Home ព័ត៌មានជាតិ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើពលរដ្ឋឲ្យប្រើប្រាស់អគ្គិសនីសន្សំសំចៃចាប់ពីពេលនេះទៅ

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើពលរដ្ឋឲ្យប្រើប្រាស់អគ្គិសនីសន្សំសំចៃចាប់ពីពេលនេះទៅ

66
0

ចំពេលដែលគ្រប់បណ្ដារប្រទេសនៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ និងតម្លៃកើនឡើងថ្លៃ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នា ឱ្យចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំចៃ បើទោះបីជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmDv-9NrBZESw5tbqFkA8zQNwr_MAwXpNJR3CjpQ9i7bfNcsEK0QKqKSpKg6w3ENVyfaD6Z0BfaMtZfXLwJ6I-XB0OM8VgNRwBER93C0IaWBpm6CUEwNKZpfpIpKzJoo84g_FeBa5YYx8CA_O_CgVL19USYGFqsIl6Etqy4HwcL4lzOGCmuPfAwiAUPpo8/s960/photo_2026-03-23_16-13-36.jpg
ថ្លែងតាមរយៈវីដេអូស្ដីពីការដាក់ចេញនូវវិធានការក្នុងការដោះស្រាយវិបត្តិថាមពលជាសកល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងរ៉ែ បានលើកឡើងថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើសប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំចៃផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCY6F0cYxxRHYpGbbr01yQYit0NxoeC7VIvDbIZAwCuZ_6e0gwHLEbfedOi4i7JpuVw762nXKyNLohVm4-BApyy76J-ZCCAuPnxb8L0GLZTKONgp-EiOI_PTLQjo20iYP96dWoso_GhaoMafV_dbQ6LFOWO4v8e5fZH7bQevN72sbxoBAVw3yz2H7_NFwE/s872/photo_2026-03-23_16-13-36%20(2).jpg
លោកថា ការប្រើប្រាស់សន្សំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រ ត្រូវដាក់២៤ដឺក្រេបានហើយ ដែលនេះ បានចូលរួមមួយចំណែក ជួយដល់សុខភាព និងសន្សំចៃអគ្គិសនី ។ លោកបញ្ជាក់ថា “អីចឹងបើយើងសន្សំចៃភ្លើងតិចៗម្នាក់ តាមប៉ារ៉ូ តាមផ្ទះ យើងទុកភ្លើងរបស់យើងទៅជួយឧស្សាហកម្ម ទៅជួយផ្នែកកសិកម្ម និងផ្នែកធ្វើដំណើរដឹកជញ្ជូនដូចជា ការប្រើឡាន EV ជាដើម” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiR34q6UKrg3tYFvExM2hzrUI5pH-70mJ9GeynhX9C4j7ck_jC5J9aSLjQagU5d_KX_scOmhvKvAWP0ko0qpp4aqGektezy5JNCS-8ulGMKUXyfssGOghiJOySgozuyGF6Om-MTjfXSFrW3HuOINecP26hWCCpRacZGnQgax2b4dk1o9bVWnqtDEQNssYL/s1280/photo_2026-03-23_16-13-38.jpg
ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីបានអះអាងថា ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័ន ពាក់ព័ន្ធជាសេនាធិការបានប្រឹងប្រែងស្វះស្វែងរកប្រភពអគ្គិសនី មកបំពេញតម្រូវការក្នុងស្រុក មិនឱ្យពលរដ្ឋខ្វះខាតឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1B8p2eI4pfIXYE4qCkLHWscQ0inOlTC3MC5aC3L50cnakb6SnTAT_j6QNTdlUioFrdxUaRtstCiYJc_3cuLs40mBLfZNkykr8BxNKaFksfAiUZtxM1f7pF8rWyA_go1WyTJOV2zYIO8HtNSrgWOtfXtG2vPv0xEsIuzEmZq4CvC68Y8rHZ7S1uVSh0bvs/s990/photo_2026-03-23_16-13-36%20(3).jpg
ក្រៅពីការអំពាវនាវរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលដូចខាងលើនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏បានណែនាំពីការចូលរួមសន្សំសំចៃ ការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី និងលើកទឹកចិត្តឲ្យរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញផងដែរ។ ក្នុងនោះក្រសួងបានលើកទឹកចិត្តឲ្យស្ថាប័ន ឬគ្រឹះស្ថានអប់រំទាំងឡាយ កាត់បន្ថយជាអតិបរមាក្នុងការរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំ, ប្រើប្រាស់ពន្លឺធម្មជាតិឱ្យបានច្រើនជាអតិបរិមា, បិទឧបករណ៍បរិក្ខារអគ្គិសនីទាំងអស់ក្រោយពេលបញ្ចប់ការងារ និងណែនាឲ្យសិស្ស-និស្សិតចូលរួមនិងមានទម្លាប់សន្សំសំចៃ ការប្រើប្រាស់អគ្គិសនីដោយស្មារតីទទួល ខុសត្រូវខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigq_PZ1sUPhV0lw9ydIIyNU2XK17sEEWpQ-eOqx2R5BzcFuotYKgvyvl6Y5D-dyOFEjnqwd73rquEjec1vuqtM33GL6XkTM4P851tVlUPkuMpUKZvirpNskVFceaEyV1q7dVZ-qDCSjKFqmzxYWk5Mdz5AcIPedVsqRSUC5uPHHF8D2cLNRRQpD3HHPkbs/s960/photo_2026-03-23_16-13-37.jpg

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញវិធានការ ស្តីពីការប្រើប្រាស់ ឧបករណ៍បរិក្ខារអគ្គិសនី តាមវិធីសន្សំសំចៃថាមពល ។ ក្នុងនោះ ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនី ក្នុងអគាររដ្ឋបាល និងក្នុងដំណើរការ ការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្ដិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺ នៅតាមទីសាធារណៈនានា ។ ជាពិសេសក្រសួង ស្ថាប័នទាំងអស់ ត្រូវបំផុសចលនា និងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕