Home តារាជាតិ ក្នុងថ្ងៃមង្គលការ ទេព បូព្រឹក្ស ផ្តាំផ្ញើប្អូនប្រុសឱ្យប្រពន្ធជាអ្នកទុកដាក់លុយកាក់ជាដាច់ខាត

ក្នុងថ្ងៃមង្គលការ ទេព បូព្រឹក្ស ផ្តាំផ្ញើប្អូនប្រុសឱ្យប្រពន្ធជាអ្នកទុកដាក់លុយកាក់ជាដាច់ខាត

52
0

តារាចម្រៀង ទេព បូព្រឹក្ស បានចេញវីដេអូផ្ញើពាក្យជូនពរនិងផ្តាំផ្ញើទៅកាន់ប្អូនប្រុសនិងប្អូនថ្លៃដែលបានរៀបការជាមួយឱ្យចេះតែរក្សានិងមើលថែគ្នាទៅវិញទៅមក។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ទៅកាន់ប្អូនប្រុសរបស់ខ្លួនត្រូវតែឱ្យប្រពន្ធជាអ្នកទុកដាក់លុយកាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyB7I_AlwvqR4lkUk4JqfV_McBPNM8-4PLCDt7AL9qjD_q4su9e5U3e6YjjUiuaQDy5kNXsn4aRV3OFybKIDLVEEMp9w6Sd5YNeZIVABJLm_KHmvYZfDoArztvBwFFw9Bm0gtG-AvcJCrqC9raIFDk_7IMG7ZH_2yCyL8_Hsatkjl52nPIRuJCF492a_K/s2048/image_2026-03-23_14-41-20.png

នៅថ្ងៃទី២២ ខែមីនា គឺជាគឺថ្ងៃរៀបការរបស់លោក ទេព និមិត្ត ហៅប្រុសពេជ្រ និង ទេព្ពី ដែលជាអ្នករាំមួយរូប ខណៈកម្មវិធីនេះប្រមូលផ្តុំដោយសិល្បករសិល្បការិនីជាច្រើនរូបចូលរួមក្នុងនោះក៏មានវត្តមានរបស់ ព្រះនាង ចេណ្ណា និងលោកជំទាវ យឹម ឆៃលីន។ ជាមួយនឹងសកម្មភាពដែលប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរក៏ដូចជាពិធីជប់លៀងអមមកជាមួយនឹងការរាំយ៉ាងសប្បាយរីករាយក្នុងពិធីមង្គលការនេះដែរ ទេព បូព្រឹក្ស បានធ្វើវីដេអូមួយជូនទៅកាន់ប្អូនប្រុសនិងប្អូនថ្លៃជាទីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_sCzx_jfJfozzH8_ujQCC8Y37j87W3h5S06FZsXheofugGMokiXfnNPI3LAEo5Og-N01f57V7BL8vOWQ_jY9tbAyf2SxFTCmcpwoAVAMRO8yS3hpGlpZhPH7v0_-YVnaSszS0LbNZ2RNmeA3ByELUCNeAquOqry_c2UHgU5EbFgV4AWN9-m6HLv8ZNMX/s2048/image_2026-03-23_14-41-22.png

តារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថាក្នុងថ្ងៃដ៏ពិសេសនេះក្នុងនាមជាបងស្រីគ្មានអ្វីក្រៅពីជូនពរ និងសប្បាយចិត្តខ្លាំងដែលឃើញប្អូនដើរមកដល់ចំណុចនេះ។ តារាចម្រៀងរូបនេះបានជូនពរ ទេព និមិត្ត ហៅប្រុសពេជ្រ និង ទេព្ពី ឱ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ចេះថែរក្សាគ្នា។ ក្នុងជីវិតជាប្តីប្រពន្ធ ទេព បូព្រឹក្ស បានផ្តាំផ្ញើថាតែងតែមានការអាក់អន់ស្រពន់ចិត្ត ឈ្លោះប្រកែកគ្នាប៉ុន្តែត្រូវតែចេះអន់ឱនឱ្យគ្នា។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ទៅកាន់ប្អូនប្រុសរបស់ខ្លួនក្នុងនាមជាស្វាមីត្រូវតែចិត្តឱ្យធ្ងន់ កុំឈ្លោះប្រកែកជាមួយប្រពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8EtOaZGlgIBV50LvqVx0uBtIILw0dyX6aK98Qcc3ehA6y2TAyf51RLLzsS8nhVijYiUE8B388pbP9_yl9-ClrKbfg2zys22ZOHuy_CCFLSU1w0ipcUH2uWKQMI0wNZpc4pigIbHcgyeRHfmGkEuyp6FivOSm0tlq4_KKNdEv3dtQeTrc0sB5gOwuxS0F/s2048/image_2026-03-23_14-41-25.png

ជាមួយគ្នានេះដែរ ទេព បូព្រឹក្ស បានផ្តាំផ្ញើជាដាច់ខាតលុយកាក់ដែលប្អូនប្រុសរកបានត្រូវឱ្យប្រពន្ធជាអ្នកទុកដាក់ ហើយក្នុងនាមជាបងស្រីនាងនៅតែចាំមើលថែ គាំទ្រ ក្រុមគ្រួសារប្អូនរហូតដល់ថ្ងៃអស់ជីវិត។ មិនកាន់ជើងប្អូនប្រុសខ្លួនឯងក្តីប៉ុន្តែ ទេព បូព្រឹក្ស បានបញ្ជាក់ថាប្អូនប្រុសរបស់ខ្លួនគឺជាមនុស្សស្លូតបូតណាស់ដោយកុំឱ្យ ទេព្ពី ធ្វើបាបរូបគេ៕