Home Blog Page 833

ចុងខែនេះ! រដ្ឋ នឹងបាញ់គាំជ្រួញ៣ថ្ងៃជាប់គ្នា នៅមុខព្រះបរមរាជវាំង

0

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានជូនដំណឹងស្តីពីការរៀបចំនូវព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNN2O9riLELjRh2i3dc-znSmT0yNnsSiICjWw2F3uCIQ5SSMWL1QH7KC-TRzbcqpDpyRhx5IngNh54FeXFn7X8ctLBx-pQ6Kp3bFAeRVsksPtoyhuA_pCBaFcMLRdcpurd0gpDngNGr2GeMroglzD5g9JQFQa8LDqyQRXb427EXDD-EU_DtdvL0n6U-elk/s1024/image_2024-10-22_08-40-57.png

នៅក្នុងរយៈពេល៣ថ្ងៃនេះ នឹងមានការរៀបចំកម្មវិធីខុសៗគ្នា ដោយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នឹងមានការរៀបចំធ្វើពិធីសាសនាទៅតាមព្រះរាជប្បវេណី នៅក្នុងព្រះបរមរាជវាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisfBTFHdPPodxnfDcezKcRQ40pcNH8iU1y8-P3t1Ep3aktifNQmnMTVAvDDJsPuq_DEOI7kldQPwTXXM5ie0RSlajR5DVnuSkjPU-LVs-6F1tL-f69-b8l2zt29XZ8agzIZ9h6hDZ6FN9rae-B5UJMwkM3MfZ_UnaZnzjMZ4Ki9Y7E-U8mcty5zA3v7YAX/s1197/85c8d39b7518a737b61c998a5cdb09cc.jpg

ចំណែកនៅថ្ងៃទី២៩ មានរៀបចំព្រះរាជពិធីថ្វាយព្រះពរ នៅក្នុងព្រះបរមរាជវាំង។ សម្រាប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក ចាប់ផ្តើមមិទ្ទីញមហាជន នៅមុខព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh10NC1M6ZZLZCGVGFfCRv-VbUQ0NXdZtjVtM7l57kuKQqnsXBfpio9fObmdw92QzxUREgy7rVfAy09FPrfcobqz6FSee98zv8IO2qfP2eXbKohKtjfKTlS-n50zjmcMXYHAKNTSmQogzpFQn-MaXEkPX0LPB7sPUIa5Q9S8BiPDigfXUL8X04VRlPIT_RD/s1280/9242fb5fcbcaedf1a66d2e011b0ad7f6.jpg

នៅក្នុងឱកាសនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងអុជកាំជ្រួចរយៈពេលបីយប់ជាប់ៗគ្នា ចាប់ពីម៉ោង១៩:០០នាទីយប់តទៅ។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជ រដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេចយកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ក្រោយពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJIwHAktbt_eOSjT-T1orOYiDyhy3OBtTJgURJTD-HsaLiDDBdPCa_QX6uMR5jP8tUlpsoOgdyxIgjv4KYVjvvJNAObenFUvHoxxfyh2IBuZ3q7CpmOAGy6qFUiPxx_EGBEk0c5JUqRYnT6azhDv_afRm4TdV0Pi_gIKB3PU-Q10bnPdOJdWXkynMSRu9D/s960/a32f7d2a94a6f20d863e66cd6f3c182f.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja7rpot5Ha9gWLv3hqTOtbk3pCN2I2Hqh_iPNrCDgTgn3uevyKcH4yhrhbOOUBzq_1h2pPEStqDV1pmX2Amv_YsnKcDhVjYg9xa-jB5SWTRj8o5l1NrR7rvrle4JYH5_p4aYGZiKelp2L4-wRdhj2ZIFDGbY-maRSdxOvjEFsh0HWGwq-T39dTHSX3mgb4/s960/17cbd5137356c075f2dee975e609838c.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwrwRQgCiGlfBDvoObbw9-WhFjmL9NNKalKxz5bG6eNAVOZGSg102Q2PY_zv9Xy7ZjSPgOg4Rgetcop_3Piaa_A8XvWTJZBhDJcwLR9XrNFcOrCQhQEtPExVKSMP02zSW7NVcaiyYIq5W7VlGxFCiw_aPMGr9OGa5LQeQzRyyHRrI2B4vpKO-XV0LDg9rb/s960/4359ebd119fd09ceff5848ba410ceae0.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkSPmbgYIMzx-4sCqBB29QgUklu513o3bkne2qd16pTj5bXgZFLrsvqx2pGbawHrrVFrj47lxfnveYCchyphenhyphen50l8QvtR2I-fGCCkQOLv-uImQeGm08WvZjdCz9Ej5URdIalJbofzSyrPhXwvHvZ430cLTxjLwhe7mMHRafr_pDS-vlZIOrFQON8H12l9SA6e/s960/a06d85dd50e1a136dde1c5df4b347ba4.jpg

 

តើ “ស៊ុតក្ងាន” មានប្រយោជន៍អ្វីខ្លះដល់ស្រ្តីមានផ្ទៃពោះ និងមនុស្សទូទៅ?

0

ជាធម្មតាស៊ុតក្ងានមិនត្រូវបានគេយកមកបរិភោគប្រចាំថ្ងៃ ដូចជាស៊ុតមាន់ ស៊ុតទានោះទេ ព្រោះវាមានតម្លៃថ្លៃ និងមិនមែនជាអាហារពេញនិយមឡើយ។ ទោះជាយ៉ាងណាយើងសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះស្ត្រីដែលមានផ្ទៃពោះភាគច្រើនគឺគេនិយមបរិភោគស៊ុតក្ងានណាស់ ក៏ព្រោះតែវាត្រូវបានគេនិយាយថា ជំនួយដល់សុខភាពទារកក្នុងផ្ទៃ អាចធ្វើឱ្យទារកឆ្លាតទៀតផង។ ដូច្នេះហើយតើស៊ុតក្ងានពិតជាមានប្រយោជន៍ដូចគេនិយាយមែនដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCw5CVtJhUMrmCTvLHwAC-H7LziHCCWlRzHGXCsem6E9Im8wsX_GbqB5fG0xAC_cr_Z2fJcgwPgf2miTtITzvac0kuiWPFje-BcE9khyGWjsw5t9t4YDtOBvrQBCaBszHZCnyCZu4gH-OAXwTZ4Rr5ZjMAUdVS0qsVp7z1j6ljzaDCdOfCUL0WmGqbC7hU/s1079/photo_2024-10-21_14-35-51.jpg

យោងតាមការស្រាវជ្រាវ ស៊ុតក្ងានមានផ្ទុកកាឡូរី ២៦៦,៤ ប្រូតេអ៊ី ២០ក្រាម ជាតិខ្លាញ់ ១៩,១ ក្រាម កូឡេស្តេរ៉ូល ១២២៦,៩ មីលីក្រាម និងសូដ្យូម ១៩៨ មីលីក្រាម ក៏ដូចជាប៉ូតាស្យូម ៣០២,៤ មីលីក្រាម រួមទាំងកាបូនអ៊ីដ្រាត ១,៩ ក្រាម ហើយក៏មានផ្ទុកនូវសារធាតុជាច្រើនផ្សេងៗទៀតផងដែរ។ ដូច្នេះស៊ុតក្ងានគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះស្រ្តីមានផ្ទៃពោះ និងមនុស្សទូទៅដូចជា៖

១.ល្អសម្រាប់ស្បូន៖ ដោយសារតែ ស៊ុតក្ងានមានផ្ទុកអាស៊ីតហ្វូលិកខ្ពស់ ដែលមានប្រយោជន៍សម្រាប់សុខភាពរាងកាយរបស់យើង ដូច្នេះវាក៏ល្អចំពោះស្បូនរបស់ស្ត្រីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAVkSwvv6wGLXiWPgR2DRGTsP5L-jD6OuzLd2E8SwBleAO6Dz4aSNkYPNvHCI61RXVCDBC5MJdBaVCWXDPk3k-hcXA8Sf6olnF1FwQ22lb190GEmR7ECtrSPX0oNnBApipBWF0vojrCjw8s3yfUWhtNG1bNAH2D1PkWZQpAY73MD_N9gF-OK06ps6hubcU/s1200/photo_2024-10-21_14-35-52.jpg

២.ល្អសម្រាប់ការលូតលាស់ខួរក្បាល៖ ជាការពិតណាស់ការបរិភោគក្ងាន គឺវាអាចជួយដល់ការលូតលាស់ខួរក្បាល ជាពិសេសនៅពេលអ្នកមានផ្ទៃពោះ និងរយៈពេលកូនមានអាយុបីឆ្នាំដំបូង។

៣.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ៖ ស៊ុតក្ងានឆ្អិន គឺដូចគ្នាទៅនឹងស៊ុតផ្សេងទៀតអ៊ីចឹងដែរ គឺវាមានវីតាមីន និងសារធាតុរ៉ែដ៏ល្អសម្រាប់រាងកាយ ក្នុងការការពារប្រព័ន្ធភាពស៊ាំ ក៏ដូចជាចៀសវាងពីជំងឺផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqM3-mqTz5b1wuvkjPjCHSJ3tZhTme-A5tNL9y7S0PG3tJbf0kpmXlAXdgSkMiDYV1Jw_-hLXTO0H-BW-6jxw764aR6_hXJwfD2eWl36Vaz4hW0r27GoB47iHu227VCjQY-chzw2SjmPKcYehARs-_I4R5yRGSanGEa4MCUfrTUS_-arzTwY2jWjPQ42pq/s1280/photo_2024-10-21_14-35-53.jpg

៤.ជួយកម្ចាត់មុន៖ ស៊ុតក្ងាននេះមិនត្រឹមតែមានប្រយោជន៍ដល់សុខភាពរាងកាយប៉ុណ្ណោះទេ វាក៏មានប្រយោជន៍ចំពោះសម្រស់ផងដែរ ស៊ុតក្ងានអាចកាត់បន្ថយហានិភ័យនៃការកើតមុនយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាអាចថែរក្សាសុខភាពស្បែកបានល្អទៀតផង។

៥.ល្អសម្រាប់សុខភាពឆ្អឹង និងធ្មេញ៖ ស៊ុតក្ងានបានផ្តល់ផលប្រយោជន៍ជាច្រើន ក្នុងការថែរក្សាសុខភាពឆ្អឹង និងធ្មេញរបស់អ្នកតាមរយៈកាល់ស្យូម និងផូស្វ័រដែលមានក្នុងស៊ុតមួយនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUEISUAOlLfUAwjfZeqT6tPRrZOwal6cVTkznC5XISXLZLCq9f3IwebtGdJVfngqnDWZo1vZbw5r3N5GtUFQjvTORz4wxvGbRFvWpWYV6cBn93PdlG51DnjCdb-LC_Q6BaOaQ9iJtKzzbU2P9KV1ypPDHGWqEu9_VE8ZZ_m66OWAocbDvcJ_wBoG3dnkWC/s1536/image_2024-10-21_16-22-19.png

អ្នកគាំទ្រថាកម្មពារមានពិតចំពោះកម្មវិធី Miss Grand International របស់លោក ណាវ៉ាត់

0

ថ្មីៗនេះមានការភ្ញាក់ផ្អើលមិនតិចនោះទេសម្រាប់អ្នកតាមដានវិស័យបវរកញ្ញានៃកម្មវិធី Miss Grand International ដែលមានបេក្ខភាពប្រកាសដកខ្លួនជាបន្តបន្ទាប់ជាពិសេសរឿងក្តៅគគុកចុងក្រោយនេះគឺ Miss Grand Ukraine ត្រៀមចាត់ការកម្មវិធីនេះទៅតាមផ្លូវច្បាប់ ខណៈលោក ណាវ៉ាត់ បាននិយាយក្នុងការ Live របស់ខ្លួនថា Miss Grand Ukraine ខ្ជិល ចំណែកឯនាងវិញបានបង្ហាញរូបភាពជាច្រើនទោះបីជានាងជួបប្រទះបញ្ហាសុខភាពក៏ខាងស្ថាប័នបង្ខំនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDcYFlt0khHMzTEAQGv93UrkZ1-N8VPEnJ3clsk2mNPorYsJtIHr_y3rDompbki6arcjM3yf9HSVPg9vW5UXaALyD8uu8jMW594Ur9NUSXwRPm20o_iVhDTT_rJ7s6uD7BiVy7BcIKLGPzn2TrbqYnO_AJ7QPhrX5qnC4katX7Lkmj7IY7Z9PL8MoJ0J_m/s1440/image_2024-10-12_09-23-59.png

កម្មវិធីប្រកួតសម្រស់ Miss Grand International ឆ្នាំនេះគឺពោរពេញដោយភាពចម្រូងចម្រាសដែលប្រឈមនឹងធ្លាក់ចុះនៃប្រជាប្រិយភាពកម្មវិធីរបស់ខ្លួនមិនខានបន្ទាប់ពីផ្ទុះភាពចម្រូងចម្រាសជាមួយប្រទេសកម្ពុជា ហើយមានបវរកញ្ញាជាច្រើនរូបប្រកាសដកខ្លួនចេញជាបន្តបន្ទាប់។ ដើមឡើយកម្មវិធីនេះមានបេក្ខនារីចូលរួមចំនួន៧៥នាក់រួមទាំងប្រទេសកម្ពុជាប៉ុន្តែមកទល់ពេលនេះមានចំនួនតែ៦៩នាក់ប៉ុណ្ណោះ។ អ្វីដែលកាន់តែក្តៅគគុកនោះគឺរឿងចុងក្រោយនេះ ទាក់ទងនឹងកញ្ញា Kateryna Bilyk ដែលជា Miss Grand Ukraine 2024។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI887ToTih6rRMuj1acCBesWvabmU0kBZQ4USDGvAOBQVowBsEGmgmw38Cico2NbmbCQP5NhurqAo-MTrtdlLKPMg5umA8K6_cvwS7INr5bB55dBL5tAuasrF_i1eJZSuDoXUV6OFdHcwSc09MJeoBVp8wwLpa1xam0A5TG9ntzlUd2FSWR69TrdBquUqS/s2048/image_2024-10-21_10-06-52.png

បវរកញ្ញារូបនេះបានចេញមកប្រកាសពីការដកខ្លួនចេញពីកម្មវិធីដោយបានទម្លាយថាកម្មវិធីប្រកួតនេះ សិទ្ធិ ឯកជនភាព និង ដើរហើរដោយគ្មានការបង្ខិតបង្ខំ បេក្ខនារីត្រូវ បំពេញការងារ ជាមួយម្ចាស់ស្ព័នស័រ ការថត និង ការងារឯកជន ដែលផ្ទុយពីការងារតំណាងជាតិ។ Miss Grand Ukraine ក៏បានទម្លាយពីកម្មវិធីដែល រំលោភទំនុកចិត្ត និង គម្រាមកំហែង មិនយកចិត្តទុកដាក់នាងទាំងនាងមានបញ្ហាសុខភាពយកថ្នាំដែលមិនដឹងប្រភពឱ្យនាងលេបរហូត នាងប្រតិកម្មដល់ថ្នាក់សន្លប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVTFm5uaUCmn9MH-NxTuQL9VJLsjXUcCV8LvVBXMR-DKN3iRo76B6BOcTgy2IGTj5TbKYQEwnQ9MGEbzEaD_YTbQqyvdHKIwbwyzEVpkOgYOGYHgqT491ZRDoQxm0gVTaEv_VXoQaKdJ3qP0CzJx9R_NPlj3LMhdJll5WadiqYUcRa6BAbtgPmKa0Se4og/s1350/Snapinsta_app_461931790_422849367499831_2404101082130514208_n_1080.jpg

Kateryna បាននិយាយថាកម្មវិធីបង្ខូច និង បរិហារកេរ្តិ៍ ថាកម្មវិធីបណ្តេញនាង តែធាតុពិត នាងសុខចិត្ត រក្សាសិទ្ធិសេរីភាព និង តម្លៃជាតិខ្លួនដោយដកខ្លួនចេញហើយកម្មវិធីគម្រាមដកសិទ្ធិនាងមិនឱ្យឡើងឆាក រួមទាំង ពិន័យ ២០០០ដុល្លារ ។ លើសពីនេះទៅទៀត បវរកញ្ញារូបនេះ នឹងត្រៀមដាក់ពាក្យបណ្តឹងចំពោះស្ថាប័ន MGI ក្នុងនាមតំណាងប្រទេសអ៊ុយក្រែន។ ចំពោះអ្នកណាផ្សាយព័ត៌មានមិនពិតតាមបញ្ជាលោក ណាវ៉ាត់ នាងនឹងប្តឹងដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKbWyqUi03elQWVs67ThVyEWcSGzxwTdPu_mTM7Vtg_40O-8ggVyI5gjBoGP3CbNI1TPF7CwfxWjjqzKS5r5VMWNYd9qQpd9L8dgoZkSgMAtA4Ix5z03cMOUkoiOWyoWDp33EIHOg17ktkCPqK6LQDvlBmi099hO3DA8vS4_LeSJ4GRnZalMhP9sIH8Md6/s2048/image_2024-10-21_10-06-49.png
ហេតុការណ៍បានជំរុញឱ្យអ្នកគាំទ្រកម្ពុជាច្រើនលើកឡើងថា លោក ណាវ៉ាត់ ជួបរបស់ពិតហើយកម្មពារឃើញទាន់ហន់។ គួរបញ្ជាក់ផងដែរ បេក្ខនារី ដែលបានដកខ្លួនចេញពីកម្មវិធី MGI រួមមាន កម្ពុជា ហុងកុង កូស្តារីកា និងអ៊ុយក្រែន៕

អ្នកដឹកនាំរឿង Zhang Jizhong មានកូនស្រីម្នាក់នៅអាយុ ៧៣ ឆ្នាំ

0

កាលពីថ្ងៃទី១៨ ខែតុលា លោក Zhang Jizhong បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន នូវរូបថតដែលលោកកាន់កូនដោយបង្ហាញថាជាកូនស្រីរបស់ខ្លួនមានទម្ងន់ប្រហែល៣.៥ គីឡូក្រាម ហើយម្តាយនិងកូនលោកមានសុវត្ថិភាព។ បងប្អូនបង្កើតបីនាក់ឈ្លោះគ្នាឱបទារកទើបនឹងកើត។ អ្នកដឹកនាំរឿងរូបនេះបានសរសេរថា «ប៉ាម៉ាក់នឹងស្រលាញ់កូននាគនេះដោយថ្នមៗ ចាប់ពីពេលនេះតទៅពួកយើងនឹងក្លាយជាគ្រួសារដែលមានសមាជិកប្រាំមួយនាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmzBr7MtdDKRsUZgL_5Snuj6Ff3hfHzlHs-HkgyR-iqL2LMG8qdDdBRQfBg17wPG2gw1TWqwAaneKy_s7NaCYYtW6zid8iIAjvZ-D4KvxRG0f32cxKgwNRlfqcewtS2-wpsBcBUcVXma9WRLMODEQdXHwr6miPlSIOgXeV-wccWEdLtDMAdyEtwnAF4fu3/s894/image_2024-10-19_16-53-48%20(3).png

ភរិយារបស់អ្នកដឹកនាំរឿងរូបនេះ បាននិយាយថា កំណើតកូនស្រីនេះគឺពិបាកជាងពេលមុន ព្រោះឥឡូវនេះអ្នកស្រីមានអាយុ ៤៣ ឆ្នាំហើយ មិនមានសុខភាពដូចពីមុនទេ។ ប៉ុន្មានថ្ងៃថ្មីៗនេះលោក Zhang Jizhong រវល់មើលថែខ្លួន និងកូនៗ។ អ្នកស្រីបានសរសេរនៅលើបណ្តាញសង្គមថា «ក្រឡេកមើលប្តីខ្ញុំឃើញថាគាត់កាន់តែពិបាកដេកលើកៅអីក្នុងមន្ទីរពេទ្យខ្ញុំដឹងថាគាត់ហត់នឿយណាស់គាត់ក្រោករាល់ព្រឹកនៅម៉ោង ៥ព្រឹកធ្វើការពេញមួយថ្ងៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPGFEs8vEtomm-zcHvz8lXP05UFtihbPXIi9_lIQKS9srQKwP1bEGk1rUNv2DZGpJeqK99rGc_8xcIK6_3BtyqlkPOpu_fXs7N4gGU9D1qiOiQ9rHDVQtHvKqWVYvMcW23dM_Th_hNyTYXkWFFSEyQMBbEZY5b0u8jF52z1hrd36RutHDhw38d1K_z9heb/s680/image_2024-10-19_16-53-47%20(3).png
អ្នកស្រី Du Xinglin បាននិយាយថា ខ្លួនអ្នកនាងសុខចិត្តមានកូនម្នាក់ទៀតនៅអាយុសែសិបឆ្នាំ ដោយសារតែទុកចិត្តប្តី និងអនុញ្ញាតឱ្យគាត់ចែករំលែកការងាររបស់គាត់។ ស្វាមីអ្នកស្រីគឺបានមើលថែនាងគ្រប់ជំហាន។ ទោះបីជាកូនទាំងបីនាក់ដំបូងរបស់នាងនៅក្មេងក៏ដោយ ប៉ុន្តែអ្នកស្រីមានអារម្មណ៍សុខស្រួលផ្លូវចិត្ត អរគុណចំពោះស្វាមីភរិយាដែលស្រលាញ់គ្នាចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយគ្នា។ ជារឿយៗអ្នកស្រីគិតខ្លួនឯងថា «វាល្អណាស់ដែលរៀបការជាមួយអ្នកជាប្តីរបស់ខ្ញុំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxwgkmxHSShfxX1mbMffBacyOToyt_qKEPzDXTJ_HPa4DCdP__YdM3LkKrPbfgOM3saj8STAayiLH5G7oi7NcPSBi_q_s-ybhGGel4Er4De3yqchoKM6alNuMExlKICVWvqDHlmGzMG6pxre0FoI11gGhEKRB0nQXpI4KMwanYoM9LeA02oAQ4McaF6lL/s680/image_2024-10-19_16-53-48.png

គួរបញ្ជាក់ថាអ្នកទាំងពីរបានរៀបការជាមួយគ្នាបានប្រាំពីរឆ្នាំ ដោយមានកូនប្រុសច្បងមានអាយុ ៥ ឆ្នាំ ហើយកូនស្រីទីពីរមានអាយុ ៤ឆ្នាំ។ មុនពេលរៀបការភរិយាអ្នកដឹកនាំរឿងរូបនេះក៏មានកូនម្នាក់ជាមួយអតីតមិត្តប្រុសផងដែរ៕

 

 

មរ.ណភាពរបស់លោក កៅ សីហា បន្សល់នូវភាពសោកស្តាយសម្រាប់អ្នកគាំទ្រនិងអ្នកក្នុងចង្កោមសិល្បៈ

0

មរ.ណភាពរបស់លោក កៅ សីហា ផលិតករ អ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសកាលពីម្សិលមិញនេះបានធ្វើឱ្យអ្នកគាំទ្រ អ្នកក្នុងជួរសិល្បៈមានការសោកស្តាយនិងរន្ធត់ចិត្តជាខ្លាំង។ ការបាត់បង់លោក កៅ សីហា គឺជាការបាត់បង់ធនធានសិល្បៈមួយរូបខណៈលោកបានបន្សល់នូវស្នាដៃជាច្រើនហើយស្នាដៃការដឹកនាំរបស់លោកជាមួយ Peypey dy លោក ទ្រី សក្កដា ក៏ត្រៀមនឹងចាក់បញ្ចាំងក្នុងរោងកុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizUGCQUQjEmbIctJ8JXrPAYEeyv3vEcYx_OChDnI6dYb47_sm4JMlD1i7MkZwSwDPGxk2qj1cfILwARNq_JwUG3sMZrXBHM5OLM0fFNK3IQoBm5vS0EY_LTmZAwPuUpi-BJoISs1aKdsiInfe6R_FafbPrhTx7U2I_zD4i4FxDgCboFSddZzNWKkcPDIUX/s955/image_2024-10-21_15-27-13.png

កាលពីថ្ងៃទី២០ ខែតុលា អ្នកសិល្បៈជាច្រើនបានបង្ហើបដំណឹងថាលោក កៅ សីហា កំពុងស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីដោយសារតែដាច់សរសៃឈាមក្នុងខួរក្បាល។ ដោយសារសភាពធ្ងន់ធ្ងរក្រុមគ្រួសារសម្រេចចិត្តនឹងបញ្ជូនលោកទៅព្យាបាលបន្តនៅប្រទេសវៀតណាម ប៉ុន្តែជាអកុសលលោកមិនអាចឆ្លងផុតគ្រោះថ្នាក់បាន បានលាចាកលោកមុននឹងទៅព្យាបាលនៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW1Uh-dC0sTLEy2w02_7UuIfgwJNLmOQjCY8rowBkjq_f3dAyqziUM9Cm4Chs70YbdB8YogGvHfp0Dhs57tPzyzc5M5KEbBEVJfx1S5vG_bwVRk4Xdwksp6lewU4tp_g7rE6FngwEF5pd69MtzfULSYNFvy-JBn6j8o6IV6ofw0GdQ7idU8k-MYDiRIDEc/s2048/image_2024-10-21_09-15-16%20(2).png

ភ្លាមៗនៃការចែកឋានរបស់លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿង ផលិតករមួយរូបនេះបានធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈរន្ធត់ចិត្តពន់ពេកចំពោះការលារបស់លោកទៅយ៉ាងឆាប់រហ័សបែបនេះ។ អ្នកសិល្បៈជាច្រើនបានបង្ហោះសារចូលរួមរំលែកទុក្ខនិងបង្ហាញអារម្មណ៍ថាមិនអាចទទួលយកបាននូវការបាត់បង់ធនធានមួយរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMlfQWrvYgbmGYuS8e8vAaJEmI2OGRn3M6K1lAYfhXvu-V1liCly3YQW8UDB4HMovWC1GAfj8ZkvA31VEiVIJv5sDbtnJ8ODKN4Yv_G1oiPOEs4CtUPa_vKeRTXp7YSSSsbt9AkzMHv02vsXwNFEHtORmOhWOPtN0LvIUtfm6S34lFQ4hTZKgvzpIjfsU0/s1800/image_2024-10-21_09-15-18.png

អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេរនៅលើបណ្តាញសង្គមថា «ទទួលយកមិនបានទេបងអើយ ពិតជាលឿនពេកហើយ នៅតែឮសំលេងបងពេញត្រចៀកខ្ញុំ នេះជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀតនៅក្នុងវិស័យសិល្បៈ ស្នាដៃដែលបងបានសាង ដោយកម្លាំងកាយ កម្លាំងចិត្ត បេះដូងនិងចំណេះវិជ្ជា ស្នាដៃរបស់បងនៅតែជាចងចាំរបស់ពួកយើង ពេលនេះបងលាទៅគ្មានថ្ងៃត្រឡប់ សូមឱ្យវិញ្ញាណក្ខន្ធបងទៅកាន់ទីដ៏ស្ងប់សុខ»។

ងាកទៅកាន់ Peypey Dy ដែលបានរួមការងារជាមួយលោក កៅ សីហា ក្នុងខ្សែភាពយន្ត ភូមិគ្រិះអាគម ដែលត្រៀមនឹងបញ្ចាំងក្នុងរោងកុនឆាប់ៗនេះបានលើកឡើងថា « សូមចូលរួមរំលែកទុក្ខចំពោះគ្រួសារសពផង បងកៅ សីហា ជាមនុស្សគួរឱ្យគោរព ជាបងប្រុសដ៏ល្អម្នាក់ដែលតែងតែចង់ឃើញប្អូនៗបានជោគជ័យ គ្រប់ពេលនៅក្បែរគាត់តែងតែមានសំលេងសើចសប្បាយ គាត់ជាមនុស្សរួសរាយ និងយកចិត្តទុកដាក់ចំពោះការងារ ។ ក្នុងដំណើរប្រឡូកលើវិស័យភាពយន្តដំបូងរបស់ប្អូនម្នាក់នេះ បងបានចូលរួមជួយប្អូនជាច្រើន យើងបានចំណាយពេលវេលាជាមួយគ្នា វាជិតចេញជាលទ្ធផលសម្រេចហើយ តែទីបំផុតបងក៏ទៅចោលប្អូនហើយសូមបងបានទៅទីស្ងប់សុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsnseob2XV0Jr3Kbwkst7G8cWWO-G1v9zKKAT_Cb-jFHKUJHHrKqc1B2iAzcJT-YRP4k7FwoqnB0vvmMUXFbZ8V0O0S4gKXayVtSmDgFZLO_AWymKnMN6LXLT5yS0tdm-swuXvIKNgJCcLHU46mnR3z3UcVBwEzY-RJNokp93IgXwmQSFFofAN6OKUJnWP/s1440/image_2024-10-21_09-15-19.png

អ្នកនាង សុគន្ធ និសា បានបង្ហាញអារម្មណ៍តក់ស្លុតថា «ព្រះអើយបងអើយបង គ្រាន់តែបានដឹងដំណឹងថាបងសង្គ្រោះបន្ទាន់ ថានឹងរៀបទៅមើលបងតែបានដឹងថាបានយកទៅប្រទេសក្រៅបាត់ហើយមិនអាចទៅមើលបាន ហើយឥឡូវនេះបានទទួលដំណឹងបងទទួលមរណៈភាពបាត់ទៅហើយ ពិបាកទទួលយកណាស់ពិតជាលឿនអីយ៉ាងនេះបង។ នាងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារបងប្រុស កៅ សីហា អ្នកដឹកនាំរឿងរាជនីភូមិគ្រះ សូមបងបានទៅកាន់ទីស្ងប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbIXn7imgZMlQ3SSm1CdNBhyphenhyphenHH6lmJ3YwFcHB5V5-ZSu2gmC0ak_Q3OMrslQL8v-3QVwhlMGPfA_oRLwq36GdPhBQfAzNq3ap0sJlo5q7Np3MNQPRWOYMccr-wX5SwkdmsrV0q2FEhL1tjruc-IAu_MMJMu8ujI0G4tIyI6n3eGvo_74oqbOYh7veJCTd/s1800/image_2024-10-21_09-15-15.png
ក្រៅពីអ្នកនាង ឱក សុគន្ធកញ្ញា Peypey Dy អ្នកនាង សុគន្ធនិសា អ្នកសិល្បៈជាច្រើនរូបទៀតបានបង្ហោះសារចូលរួមរំលែកទុក្ខ និងបង្ហាញការសោកស្តាយចំពោះការបាត់បង់លោក កៅ សីហា ទៅយ៉ាងឆាប់រហ័សបែបនេះ។

ក្នុងអាជីពរបស់ខ្លួន លោក កៅ សីហា ចាប់ផ្តើមដំបូងគឺបានបោះជំហានសម្រាប់ការដឹកនាំវីដេអូចម្រៀង (MV) បន្ទាប់មកដឹកនាំTVC ទៅតាមផលិតផល និងបានដឹកនាំរឿងភាគ រាជនីភូមិគ្រិះ ជាស្នាដៃដំបូងនៃវិស័យរឿងភាគ ដែលបានថតក្នុងឆ្នាំ២០១៧ ៕

 

 

ក្តាមប្រៃ ទូកខ្លាំងបំផុត មានវត្តមានតាំងពីសម័យសង្គមរាស្ត្រនិយម

0

ក្ដាមប្រៃ​ គឺសម្តៅទៅលើឈ្មោះទូក​មួយ​ដែល​ល្បីល្បាញ ក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​ទូក​នេះ តែងតែ​ទទួលបាន​ជ័យលាភី​លេខ​១ ជា​រៀងរាល់ឆ្នាំ នៃ​ការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpYCUlSYSV97-4aC9frMC3K9ngy3xHQx8LVm2068FZ5JthpHB6qwR0jrGSjuVA_2_BJQ2gUE_s2X88XYoVkMqkLfRhJjNHNKIbSTfHTd1XEv7NTWXjEOE-PwwTywQdIpP3am0SvKkIxb00I9LALmf32MLjWfVu816VZ7hXDcyelQn0STDnVd_uEeTQ3Mr0/s640/image_2024-10-21_14-29-23%20(2).png

ទូកនេះ មានប្រវត្តិជាប់ទាក់ទិញនឹងឈ្មួញជនជាតិចិនម្នាក់ល្បីខាងលក់ក្តាមប្រៃ នៅក្នុង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រហូតដល់ពលរដ្ឋដាក់ឈ្មោះឱ្យថា”ទូកក្តាមប្រៃ”។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY1mEjEkiJ-1el0ggsXgWCStbvdw8RiPNtGtfG1P08XX1EMmIszaNKfk1HgGaV05pSu9erdxIrhJ2E6PoEZP3lDDNPGiFA5Z-HAU4eiMko2TRM30btLv-7bM88n3C7mSAA9iNV99LdW6tEsYkWNiwN4IK4VBRRQKOPDdxdU4KASnkcnT9HPpHeplbo0EmF/s800/image_2024-10-21_14-29-23.png

ក្រោយជនជាតិចិននេះចាស់ទៅ ក៏បានប្រគល់ទូកឱ្យទៅកាន់វត្តថែរក្សា តែមិនបានយូរប៉ុន្មានក៏ត្រូវបានអ្នកភូមិស្នើសុំយកទូកនោះទៅប្រណាំង។

ទូកនេះ ត្រូវបានកម្ទេចចោលនៅក្នុងសម័យក្រហម ហើយបានប្តូរឈ្មោះទៅជា “ទូកតារន្ទះពេជ្យសែនជ័យ” ក្រោយចប់របបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEJSLBiF7Cr6XxB1LLiUbpsDXQyK2wTUuCx0s1Z_PQp3toKvtXujOebcCXds6TH5KmNwulndsBBC37tBgosl24HTH2UAG1nJJtZwcXgG2DcAelxylTQXjzIMI3JU_iA8QYw0NyPSSWE-Lw2RLNgGmTeBZt3GtvMbobQ38fC1RWBuHvkoGFqRajb0qoIbGU/s640/image_2024-10-21_14-29-24%20(2).png

ក្រោយមកទៀត ទូកនេះក៏ត្រូវបាន​ប្រែ​មុខមាត់​ថ្មី​ ដោយដាក់ឈ្មោះថាក្តាមប្រៃវិញ នៅ​ឆ្នាំ​២០១២​ និង​២០១៣​ ក្រោម​ការ​គ្រប់គ្រង​ និង​ឧ​បត្ដ​ម្ភ​ផ្ទាល់ពីរដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​ សម្តេចចៅហ្វា​វាំង គង់ សំ​អុល​។​

ឈ្មោះទូកនេះ មានវត្តមានតាំងពីសម័យសង្គមរាស្រ្តនិយម ប៉ុន្ដែ​​ទូក​នេះ​មិន​ដែល​បាន​ចូលរួម​ប្រកួត​ការ​ប្រណាំងទូក​នោះ​ទេ ទើបតែ​ចូល​ប្រកួត​នៅ​ទីក្រុង​ភ្នំពេញនៅ​ពាក់កណ្ដាល​ទស​វត្ស​១៩៩០។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWLRyjE6TN04khNS5DkA27Vvl6FpN5AQmOfRKfyu_RsPwMNto5EWga37CBdHHe2jm-z-nUBf8ndU6-mF8O726kjxIFEDVsZaeaMYAH_6AnN51ZDIzi0ECofU5wahaUy-FnrrtA8MXfmOTFXdCW4-OSVcQ0O2UnsdYIfREw8ZdcPbCcPyrYFfu1DSZKLWHv/s640/image_2024-10-21_14-29-23%20(3).png

គួរបញ្ជាក់ថា ក្ដាមប្រៃ ជាទូកមួយជោគជ័យបំផុត នៅក្នុងការប្រណាំង នៃការ​ប្រារព្វ​ពិធីបុណ្យ​អុំទូក​ ដោយចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ ទូកនេះតែងតែ​ទទួលបាន​ជ័យលាភី​លេខ​១៕

 

២ថ្ងៃនៃបុណ្យអុំទូក នៅខេត្ត​បាត់ដំបង​ អ្នកចូលរួមទស្សនាចោល​សំរាម​១១០​តោន

0

នាថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ខេត្តបាត់ដំបងបាត់ដំបង បានប្រារព្ធពិធីបុណ្យអុំទូក នៅតាមបណ្តោយស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfgOej5__FZ4G34Tjk8JXGUs-ZzB9ith5hBI_gFy_JvqbGXRHDx6Qsr27QQgT1hleiwX6EYAnMcbhwjxdO3tadI2v_0L7VOFN-LBpuK2mhD1txtr06nWNJtoLBeg9penloH-Cs4eIDfCSGkg-oniuz4-gX7QG4YRiVRoN_H5BFUF0pTp4eO2pavsv3opjg/s1280/463839592_865030412485112_4304022538046255142_n.jpg

នៅក្នុងរយៈពេល២ថ្ងៃនេះ អ្នកចូលរួមទស្សនាបានបោះចោលសំរាម និងសំណល់ប្លាស្ទិក ដល់ទៅ១១០តោន ដែលថយចុះជាង១០ភាគរយ បើប្រៀបធៀបនឹងអំឡុងពេលបុណ្យអុំទូកនៅឆ្នាំ២០២៣ ដែលសរុប១៣០តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjifq0gdBDAbYjn7pd_nC5T_0DiUveM7VcgiDsrww9lBGMuqXOucybIPuL4AZ2XQw53HLf-BHAIwExc6lAleWwWodByslE3M3dunQ3fPuetpNOAJdK7kmzUiCsm3nXmqaVBXD_SaRqddE5UmG98QADXQPfsSh5SuVEcKOl09gLFaTRtQliTHNyZwvLEIWMW/s1280/463877796_865030529151767_190665734510478401_n.jpg

ការថយចុះនេះ បានបង្ហាញពីផ្នត់គំនិតស្អាត ដែលប្រជាពលរដ្ឋ ជាពិសេសយុវជនយើងបាន ចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8162U39Pm8LOIncMZ8oropMIVhvG-OZbrDYt6hvTi5Y1du4anTRJuGC_lMa4xIQe0eAQZoj_6QX2v3Yp2M3XSIluQmWSD0VgcmsxWulrVLxNwuriNrp2XAQvMesKqIsIpmZPecuhz3Bd8pzxYfZCLvwRokJIrVxto1d1UYrJ6bplQIKdvPUuszsS-hy1M/s1280/463969161_865030379151782_3499096301113040901_n.jpg

នៅក្នុងយុទ្ធនាការនេះ មានអ្នកចូលរួមចំនួនជាង៩,៦លាននាក់ ជាពិសេសសិស្សានុសិស្សចំនួនជាង៣,៦លាននាក់ នៅតាមសាលារៀនទូទាំងប្រទេស ដែលបានអនុវត្តចាប់ពី១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjb975IqJNZyre-e_4CEHpTgYDid1rvNXPrG4lyOYbop66dZlpZ3aRranWpqPcEbtCAs_a-fJpsRd4gUHlFDbrFB26s8qNajPvARcN0Ve1PT0z0qX8Ccxh26WN1PjZCpCeQ3ondstzP7QgCM5LVKluBnQoS1M7mgAjDPbj9q7GnKy4y05jXiJPt4sRuYcS/s960/464024493_865029925818494_1245199072723991199_n.jpg

គួរបញ្ជាក់ថា ការនាំចូលប្លាស្ទិកមកកម្ពុជា នៅឆ្នាំ២០២៤ មានការថយចុះជាង៧០% បើប្រៀបធៀបការនាំចូលក្នុងឆ្នាំ២០២៣ នេះបើយោងតាមទូរលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_ta1el1yd-KDNBQC1VLUMcOv8LYRsFQ-JXw51sKuXKGA3gzq4VwI1NmWqD6BNgci6KVVXgwVWXxvn5kg3soYr780lKFcg33KSId3MDsXSU5VZKvkRltLdC6yKAxzYGDTw6UdGv-y96wc7cq4izWwKflNkYX1mT35U1xlby2vB1DrBNFKA8SaDR4RjOZt_/s1280/464028265_865030452485108_1384801250730437193_n.jpg

 

មកស្គាល់ប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ ២០២៤

0

យោងតាមគេហទំព័របរទេស Forbes នៅលើពិភពលោកយើងនេះមានកំពូលមហាសេដ្ឋីសរុបទាំងអស់ចំនួន ២,៧៨១ នាក់ហើយ ក្នុងនោះមានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលសម្បូរទៅដោយមហាសេដ្ឋីច្រើនជាងគេលើពិភពលោកសម្រាប់ឆ្នាំ ២០២៤។ ដូច្នេះប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេនោះគឺ៖

១.សហរដ្ឋអាមេរិក៖ គឺជាប្រទេសដែលមានមហាសេដ្ឋីសរុបចំនួន ៨១៣ នាក់ ជាមួយនឹងទ្រពសកម្មសរុប ៥,៧ ពាន់ពាន់លានដុល្លារ។ ក្នុងនោះមហាសេដ្ឋីដែលមានជាងគេនៅសហរដ្ឋអាមេរិកគឺលោក Elon Musk ជាមួយទ្រពសម្បត្តិសរុបទាំងអស់ ២៤៧.៤ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8aOY7_Mz9quuN1KhaZKmkBonbiBHpinL8xTaFysMafoxrf3V5SdiJfD23BH5HujpQ73HdFkUFGAYzPYEUJnxVUwx0WPRBGwE59EwAiEq1OkBw-HyeIOZ9rN7PYMl3RGPxFtODf4NVLebeIXrB8CRe34zdgzi373ZKudYDPYKJQgWjjYUNtcdxvYb6_SaV/s1024/image_2024-10-21_13-45-31.png

២.ប្រទេសចិន៖ ប្រទេសអាស៊ីមួយនេះវិញក៏មិនធម្មតាដែរ ដោយសារគិតត្រឹមឆ្នាំ ២០២៤ ប្រទេសនេះមានមហាសេដ្ឋីចំនួន ៤០៦ នាក់ហើយ ជាមួយទ្រពសកម្មសរុប១,៣ ពាន់ពាន់លានដុល្លារ។ ហើយមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសចិនគឺលោក Zhong Shanshan ជាមួយទ្រពសម្បត្តិ ៦២,៣ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVqH2PwloBJKBJUx0r0QCTv1XdDOMLYJ5VkfJG-0XEyAl9lPhdPBOb3EiynJMQkmhm8rpp2TU0OrOJGxFZBwlghd2YE2VbGw46UfS6nhA0zqj2yQhHxHVzE55Y3f4d5sJGlO90J4ia_t3-Tv68kHWZVV06G-VXjtzaoIYU8ub0D1OUgoYTclsU75VQ4kdJ/s1480/image_2024-10-21_13-45-31%20(2).png

៣.ប្រទេសឥណ្ឌា៖ អ្នកណាថាឥណ្ឌាជាប្រទេសក្រីក្រច្រឡំធំហើយ នៅឆ្នាំ ២០២៤ នេះប្រទេសឥណ្ឌាមានមហាសេដ្ឋីសរុប ២០០ នាក់ ដោយមានទ្រពសកម្មសរុប ៩៥៤ ពាន់លានដុល្លារ។ អ្នកមានបំផុតនៅក្នុងប្រទេសឥណ្ឌាគឺលោក Mukesh Ambani ជាមួយទ្រពសម្បត្តិ ១១៦ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1S_dhK2_NQRF_K6HZ29GpWxSQ9an5M7zrzT8lqJypPQG8z-qGJCzCv6uC5bHTl_D4mxldsKs9BQuAwTEPkjvfEFDLmYTSwHFCorIqKbMJhizzyV38XyWjIZ0NqurN6wgLDARWtvAryvwDuaq2t9I-Ol-lRFTJ8rv_vdL6TVjsV5BVspr1MXWh5B-K2aXh/s1200/image_2024-10-21_13-45-32.png

៤.ប្រទេសអាល្លឺម៉ង់៖ គឺជាប្រទេសអឺរ៉ុបដែលមានចំនួនមហាសេដ្ឋី ១៣២ នាក់ ជាមួយទ្រពសកម្មសរុប ៦៤៤ ពាន់លានដុល្លារ។ លោក Klaus-Michael Kuehne គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយទ្រពសម្បត្តិសរុបទាំងអស់ ៣៩,២ ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTHhqBrRwWTs-QraOOelVzMY8dGAGBcctYjvJpwPoS-R0Y7jDwr4bibrZ2ImSdiwJg3o0cxjMr1bjS0nJG_g3RvbcbZPOhhterZBBerLQB2TBD4GwGQx1wwqgKgSm9uOhIClPAsZ3g5-DqE5UPa2qF6Z8zQAHNntBQak9JEM-sTr7W7hyphenhyphencXAp0POzewoOq/s1000/image_2024-10-21_13-45-32%20(2).png

៥.ប្រទេសរុស្សី៖ ប្រទេសធំជាងគេលើពិភពលោកយើងនេះ ជាប់ចំណាត់ថ្នាក់ទី ៥ ជាប្រទេសមានមហាសេដ្ឋីចំនួន ១២០ នាក់ ដោយមានទ្រពសកម្មសរុប ៤៧៤ ពាន់លានដុល្លារ។ ហើយលោក Vagit Alekperov គឺជាមហាសេដ្ឋីមានជាងគេនៅក្នុងប្រទេសរុស្សី ជាមួយទ្រពសម្បត្តិសរុបទាំងអស់ ២៨,៦ ពាន់លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicHIJmHd9wEeQI-I6OH5VCIE9faJrHxQHoLDejgEFEfFwNHJf9XMXO7BX7Lof3Vtp9BbNdkd4SmjDb1gYfFlNNvZnhBh8hx9cOmvqdbfa7tta5fQLuzGb-ivJbTF6RwUSStWqfQfxj2-2vz1gSC-PJH438puMGTr2fovDNP8jHrI9U5toPn0i4RUvUNLis/s830/image_2024-10-21_13-45-33.png

ថៃគ្រោងប្រមូលប្រាក់ថ្លៃកកស្ទះចរាចរណ៍នៅទីក្រុងបាងកកពីពលរដ្ឋ

0

ប្រទេសថៃ ៖ នៅខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលថៃមានគម្រោងប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ពីពលរដ្ឋដើម្បីកាត់បន្ថយការស្ទះចរាចរណ៍នៅទីក្រុងបាងកក ដោយរដ្ឋាភិបាលថៃបញ្ជាក់ថា ប្រាក់ថ្លៃស្ទះចរាចរណ៍ (Congestion Fee) ដែលរដ្ឋាភិបាលមានគម្រោងប្រមូលពីពលរដ្ឋនាថ្ងៃអនាគត ពុំមែនជារឿងថ្មីទេ ពីព្រោះប្រទេសជាច្រើនលើពិភពលោក បានប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍យូរមកហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYQbsoI4k4KjQLd3hW2952n2xtYdBhc6-KkPe5NaA6I4N1_IsIDZWYvlpw_UIO_M8hFXi8YWTLucVQagO8yLUsqqrNy8f542BjvnQEJBSDDu_aHJknSXuP9mE85VrsLt_UqqoBWHonDaiZ8TplGi7u4hYj0jkp57q7ejYUmzjFurlP05ZJDetQvH-UQ8IC/s1200/image_2024-10-21_13-20-05.png

ជាក់ស្តែង សិង្ហបុរី គឺជាប្រទេសដំបូងគេដែលអនុវត្តគោលនយោបាយប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ក្នុងទីក្រុង កាលពីឆ្នាំ១៩៧៥ ។ ក្រៅពីនេះ ទីក្រុងជាច្រើនលើពិភពលោក ក៏បានអនុវត្តគោលនយោបាយប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ពីពលរដ្ឋផងដែរ ដូចជា ៖ ទីក្រុងឡុងដ៍, ស្តុកហម, មីឡា និងហ្គូថិនបឺក ។

ការប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ គឺជាការប្រមូលប្រាក់ពីរថយន្តណាដែលបើកបរចូលទីក្រុង ក្នុងអំឡុងពេលស្ទះចរាចរណ៍ខ្លាំង (ដូចជា ៖ ពេលព្រឹក ឬល្ងាច ដែលមានពលរដ្ឋធ្វើដំណើរទៅធ្វើការ និងចេញពីធ្វើការច្រើន) ។ ការប្រមូលប្រាក់នេះក្នុងគោលបំណងកុំឱ្យពលរដ្ឋបើកបររថយន្តផ្ទាល់ខ្លួនចូលទីក្រុង ដើម្បីកាត់បន្ថយការកកស្ទះ និងកាត់បន្ថយខ្យល់ពុល ហើយវាបានធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងពុំពេញចិត្ត ដោយសារពិបាកធ្វើដំណើរ ឬត្រូវចំណាយប្រាក់បន្ថែមទៀត ។ ប៉ុន្តែប្រាក់ដែលរដ្ឋាភិបាលប្រមូលពីពលរដ្ឋថ្លៃស្ទះចរាចរណ៍ គឺនឹងយកទៅបង្កើតប្រយោជន៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifVhbiQ9TosnlHTv7aoj6A4BIaInFu-6Jd-Wr_W5d7RuInFBnyGcP8JahabLJYO6OXT8ygn0TDldhvyIrrT0QSGcAVDnBJzY-w20Y2eATN_SRQkJRlwacq6LPk3xFaqKqK6T_pkHBmAvEuHtWZ9pgInWZuAIlmeQhyphenhyphenAfaN-yhF8yzFRuajptkr8q6ExAOX/s2048/image_2024-10-21_13-20-06.png

ប្រទេសសិង្ហបុរីបានចាប់ផ្តើមប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍នាពេលព្រឹក តាំងពីឆ្នាំ១៩៧៥ បន្ទាប់មក សិង្ហបុរីក៏បានប្រមូលប្រាក់ដោយស្វ័យប្រវត្តិ ដោយការកំណត់ពេលវេលា កាលពី១៩៩៨ ។ វាបានជួយកាត់បន្ថយការស្ទះចរាចរណ៍១៣% ហើយរថយន្តអាចបើកបរលឿនជាងមុន២២% ។

ចំណែកទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលមានការស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក នៅឆ្នាំ២០២៣ ពេលពិចារណាពីការធ្វើដំណើររបស់ពលរដ្ឋក្នុងទីក្រុង រដ្ឋាភិបាលក៏ចាប់ផ្តើមប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ប្រចាំថ្ងៃពីរថយន្តបើកបរក្នុងទីក្រុង គឺចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៦និង៣០នាទីល្ងាច (សម្រាប់ថ្ងៃធម្មតា) ។ ក្រោយការអនុវត្តគោលនយោបាយនេះ បានជួយឱ្យការស្ទះចរាចរណ៍ធ្លាក់ចុះ ១៥% និងកាត់បន្ថយភាពយឺតយ៉ាវក្នុងការធ្វើដំណើរ ៣០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5QG3_-OzVWCHA4YNsA7Ettah2W-gbzkVqAxNaPW0C8rk0sxt9F3dI1nutNl0CPmrK3JhCajA0L7rewgXgedib941Gp6HHayWTSPPJ4itLnqD-8FGM7tiOoxsaLczi-E8YZ7LBG610rphAl0cQGrp2g7Ur3A_25LKI2Lvr6k2JoyHV5rSPeZtGmYdTdl7W/s1200/image_2024-10-21_13-20-08%20(2).png

ប៉ុន្តែមតិផ្សេងៗនិយាយថា ទីក្រុងដែលទទួលបានជោគជ័យក្នុងការកាត់បន្ថយការស្ទះចរាចរណ៍ តែងតែមានមធ្យោបាយដឹកជញ្ជូនសាធារណៈគ្រប់គ្រាន់ ដូចជា ៖ សិង្ហបុរី មានប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងក្រោមដីខ្វាត់ខ្វែងពេញទីក្រុង ដែលថ្លៃសំបុត្រស្មើពី១ដុល្លារ ទៅ២.៥ដុល្លារសិង្ហបុរី ។ ក្រៅពីនេះ សិង្ហបុរីក៏មានរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរទូទាំងប្រទេស ។

រីឯទីក្រុងឡុងដ៍ គឺជាទីក្រុងមានបណ្តាញដឹកជញ្ជូនអ្នកដំណើរធំបំផុតលើពិភពលោក រួមមាន ៖ រថភ្លើងក្រោមដី, រថភ្លើងធម្មតា និងរថយន្តក្រុងគ្រប់កន្លែងក្នុងទីក្រុង ។ រីឯតម្លៃសំបុត្រសម្រាប់ជិះរថភ្លើងក្រោមដី គឺស្មើពី២.៨ផោន ទៅ៣.៤ផោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSF8DoiR9OWYgl34vUkf9-1b7igpnClRoR6aceu8qaXbJzRa4mQnQ1P359TnXoGq3oCGf0UQr6YgLVVul7tTTZDL7MveBLAFoeWTXMSBvexLtB8TK_aPJvuIzYVrODf0gNTA-rRYQ77XacoEtK_jcPE58e6b679kxiXU4yD3Br4QLXuggOPjiw0zND7RTk/s1094/image_2024-10-21_13-20-08.png

ចំណែកទីក្រុងបាងកក ពុំមានបណ្តាញដឹកជញ្ជូនអ្នកដំណើរសម្បូរបែបគ្រប់កន្លែងដូចទីក្រុងទាំងនេះទេ ហើយទីក្រុងបាងកកមានបញ្ហាមួយចំនួន ដូចជា ៖ តម្លៃសំបុត្រធ្វើដំណើរតាមរថភ្លើងថ្លៃ និងបញ្ហាការតភ្ជាប់រវាងរថភ្លើងអាកាសនីមួយៗ ទើបធ្វើឱ្យពលរដ្ឋក្រុងបាងកក ត្រូវចំណាយថ្លៃធ្វើដំណើរច្រើនដំណាក់កាល ។

ជាក់ស្តែង ពលរដ្ឋក្រុងបាងកក ត្រូវចំណាយប្រាក់ជិះម៉ូតូឌុប រួចហើយពួកគេនឹងបន្តដំណើរតាមរថយន្តក្រុង ឬរថភ្លើងអាកាសទៀត ទើបទៅដល់គោលដៅ ។ ហេតុនេះ ពលរដ្ឋថៃភាគច្រើនបានជ្រើសរើសប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEvd7Y_elQA48d1vlczudpjevtOxqDkw3vcKHaaBKYZbcGOpm3BPLsBdzzJik2ihEHvs6GafUA_QpQ5Jh3GbOGExWi0zsufYQiXjpfFox8oAE0XPbptW8ELUGf6X53FgsuANessQj6t2nwlFnIsX2Agv-e89EHytPPFtGUk9BdQ4hhaq71bEtUfkUDZcnp/s1500/image_2024-10-21_13-20-09%20(2).png

ទោះយ៉ាងណា រដ្ឋាភិបាលថៃបញ្ជាក់ថា គោលនយោបាយប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍ គឺជាការចាប់ផ្តើមកាត់បន្ថយបញ្ហាស្ទះចរាចរណ៍ ពីព្រោះបើតាមការចាត់ចំណាត់ថ្នាក់ទីក្រុងស្ទះចរាចរណ៍បំផុតលើពិភពលោក នៅឆ្នាំ២០២៣ គឺទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់ទី៤ ។

ដូច្នេះ យើងនឹងរង់ចាំតាមដានបន្តថា តើការធ្វើដំណើរក្នុងទីក្រុងបាងកកនឹងមានសភាពដូចម្តេច នាថ្ងៃអនាគត? ហើយគោលនយោបាយប្រមូលប្រាក់ថ្លៃស្ទះចរាចរណ៍នឹងអាចអនុវត្តនៅទីក្រុងនេះបានដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD6wEC_tq4DxBMXTSAaLeg13zlyoj1zU1LCI1cixCA_F0zwV98SgCOiyRUmhqjbdrASDCwdjbwwagCgXGoDfzR2yXHYhTgZ72JF8_KXemhRi1fmsAxreKbQ1ZAA4lpi-YTIdEEtggf5WVrMDzYoxikwhcGud6z9BUqU1T8UBwou2SiKFWwROwUYz9sWWL2/s1080/image_2024-10-21_13-20-10%20(2).png

ទីផ្សារផ្លែដូងរបស់វៀតណាមកំពុងត្រូវប៉ាន់ខ្លាំងបំផុតពីការកុម្ម៉ង់ទិញពីប្រទេសចិន

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនវៀតណាមជាច្រើនបានទទួលការកុម្ម៉ង់ទិញផ្លែដូងស្រស់ពីប្រទេសចិន ហើយក្រុមហ៊ុនផ្សេងទៀតក៏ត្រៀមនាំចេញផលិតផលទៅចិនដែរ ក្រោយពីវៀតណាមទទួលបានការអនុម័តឱ្យនាំចេញដូងស្រស់ទៅចិន កាលពីខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0G5ArjepldZpjaMoG8HlxzWBoKAr8TnWTxFxMeWD-JuuRjpgaDa03KwYHemW08lScTstOubZ6Y12i9lzD56d8Bm-4gdg1JCM9OZm7JRSUUAVnJVT5yGkCMXAbCLwt0JTZ6ipzOCKbb-VNtX4O8dDg7HkZiaZl2F7e0aeLF8Mv8BqOwOH3FelNhrVXtVZr/s1120/image_2024-10-21_11-27-30%20(2).png

លោក Cao Ba Dang Khoa អគ្គលេខាធិការសមាគមផ្លែដូងវៀតណាមបញ្ជាក់ថា ក្រុមហ៊ុនធំៗជាច្រើនរបស់វៀតណាមបានចុះហត្ថលេខានាំចេញដូងស្រស់ ចាប់ពី៣០ទូរ ទៅ៥០ទូរកុងទឺន័រទៅកាន់ប្រទេសចិន ក្នុងនោះក្រុមហ៊ុន១ ទទួលបានការកុម្ម៉ង់ទិញដូងពីចិន ចំនួន១.៥០០ទូរកុងទឺន័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPk2Lac_QUmWfmZEJ-K896F_b08P4E3THettNm-gc_eGq_6dOxz52gQwkRr4k6zCieXolw47FGzTGLgf-i6F5NMjrorWZn4x-kUilvjpHkDYqsPD4ysdF358UnfGPqdy_Pga-bOOSwB14eQPpFCnUZWz1ZxM9iZlhPVabM5vciLZvdcTXMx2gzxxqaX6m/s586/image_2024-10-21_11-27-30.png

លោក Cao Ba បន្តទៀតថា នេះជាសញ្ញាវិជ្ជមានសម្រាប់ការនាំចេញដូងវៀតណាមទៅកាន់ទីផ្សារចិននាថ្ងៃអនាគត ។ ប្រទេសវៀតណាមរំពឹងថា ប្រាក់ចំណូលបានពីការនាំចេញដូងទៅក្រៅប្រទេស នៅឆ្នាំ២០២៤ នឹងស្មើរហូតដល់១.២០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsZ6PdkVoMG8efdXNQ5m8lTf_CowvS1ov_BTXxowBIW52CBx8Idhyphenhyphenl3zgLzFS3dWfPV51pGDEFLMLEuRDneL7j5GaeoQOkNBRyJziWr6c7b4hT7g_g3dZN-WTqwWW8LAznMPEe8zKGdTCZ1onrekOUrwvm9WBQ0TGJYuCJqzpOTL4vC2POywHosCsuxNBA/s1224/image_2024-10-21_11-27-31%20(3).png

វៀតណាម គឺជាប្រទេសផលិតដូងដ៏ច្រើនស្ថិតក្នុងចំណាត់ថ្នាក់ទី៧ លើពិភពលោក ហើយវៀតណាមមានចម្ការដូងប្រមាណ២សែនហិកតា ក្នុងនោះចម្ការដូង១កន្លែង ក្នុងចំណោម៣កន្លែង គឺបានអនុវត្តការដាំដុះស្របតាមស្តង់ដាររបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ។ ចម្ការដូងភាគច្រើនមានទីតាំងស្ថិតនៅខេត្តជាប់ឆ្នេរសមុទ្រភាគកណ្តាល និងតំបន់ដីសណ្តទន្លេមេគង្គ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf88nN1AjCb6UPhIXkITvkZQkyaZ8hlAo2n_nNZpclMKcA31-sZbOn6VODArLgjSP4KF3ytBwOCILa2RIibA4cUKHBjyVbbcnkcfMcLstSL3c9jI1hcd3T1cAmW0JFGxf-H2h4q0GJSChltjHCGg1e5SLscX93zfeg4zKsHw6ArdRtxZQPv0lzftT4g3Vw/s600/image_2024-10-21_11-27-31.png

គួរបញ្ជាក់ថា ផ្លែដូងរបស់វៀតណាមអាចប្រកួតប្រជែងជាមួយផ្លែដូងថៃបាន ដោយសារដូងវៀតណាមមានរសជាតិផ្អែម ដែលជាតម្រូវការក្នុងទីផ្សារក្រៅប្រទេសជាច្រើន ដូចជា ៖ តំបន់អឺរ៉ុប, សហរដ្ឋអាមេរិក, កាណាដា និងកូរ៉េខាងត្បូង ។ ក្រៅពីនេះ អតិថិជនចិនក៏បានសរសើរចំណីអាហារដែលផលិតពីដូងវៀតណាមផងដែរ ដូចជា ៖ នំ, គ្រីម (Cream) និងចាហួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0LmJMwihZOBKyjjUlM7acUuAQZsAG2Rxg174nKCjBE8LDQfuVa1Nr-SWRbovelEze9GEEsHOPIva8XAC6MfEtcWH0bfwpK0EUAb5SFEi0XjbAj1PCbp1XKsja2W5qlcKsb4hfJpD-3WWavmvPhykEP8ar5UnIYrV_QmEIJrYxabrwNjiiFW9YmAHiNkn/s640/image_2024-10-21_11-27-32.png

យោងតាមរបាយការណ៍បញ្ជាក់ថា តម្លៃដូងថៃបានធ្លាក់ចុះនៅខែតុលា ឆ្នាំ២០២៤នេះ អាចក្លាយជាបញ្ហាប្រឈម និងធ្វើឱ្យក្រុមហ៊ុនថៃចាំបាច់ត្រូវតែផ្តោតលើតម្លៃ, ការវេចខ្ចប់ និងគុណភាពដូង ដើម្បីអាចប្រកួតប្រជែងជាមួយដូងវៀតណាម ។ ហេតុនេះ វានឹងអាចធ្វើឱ្យអតិថិជនចិនចូលចិត្តដូងថៃ និងកុម្ម៉ង់ទិញដូងពីប្រទេសថៃ ៕