Home ព័ត៌មានអន្តរជាតិ សមយុទ្ធយោធាប្រវត្តិសាស្ត្រ ៥ឆ្នាំ! ថៃ-សិង្ហបុរី ចាប់ដៃគ្នាពង្រីកអំណាចការពារជាតិ ផ្អើលតំបន់អាស៊ាន

សមយុទ្ធយោធាប្រវត្តិសាស្ត្រ ៥ឆ្នាំ! ថៃ-សិង្ហបុរី ចាប់ដៃគ្នាពង្រីកអំណាចការពារជាតិ ផ្អើលតំបន់អាស៊ាន

88
0

ប្រទេសថៃហាក់កំពុងបោះជំហានយ៉ាងលឿនក្នុងការស្វែងរក និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយោធាថ្មីៗជាមួយប្រទេសជាច្រើននៅក្នុងតំបន់ បន្ទាប់ពីកងទ័ពភូមិន្ទថៃ និងកងកម្លាំងប្រដាប់អាវុធសិង្ហបុរី បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង (MOU) រយៈពេល ៥ ឆ្នាំបន្ថែមទៀត ដើម្បីធានាការបង្កើនសមត្ថភាព និងពង្រីកអំណាចយោធារួមគ្នាក្នុងយុគសម័យឌីជីថល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6RRMiyF1sMBI_Vftv6mm5P1-6AKq8kiBKUtOZH3iDjggByO5kUw4UJld1wtwD_BmGxiD4WUuHk1zenWbF5R10gi7pn6ZHmovSjBP0www8qSZlPpEBWm_eqPzfZLF2Fr42vKW-P7yZbRNxanneg5Jpolq_hJfx1HH6FG4WZC14mc73Sgp5MxJ6aAjB2H0/s1280/photo_2026-05-30_15-27-05%20(2).jpg
យោងតាមក្រសួងការពារជាតិសិង្ហបុរី កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ម្សិលមិញ ប្រទេសសិង្ហបុរី និងថៃ បានបន្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF) ក្នុងសមយុទ្ធ Cobra Gold (XCG) នៅប្រទេសថៃ នៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី ២៣ ដោយពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw7eTIutwuhof_OuGvcaU9UFy2p9p8bJ5I_FnVaMhUpUlqb_zZk_yOe5pqf-oR3bagEqrCzwOP0vCJw5tyrN0OoLW-a9RxW5HYjM2nIUGHRE7Z5scJRP326odCggSzV49-TXSUTYWWk1Iqyx56PtkoDf44kr5-Hv6UMHLCmqpCZzPoZFjjrmRm5Iwnq5c/s1280/photo_2026-05-30_15-27-05%20(3).jpg
កិច្ចព្រមព្រៀងនេះនឹងធានាជាផ្លូវការនូវការបញ្ជូនកងទ័ពសិង្ហបុរីឱ្យចូលរួមក្នុងសមយុទ្ធ Cobra Gold នៅក្នុងប្រទេសថៃជាទៀងទាត់រហូតដល់ឆ្នាំ ២០៣១ ដែលវាជាសមយុទ្ធយោធាពហុជាតិដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សហការរៀបចំដោយថៃ និងសហរដ្ឋអាមេរិក។ នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ ២០២៦ នេះ ប្រទេសទាំងពីរបានបន្ថែមបទប្បញ្ញត្តិថ្មីៗដែលផ្តោតលើសុវត្ថិភាព ការបណ្តុះបណ្តាលរួមគ្នា និងការគាំទ្រផ្នែកភស្តុភារយោធារវាងកងទ័ពអាកាសនៃប្រទេសទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihs3oUOunpif5xfoB5MMUfcFz76DQ8iOQN3T0Q7PP9BuuoV6qfAlawLLAVYU81Lwz466uPuZXQHOFl3tU8LSOT4P9y8M2_hLrcbw-FyfY3u7aEe56CQUWZepdAKyaxsKc1pGA7C96CdQo3TjprNYrs2Zi5MNiyRN5srOT_8IoLagvVxAhYgaCgMii5nPQ/s1280/photo_2026-05-30_15-27-05.jpg

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺការរុញច្រានកិច្ចសហប្រតិបត្តិការការពារជាតិទៅលើវិស័យបច្ចេកវិទ្យាជម្រៅខ្ពស់ គឺសន្តិសុខសាយប័រ (Cybersecurity) ដើម្បីការពារការវាយប្រហារលើប្រព័ន្ធព័ត៌មានជាតិ និងការការពារហេដ្ឋារចនាសម្ព័ន្ធក្រោមបាតសមុទ្រ ដែលជាបេះដូងនៃប្រព័ន្ធទំនាក់ទំនងអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJXteN7yt76trIurgqYc4OrO7AIHmEnzKXVWtJCERY570cLfcJNv7UMAxAOIP04GzaG53J-oFiQ7TzS0lLGkl3lMNVCezAFiM3gep0tzXKpq5UnYVTmn3qRznvyZBWLam-su0zvODAlSYn5cpSfhTMAAnG1xgCE1XTGA_nn9StJKtIdWPmfLwDVgeKbjk/s1280/photo_2026-06-01_10-02-45.jpg
គួរជម្រាបថា ការផ្លាស់ប្តូរយុទ្ធសាស្ត្រការទូតយោធារបស់ថៃនៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ថៃមិនត្រឹមតែពឹងផ្អែកលើមហាអំណាចធំៗនោះទេ ប៉ុន្តែក៏កំពុងបង្កើតប្លុកសម្ព័ន្ធមិត្តយោធាដ៏រឹងមាំមួយជាមួយប្រទេសជិតខាងដែលមានសក្តានុពលសេដ្ឋកិច្ច និងបច្ចេកវិទ្យាខ្ពស់ដូចជាសិង្ហបុរី និងវៀតណាមផងដែរ ដើម្បីរក្សាតុល្យភាពអំណាច និងពង្រឹងសន្តិសុខជាតិឱ្យបានកាន់តែយូរអង្វែង៕