នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្ពស់១០.៤៤ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់១០.៧០ម៉ែត្រ។
បើតាមលោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ថា៖”ទឹកភ្លៀងនៅតែបន្តធ្លាក់ពីតិច ទៅមធ្យម នៅក្នុងតំបន់ភូមិសាស្ត្រខេត្តស្ទឹងត្រែង និងនៅតំបន់ប្រទេសជិតខាងផ្នែកមេគង្គលើ ដែលធ្វើឱ្យកម្ពស់ទឹកហក់ខ្លាំង”។
លោកប្រធានមន្ទីរធនធានទឹក ក៏បានសង្កត់ធ្ងន់ថា៖”ឆ្នាំនេះទឹកទន្លេមេគង្គ មានបរិមាណខ្ពស់ជាងឆ្នាំ២០២៣ ដោយសារតែនៅផ្នែកក្បាលទន្លេមានភ្លៀង។ ចំណែកនៅប្រទេសឡាវ-វៀតណាម ក៏មានទឺកឡើងខ្លាំងដែរ ទើបឥទ្ធិពល នៃលំហូរទឹកមកដល់ប្រទេសកម្ពុជាបែបនេះ”។
តែយ៉ាងណាមិញ អាជ្ញាធរខេត្តបានរៀបចំត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាជននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នទៅទន្លេមេគង្គលើ មានកម្ពស់១០,៥០ម៉ែត្រ ចំណុចកម្ពស់ទឹកប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ និងចំណុចកម្ពស់ប្រកាសអាសន្ន១១,៣០ម៉ែត្រ៕