កាលពីថ្ងៃទី ២៣ ខែកញ្ញានេះ IshowSpeed Youtuber សញ្ជាតិអាមេរិកដ៏ល្បីល្បាញបានវិលមកកាន់ទឹកដីនៃប្រទេសកម្ពុជាយើងម្តងទៀត ខណៈក៏បាន Live Stream បង្ហាញនូវសកម្មភាពគួរជាទីចាប់អារម្មណ៍ជាច្រើន។

នាថ្ងៃទី ២៣ ខែកញ្ញា Speed បានមកដល់រាជធានីភ្នំពេញ និងបានធ្វើការ Live Stream នៅវេលាម៉ោង ៣ រសៀលនៅលើឆាណែលយូធូបផ្លូវការរបស់លោក និងមានអ្នកចូលទស្សនារហូតដល់ទៅរាប់សែននាក់។ គ្រាន់តែចុះពីលើរថយន្តភ្លាម រឿងដំបូងដែលលោកបានភ្លក់នំគូឆាយយ៉ាងឆ្ងាញ់ពិសារ បន្ទាប់មកក៏ធ្វើដំណើរទៅមើលទិដ្ឋភាពក្នុងផ្សារទូលទំពូង ទទួលបាននូវការស្វាគន៍យ៉ាងកក់ក្តៅពីសំណាក់អាជីវករនិងប្រជាពលរដ្ឋខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1aJ8Ssz6DVqJDWJtyBx2nOtktUgvoRDQqixiK7YAqgHeCOQWkh89Eec6aLsMc7v0Vi_B_mFktAPb60ak1Et2AUcybUMsQ01WLrUea5okodfvc5MxzZxPaK6qPqdFEVivuJGURFKFiZ7EaflfJXVBa0O9Hb3ZqLi922I3AAMb5yO9YdrW4olbowpfAnuIU/s1062/IMG_5528.JPG

បន្ថែមពីនេះលោកក៏បានលើកយកមួកស្លឹកត្នោតខ្មែរមកពាក់ និងដើរឆ្ពោះទៅកាន់ក្លឹបប្រដាល់គុណខ្មែរនិងកន្លែង។ នៅទីនោះ លោកបានទទួលយកក្រម៉ាខ្មែរមកបង់ករ និងបានស្លៀកខោគុនខ្មែរ ហើយក៏សាកល្បងឡើងសង្វៀនប្រកួតជាមួយកីឡាករគុណខ្មែរនៅទីនោះផងដែរ។ជាងនេះទៅទៀត Speed ក៏បានធ្វើការភ្លក់នំអន្សមដែលជានំប្រពៃណីរបស់ខ្មែរទៀតផង។ ម្យ៉ាងវិញទៀត ស៊ីក្លូដែលជាយាន្តជំនះប្រពៃណីរបស់កម្ពុជា ក៏បានលេចវត្តមាននៅក្នុងការឡាយរបស់ Speed យ៉ាងមានភាពទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmh3IjeFgZyha4ULId8talnlMMfn7wWHe_jO-da094RL_nfZgtZsD5tVIoNWUgzqO7XwpsU_a0DSzuQkrk6L9_l3-H8Cr1sIIOhGU-xlRFf1I1NipHKEEl62JAPNik79UanjgclWZAHhk2VmdCvmK09TPfge-E0iWK6poNTR84BnS_G2CCzcMSpf4yJRdN/s1065/IMG_5527.JPG
កាន់តែពិសេស Speed ក៏បានទៅទស្សនាសារមន្ទីរជាតិកម្ពុជា ដែលប្រមូលផ្តុំទៅដោយវប្បធម៌ខ្មែរយ៉ាងច្រើនពោរពាស ស្របពេលដែលលោកក៏បានបង្ហាញនូវអារម្មណ៍រំភើបចិត្តជាខ្លាំងនៅពេលដែលកាន់ទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid_qISFY3m3IrKXJwY4NMlxIPzHr9jFWUhHsMy3K7Jtj7wmh-TcgNSv6V3sTsr61q4tV92IF-WRFgVUO_ovnBfC7GN3buAodWpHEEi59r1odwEHUWvtxk4FeyGeWSmwzTXsJkvb7bmly4wyWXAOWAA3024r-gFUoVerfRLcSAisldbP09fQBqt4UrmDmoi/s1117/Screenshot%202024-09-24%20135330.png

ទោះជាយ៉ាងណា ការមកដល់របស់ Speed ក្នុងអំឡុងពេលនោះ ទិដ្ឋភាពមួយរហូតដល់ផ្ទុះនូវការរិះគន់ពេញបណ្តាញសង្គមនោះគឺភាពឥតសណ្តាប់ធ្នាប់នៅក្នុងចំណោមអ្នកគាំទ្រមួយចំនួន ដែលឆ្លុះបញ្ចាំងអំពីកង្វះភាពយល់ដឹងផ្នែកវិន័យនិងសីលធម៌ក្នុងការរស់នៅនិងប្រាស្រ័យទាក់ទង ដែលនឹងនាំឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរដទៃទៀត ក៏ដូចជាមុខមាត់សង្គមជាតិទាំងមូល៕