សម្លេងផ្ទុះដ៏ខ្លាំងស្ទើរហែកមេឃ អណ្ដាតភ្លើងដ៏សន្ធោសន្ធៅ និងផ្សែងខ្មៅក្រាស់ខ្មឹកគួចទៅលើអាកាស បានត្រូវបានគេរាយការណ៍ថា កើតចេញពីទីតាំងរោងចក្រចម្រាញ់ប្រេងដែលធំជាងគេបង្អស់នៅក្នុងទីក្រុង Port Arthur នៃរដ្ឋ Texas សហរដ្ឋអាមេរិក បានបង្កឲ្យមានការភិតភ័យ និងសង្ស័យថានេះអាចជាសកម្មភាពប៉ុនប៉ងបំផ្ទុះដោយចេតនាពីសំណាក់បុគ្គលឬក្រុមប្រឆាំងណាមួយមិនខាន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Valero Energy Corporation ប៉ុន្តែសម្រាប់មូលហេតុពិតប្រាកដនៃការផ្ទុះមិនទាន់ត្រូវបានគេរកឃើញនៅឡើយ។.jpg)
តាមរបាយការណ៍របស់អាជ្ញាធរនៅក្នុងតំបន់ កម្មករជាច្រើននាក់ដែលនៅក្នុងរោងចក្រ ត្រូវបានគេសន្និដ្ឋានថាអាចរងរបួស ប៉ុន្តែមន្ត្រីមិនទាន់បានបញ្ជាក់ពីចំនួន ឬភាពធ្ងន់ធ្ងរនៃអ្នកស្លា.ប់ និងរបួសឲ្យជាក់ច្បាស់នោះទេ។ ជាមួយគ្នានេះ ខាងក្រុមហ៊ុនបាននិយាយថា បុគ្គលិកទាំងអស់កំពុងត្រូវបានរាប់បញ្ចូល ខណៈពេលដែលក្រុមសុវត្ថិភាពបន្តវាយតម្លៃស្ថានភាព។
.jpg)
គួរជម្រាបថា រោងចក្រ Valero គឺជារោងចក្រចម្រាញ់ប្រេងឯករាជ្យធំជាងគេបំផុតនៅលើពិភពលោក ដែលជាទីតាំងចម្រាញ់ប្រេងឆៅ ទៅជាប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ ហើយមានសមត្ថភាពផលិតប្រេងបានប្រមាណ 435,000 បារ៉ែលក្នុងមួយថ្ងៃ។ ដូច្នេះការរំខានណាមួយចំពោះប្រតិបត្តិការរបស់វា អាចមានផលប៉ះពាល់កាន់តែទូលំទូលាយចំពោះការចែកចាយប្រេងឥន្ធនៈ និងតម្លៃ ជាពិសេសប្រសិនបើការជួសជុលត្រូវការចំណាយយូរ។
.jpg)
ឧប្បត្តិហេតុនេះបន្ថែមទៅលើការព្រួយបារម្ភជាបន្តបន្ទាប់អំពីសុវត្ថិភាពឧស្សាហកម្មនៅក្នុងរោងចក្រថាមពលធំៗ ដែលប្រឈមនឹងគ្រោះថ្នាក់ចំពេលស្ថានការណ៍របស់ពិភពលោកកំពុងមានភាពតានតឹង ហើយវាអាចបង្ករឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់កម្មករ សហគមន៍ និងបរិស្ថាន៕










