Home ព័ត៌មានអន្តរជាតិ ទីផ្សារផ្លែដូងរបស់វៀតណាមកំពុងត្រូវប៉ាន់ខ្លាំងបំផុតពីការកុម្ម៉ង់ទិញពីប្រទេសចិន

ទីផ្សារផ្លែដូងរបស់វៀតណាមកំពុងត្រូវប៉ាន់ខ្លាំងបំផុតពីការកុម្ម៉ង់ទិញពីប្រទេសចិន

60
0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនវៀតណាមជាច្រើនបានទទួលការកុម្ម៉ង់ទិញផ្លែដូងស្រស់ពីប្រទេសចិន ហើយក្រុមហ៊ុនផ្សេងទៀតក៏ត្រៀមនាំចេញផលិតផលទៅចិនដែរ ក្រោយពីវៀតណាមទទួលបានការអនុម័តឱ្យនាំចេញដូងស្រស់ទៅចិន កាលពីខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0G5ArjepldZpjaMoG8HlxzWBoKAr8TnWTxFxMeWD-JuuRjpgaDa03KwYHemW08lScTstOubZ6Y12i9lzD56d8Bm-4gdg1JCM9OZm7JRSUUAVnJVT5yGkCMXAbCLwt0JTZ6ipzOCKbb-VNtX4O8dDg7HkZiaZl2F7e0aeLF8Mv8BqOwOH3FelNhrVXtVZr/s1120/image_2024-10-21_11-27-30%20(2).png

លោក Cao Ba Dang Khoa អគ្គលេខាធិការសមាគមផ្លែដូងវៀតណាមបញ្ជាក់ថា ក្រុមហ៊ុនធំៗជាច្រើនរបស់វៀតណាមបានចុះហត្ថលេខានាំចេញដូងស្រស់ ចាប់ពី៣០ទូរ ទៅ៥០ទូរកុងទឺន័រទៅកាន់ប្រទេសចិន ក្នុងនោះក្រុមហ៊ុន១ ទទួលបានការកុម្ម៉ង់ទិញដូងពីចិន ចំនួន១.៥០០ទូរកុងទឺន័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPk2Lac_QUmWfmZEJ-K896F_b08P4E3THettNm-gc_eGq_6dOxz52gQwkRr4k6zCieXolw47FGzTGLgf-i6F5NMjrorWZn4x-kUilvjpHkDYqsPD4ysdF358UnfGPqdy_Pga-bOOSwB14eQPpFCnUZWz1ZxM9iZlhPVabM5vciLZvdcTXMx2gzxxqaX6m/s586/image_2024-10-21_11-27-30.png

លោក Cao Ba បន្តទៀតថា នេះជាសញ្ញាវិជ្ជមានសម្រាប់ការនាំចេញដូងវៀតណាមទៅកាន់ទីផ្សារចិននាថ្ងៃអនាគត ។ ប្រទេសវៀតណាមរំពឹងថា ប្រាក់ចំណូលបានពីការនាំចេញដូងទៅក្រៅប្រទេស នៅឆ្នាំ២០២៤ នឹងស្មើរហូតដល់១.២០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsZ6PdkVoMG8efdXNQ5m8lTf_CowvS1ov_BTXxowBIW52CBx8Idhyphenhyphenl3zgLzFS3dWfPV51pGDEFLMLEuRDneL7j5GaeoQOkNBRyJziWr6c7b4hT7g_g3dZN-WTqwWW8LAznMPEe8zKGdTCZ1onrekOUrwvm9WBQ0TGJYuCJqzpOTL4vC2POywHosCsuxNBA/s1224/image_2024-10-21_11-27-31%20(3).png

វៀតណាម គឺជាប្រទេសផលិតដូងដ៏ច្រើនស្ថិតក្នុងចំណាត់ថ្នាក់ទី៧ លើពិភពលោក ហើយវៀតណាមមានចម្ការដូងប្រមាណ២សែនហិកតា ក្នុងនោះចម្ការដូង១កន្លែង ក្នុងចំណោម៣កន្លែង គឺបានអនុវត្តការដាំដុះស្របតាមស្តង់ដាររបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ។ ចម្ការដូងភាគច្រើនមានទីតាំងស្ថិតនៅខេត្តជាប់ឆ្នេរសមុទ្រភាគកណ្តាល និងតំបន់ដីសណ្តទន្លេមេគង្គ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf88nN1AjCb6UPhIXkITvkZQkyaZ8hlAo2n_nNZpclMKcA31-sZbOn6VODArLgjSP4KF3ytBwOCILa2RIibA4cUKHBjyVbbcnkcfMcLstSL3c9jI1hcd3T1cAmW0JFGxf-H2h4q0GJSChltjHCGg1e5SLscX93zfeg4zKsHw6ArdRtxZQPv0lzftT4g3Vw/s600/image_2024-10-21_11-27-31.png

គួរបញ្ជាក់ថា ផ្លែដូងរបស់វៀតណាមអាចប្រកួតប្រជែងជាមួយផ្លែដូងថៃបាន ដោយសារដូងវៀតណាមមានរសជាតិផ្អែម ដែលជាតម្រូវការក្នុងទីផ្សារក្រៅប្រទេសជាច្រើន ដូចជា ៖ តំបន់អឺរ៉ុប, សហរដ្ឋអាមេរិក, កាណាដា និងកូរ៉េខាងត្បូង ។ ក្រៅពីនេះ អតិថិជនចិនក៏បានសរសើរចំណីអាហារដែលផលិតពីដូងវៀតណាមផងដែរ ដូចជា ៖ នំ, គ្រីម (Cream) និងចាហួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0LmJMwihZOBKyjjUlM7acUuAQZsAG2Rxg174nKCjBE8LDQfuVa1Nr-SWRbovelEze9GEEsHOPIva8XAC6MfEtcWH0bfwpK0EUAb5SFEi0XjbAj1PCbp1XKsja2W5qlcKsb4hfJpD-3WWavmvPhykEP8ar5UnIYrV_QmEIJrYxabrwNjiiFW9YmAHiNkn/s640/image_2024-10-21_11-27-32.png

យោងតាមរបាយការណ៍បញ្ជាក់ថា តម្លៃដូងថៃបានធ្លាក់ចុះនៅខែតុលា ឆ្នាំ២០២៤នេះ អាចក្លាយជាបញ្ហាប្រឈម និងធ្វើឱ្យក្រុមហ៊ុនថៃចាំបាច់ត្រូវតែផ្តោតលើតម្លៃ, ការវេចខ្ចប់ និងគុណភាពដូង ដើម្បីអាចប្រកួតប្រជែងជាមួយដូងវៀតណាម ។ ហេតុនេះ វានឹងអាចធ្វើឱ្យអតិថិជនចិនចូលចិត្តដូងថៃ និងកុម្ម៉ង់ទិញដូងពីប្រទេសថៃ ៕