គេចាត់ទុកថា ការបាញ់ទឹកអប់ជាមន្តស្នេហ៍ដ៏ទាក់ទាញមួយ ប៉ុន្តែការប្រើប្រាស់ទឹកអប់បានត្រឹមត្រូវជារឿងសំខាន់ណាស់ ដើម្បីបង្ការផលប៉ះពាល់ផ្សេងៗ ឬពុំស្រួលខ្លួន ។ តើយើងជ្រាបទេថា ពុំគួរបាញ់ទឹកអប់នៅចំណុចណាខ្លះលើរាងកាយ? ហេតុអ្វីទើបពុំគួរបាញ់ទឹកអប់នៅត្រង់ចំណុចទាំងនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwKxv3mvdsACab1GV4GARYT27ngvf-2m92LW_1EHrEedDqCsbepxRRgplGsp_XEFvtm0fK-IGK-iPEMnxWjgtUc2at9bNRePm0fiCxZA4FoVEOZnY9SyRnqgt2-1VNdH1VENvDz9fXepa_eQtiOXvn6ShkYwLpDyJTfn6eOvhQT4LA25mloOglS-aoksnh/s1500/image_2024-09-13_14-37-49.png

ខាងក្រោមនេះ គឺជា៥ចំណុចលើរាងកាយដែលពុំគួរបាញ់ទឹកអប់ រួមមាន ៖

១-ភ្នែក ៖ ការបាញ់ទឹកអប់ត្រូវភ្នែកនឹងបណ្តាលឱ្យកើតគ្រោះថ្នាក់បាន ជាពិសេស នៅពេលប្រញាប់ មនុស្សខ្លះបានបាញ់ទឹកអប់នៅក្បែរភ្នែក ។ វានឹងបណ្តាលឱ្យមានបញ្ហារលាកធ្ងន់ធ្ងរ, ភ្នែកក្រហម និងអាចមើលពុំឃើញបណ្តោះអាសន្ន ដោយសារទឹកអប់មានជាតិអាល់កុល និងសារធាតុគីមី ។ ហេតុនេះ គួរបាញ់ទឹកអប់ឱ្យឆ្ងាយពីផ្ទៃមុខជានិច្ច ដើម្បីការពារមិនឱ្យទឹកអប់ចូលភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLileFgTQdP-38cXILj2r3rIwgvgRQnzr8X7ICTj6pcXHQE8fAyfto2_A4_q_oDVGE62CIKEIpRe9Px0RdKikHV3CtKEVPngbrF_clpmG6Bec4VtSPs5WhIHanIO2EIOulkcXlPTVTmJPPy3Q9j6eClJZwsv9m8iZugx_0nVq4H8dLJdj4-EKOmnmE_Cec/s2048/image_2024-09-13_14-37-50%20(2).png

២-សក់ ៖ បើទោះជាមនុស្សភាគច្រើនចូលចិត្តក្លិនក្រអូបនៅលើសក់ ប៉ុន្តែការបាញ់ទឹកអប់លើសក់ វានឹងបំផ្លាញសរសៃសក់ ។ ជាតិអាល់កុលក្នុងទឹកអប់នឹងធ្វើឱ្យសរសៃសក់ស្ងួត និងបែកចុង ។ បើចង់ឱ្យសក់ក្រអូបនោះ គួរតែប្រើប្រាស់ Spray សម្រាប់បាញ់សក់ ឬផលិតផលថែរក្សាសក់ ដោយសារវាផ្សំពីអាល់កុលតិចជាង និងក្រអូបជាងទឹកអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjppOPYnPk7R2J2gqYilxSgPSwDaApJNUBgRmUt98g1pMkhv_M1TIEoGq3GQKKtd4G5SaTV7tx3V2enjkU_u_cXgKdaMxGuPAAdp20TwkIs29DJ1osKTG0Qcs1M5WGOr8UFAt6rrTlbICEZ49OVXJrtC_QgOXt0EezzA-yHG54_phdcDX2OprU7LQUzzh6O/s750/image_2024-09-13_14-37-52.png

៣-ដៃ ៖ មនុស្សខ្លះពុំបានគិតអ្វីច្រើនទេ ចំពោះការបាញ់ទឹកអប់លើដៃ ប៉ុន្តែយើងគួរចៀសវាង ពីព្រោះស្បែកនៅបរិវេណដៃមានសភាពស្តើង និងបណ្តាលឱ្យរលាកស្បែកបាន ។ ក្រៅពីនេះ យើងតែងយកដៃទៅប៉ះលើផ្ទៃមុខ និងភ្នែកញឹកញាប់ ហើយនឹងធ្វើឱ្យទឹកអប់រំទៅប៉ះបរិវេណទាំងនេះបណ្តាលឱ្យរលាក ។ ម្យ៉ាងទៀត ការលាងដៃញឹកញាប់នឹងធ្វើឱ្យទឹកអប់បាត់បង់ក្លិនយ៉ាងឆាប់រហ័ស ហើយវាធ្វើឱ្យការបាញ់ទឹកអប់លើដៃគ្មានប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxrSUj6lF1Ocle2LHNo-wFwNWdMpoJs52I-uGXf3BFVc8p9LCsTVhOSClWXXTuNct6eKF_uD0DXhndDDmXeFEzhe6nPOGsnSW5GkBQAT-MNdcbLOVl50wC5S5FhZaXhWtQsD9CdEz_9gRoFYDoo_pAk3Ku4hGcLttgwzbwVYJ_Y1QTZjYAyJ7XPRDnp1oZ/s1030/image_2024-09-13_14-37-50.png

៤-ក្លៀក ៖ ការបាញ់ទឹកអប់ដាក់ក្លៀកអាចជាវិធីល្អដើម្បីបំបាត់ក្លិនស្អុយលើរាងកាយ ប៉ុន្តែពុំគួរបាញ់ទឹកអប់ដាក់ក្លៀកទេ ពីព្រោះស្បែកនៅបរិវេណនេះស្តើងខ្លាំង ។ ការបាញ់ទឹកអប់ដាក់ក្លៀកនឹងបណ្តាលឱ្យរមាស់ ជាពិសេស ក្រោយដក ឬកោររោមក្លៀករួច ។ គួរប្រើប្រាស់ផលិតផលបំបាត់ក្លិន ឬផលិតផលការពារញើសសម្រាប់ក្លៀកវិញ ពីព្រោះផលិតផលទាំងនេះត្រូវបានផលិតមកដើម្បីបំបាត់ក្លិនក្លៀក និងពុំរមាស់ ។

៥-អវៈយវៈភេទ ៖ បរិវណអវៈយវៈភេទមានសភាពស្តើងយ៉ាងខ្លាំង ហើយការប្រើប្រាស់ទឹកអប់រំនៅបរិវេណនេះនឹងបង្កជាគ្រោះថ្នាក់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXKpACM0nV0cZi5ib4woY1vN2GJdcNuvJ6gRXUITp96ufr5e30pS-SgDqxTKguHlfIRRG5YV_SckN9TIFdOh849pzwEy5o_uk5iWhQ-mjVANBoLRWSzGOakuu_Q4oNxU4qmPM0f8txpLeOOAJLrZBv9nD1GjJ3Mm3rcKEVcpG0p1Zr4qsfIvKbPPRCfKFS/s639/image_2024-09-13_14-37-52%20(2).png

*មូលហេតុពុំគួរបាញ់ទឹកអប់នៅបរិវេណអវៈយវៈភេទ ៖
-ស្បែកនៅបរិវេណនេះស្តើង ៖ ដោយសារស្បែកនៅបរិវេណអវៈយវៈភេទស្តើង ទើបវាឆាប់រលាកជាងបរិវេណផ្សេងៗរបស់រាងកាយ ។ ហេតុនេះ ការប្រើប្រាស់ទឹកអប់នឹងបណ្តាលឱ្យកើតរមាស់, ចេញក្រហម និងហើម ។
-ប្រឈមឆ្លងមេរោគ ៖ ការប្រើទឹកអប់នៅបរិវេណអវៈយវៈភេទអាចរំខានតុល្យភាពនៃបាក់តេរីល្អតាមធម្មជាតិនៅបរិវេណនេះ ហើយវានឹងងាយឆ្លងមេរោគ ។
-ពុំចាំបាច់ប្រើទឹកអប់ទេ ៖ គួរប្រើផលិតផលសម្អាតអវៈយវៈភេទតាមធម្មជាតិជំនួសទឹកអប់រំ ដោយសារវាអាចសម្អាតយ៉ាងមានប្រសិទ្ធភាព ៕