អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 កំពុងធ្វើឱ្យអ្នកគាំទ្រកម្ពុជាសម្តែងនូវមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់នាងក្នុងការតំណាងប្រទេស។ សកម្មភាពនានារបស់ លក្ខិណា ក្នុងការប្រកួតតែងទទួលបានការចាប់អារម្មណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក សូម្បីតែអត្ថបទផ្នែកកម្សាន្តរបស់កាសែត VN Express តែងមានរូបភាពរបស់បវរកញ្ញាកម្ពុជារូបនេះ។
តាមការប្រកាសរបស់កម្មវិធី Miss Cosmo លទ្ធផលបោះឆ្នោតឈុតតំណាងជាតិរបស់ប្រទេសកម្ពុជាមានឈ្មោះថា «ដែនដីនៃមន្តអាគម) ទទួលបានចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន ខណៈការបោះឆ្នោតនឹងប្រព្រឹត្តទៅដល់ថ្ងៃទី២៧ ខែកញ្ញា។ ក្នុងពេលបង្ហាញឈុតតំណាងជាតិ អ៊ិន លក្ខិណា ទទួលបានការសរសើរយ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុងស្រុកនៅក្រៅស្រុក ខណៈបណ្តាផេកនិយាយពីបវរកញ្ញាឈុតរបស់ លក្ខិណា ទទួលបានការចាប់អារម្មណ៍យ៉ាងផុសផុល។
មិនទាន់អស់នោះទេ នៅកម្មវិធីមួយដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២២ កញ្ញា ការដើរបង្ហាញម៉ូតបង្ហាញពីប្រាសាទអង្គរវត្តនៅលើសំលៀកបំពាក់គឺពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ខណៈការបង្ហាញនេះជនរួមជាតិគឺពិតជាកោតស្ងប់ស្ងើចលក្ខិណាយ៉ាងខ្លាំងដែលបង្ហាញពីប្រាសាទអង្គរវត្តនៅលើឆាកអន្តរជាតិ។
សកម្មភាពរបស់ អ៊ិន លក្ខិណា ក្នុងការបង្ហាញម៉ូតដែលព័ទ្ធទៅដោយផ្ទៃទឹកនិងភ្នំគឺនាងគ្រប់គ្រងពេលវេលាក្នុងការដើរបានយ៉ាងល្អ ហើយកាមេរ៉ាក្នុងកម្មវិធីគឺចាប់យកការដើររបស់លក្ខិណា បានយ៉ាងច្បាស់។ លើសពីនេះការដើររបស់ លក្ខិណា គឺពោរពេញដោយទំនុកចិត្ត។![]()
មិនខកបំណងរបស់ហ្វេនៗនោះទេ ដែលកន្លងមកតែងតែជំរុញឱ្យនាងក្លាយជា Miss Cosmo Cambodia 2024 វែកផ្លូវប្រទេសកម្ពុជាក្នុងកម្មវិធីនេះដែលទើបបញ្ជូលបេក្ខនារីតំណាងប្រទេសចូលរួមប្រកួត ហើយ លក្ខិណា មានហ្វេនៗជាច្រើននៅលើទឹកដីវៀតណាម។
កំពុងតំណាងប្រទេសកម្ពុជាហើយក៏កំពុងធ្វើឱ្យអ្នកគាំទ្រមានមោទនភាពការប្រកួតតំណាងប្រទេសជាលើកទី២ បន្ទាប់ពីកម្មវិធី Miss Supranational 2022 ដោយទស្សនិកជនជាច្រើនរំពឹងថា លក្ខិណា នឹងទទួលបានចំណាត់ថ្នាក់ណាមួយក្នុងកម្មវិធី Miss Cosmo 2024 ៕










