Home Blog Page 83

«Pop Out» របស់ N.John កាន់តែល្បីល្បាញទាក់ចិត្តអ្នកល្បីៗរាំលេងពេញទិកតុក

0

ចាប់តាំងពីតារា K-Pop Ahyeon សមាជិក BABYMONSTER Kino សមាជិក Pentagon បានរាំបទ «Pop out» របស់ N.John មកធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលនេះអ្នកគាំទ្រនិងអ្នកល្បីៗក្នុងប្រទេសកម្ពុជាជាច្រើនរូបបានរាំលេងយ៉ាងផុសផុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0oNVFnDcCVt162LiHhxiY_xZwEzaQds4j31T2A9LYuNdQ1yLqXT2XofDo2NrIdBKe95Ht2h_k688jv4t-xNfaJVr_M9i-Zq4Df36yfAPvDr6H6kX_z7jCBb5ITcDMnz1_olMczfzxpCtCCQPHIQZ37cEmJtPchR7U_8UNb2ukRGAKr6AmyjZw0IBCiz5P/s1620/image_2025-12-17_16-10-13.png

នៅលើបណ្តាញសង្គមទិកតុកគេបានឃើញ តី វាយម៉ាលុយ តារាចម្រៀងក្នុងទ្រនំក្លាបយ៉ាហ៊ែន បវរកញ្ញាល្បីឈ្មោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងតែហ្វឹកហាត់រាំបទចម្រៀងនេះបន្ទាប់ពីគាំទ្រសកម្មភាពកន្លងមករបស់ N.John ។ ក្រៅពីនេះទស្សនិកជនក៏បានឃើញ ប៊ី សុធារី Ruby Yana កូនស្រីរបស់អ្នកឧកញ៉ា ហុងពីវ ដែលចូលចិត្តវិស័យ K-Pop, Pichy នៃក្រុមរាំល្បីឈ្មោះ spicynames ក៏បាននាំគ្នារាំ Challenge បទចម្រៀងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaVze7bEKANu0Lzcp1v25of1L-MY_T6gv1Taedwp8j9ccYBqYpYPDk_rYpVM4ZUZkAYv9WqSJ70kT71x4WNGrics8tv9SfPn4CC4ZuYumBvAAagZ7cNMxR9NIMonoLC9RUjRrIr9A5QsP1JTTQkRkq6AE0bPR2ebJHPN9xWw50ak68ObII7Svifjr6vjcB/s1920/image_2026-02-04_15-04-49.png

«Pop out» ជាបទនៅក្នុងអាល់ប៊ុម LA LA LAND ដែលបានចេញជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ សន្ទុះការគាំទ្រ ជាពិសេសនៅពេលឃើញតារា Kpop ដ៏ល្បីរាំបទចម្រៀងរបស់លោក នៅពេលនេះមនុស្សមួយចំនួនបានផ្លាស់ប្តូរការគិតមកកាន់ N.John ហើយ។ លើសពីនេះការតស៊ូខិតខំប្រឹងប្រែងរបស់ N.John លើអាជីពសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិកនឹងហុចផលជាងនេះក្រោយចាប់ផ្តើមរីកលូតលាស់បណ្តើរៗហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ19tXgOBaFgtstXJBfbCg1UxE1IjEnOx-bs7R1CvX8IwXCn4RbhYiecFfYJINboJC3js05r6XZM5nyO6as-jKZv6akcC0IdAQK5hCfc9RJL0-y3nlsyf9HvbfL6_QvBrCIZvBgsEXW26y0LqdIdfFpGulB_G_kG0YXdEDo-Yf_AEe9oSFDwG0YohOU8sC/s2048/image_2026-02-04_15-04-55.png
គួរឱ្យដឹងថាបទចម្រៀងរបស់ N.John ដែលទទួលបានការគាំទ្រសម្រាប់វិថីសិល្បៈនៅលើទឹកដីសហរដ្ឋអាម៉េរិកដែលមានទស្សនិកជនចាប់អារម្មណ៍ច្រើនមានដូចជាបទ «Sweet Love» «She Knows» រួមទាំង «Pop Out» នេះ៕

 

អ្នកនាង ចន ច័ន្ទលក្ខណា លើកទឹកចិត្ត កែវ សុបញ្ញា

0

អ្នកនាង ចន ច័ន្ទលក្ខណា បានលើកទឹកចិត្តតារាចម្រៀង កែវ សុបញ្ញា ជុំវិញជីវិតអាពាហ៍ពិពាហ៍បរាជ័យ។ មិនឱ្យមានការព្រួយបារម្ភទាក់ទងនឹងបញ្ហានេះ សុបញ្ញា បានបង្ហាញថានាងថ្វាយចិត្តនឹងព្រះធម៌ពេលនេះស្ងប់ស្ងាត់ល្អណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9vf7Iab5rWWaDFjj8q-ab5j9Opa-TZnKslCMdyNpjVmI9yobBsPrq7BPULsWQWGvxKeGdMiIii1mtI_G_l_p80OCFCknO8qXuyYNG3Gul4wVgAEvDnifzDFGsCG8itcfiIpC_m0eY8SzUEuAxRmKpeHQ4PJDDT2fdZ-k-kL4fwaubIiMBMkbfRC6yOJY1/s960/image_2026-02-05_09-07-08.png

១៥ឆ្នាំទម្រាំនឹងបានភ្ជាប់ពាក្យ ភ្ជាប់ពាក្យជាង២ឆ្នាំទើបបានដឹកដៃគ្នាចូលរោងការ ប៉ុន្តែពិតជាគួរឱ្យសោកស្តាយណាស់ចំណងអាពាហ៍ពិពាហ៍២ឆ្នាំក៏ឈានដល់ផ្លូវបញ្ចប់ហើយរឿងនេះគឺធ្លាក់ទៅលើតារាចម្រៀង កែវ សុបញ្ញា និងលោក ប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីកងរាជអាវុធហត្ថ។ ការប្រេះស្រាំរវាងតារាចម្រៀង កែវ សុបញ្ញា និងអតីតស្វាមី គឺពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំងជាពិសេសគឺតារាចម្រៀងរូបនេះដែលទើបតែបាត់បង់កូនស្រីថ្មីៗនេះជាហេតុធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្តរបស់ បញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1aath9V8V8ketzH81fAKn0QXEhGGhoebm-I2pFTet4k_uTmCFka4gSoVFuNrGfb_EjcxXAFtnV9Mp9Ni_T6PTu6xvvxCACd-iEyWObqlSU2b8sJYgcELfxZXtPqou4xpqm1sOiCMsn8FHSDpYwo0DdcgsYMtifeALnRH-1tFRCfSuhwUGXQCDXxS33bpS/s2048/image_2026-02-05_09-07-05.png

អ្នកនាង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករខ្មែរបានផ្តល់កម្លាំងចិត្ត លើកទឹកចិត្តមកកាន់តារាចម្រៀង កែវ សុបញ្ញា ថា «ស្ងប់ស្ងាត់ គឺ ល្អបំផុតអូន បងជូនពរឱ្យអូនជោគជ័យ ការងារកាន់តែច្រើន លុយហូរចូលដូចទឹក ជីវិតជួបតែភាពរីករាយស្រស់បំព្រង។ រឿងរ៉ាវកំពុងជួបសូមចាត់ទុកជាអតីតកាលហើយប្រែវាជាបទពិសោធន៍ជីវិតដើម្បីស្វែងរកគន្លឹះធ្វើឱ្យខ្លួនឯងមានច្រកចេញដោយសន្តិភាព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisg6DEtYHrPIGGSEna-58O_iKuIeu-6o9Ixlkyk9c0B020PIm8poY6jNdcECUWMyajHMa493jG6fifffaZ894to9iWtdCAFRPm7fK_v2fPTXVIpfDAlqVfWn39GXYC9nT9LtxWoGD3h526AnD1g6oB3loJI-SPv1FZvdTkkCSx8y5BKYgPdmmN8xQ_4QVB/s1280/image_2026-02-05_09-07-06%20(2).png
ជាមួយនឹងការផ្តល់កម្លាំងលើកទឹកចិត្តពីសំណាកអ្នកនាងចន ច័ន្ទលក្ខណា កែវ សុបញ្ញា បានឆ្លើយតបកុំឱ្យ អ្នកនាង ចន ច័ន្ទលក្ខណា ព្រួយបារម្ភពីនាងពីព្រោះពេលនេះនាងថ្វាយចិត្តនឹងព្រះធម៌ហើយ ខណៈបេះដូងពេលនេះស្ងប់ស្ងាត់ល្អណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPSZNa4gZHv-usaML4sfQ8UpzlKGDnxVl0ewOFoZaTxrYEWlFz2bJBBi8q-iAkbS5qz1NoWkUl_CQ2psYVNaqQVNgOWBJkHkUqLCJ2F8eJ0YaMEBBs8hm6gwsoCsKCDXdrQeFyWzKeegftirKDTYV9i5Z0yM9GQCEn7emqE3hvcKS5VQVoTZgpQteewAY0/s2048/image_2026-02-05_09-07-07.png

គួរឱ្យដឹងថានៅពេលអតីតស្វាមីបានបញ្ជាក់ពីការលែងលះរបស់អ្នកទាំងពីរទៅតាមផ្លូវច្បាប់ តារាចម្រៀង កែវ សុបញ្ញា បានបង្ហោះសារបង្ហាញពីភាពរឹងមាំរបស់ខ្លួន ដួលចេះក្រោករួចហើយបន្តដំណើរទៅមុខទៀត។ តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះបានអរគុណជាពិសេសទៅកាន់អ្នកមានគុណរបស់ខ្លួនដែលឱបនាងមិនលែង មិនថាធ្លាក់ដល់ចំណុចណាក៏ដោយ៕

ឃុន វុត្ថា ជួយលើក ប៊ុត សីហា ឱ្យមានទីផ្សារចម្រៀងឡើងវិញ

0

ជាមិត្តរួមជំនាន់ប្រកួតក្នុងកម្មវិធីតែមួយកាលពី១១ឆ្នាំមុន តារាចម្រៀង ឃុន វុត្ថា បានជួយនឹង ប៊ុត សីហា ដែលជាអតីតម្ចាស់ពានដោយបង្ហាញថា សីហា ទទួលការងារសិល្បៈវិញហើយ។ ឃុន វុត្ថា ព្រលយពាក្យមួយឃ្លាថា «គ្មានអ្នកណាមិនធ្លាប់ធ្វើខុសនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl6AL9-1TFgj5K8ylJ0lJFZJAJP1fZxE-cDn1vsr467yQIaZ2zxQia6DxssA1-SNVxl2fvJ-gVoclhs0tJKmXDYOfbBVMg1YPApoefOL8KckeBaZtHUpXwdc1hv_1oXUT-saNREwyGyKiWaOfW2qJBe1pu0lksx-hzHRxmH0m4nop8hNlFjyilS1F1ndb5/s2048/image_2026-02-05_10-08-51%20(2).png

ថ្មីៗនេះតារាចម្រៀង ឃុន វុត្ថា បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹង ប៊ុត សីហា អមមកជាមួយនឹងពាក្យពេចន៍ថា «អរគុណមិត្តភក្តិដែលបានមកលេងគ្នាដល់ហាង ខានជួបគ្នាយូរហើយនឹកពេលវេលាប្រលងជាមួយគ្នាណាស់មួយភ្លែតសោះជាង១០ឆ្នាំបាត់ទៅហើយ សង្ឃឹមថាក្រោយភ្លៀងមេឃនឹងស្រឡះ»។ មិនត្រឹមតែប៉ុណ្ណោះ ឃុន វុត្ថា បានបង្ហោះវីដេអូបន្ថែមទៀតសួរនាំពីសុខទុក្ខរបស់ ប៊ុត សីហា និងស្ថានភាពរបស់លោកបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJ8zUybPZ660u9yDdO9OqiSHTQ1Ltz6ZHnjZzIK-gl51c0gREoT3j8xUnZMpabEbBJEg2qOv3lOHU0zbjVPpfIn-Ld6AWAqAwUpzv3DSU4WpWKkK8QV93pWMT7SJDABXFY93Pe_uU2FUmTfP27_SyQPfQMArye2P8SVMqpSx7iISsmqpgVzFnDRYEHLjw/s960/image_2026-02-05_10-08-54%20(2).png
ប៊ុត សីហា បាននិយាយថាពេលនេះខ្លួនគេពុំសូវមានការងារនោះទេខណៈរូបគេនៅឯខេត្តកំពង់ស្ពឺមិនបានរស់នៅទីក្រុងភ្នំពេញឡើយចំណែកឯការងារសិល្បៈវិញ សីហា នៅតែទទួល។ មិនត្រឹមតែបានជួយផ្សព្វផ្សាយលើក ប៊ុត សីហា ឱ្យមានអ្នកចាប់អារម្មណ៍ហៅអតីតម្ចាស់ពានរូបនេះទៅច្រៀងរកកម្រៃប៉ុណ្ណោះទេប៉ុន្តែ ឃុន វុត្ថា ក៏បានផ្តល់ជាស្បែកជើងសម្រាប់ ប៊ុត សីហា ទុកគ្រាន់ឡើងឆាកតន្រ្តីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWiZ4sQyfJZ7LxBRIlBPgUIOApjGbbU65mepssBZLwodRwRpXRt2313V36ZT9QBqGNo4mXUw677tYo9jgedd79WBoiYkUs19Xjex_orKe1dxWzJU42xBzyQ-eK2nqsvSmoU9VFAXtHkFUglRvUHsHRWYjtf6sFSGNSAKcBiDJ63xAfQLRqQXln56iNqoI2/s960/image_2026-02-05_10-08-51.png
ទឹកចិត្តរបស់ ឃុន វុត្ថា មានសម្រាប់ ប៊ុត សីហា ដែលធ្លាប់ដើរផ្លូវខុសនេះក៏ទទួលបាននូវការកោតសរសើរជាច្រើនពីទស្សនិកជនដោយចាត់ទុកថានេះហើយគឺជាមិត្តភាពពិតប្រាកដ ដែលមិនបោះបង់គ្នា ហើយនៅតែជួយជ្រោមជ្រែងតាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfM4VwACICBpzA4sH2F-3R9FO8sceW0nCS1FGFt-I5lOonLZQxOSUKOMg1D8UP79x7sFyR0paDd2NE_KXhcM0ufw8bjydm8qHoFqqGI7krMr78nZtukb40o9Aik2ze84w_xkQtS0OrvemAmp72Kj-pBOJWWQUYDkYB7aQgGsz653m5HtdAj08KI9dvxlk-/s2048/image_2026-02-05_10-08-52.png
គេចាំបានថា កាលពីខែកញ្ញា ឆ្នាំ២០២៣ នៅពេលទទួលដំណឹងពី ប៊ុត សីហា ប្រព្រឹត្តបទល្មើស ឃុន វុត្ថា បានចេញមកបង្ហោះសារថា «សោកស្ដាយពេលដែលបានដឹងដំណឹងមិនល្អអំពីអ្នក សង្ឃឹមថាពេលត្រឡប់មកវិញនឹងកែប្រែខ្លួនឯងឡើងវិញមិត្តរួមជំនាន់ប៊ុត សីហា»។

ប៊ុត សីហា គឺជាម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ហើយ ឃុន វុត្ថា គឺជាបេក្ខជន TOP4 នៅក្នុងការប្រកួតរួមជាមួយនឹង សយ រតនៈ និង ចម្រើន សុភ័ក្ត្រ៕

តើការប្រើប្រាស់បណ្តាញសង្គមបណ្តាលឱ្យមានផលប៉ះពាល់អ្វីខ្លះ?

0

បច្ចុប្បន្ន បណ្តាញសង្គមត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅលើពិភពលោក ដោយសារអាចស្រាវជ្រាវចំណេះដឹងផ្សេងៗ ប្រើប្រាស់ជាប្រយោជន៍ក្នុងការសិក្សា ពេលខ្លះ អាចឱ្យវាធ្វើកិច្ចការសាលា ឬឆ្លើយតបសំណួរទៀតផង ។ ទន្ទឹមនឹងនេះ វាក៏ផ្តល់នូវផលប៉ះពាល់ជាច្រើនផងដែរ ប្រសិនបើយើងប្រើប្រាស់មិនត្រឹមត្រូវ ឬឆាប់ជឿតាមការអូសទាញពីជនខិលខូច ជឿជាក់ព័ត៌មានក្លែងក្លាយ ឬជឿព័ត៌មានខុសក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Q5_vR5bD33RH8KYPu5vlVa-vvzoRvIP1cgO66vrtxQgrfLU1h4IIS0Jp0Cg0YSZcrcpgoZxZhv7hdBcd1gU8bWMzzp3XG2WIj2ef0rShm1KsqBV2nM7VHt9YiN7qhlV3lqEEauAg46MP5n6fpW6YXy6NS-AYCXfNDTX13mdfqKK_2Yv7xfh0BZqrQIUV/s1200/photo_2026-02-05_10-55-34.jpg
ខាងក្រោមនេះ គឺជាផលប៉ះពាល់ចម្បងៗពីការប្រើប្រាស់បណ្តាញសង្គម ៖

១-ប៉ះពាល់សុខភាពផ្លូវចិត្ត ៖ ការប្រើប្រាស់បណ្តាញសង្គមច្រើនពេកធ្វើឱ្យមានអារម្មណ៍តានតឹង ស្ត្រេស ឬធ្លាក់ទឹកចិត្ត ព្រមទាំងចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ បណ្តាលឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ។ ក្រៅពីនេះ នាំទៅដល់ការញៀនបណ្តាញសង្គមកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1I9OUFZT3AvXmgwHE66sBZAMfrdAGA4zvWv_euu1Odz_mK1QES2bqwT77PwpZKnoS41ZkjDq0Si0_S0MlBlO2o7d8Tfj2QvvMgMoaFHFvZR_VRF6qaab_Kd4QCTb0TpxLc-sK2jmBDRAaCcV-WlWucvIuvU2D1besaMDzMwaixhZzePoA26muAxC3i2qK/s1100/photo_2026-02-05_10-55-32%20(2).jpg

២-ប៉ះពាល់ការសិក្សា និងការងារ ៖ បណ្តាញសង្គមនាំឱ្យខ្ជះខ្ជាយពេលវេលាច្រើន ខ្វះការផ្តោតអារម្មណ៍លើការសិក្សា និងការងារ ។ ជាលទ្ធផល បណ្តាលឱ្យលទ្ធផលការសិក្សា ឬប្រសិទ្ធភាពការងារធ្លាក់ចុះខុសពីគោលដៅរំពឹងទុក ។

៣-ប៉ះពាល់ទំនាក់ទំនងក្នុងសង្គម ៖ វាក៏ប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមផងដែរ រួមមាន ៖ កាត់បន្ថយការទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ និងចូលរួមក្នុងសង្គម ព្រមទាំងបង្កជម្លោះ ឬមានការយល់ច្រឡំតាមរយៈការផ្ញើសារអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZAdKV98A7Pe1C055fERzvXJRWS7WlAWTTR1N9VaGFiK3XezoMt69xugHoSaY5ntwrL_VF5NEXJh9qri_7EXPliiI2WXcvJMCsLwENjDnW99sgV3BzNb_DpOWowbSOGGQ2rsR89-_1k2n0yAw8BARoEwncKj63g05DXuu8HG605TdmcHq3fCWviNoHWBRx/s1280/photo_2026-02-05_10-55-32.jpg

៤-ជឿជាក់ព័ត៌មានក្លែងក្លាយ ៖ បណ្តាញសង្គមពោរពេញទៅដោយព័ត៌មានក្លែងក្លាយ (Fake News) ជាច្រើន ដែលគួរតែប្រុងប្រយ័ត្នបំផុត ពីព្រោះអាចរងការបង្ខូចកេរ្តិ៍ឈ្មោះ រើសអើង និងរំលោភបំពានតាមអ៊ីនធើរណេត ។ លើសពីនេះ អាចនឹងមានគ្រោះថ្នាក់ដោយសារការចែកចាយទិន្នន័យផ្ទាល់ខ្លួនជាសាធារណៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_2_GgVW_gNOCRqnC2CpjRNHLho4RFB8RnE-eXMioKaDqYNwxFTP1S7J12Rkv_kh0Y7JFmwICSSh42eVW11WtN2QpG9_ZYFvPDvuGdSeAeYk_OLvscrzEr_xSfwA6V6j4zK3mM8XLRf0YzCcKUQCWKgMSU8lPTIum9wxZg-TfY_pH4vuz7nphnpBSO364y/s1000/photo_2026-02-05_10-55-33%20(2).jpg
៥-ប៉ះពាល់សុខភាពរាងកាយ ៖ សុខភាពរាងកាយក៏ប៉ះពាល់ដោយសារបណ្តាញសង្គមដូចគ្នា ដូចជា ៖ ឈឺភ្នែក ឈឺក្បាល ដោយសារចំណាយពេលមើលអេក្រង់យូរ, សម្រាន្តមិនលក់ ឬសម្រាន្តមិនគ្រប់គ្រាន់ ។ មនុស្សភាគច្រើនដែលញៀនបណ្តាញសង្គមបានបោះបង់ការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន ដែលនេះជាមូលហេតុធ្វើឱ្យសុខភាពចុះខ្សោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzXYlHz9yeKcX5m6EqIK5dNKLsYUtGxgud5Z5fW-N5ocQqZkd5OMpp3vRKeQHXqwDCVG8tXT_8VODNWiy4KWMS8wzoUyGVok95NuDIwc8Gp1Irw-pIkqCvK9HVQAsav0rGU6NNsldRfP-2KAq0cXZH_BstXQQQjTPmYyqY3knTZcbZaYpMHt-VjNIpHrx4/s1280/photo_2026-02-05_10-55-33.jpg
សរុបមក យើងត្រូវប្រើប្រាស់បណ្តាញសង្គមឱ្យមានប្រយោជន៍ ប្រើប្រាស់ដោយការយល់ដឹង កំណត់ពេលវេលាច្បាស់លាស់ និងជ្រើសរើសអានខ្លឹមសារមានអត្ថប្រយោជន៍ ពីព្រោះវាជាអាវុធមុខពីរផ្តល់ទាំងអត្ថប្រយោជន៍ និងផលប៉ះពាល់ ។ ប្រទេសជាច្រើននៅតំបន់អឺរ៉ុបបានកំណត់គោលការណ៍ការពារគ្រោះថ្នាក់ពីការប្រើប្រាស់បណ្តាញសង្គម ជាពិសេស យុវជន ដូចជា ៖ អូស្ត្រាលី បារាំង និងដាណឺម៉ាក ថាតើបណ្តាញសង្គមជំរុញឱ្យអ្នកប្រើប្រាស់ផ្សព្វផ្សាយខ្លឹមសារស្អប់ខ្ពើម និងការបែកបាក់ដែរឬទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvQ9IagviMKQKELbeNt-aYbuqHoalYK_7Dk7Kxyto8V31fi36GHWt1w8TfpdVZKELZEGerFOan5MnIEawDFOEvETJTlrEIiuyuvS97A4KuOfxs1tgZF5PPfhPDMKRVds4TiTeNLAX8nO8CbaAj889vEonmOGOVCExi1vVGLzNevMpyzFUnHGG5PEzgAitG/s780/photo_2026-02-05_10-55-34%20(2).jpg

បណ្តាញសង្គមផ្តល់ផលប៉ះពាល់ជាច្រើនសម្រាប់យុវជននៅទូទាំងពិភពលោក ប្រសិនបើឪពុក-ម្តាយមិនកាត់បន្ថយពេលវេលារបស់កូនៗក្នុងការប្រើប្រាស់ទូរស័ព្ទដៃ និងតាមដានពួកគេទេនោះ ។ គួរតែគិតពីផលប៉ះពាល់ទាំងនេះ និងឈប់បណ្តោយឱ្យពួកគេប្រើប្រាស់បណ្តាញសង្គម ពីព្រោះនឹងមានជំងឺផ្លូវចិត្តពេលពេញវ័យ ៕

Kim Seon Ho ចេញសូមទោសតាមរយៈភ្នាក់ងារនិងបង់ពន្ធបន្ថែមទៀត

0

នៅថ្ងៃទី៤ ខែកុម្ភៈ ក្រុមហ៊ុន Fantagio បានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា Kim Seon Ho បានបង្កើតក្រុមហ៊ុនមួយនៅក្នុងខែមករា ឆ្នាំ២០២៤ ដើម្បីគាំទ្រដល់សកម្មភាពសម្តែង និងផលិតកម្មលើឆាករបស់ខ្លួន។ ចាប់ពីពេលដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងរហូតដល់ការចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយ Fantagio ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ តារាសម្តែងរូបនេះបានទទួលថ្លៃសេវារបស់ខ្លួនតាមរយៈនីតិបុគ្គលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhiyRuhAoi4f5PYbH33HTkq7epZzG8AKb_bDkE3b1y2xB7u4lyu6lhimcYuMvSo2d28d95TL-5OrBVz23C40pIEJwUrD3qAxrXdSszYVISUEKifX4XVTj-ufin0ObPns3ijQuz76dQFwkkk6HyicYDlY8ZU7tFXF7EafZRBEo-VkZhQ4wOzOBe9E5m-HCh/s939/image_2026-02-04_16-33-10%20(3).png
ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបានបញ្ជាក់ទៀតថា Kim Seon Ho បានដឹងថា គំរូប្រតិបត្តិការរបស់ក្រុមហ៊ុនអាចបង្កឱ្យមានការយល់ច្រឡំដែលមិនចាំបាច់។ ដូច្នេះហើយ លោកបានសម្រេចចិត្តផ្អាកសកម្មភាពរបស់ក្រុមហ៊ុនជាបណ្តោះអាសន្ន ហើយមិនអនុវត្តគម្រោងណាមួយតាមរយៈនីតិបុគ្គលនេះអស់រយៈពេលជាងមួយឆ្នាំ។ ចាប់តាំងពីចុះកុងត្រាជាមួយ Fantagio ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ប្រាក់បៀវត្សរ៍ទាំងមូលរបស់ Kim Seon Ho ត្រូវបានបង់ដោយផ្ទាល់ទៅលោកផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbZ8CGon29St2L9-oQIBQn6p3Xe7q6rulY9EUgTQUsNare6U0ZalsFEqUnL-1JYFRP0s6CEs55k2LHn9PfGJMDEHqbGV_zyV8O6j4-BqjL8mnY-kJdcX6sRgtPU0ozNgLJUKmyqJwsVP8b6K30mA7VRU_180Jn9SPTda6cPI0KAXppqJrkJjP5sO7X7Fr/s800/image_2026-02-04_16-33-10.png

អ្នកតំណាងម្នាក់បញ្ជាក់ថាដើម្បីកែតម្រូវចំណុចខ្វះខាតកន្លងមកក្នុងការគ្រប់គ្រងក្រុមហ៊ុន Kim Seon Ho បានសងប្រាក់វិញទាំងស្រុងនូវការចំណាយទាំងអស់ដែលទាក់ទងនឹងការប្រើប្រាស់កាតឥណទានរបស់ក្រុមហ៊ុន ប្រាក់ខែដែលបង់ទៅឱ្យសមាជិកគ្រួសារ និងការចំណាយសម្រាប់ការប្រើប្រាស់យានយន្តរបស់ក្រុមហ៊ុន។ ក្នុងពេលជាមួយគ្នានេះ តារាសម្តែងរូបនេះក៏បានបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបន្ថែមលើប្រាក់ចំណូលដែលបានបង់ពីមុនតាមរយៈក្រុមហ៊ុន បន្ថែមពីលើពន្ធសាជីវកម្មដែលបានបង់រួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoIWznSZoHkwMBRRo-TOI4bvpMKyLwEKmwHxyx5bt6_KujiFIDRdoZSYqOianHlOv3IS31Gv9KCGua2AtlJU75-HKgP6FAuHPT1K7FXiyxno16VhlYOIvAwOM7vJlHqibrirSljhdaOeUJenVdO5DSwraTHjvYXq9wRuWIUTxlYRKILuuKqSLT-MfWklIL/s1110/image_2026-02-04_16-33-11%20(3).png

ក្រុមហ៊ុនផ្ទាល់ខ្លួនរបស់ Kim Seon Ho កំពុងស្ថិតក្នុងដំណើរការរំលាយ ហើយនីតិវិធីរដ្ឋបាលពាក់ព័ន្ធត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ក្រុមហ៊ុន Fantagio បាននិយាយថា តារាសម្ដែងរូបនេះមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបង្កើត និងថែរក្សាក្រុមហ៊ុនអស់រយៈពេលជាងមួយឆ្នាំដោយគ្មានការយល់ដឹងពេញលេញអំពីប្រតិបត្តិការអាជីវកម្ម ហើយបានធ្វើការសូមទោសដោយស្មោះស្ម័គ្រដល់សាធារណជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH8rqmXt2rQXQYkCx-741-bUDkMiaHXwV4V6e6UonJ9AGJXtPPVKkHe_IYT301H2vYMm9Iz5WNtsibHBbMjrhtZ50UR_kfCkYbdsA2K2RLVCdt0195BG69E9iDARtBNThkffBzLcudJiLpyI7tLASgcGKYe0TneQF7jlawoBctXaVK0QiHQOpO0nT7PAfB/s673/image_2026-02-04_16-33-11.png
កន្លងមកថ្មីៗនេះ Kim Seon Ho តួឯកប្រុស «Can This Love be Translated?» បានរងនូវការចោទប្រកាន់ទាក់ទងនឹងការគេចពន្ធទាក់ទងនឹងអាជីវកម្មគ្រួសាររបស់ខ្លួនដែលមានភាពស្រដៀងគ្នាដូចករណី Cha Eun Woo៕

អាមេរិកប្រើ F-35 បា.ញ់ទម្លាក់ដ្រូនពិឃា.តរបស់អ៊ីរ៉ង់ដែលហោះមកយាយីនាវាចម្បាំងរបស់ខ្លួន

0

វ៉ាស៊ីនតោន ៖ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅ ក្រោយសហរដ្ឋអាមេរិក បា.ញ់ទម្លាក់ដ្រូន Shahed របស់អ៊ីរ៉ង់ចំនួនមួយគ្រឿង ខណៈពេលដែលវាហោះចូលទៅកៀកនាវាចម្បាំង USS Abraham Lincoln របស់ខ្លួននៅលើផ្ទៃសមុទ្រ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguJXIdeD4za_lSozOcVTtNG9TfngmnlQFLvhpLsXgE3TZbaMifmMLkR7J0IsEHIp1u2c48pgOU9l4VfNJpCqltxEJkAOMRUF3ebEYigq2inEhTc06f2RqOJgGtAuQ2mJD1PsAHszHzk0aOelf_mEs4btyLcUD4WFtTkDjdYJnCyU_9K3OI7g9LMfIAUz2c/s1280/photo_2026-02-04_16-21-27.jpg

កាលពីថ្ងៃទី៣ ខែកុម្ភៈ យោធាសហរដ្ឋអាមេរិកបាននិយាយថា ពួកគេបានបា.ញ់ទម្លាក់ដ្រូនពិឃា.តរបស់អ៊ីរ៉ង់មួយគ្រឿងដែលកំពុងហោះឆ្ពោះទៅកាន់នាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រអារ៉ាប់ ដោយប្រើយន្តហោះចម្បាំង F-35 ដែលមានមូលដ្ឋានលើនាវានោះ។ យោធាបាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីការពារខ្លួន, ការពារនាវា និងក្រុមនាវិករបស់ពួកគេប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSBxZmToBlstT-Kxbpn6vCCqfxGw6XGSKdTipGxwLzTO1Mj3wdik-Vm_AtBqurLZuGYZqBx2GZ6-a7ENLVMqUuJzaCXSIdtlqLe1tPNb_G-vndE8cxNc7cHhmNBcA4FJ3Y1CIsFesfpOuuD-zHuyrrb_fToGZ145Y8qjtD_8TXerpAFB4p-mS4ZCAPvlff/s1280/photo_2026-02-04_16-21-28%20(2).jpg
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ដ្រូន Shahed របស់អ៊ីរ៉ង់ខាងលើនោះ គឺជាប្រភេទ Shahed-139 ដែលត្រូវបានបំផ្លា.ញក្នុងអំឡុងពេលវាកំពុងប្រតិបត្តិការនៅជិតនាវាផ្ទុកយន្តហោះលើផ្ទៃសមុទ្រ ហើយបានបញ្ជាក់ថា គ្មានបុគ្គលិកអាមេរិកណាម្នាក់រងរបួស និងគ្មានការខូចខាតណាមួយត្រូវបានបង្កឡើងនោះទេ។

គួរបញ្ជាក់ថា ជុំវិញឧបត្តិហេតុខាងលើនេះ ខាងប្រទេសអ៊ីរ៉ង់ពុំបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីមូលហេតុជាក់លាក់នៃការហោះចូលទៅជិតនាវាចម្បាំងរបស់អាមេរិកនោះទេ។ តែទោះជាយ៉ាងណា មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងអាមេរិកនឹងបន្តធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារទ្រព្យសម្បត្តិ និងបុគ្គលិករបស់ពួកគេដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ៕

ឆាប់ៗខាងមុខនេះ! ពិភពលោកនឹងលែងមានការរឹតបន្តឹងលើ «អាវុ.ធនុយក្លេអ៊ែរ» តទៅទៀត

0

តើពិភពលោកនាពេលបន្តិចទៀតនេះនឹងទៅជាយ៉ាងណា? ខណៈថ្មីៗនេះប្រទេសរុស្ស៊ីបានប្រកាសថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការនៅក្នុងពិភពលោកថ្មីដែលគ្មានដែនកំណត់លើអាវុធនុយក្លេអ៊ែរ នៅពេលដែលសន្ធិសញ្ញា New START ជាមួយសហរដ្ឋអាមេរិកបានផុតកំណត់។ នេះបើយោងតាមការចេញផ្សាយរបស់ Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrP9QW3lB59bkBHHQpqLK4R2IHep8M8d2lcekuPJAZRo8T8gVCjh7nx-1efJfj-555rfqwEE2_rxmO6OKevVtPwbRM0lRO8Fr4538MNfuS9lf0EFF1IO-MQf7XE7C101cLfic-nfCfDt7wAGwfRfjvKCHqU5pgOcIYFxIydzFe_cALEIg6uFZHEJUZOLL9/s1200/photo_2026-02-04_14-48-52.jpg
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «ការពិតថ្មី» ដោយគ្មានការរឹតបន្តឹងជាកាតព្វកិច្ចលើឃ្លាំងអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដោយស្តីបន្ទោសកង្វះការចូលរួមពីទីក្រុងវ៉ាស៊ីនតោនលើការពង្រីក ឬជំនួសសន្ធិសញ្ញា New START រវាងអាមេរិក និង រុស្ស៊ីឡើយ ខណៈដែលវានឹងផុតកំណត់ទៅហើយនៅថ្ងៃព្រហស្បតិ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH7teS8_Wz21-XClf062HqaK-rzY2CzcrKpd8_pdKBU_fWlPxGAPnYqhc-x9UTAMqNoSK8bIwy4VNz9b89S1qGskpR3igtJRKUJduqIbDHmQObg_1TmK0rSBw1gCKokRELW3Uab-MHvVanaYIyvFKAjnr4YbNHNLaKH70m8OvVuIfKDwJ7oaNc0w8I5ud_/s1280/photo_2026-02-05_09-18-09%20(2).jpg
ក្នុងន័យនេះ ប្រសិនបើគ្មានកិច្ចព្រមព្រៀងថ្មីនៅនាទីចុងក្រោយទេ នោះមហាអំណាចទាំងពីរនឹងគ្មានការរឹតបន្តឹងលើឃ្លាំងអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយជាលើកដំបូងក្នុងរយៈពេលជាងកន្លះសតវត្សរ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYezjPh4QfnSd9yCqtZTW99CH_hk0i_yET4cVUnTRwxyB9BdMolxlExod4_X2dN-fXB3DQ27Jdm_Zi9ld1v4DomFLG7ZaG463ZFCzamWI2yp50mZTxZ9WEHhb5v2VbYEf0zMC6rq1RBfjCvb0IhXt_NkrFavoWnvpfPYlUhnUOBy69evtl8T-1JDXL8iGe/s1280/photo_2026-02-05_09-18-09%20(3).jpg
ថ្លែងនៅក្នុងទីក្រុងប៉េកាំង លោក Ryabkov បាននិយាយថា «នេះគឺជាពេលវេលាថ្មី ភាពជាក់ស្តែងថ្មី ហើយយើងបានត្រៀមខ្លួនសម្រាប់វា»។ លោកក៏បានគូសបញ្ជាក់ផងដែរថា ការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបនឹងសំណើរបស់រុស្ស៊ីដើម្បីពន្យារពេលសន្ធិសញ្ញានេះរយៈពេលមួយឆ្នាំទៀត ដើម្បីទុកពេលចរចា គឺជាសញ្ញាប្រាប់ថាអាមេរិកចង់ឱ្យវាផុតកំណត់។ ហើយលោកបញ្ជាក់ថា «ការមិនមានចម្លើយនេះហើយ គឺជាចម្លើយរបស់ងាមេរិក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1O5yJlxwM6s-6KOMtG_ofpfLZHws6ueKf8gT3l18Gl9dTtowPMMm-UYTOwNWr_Ww1zI4J1NuhEwJhOti3TIdUSl_MZJCrj4nBZaQsQ8m9ab0D8l125gmal0I7kRyrYJ9937k_1nzQTIyPQsaOYVb682Z9PSO4lZL6qQFS9F13A2ZLKoWMZ0y7P_jiTBZ1/s1280/photo_2026-02-05_09-18-09.jpg
គួរជម្រាបថា ការចុះហត្ថលេខារវាងរុស្ស៊ី និងសហរដ្ឋអាមេរិកលើសន្ធិសញ្ញា New START ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១០ ដោយបានកំណត់ការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ និងរួមបញ្ចូលវិធានការផ្ទៀងផ្ទាត់រវាងប្រទេសទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHjmAx6zkNPJ71wTNN616DkPztXtOqwP3DdMrWboh8KU_2_uuhkGyQ-iN12gknQS4MJ_OakqXzJfn8y6XeBVqs_zSeEd-RD4IyQKPps9dt_7dBeHLOt2jQhwv4iclfg_-MDFRuWnubSxwQg7KM1q9pL_qC8KyFURAXhWWi0QKhme__CfTJBleHWkZc-vGM/s1024/photo_2026-02-05_09-18-10.jpg

ជាមួយនឹងការផុតកំណត់នៅពេលបន្តិចទៀតនេះ វានឹងធ្វើឱ្យមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីររបស់ពិភពលោកគ្មានដែនកំណត់ជាផ្លូវការលើកងកម្លាំងយុទ្ធសាស្ត្ររបស់ពួកគេតទៅទៀតហើយ ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញគ្រប់គ្រងអាវុធអំពីអស្ថិរភាពកើនឡើង៕

លោក Trump ធានាដោះស្រាយវិបត្តិហិរញ្ញវត្ថុឲ្យ UN ប្រសិនបើមេដឹកនាំអង្គការហ៊ានប្រកាសសុំជំនួយពីលោក

0

បន្ទាប់ពីអង្គការសប្រជាជាតិបានចេញមុខប្រកាសជាផ្លូវការថាខ្លួនប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុក្នុងពេលដ៏ខ្លី ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា អាមេរិកអាចជួយដោះស្រាយបញ្ហាបញ្ហានេះបានយ៉ាងងាយ ប្រសិនបើលោក Antonio Guterres ប្រធានអង្គការនេះហាមាត់សុំជំនួយពីលោកត្រង់ៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGZwP2XrAoRORXu-ZyHRkBCGRBicte1SzFjwMLHobBiU1z0P5pT0LH33E9ZtBmj6NN3o7uZy0V2K51Q3olXcqCgUXlJAcvA-r07Qhg_N9r0x986BoWFbzvZ_6K8s7gvljZlK7WkElPIfsk-swRxe2WC-aIRJms31Zvd2RFqQW-vbqvoGdCu4ilVHaXJ7wW/s1280/photo_2026-02-04_13-55-55%20(3).jpg

ថ្លែងប្រាប់ទីភ្នាក់ងារ Politico នាថ្ងៃអាទិត្យ ទី១ កុម្ភៈនេះលោក Trump បាននិយាយថា លោកមិនបានដឹងអំពីបំណុលរបស់សហរដ្ឋអាមេរិកចំពោះអង្គការសហប្រជាជាតិទេ ប៉ុន្តែលោកជឿជាក់ថា លោកអាច “ដោះស្រាយបញ្ហាហិរញ្ញវត្ថុបានយ៉ាងងាយងាយ” និងធានាថាប្រទេសដទៃទៀតក៏នឹងបង់ប្រាក់ឲ្យស្ថាប័ននេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQjm5rDfJOy092r6zEjGc6RfvPUPtWZW8w0qQPvUTNt-vgRc0FhsD7i_-fm6uMg7SVPfpyM8RdIfNT9aMF8GKedSyhXQD6lpjBaaQcBe0Uzs4TZBRX8yBYm6ObwsGbrJsG_8NKWdI2OB_t2oQc2Y10bynWWzgH78mbGZXRH39dGZiR3aGUT6zynC6KHcq7/s540/photo_2026-02-04_13-55-55%20(2).jpg
ដោយឡែកបើតាមមន្ត្រីអង្គការសហប្រជាជាតិដែលមិនបញ្ចេញឈ្មោះម្នាក់ បានរាយការណ៍ប្រាប់ ABC News កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោនបច្ចុប្បន្នជំពាក់ថវិការបស់អង្គការនេះចំនួន 2.2 ពាន់លានដុល្លារ និងថវិកាបន្ថែមចំនួន 1.8 ពាន់លានដុល្លារទៀតសម្រាប់ប្រតិបត្តិការរក្សាសន្តិភាព ខុសពីប្រទេសរុស្ស៊ីដែលបានបង់វិភាគទានពេញលេញដល់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ 2026 រួចរាល់កាលពីខែធ្នូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMdpUUXcnAEd6NHiaOD0FHgGtI1txnCD14bW46HEIZOUhkgb4dOWJdbgY9N9Uu4vDtCsGTUbs0UEhq8S9oNRVt_RDNzx44syTFZWk21Ij5C2njOyRdG_B8e4dhuqMb4795s1nMprF3shzapfMIRfLajbQORjbZvoShGN1r7cdoVTbIzkRuyAFYZFkrIGUz/s980/photo_2026-02-04_13-55-55.jpg
ស្ថានភាពហិរញ្ញវត្ថុគឺអាក្រក់ខ្លាំងណាស់ ដែល UN អាចបញ្ចប់ការបោះបង់ចោលទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងញូវយ៉ក នេះបើយោងតាមរបាយការណ៍របស់កាសែត New York Times ដោយដកស្រង់សម្តីប្រភពជាន់ខ្ពស់នៅក្នុងស្ថាប័ន។ ប៉ុន្តែត្រាំបែរជាច្រានចោលការវិវត្តបែបនេះ ដោយលើកឡើងថា «អង្គការសហប្រជាជាតិមិនចាកចេញពីទីក្រុងញូវយ៉កទេ ហើយក៏មិនចាកចេញពីទឹកដីអាមេរិកដែរ ព្រោះ UN មានសក្តានុពលយ៉ាងខ្លាំង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikcolhhPe6MHCEKB7yly45EJ01oIeGMtFQ6STJUkOs9L4f5pg42Q61AHu9CUJ5cSnzf4BEjOjHdMUsUuXVHEVgyuwgS80rzq85epPb_ECVm9PXxSlukYQiovyRJlU2dE_HUkNmewsZVVrkdRppiJm_a-Hrt4WL6IxhhG59WuRlgwuLEH4O4X_3DgGzYwcj/s1024/photo_2026-02-04_13-55-56.jpg
សេចក្តីថ្លែងការណ៍នេះផ្ទុយនឹងការរិះគន់ពីមុនរបស់ប្រធានាធិបតីចំពោះ UN ដែលលោកបានចោទប្រកាន់ថាគ្មានប្រសិទ្ធភាព។ កាលណោះ លោកត្រាំបានចោទថា តើគោលបំណងរបស់អង្គការសហប្រជាជាតិជាអ្វី? អ្វីដែលពួកគេធ្វើគឺសរសេរលិខិតដែលមានពាក្យពេចន៍ខ្លាំងៗ ហើយបន្ទាប់មកមិនដែលធ្វើតាមលិខិតនោះឡើយ។ វាជាពាក្យទទេ ហើយពាក្យទទេមិនអាចដោះស្រាយសង្គ្រាមបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2pzjJIa5UFO13TIKacy7umsm9iPe6ihSzudp-bcpNz2LKrOHLgOXRbWShgdWAAp-sPTClI8GVgTaJibAQUhhjt0rZirD3bYE3sHKhWTlYMbOhxegXPj-N4iN3QM2a6OJlYeX9X4XWVpSmBQrjdHy6Gkgl92wywHLVwbx4xBSf8RJU36WvtsnYm7Kb27lV/s1280/photo_2026-02-05_08-33-47.jpg

គួរជម្រាបថា ចាប់តាំងពីលោក Trump បានវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីវិញកាលពីជិតមួយឆ្នាំមុន សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកម្មវិធី និងអង្គការជាច្រើនរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះរួមមានទាំងអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារវប្បធម៌ UNESCO ផងដែរ៕

ស៊ីន យូប៊ីន ត្រៀមធ្វើរឿងអស្ចារ្យសម្រាប់ជាតិខ្មែរនៅលើឆាកអន្តរជាតិ

0

តារាសម្តែង ស៊ីន យូប៊ីន គ្រោងនឹងបង្ហាញវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិដ៏ធំនាខែឧសភា នេះ។ ដំណឹងនេះបានបង្កការរីករាយក្នុងចំណោមអ្នកគាំទ្ររបស់នាង ខណៈពួកគេនៅតែបន្តលើកទឹកចិត្តនិងគាំទ្រចំពោះសកម្មភាពរបស់តារាស្រីរូបនេះជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvoR7qyYcjkybwwc7zcvsdg2gOW7BQUiAB9GYKYuTj_VosATsPwDazQjsYeSEqEzjGFjifseK2wRiRh2IelbjJILmXjg7cwdcPoBYDbI7-cM6TJJuWZW53Q8UtHyyJi0jh-RyPAhK35YnYIArnC-JWd_LEy0kkqqg_6o_i7sWdBYPB_amBn13ivNXbaMz-/s2048/image_2026-02-04_14-48-45%20(2).png
រយៈពេលកន្លងមកនេះតារាសម្តែង ស៊ីន យូប៊ីន បានឆ្លងកាត់ការលំបាកជាច្រើនបន្ទាប់ពីមានជម្លោះព្រំដែន ប៉ុន្តែយ៉ាងណារូបនាងបន្តភាពអត់ធ្មត់និងបានបញ្ចេញសកម្មភាពទាំងតាមអង្គការ សកម្មភាពផ្ទាល់ខ្លួន ក៏ដូចជាតាមរយៈសមាគមសិល្បករខ្មែរ។ បន្ទាប់ពីឆ្លងកាត់រឿងនេះតារាសម្តែង ស៊ីន យូប៊ីន បានបង្ហើបពីគម្រោងធំមួយរបស់នាងនាពេលខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbdZxiVxS6ZiQ1VyY-Fxm33z1YQ8Fp0ChONW6d-K6jyN9ycQCI_j81Kg0IGNYjVM1X8ili_UlVJFFeyEF_I_QSOPsjLnpG_dnhF0HpcTPDTRRieFI3Ar8GHHbIgw0C80WsFbocBqlzjv-WRliVhFK9xH1aXY7nwWRzZJXG8xhKsAhJUzr9ManUw2tpBuRp/s1439/image_2026-02-04_14-48-45.png

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ កញ្ញា ស៊ីន យូប៊ីន បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុកក្នុងសំលៀកបំពាក់អប្សរាយ៉ាងស្រស់ស្អាតធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ តារាសម្តែងល្បីឈ្មោះរូបនេះបានបង្ហាញពីការរាប់ថយក្រោយក្នុងការនាំយកវប្បធម៌ខ្មែរបង្ហាញនៅលើឆាកអន្តរជាតិនាខែឧសភា ខាងមុខនេះ។ ទោះបីជាមិនបញ្ជាក់ថាជាកម្មវិធីអ្វីនៅឡើយប៉ុន្តែដំណឹងមួយនេះក៏បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តដែរហើយទំនងកម្មវិធីនោះមិនតូចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTEBzx9I1uJh1IYtEBSmBK_FZyVCCzNEqBywT6knqi-iYNP6QIWeLzECkHDx_W7PF4rZIgf3Bc_S2MCOdmaLKjJLZkZ3ExAlKWTnXzTgFyLwNKPJX-ILl4rlzb8GILMoCa0kzvFWkfZ1bN6I1GFBSP0TMUxVlpXKsSdsKBLyjKdKb3vvVSxEPZKA55F3s/s2048/image_2026-02-04_14-48-47.png

ក្រៅពីបង្ហាញភាពរីករាយអ្នកគាំទ្រនៅបន្តលើកទឹកចិត្តតារាសម្តែង ស៊ីន យូប៊ីន ជាមួយនឹងសម្តីថា «ពួកយើងជាអ្នកគាំទ្រនឹងរង់ចាំអ្វីដែលថ្មីៗពីបងជានិច្ចហើយអ្នកគាំទ្រពិតប្រាកដច្បាស់ជាគាំទ្រនិងលើកទឹកចិត្តបងជានិច្ច, Yubin នៅតែជាyubin នេះអ្វីដែលខ្ញុំតែងមើលឃើញនិងគាំទ្រអ្នក តាមរបៀបដែលអ្នកបង្ហាញឱ្យខ្ញុំស្គាល់យល់ពីអ្នករហូតមក…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgoeS3jWhRKtDb82EGzmapMh4XcMTToI2tHTWCGCff4eWyzoDc6Fkbj_A5T-leQ7rrsbSUORe6B2fKZkqnvUi9_9d9v6UMubbtJFyrrnYakYzPlz4dkBHnxuH0owH0dtRBy4RhwbALFNA5JLyZy3Fqi96tTlxTtX2aY9zUnCdFN6q8n0mUvnvBOxarL2hK/s2048/image_2026-02-04_14-48-48.png

ស៊ីន យូប៊ីន ត្រូវបានទស្សនិកជនស្គាល់តាមរយៈការសម្តែងក្នុងខ្សែភាពយន្ត ជាពិសេសសកម្មភាពជាច្រើននៅក្រៅប្រទេសក្នុងកម្មវិធីធំៗជួបជាមួយនឹងតារាល្បីៗ។ លើសពីនេះនាងជាតារាម្នាក់ដែលទទួលបានពានរង្វាន់ជាច្រើនទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស៕

នាយករដ្ឋមន្ត្រីចាំផ្ទះ Anutin គ្មានអ្វីឃោសនាបោះឆ្នោតក្រៅពីការបន្តបិទព្រំដែនជាមួយកម្ពុជា

0

ប្រទេសថៃ ៖ ប្រយោគមួយគឺ «បិទព្រំដែនជាមួយកម្ពុជា» ត្រូវបាននាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul លើកយកមកនិយាយដដែលៗក្នុងពេលឃោសនារកសំឡេងឆ្នោត ដើម្បីឱ្យពលរដ្ឋដែលមានគំនិតជ្រុលនិយមគាំទ្រលោកឡើងកាន់តំណែងបន្តទៀត ។ លោកហាមពលរដ្ឋកុំបោះឆ្នោតឱ្យគណបក្សផ្សេងក្រៅពីគណបក្សភូមិចៃថៃ ពីព្រោះគណបក្សផ្សេងអាចនឹងបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZG1LEStuYxsWHesGanxhro-D-sROfmb1ItoJlKYwGwOL8ikEZokN4etRY81IWWb-uDXrY0h9sISnuXzMkKE01rEriZwoUIXTQew-rajS9dZxjNnj9jyOHq_P5-Ws6tZv3ZWz4S4DJZDWDxm0slhUVfu4u9m3YNFFQvDiBoEtb9sGpdNNm6X6w9NJcOAV0/s700/photo_2026-02-04_13-58-38%20(2).jpg
លោក Anutin នាយករដ្ឋមន្ត្រីថៃចាំផ្ទះ និងជាប្រធានគណបក្សភូមិចៃថៃ បានដឹកនាំសមាជិកបក្សដើរឃោសនារកសំឡេងឆ្នោតនៅទូទាំងប្រទេស ដោយសុំឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សខ្លួនដឹកនាំរដ្ឋាភិបាលបន្ត ហើយគោលនយោបាយធំ គឺគ្មានអ្វីក្រៅពីការបន្តបិទព្រំដែនជាមួយកម្ពុជា ។ ការធ្វើសង្គ្រា.មឈ្លានពានកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥ និងមិនបើកព្រំដែន ធ្វើឱ្យនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះទទួលបានការគាំទ្រច្រើន បន្ទាប់ពីប្រជាប្រិយភាពធ្លាក់ចុះខ្លាំង ព្រោះអសមត្ថភាពដឹកនាំប្រទេស បណ្តោយឱ្យពលរដ្ឋភាគខាងត្បូងស្លា.ប់ជាង១ពាន់នាក់ដោយសារទឹកជំនន់ និងបទល្មើសឆបោកអនឡាញ ជួញដូរគ្រឿងញៀនរីកដុះដាលពេញប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0J5s62G64UR9Otl0oCSYA8WxVPmzAvnq-YP105_tACkhajrg2BAjXFUPeo12tG-GAGoOk8qtPgiZ_FYRssZ8cH2kVGyInk1cjdVkRD0q_Y5Zy-b95Zw4HFhummBh_7_GXuoa6pAdgFMpMlMfOqOOu_UubM_YbS2hCITlVuey0jQvslb49IDgEWi1TtFV0/s1200/photo_2026-02-04_13-58-38%20(3).jpg

លោក Anutin គ្មានជម្រើសអ្វីក្រៅពីបិទព្រំដែនកម្ពុជា-ថៃបន្តទៀតដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃ និងខ្លួនលោកអាចកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ត ខណៈកងទ័ពវិញក៏គាំទ្រគោលនយោបាយបិទព្រំដែនដែរ ។ ពេលឃោសនារកសំឡេងឆ្នោតម្តងៗ លោកនិយាយដដែលៗថា មិនបើកព្រំដែនកម្ពុជា-ថៃដាច់ខាត ប្រសិនបើគណបក្សខ្លួនឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ទោះជាសហគមន៍អន្តរជាតិ និងជប៉ុនអំពាវនាវឱ្យបើកព្រំដែនឡើងវិញក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP79Qu6vrCmL7-Uw2ijbKzgd5mg4HjBx6EjIqE0dtwIhfZ2fNLoSDdXMvfm8mPdLQk3zl_80qFR0J1ykLNzsaTRJabkwqGIzb70ybvPWaOk0zxms-ip93WgLcXWOVP1elnM83pkACAfkwIV79MyglXMBFfKHwY7M8NQDA17ZIy3SoDIYzDZrwH2uWg-yR-/s700/photo_2026-02-04_13-58-38.jpg

កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក Anutin បានទៅឃោសនារកសំឡេងឆ្នោតនៅកីឡដ្ឋានខេត្តស៊ីសាកេត និងនិយាយដូចមុនថា បើគណបក្សភូមិចៃថៃឈ្នះឆ្នោតនឹងមិនបើកព្រំដែនជាមួយកម្ពុជាដាច់ខាត ពីព្រោះពលរដ្ឋថៃប្រឆាំងការបើកព្រំដែន ។ សូមពលរដ្ឋជួយបោះឆ្នោតគាំទ្រ និងកុំបោះឆ្នោតឱ្យគណបក្សផ្សេង ពីព្រោះបើគណបក្សផ្សេងឈ្នះឆ្នោត មុខជាបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOGLkw0Iz9GBy1hCwrPOq3rXGFqXX6-ppuKsYM_LpoPOhuGk-yfMnyY5rOQz2_JKXiME-udr8hw8hN1E6zebBCHc4fCgzWpiWgGWR06iUKc2UgBTdzmlKhbAfUupaDDKszBQ1EgiPbcLPlYqpifpDIPYt8-fpsY1Gg0lfbEbUIcBz_oMgKBhx0DBKSq96A/s800/photo_2026-02-04_14-02-25.jpg
លោកបានលើកឡើងពីគុណសម្បត្តិរបស់ខ្លួន ពេលកងទ័ពថៃបើកការវាយប្រហារឈ្លានពានកម្ពុជា លោកបារម្ភ និងយកចិត្តទុកដាក់ពីជីវភាពពលរដ្ឋខេត្តស៊ីសាកេត ហើយពលរដ្ឋនៅទូទាំងប្រទេសហាមបើកព្រំដែនកម្ពុជា-ថៃឡើងវិញ លោកនឹងធ្វើតាមការសំណូមពររបស់ពលរដ្ឋ ពីព្រោះពលរដ្ឋខ្លាចពេលបើកព្រំដែននឹងធ្វើឱ្យដំណាំកសិកម្មធ្លាក់ថ្លៃ ។ លោកថា ពលរដ្ឋត្រូវចូលរួមបោះឆ្នោតគាំទ្រគណបក្សភូមិចៃថៃ នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខ ពីព្រោះមានតែគណបក្សនេះមួយគត់ដែលមានគោលនយោបាយមិនបើកព្រំដែន ។

លោកសន្យាថា បើបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ត ក្រៅពីមិនបើកព្រំដែនឡើងវិញ រដ្ឋាភិបាលនឹងចែកប្រាក់ឱ្យពលរដ្ឋសម្រាប់ទុកចាយវាយទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងគិតគូរពីជីវភាពកងទ័ពប្រចាំការនៅព្រំដែនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9qVj_kCHjdDKNfUrOOjSZ_Vx7rgIRhyIyBJCFMrH-yOI06QNwoRspfsMVp48SXhOIA8UDQE5NBmuQyF-1ceoXYLJpwvmSqefPP_8xgjMFLUnQBRJots3lCGYcwp1Wi4iK2Um4uFBDsEKAb6_XF3H9DBgtxERZiOhv3sYf5DkWlHEt9B8wKIf4qfgvzoxZ/s800/photo_2026-02-04_14-02-26.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃ បានបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគីតាំងពីខែមិថុនា ឆ្នាំ២០២៥ ក្រោមហេតុផលការពារអធិបតេយ្យ និងចោទប្រកាន់កម្ពុជាជាទីតាំងឆបោកអនឡាញ ។ ការបិទព្រំដែនធ្វើឱ្យថៃខាតបង់ចំណូលសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបាត់បង់ភ្ញៀវទេសចរ អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងលក់ទំនិញតូច-ធំនៅក្បែរព្រំដែនកម្ពុជា ដួលរលំបិទទ្វារជាបន្តបន្ទាប់ ៕