Home ព័ត៌មានអន្តរជាតិ ដំណើរផ្សងព្រេងផឹកកាហ្វេលើអាកាសក្នុងប្រទេសឡាវ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

ដំណើរផ្សងព្រេងផឹកកាហ្វេលើអាកាសក្នុងប្រទេសឡាវ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

53
0

សម្រាប់ភ្ញៀវទេសចរដែលចង់បានបទពិសោធន៍ថ្មីៗ ប្លែកៗ ដូចជាការផឹកកាហ្វេនៅលើខ្សែហ្ស៊ីបក្នុងបរិយាកាសដ៏សែនខ្ពស់ ដើម្បីគយគន់ទេសភាពទឹកជ្រោះ គឺអាចមកទស្សនាបាននៅទឹកធ្លាក់ Tad Fane Twin Waterfall ក្នុងតំបន់ខ្ពង់រាប Bolaven ខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលជាកន្លែងល្បីល្បាញបំផុតមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទឹកធ្លាក់នេះគឺជាទិសដៅសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ដូច្នេះនៅអំឡុងខែតុលា ដល់ខែធ្នូគឺមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដែលភ្ញៀវទេសចរអាចមកសាកល្បងផឹកកាហ្វេលើអាកាសបានយ៉ាងរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrkChYZuMbNptA1x8sWXtI7itoa9zCTJs45QDMRTF5JDzU7X0V03wzHTMBV57M19MXN0HPwGkDwMAyL70LIDJRDiJXmZreGALPrxTZpbx6-cP8jKzQaO3OSrjB4oaLgNnuIk3hKo8hwl68Syj6OKDQDhw5CcvPt2ThPbQL_E-YdkXsy3bYmN8D2X_hCzDx/s1280/image_2024-10-24_08-44-38.png

ទឹកធ្លាក់ Tad Fane មានកំពស់ប្រហែល ១២០ ម៉ែត្រ ហូរចូលទៅក្នុងជ្រលងភ្នំ បញ្ចេញពពុះពណ៌ស បង្កើតបាននូវទិដ្ឋភាពដ៏អស្ចារ្យបំផុត។ ទោះជាយ៉ាងណាប្រសិនលោកអ្នកមានបញ្ហាសុខភាព សូមពិចារណាមុននឹងទៅលេងតំបន់ទាំងនេះ ព្រោះថាស្លាយខ្សែរ៉ូតនៅទឹកធ្លាក់ Tad Fane គឺខ្ពស់បំផុត និងវែងជាងគេនៅប្រទេសឡាវ ប្រវែង ៤៧០ ម៉ែត្រ ជាមួយកម្ពស់ ៣០០ ម៉ែត្រ ដែលមានស្លាយចំនួន ៤ បូករួមនឹងខ្យល់បក់ខ្លាំង ដែលបណ្តាលឱ្យរង្គើរលើអាកាស អាចធ្វើឱ្យលោកអ្នកភ័យ តក់ស្លុតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUQLGbv-yCNmV0oalQJpg69agnIZQOuoWbtiHlP0oWE9H-m-Jh_7l6UpNNC3638NY4c2urtY_Z5z6AVEvx0FchoXnPxv3bGgXX-NQLcjSAp5eoHGp_ZFkcuMRk203yxUSXrVhai7wCCqlwM3X8ml2UvsEUL0pxDaZUjsVkMtefH4b69QqdCMskm2XdC6jC/s2048/image_2024-10-24_08-44-39.png

ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តសាកល្បង សូមត្រៀមខ្លួនដើម្បីទទួលយកទិដ្ឋភាពនៃ “ធម្មជាតិជុំវិញដ៏ល្អឥតខ្ចោះនេះ”។ នៅពេលភ្ញៀវមកដល់ទីនេះបុគ្គលិករមណីយដ្ឋាននឹងភ្ជាប់តុឈើមួយ កៅអីពីរទៅនឹងស្លាយសម្រាប់មនុស្សពីរនាក់អង្គុយទល់មុខគ្នា រួមទាំងពាក់ឧបករណ៍ការពារខ្លួន ដើម្បីទទួលយកបទពិសោធន៍នៃការផឹកកាហ្វេលើអាកាស។ ក្រៅពីផឹកកាហ្វេ អ្នកទស្សនាក៏អាចដេកនៅលើអង្រឹងកណ្តាលអាកាស ដោយចងខ្សែហ្ស៊ីបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3J2Cpx0KPxbR9vHeSKucVz4lulKdtZvNZmgzS8ADocOQlnFS79ENsf-MBP8QfKrtfn8CqL7DTU2Re7gUh8LSlNMnzfW1XSr2saQHEdKuFi7xrS_9G5eruGj96K7xwqfEjwO5UQnb87CINA_2B0chKH9UoYg1XmIE8hHZaklIUULYmYPQPcaci8XIROOlP/s2048/image_2024-10-24_08-44-40.png

លើសពីនេះភ្ញៀវទេសចរក៏អាចរីករាយជាមួយធម្មជាតិស្រស់បំព្រង ទឹកជ្រោះនៅខាងក្រោម ខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃរះ ឬថ្ងៃលិច នៅពេលដែលមេឃពោរពេញទៅដោយពណ៌ស្វាយ ពណ៌ផ្កាឈូក ឬពណ៌ទឹកក្រូចផងដែរ។ ដូច្នេះហើយសម្រាប់តម្លៃនៃបទពិសោធន៍ដ៏ពិសេសនេះគឺ ៦០ ដុល្លារក្នុងម្នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOhSh_F35gES0kLsWQeXDpNbCGY5e1rpYraDx6-bMNgIWm6OjXia7VZgljeYcMnGc80v_Vd6E_ywoJigKPuNSik9Lc4yMnA5MYOIpm4yBbAOK9wUBlXnZUH9_h72q7MxI656iWmExU3JpD9m74oxNk3_k9S8T2MlLVSnz_DFlXIvlbqdBKoM6sHZvZkk07/s2048/image_2024-10-24_08-44-43.png