Bai Lu បានសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗ ក្លាយជាតារាស្រីលេចធ្លោម្នាក់ទាំងក្នុងវិស័យម៉ូត និងការផ្សាយពាណិជ្ជកម្ម។ Bai Lu ត្រូវបានអ្នកគាំទ្រចិន និងអាស៊ីស្គាល់ពីរឿងភាគជាច្រើនទាំងសម័យនិងបុរាណ។ កាលពីល្ងាចថ្ងៃទី ២២ ខែកញ្ញា តារាសម្តែងចិន រូបនេះ បានរៀបចំព្រឹត្តិការណ៍ប្រគំន្ត្រីជួបជុំអ្នកគាំទ្រក្នុងឱកាសខួបកំណើតអាយុ ៣០ឆ្នាំរបស់នាងនៅទីក្រុងសៀងហៃ។
នៅក្នុងកម្មវិធីរបស់ខ្លួននាងបានសម្តែងបទចម្រៀងពីអាល់ប៊ុមថ្មីរបស់នាងដែលមានចំណងជើងថា «My Odyssey»។ ក្រៅពីសម្ដែងក្នុងភាពយន្ត តារាស្រីរូបនេះក៏ល្បីខាងការច្រៀងដែរ។ Bai Lu តែងច្រៀងបទចម្រៀងភាពយន្ត ពេលខ្លះផ្សព្វផ្សាយដូចតារាអាជីពដែរ។ យ៉ាងណាមិញ ការផ្សាយផ្ទាល់របស់ Bai Lu ក្នុងឱកាសខួបកំណើតលើកនេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។
«សម្លេងញ័រ សម្លេងស្រទន់ បានក្លាយជាការស្វែងរកបន្ទាប់ពីការប្រគំតន្ត្រីខួបកំណើតជាមួយនឹងពាក្យគន្លឹះ “ពិបាកស្តាប់” »។ តារាស្រី Bai Lu បាត់បង់ស្ទីលច្រៀងផ្ទាល់ បង្ហាញភាពអាម៉ាស់លើឆាកយ៉ាងច្បាស់។ ទោះបីជាត្រូវបានសង្គ្រោះដោយរូបរាងដ៏ស្រស់ស្អាតនិងភ្លឺចាំងរបស់នាងក៏ដោយក៏ការផ្តោតអារម្មណ៍ទាំងស្រុងទៅលើការច្រៀងផ្ទាល់ដែលខកចិត្ត។ មុនពេលល្បីខាងសម្តែង Bai Lu ធ្លាប់ជា idol trainee នៅ SM Entertainment ។.png)
Bai Lu បានបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកគាំទ្រថា «ការប្រគំតន្ត្រីនេះគឺដើម្បីបំពេញក្តីស្រមៃរបស់ខ្ញុំ។ ចាប់ពីពេលនេះទៅខ្ញុំនឹងខិតខំប្រឹងប្រែង និងក្លាយជាតារាសម្តែងដ៏ល្អម្នាក់»។ ការច្រៀងរបស់នាងបានទាក់ទាញការមើលរាប់លានជាមួយនឹងការពិភាក្សាយ៉ាងក្តៅគគុក។ អ្នកលេងអ៊ីនធឺណិតភាគច្រើនរិះគន់សំឡេងនាង និងមតិមួយចំនួនថែមទាំងនិយាយថា Bai Lu «កុំស្វែងរកខ្លួនឯង តែរកបទភ្លេងសិន»។
ទោះជាយ៉ាងណាក៏មានមតិថានេះជាព្រឹត្តិការណ៍ដែល Bai Lu រៀបចំសម្រាប់អ្នកគាំទ្រតែប៉ុណ្ណោះ។ នាងគឺជាតារាសម្ដែង មិនមែនជាអ្នកចម្រៀង ដូច្នេះហើយនាងមិនអាចតឹងរ៉ឹងចំពោះសំឡេងរបស់នាងបានឡើយ។ តារាស្រីរូបនេះបានចែករំលែកអារម្មណ៍ថា៖ «ខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំអាចផ្តល់ថាមពលវិជ្ជមានដល់មនុស្សជាច្រើននោះទេ។ នេះជាហេតុផលដែលខ្ញុំតែងតែចូលរួមក្នុងកម្មវិធី Running Man។ ប្រសិនបើវត្តមានរបស់ខ្ញុំអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ វាមានន័យច្រើន»។
Bai Lu ក៏បាននិយាយដែរថា ស្ថានភាពសុខភាពរបស់នាងមិនសូវល្អប៉ុន្មានទេ។ ប៉ុន្តែនាងនឹងនៅតែព្យាយាមនាំយកស្នាដៃល្អៗមកទស្សនិកជន។ Bai Lu សង្ឃឹមថាអ្នកគាំទ្រជឿជាក់លើការសម្ដែងរបស់ខ្លួន។
មុននឹងមានការជជែកវែកញែកនេះ Bai Lu បានបង្កឱ្យមានភាពចម្រូងចម្រាសនៅពេលដែលនាងបានចេញអាល់ប៊ុម «My Odyssey» ដែលមាន ៣ បទ ហើយបានប្រកាសថានឹងរៀបចំការប្រគំតន្ត្រីនៅថ្ងៃទី ២២ខែកញ្ញា។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថាចូលទស្សនាដោយមិនគិតថ្លៃ ប៉ុន្តែបន្ទាប់ពីនោះមានតែអ្នកគាំទ្រដែលទិញរបស់ដែលអមជាមួយប៉ុណ្ណោះមានឱកាសចូលទៅក្នុងសម្រាប់ការប្រគំតន្ត្រី។ អាល់ប៊ុមមួយមានតម្លៃ ១២ យន់ ប្រមាណ១.៧ដុល្លារ ហើយវត្ថុអមមានតម្លៃចន្លោះពី ៣៥ ទៅ ១៨៥ យន់ ប្រមាណជិត៥ដុល្លារទៅជាង២៦ដុល្លារ។

ការធ្វើដូចនេះ Bai Lu រងការរិះគន់ពីមហាជនជាច្រើន។ បន្ទាប់ពីទទួលបានប្រតិកម្មចម្រុះ ក្រុមហ៊ុនរបស់ Bai Lu បានបង្ហោះសារសូមទោសដោយប្រកាសថា ខ្លួននឹងមិនលក់របស់របរទៀតទេ ហើយនឹងផ្តល់សំបុត្រដោយឥតគិតថ្លៃសម្រាប់ការសម្តែងបទចម្រៀងថ្មី៕










