NnQyoDCwExm7Sgu9YdgeAi0QZS17UTF51O3OMwSt90VHC68hrLR8-n/s640/image_2024-09-13_15-08-02.png

យើងពុំគួរសាកថ្មទូរស័ព្ទនៅក្បែរគ្រែទេ ពីព្រោះវាមានវិទ្យុសកម្មចេញពីទូរស័ព្ទ ហើយសូម្បតែការដាក់ដុំសាកថ្មក្បែរគ្រែ ក៏គ្មានសុវត្ថិភាពដែរ ។ វាអាចបង្កជាភ្លើងឆេះបាន ដោយសារផ្កាភ្លើងចេញពីដុំសាកថ្មខ្ទាតលើភួយ, ខ្នើយ និងកម្រាលពូក ។ បើទោះយើងអាចប្រើប្រាស់ដុំសាកថ្មជាមួយឧបករណ៍ជាច្រើន ប៉ុន្តែការដាក់វាលើក្បាលដំណេកនឹងមានគ្រោះថ្នាក់ខ្លាំង ។

២-ទៀនក្រអូប ៖ មនុស្សខ្លះនិយមយកទៀនក្រអូបមកដាក់ក្នុងបន្ទប់សម្រាក ពីព្រោះវាមានក្លិនក្រអូបតិចៗជួយឱ្យធូរស្រាលផ្លូវចិត្ត ។ ប៉ុន្តែកុំដាក់វាលើក្បាលដំណេក ឬក្បែរគ្រែឱ្យសោះ ពីព្រោះវានឹងបង្កជាភ្លើងឆាប់យ៉ាងឆាប់រហ័ស ពេលយើងសម្រាកលក់ក្នុងអំឡុងពេលទៀនកំពុងឆេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX0Xgqx7ozBImsqWTAYgRlsVvL1attPcBQFj3GwYdhWR3SqEU99NJiDNAYfaq0d60zeQpDoR-wX0vBV8HSK-CDGGxBfLWRSy625uT0X1ki7ddTOATO7xGZYnrPDaOozhjNgihaAlC52zvDUQQbh8YXKhUqAsOVKoqMAulFmOxfVLnYqyMvUtBHLXMZpuJA/s2048/image_2024-09-13_15-08-04%20(2).png

បើចង់ធ្វើឱ្យផ្លូវចិត្តធូរស្រាលដោយទៀនក្រអូប គួរដាក់វានៅឆ្ងាយពីគ្រែ និងសម្ភារៈផ្សេងៗ ។ ក្រៅពីនេះ ពុំគួរដុតទៀនក្រអូបក្នុងបន្ទប់បិទជិតឡើយ ហើយត្រូវពន្លត់ទៀនមុនពេលសម្រាកជានិច្ច ។

៣-តុក្កតា ៖ អ្នកខ្លះចូលចិត្តយកតុក្កតាមកដាក់លើគ្រែទុកមើល ឬយកវាធ្វើខ្នើយឱបពេលសម្រាក ។ ប៉ុន្តែគួរផ្លាស់ប្តូរទម្លាប់នេះ ដោយសារការដាក់តុក្កតាលើគ្រែ គឺដូចគ្នានឹងការបង្កើតជម្រកបាក់តេរី បើយើងពុំបានបោកគក់សម្អាតវាជាប្រចាំទេនោះ ។ បាក់តេរី និងភាពកខ្វក់ជាច្រើននឹងប្រមូលផ្តុំក្នុងតុក្កតា វានឹងធ្វើឱ្យយើងមានជំងឺផ្លូវដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjGH1iQpOzXe1AECMxY43vs-rDj57i1X8nofNpjRyJrYZy79R0rtdFka8jLejrZz6Hcdfu6ti2jUNwaMlsYuGMa5mNtC5AIig_BZCgVo2AAXHH6u6S2gdMRQyPA6gLb06Q1RCTtTFpthTHuFMYRskFWft_97F89JdFggT6ZHo-YP_X9TxrdiX5YDDLNGJe/s1500/image_2024-09-13_15-08-02%20(2).png

៤-អំពូលភ្លើង ៖ គ្រែជាកន្លែងសម្រាក ទើបពុំគួរយកអំពូលភ្លើងមានពន្លឺខ្លាំងមកដាក់លើក្បាលដំណេក ឬក្បែរគ្រែទេ ពីព្រោះវាធ្វើឱ្យយើងឈឺភ្នែក, នឿយហត់ និងប៉ះពាល់ការសម្រាក ។ បើចាំបាច់ប្រើប្រាស់អំពូលភ្លើង គួរជ្រើសរើសអំពូលមានពន្លឺខ្សោយ ដូចជា ៖ ពណ៌លឿង ឬពណ៌ក្រហមលាយទឹកក្រូច ដើម្បីកាត់បន្ថយផលប៉ះពាល់ខួរក្បាល ។ រីឯអំពូលភ្លើងពណ៌ស និងពណ៌ខៀវ គួរដាក់នៅឱ្យឆ្ងាយពីគ្រែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIh1G4PmrPS0cP5oYuBkSP4ATsuL4WYY98vVvPbmVqciCjxaFWYJxdZnyWTG9M5ORu-W1SuI59A1PhU1Yrzu1V_Fgo1hGL4B14plJw9yGMMjtHKW_2GkYa7z0O0kLD64Ez6I4cUW4u4T4u_GQdsTcL8AGMz8jcQLtyqxM-2NFDOQPdxLzXvva3MInIjIOt/s735/image_2024-09-13_15-08-04.png