រដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតរបស់រាជរដ្ឋាពិបាល ដោយបញ្ចុះពីអត្រា១០% មកអត្រា៤%។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា៖”ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ក្នុងនោះរដ្ឋទទួលបន្ទុកជំនួសចំនួន៦% គិតចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦”។
ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥៦០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៧០០០ រៀល ក្នុងមួយលីត្រ។
គួរបញ្ជាក់ថា តម្លៃលក់ចាប់ពីថ្ងៃទី ២០ ខែមីនា រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ មានតម្លៃ ៥៤០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៦៧០០ រៀល ក្នុងមួយលីត្រ៕










