លោកស្រី អ៊ឹម សុគន្ធា អ្នកគ្រប់គ្រងកម្មវិធី Miss Cosmo Cambodia 2024 ចេញមកបង្ហោះសំណេរយ៉ាងមិនអស់ចិត្តចំពោះអ្នកមួយចំនួនយកវីដេអូពីកម្មវីធី Miss Grand International មកបង្ហោះទាំងគេប្លុកពេញមួយប្រទេសធ្វើឱ្យលោកស្រីខ្មាសផ្ទះលេខ២ខ្លាំងណាស់។ យ៉ាងណាមានគណនីមួយបាននិយាយថាអ្នកនាងអស់រាប់ម៉ឺនដុល្លារទាំងមិនហ៊ានប្តឹងគេ ដែលធ្វើឱ្យ ND រូបនេះចេញមកទម្លាយពីមូលហេតុមិនបានប្តឹងស្ថាប័ន MGI។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb9_SMKi21TzFS13oIRgICQ-sYxgNgGbsPWiettJrMd8KtDvxYeItw6h-pWogKSiwFZFhSMZH8_ji8k6IhTFfvzno9deWVBwptXlqHXXhezI_hwJAyeXh0hmLkSjUYf1gASPrQfzWImwBkZs5k7L5GgcUW_tpsds4NZUZE0U4_VeaHDEKPn3Jpi_Zb_fXY/s960/image_2024-10-23_13-54-04%20(2).png

កាលពីយប់ថ្ងៃទី២២ តុលា លោកស្រី អ៊ឹម សុគន្ធា បានចេញមកបង្ហោះសំណេរមួយថា «កុំថាឡើយចូលមើលកម្មវិធីនឹង សូម្បីតែអូសឃើញ ក៏រំលងចោលដែរ ហើយសុំមិនយល់អ្នកយកមកផុស ស៊ែរពីកម្មវិធីគេបានអីមកវិញ ខ្មាសផ្ទះលេខ2ណាស់គេblockមួយប្រទេសហើយនៅ តាមយើងកម្មវិធីគេមកផុសពេញនឹងទៀត»។ ការបង្ហោះនេះមានគណនីមួយបានចែករំលែកការបង្ហោះរបស់លោកស្រី អ៊ឹម សុគន្ធា ដោយបានដាក់ខេបសិនថា «កុំតូចចិត្តអី ការស៊ែរការនិយាយគឺបង្ហាញតែចំណុចអវិជ្ជមាន។ ចុះលោកស្រីគេវាយប្រហារនិងសើចចំអកយកលុយបោកនិង ពេលវេលាបើគិតទៅអស់រាប់សែនដុល្លារមិនទាំងហ៊ានប្តឹងគេផង។ អត់យល់?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEOh2IR1FccVTPBl6QZbFHuG1YDJ_EodEntVtDWmnc807reEt2gOMaY9ag7obYRVgnFNyLrjmJyIrpPq_hhzFmPqHUTjejj5YBy6zOwaEC-QcU-9hpWnD6E0lylY0iiDbCB-DWPHviDDQZXsBE1-_nmhUebfiXdcXHITCqeVz0c3fJPtT6yf4BT9aLND1y/s2048/image_2024-10-23_13-54-07.png

ខេបសិនរបស់ម្ចាស់គណនីខាងលើដែលលើកឡើងថាលោកស្រីមិនហ៊ានប្តឹងស្ថាប័ន MGI ដែលខាតលុយរាប់សែនដុល្លារនេះលោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់ថា មិនមែនចេះតែប្តឹងនោះទេព្រោះអាចមានរឿងរវាងប្រទេសនិងប្រទេស ចំណាយលុយនិងពេលវេលាច្រើនខាតពេលរកស៊ី។ អតីតអ្នកគ្រប់គ្រង Miss Grand Camboida បានឆ្លើយតបថា «ប្អូននិយាយមកមានគិតអត់ មានបានអានច្បាស់អត់? បើ និយាយរឿងអវិជ្ជមានបងមិនថាទេ តែបើផុសកម្មវិធីគេ ប្រលងនឹងបានអីមកវិញ…ហើយប្អូននិយាយថាគេបោកបងរាប់សែនដុលារ បងមិនធ្វើអីគេនឹងយ៉ាងមិចវិញ? ការ ប្ដឹងមិនមែនជាការងាយស្រួលដូចការគិតរបស់ប្អូនទេ បញ្ហានេះបើដោះមិនស្រួលនឹងមានបញ្ហាធំរវាងប្រទេស នឹងប្រទេស ហើយប្តឹងម្តងៗអស់លុយរាប់ម៉ឺនដុលារ ចំណាយពេលវេលាច្រើនណាស់ ខាតពេលរកស៊ីខ្ញុំណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCo8RQVIxKvG7lGOBtYDzLmZtHqykAyznppkHon3lgG6ZrWNfXijay39qOs5WQpJQrZdeIPQxY6ZGqiSEAF5CnSdEsPE5FqXL1taMf_X6Tvgc4l3ziQ-_IfkSIp79dTj3qLs7AQKBO5gb9ZygFeo8jag6M9il3gOXrSOIbW0YtZRw-n2XQ12x_GqHOu38G/s1440/image_2024-10-23_13-54-13.png

លោកស្រីបន្តទៀតថា «ធ្វើអ្វីក៏ដោយត្រូវគិតមុខគិតក្រោយមិនអាចតាមតែ ចិត្តក្តៅ និយាយដូចប្អូនមិនចេះគិតចឹងទេ បងដល់ចំណុចនេះបងឆ្លងកាត់រឿងច្រើន មនុស្សល្អ អាក្រក់ក៏បងជួប ហើយ បងមិនចង់មានរឿងនឹងកាន់តែវែងឆ្ងាយទៀតទេ លុយបងរកបានតែបើពេលឈ្លោះគ្នាយកឈ្នះចាញ់បងគ្មានពេលទេ ឱ្យតែបងប្អូនខ្មែរចេះរួបរួមគ្នា មិនគ្រាំ ទ្រកម្មវិធីនឹងបងអស់ចិត្តហើយ លុយបងសុខចិត្ត បោះចោលមិនបងល្ងង់ទេ តែបងឱ្យកុំឱ្យជាប់កម្មពារគ្នាទៀត អ្នកចង់បានរបស់គេមិនចម្រើនទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDpVx8_1cax7nKSwYUKe6NFwrCoIqpnyVvDyrO7dRzJdk7GVzWbMWOgMpjKaFWHFyE7EHyOtAg-wbkOlbjCYRY8W3XcnCQWOvhjDSR6h_TF5JvYQlMoqxTv59VTnGgzoXSHv4XGSM0PGZISUEdYBWPcI6kBhGwEyQdeTSr0aPrgEuqGkc3yq9QamiC_mrO/s1440/image_2024-10-23_13-54-16.png

គួរបញ្ជាក់ថា តាមការបញ្ជាក់របស់លោកស្រី អ៊ឹម សុគន្ធា កន្លងមកក្នុងពេលទិញសិទ្ធិដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលគឺចំណាយលុយច្រើនហើយគ្រាន់តែចំណាយលុយរៀបចំកម្មវិធីប៉ុន្មានថ្ងៃមុននឹងមានបញ្ហាចម្រូងចម្រាសគឺចំណាយប្រាក់១០ម៉ឺនដុល្លារទៅហើយ ខណៈ License សម្រាប់រៀបចំកម្មវិធី Miss Grand Cambodia 2025 ក៏បានបង់ប្រាក់ហើយដែរទៅកាន់លោក ណាវ៉ាត់ ៕