Home ព័ត៌មានអន្តរជាតិ ផែនការ​ដ៏​គ្រោះ.ថ្នាក់បំផុត​មួយ របស់មហាអំណាចពិភពលោក ​គឺការបំ.ផ្ទុះ​គ្រា.ប់​បែក​នុយក្លេអ៊ែរ​លើឋាន​ព្រះច័ន្ទ កាលពីអតីតកាល ដែលកម្រមានអ្នកបានដឹង

ផែនការ​ដ៏​គ្រោះ.ថ្នាក់បំផុត​មួយ របស់មហាអំណាចពិភពលោក ​គឺការបំ.ផ្ទុះ​គ្រា.ប់​បែក​នុយក្លេអ៊ែរ​លើឋាន​ព្រះច័ន្ទ កាលពីអតីតកាល ដែលកម្រមានអ្នកបានដឹង

72
0

សហរដ្ឋអាមេរិក៖ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ សហភាពសូវៀតគឺបានឈានមុខគេក្នុងការប្រណាំងអវកាស ខណៈអាមេរិកនៅពេលនោះគឺដើរថយក្រោយ។
នៅឆ្នាំ ១៩៥៧ សហភាពសូវៀតបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការដាក់ផ្កាយរណបសិប្បនិម្មិត Sputnik ទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ខណៈពេលនោះក្រុមហ៊ុនរ៉ុក្កែតអាមេរិកគឺកំពុងផលិតប្រព័ន្ធបាញ់បង្ហោះនៅឡើយទេ។ ប៉ុន្តែនៅឆ្នាំ ១៩៥៨ អាមេរិកក៏បានបាញ់បង្ហោះផ្កាយរណប Explorer 1 ដំបូងបង្អស់របស់ខ្លួនដោយជោគជ័យ ជាមួយទម្ងន់ត្រឹមតែ ១៤ គីឡូក្រាមប៉ុណ្ណោះ ខណៈដែល Sputnik របស់សហភាពសូវៀតមានទម្ងន់រហូតដល់ ៨៣.៦ គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggS7ahhitn3V57vCP78F9X2pEPGFp3r4LZlnoTV8X7HQEZ0mOhGJr4PG6WXyNdW7CMVv-ungfUCFtNJeExrLuqp-WLmPfxSiOTH5K68EezuLO2XnCv_-tljJk-iEeqeuCrNCkWdNiMIQUyJHaud_y8QyiRIwnYObzntnViDvABpShLjUHsWbPlO1eOQwLU/s1024/image_2024-10-24_10-21-53.png

ទោះជាយ៉ាងណាអាមេរិកនៅតែដើរពីក្រោយសហភាពសូវៀតដដែលក្នុងការរុករកអវកាស។ ដើម្បីយកឈ្នះសហភាពសូវៀតក្នុងការប្រណាំងលើលំហ អាមេរិកធ្លាប់បង្កើតគម្រោងសម្ងាត់មួយ ដែលមានឈ្មោះថា A119។ គម្រោងនោះតម្រូវឱ្យសមាជិកទាំងអស់ស្បថថានឹងរក្សាបេសកកម្មសម្ងាត់នេះជារៀងរហូត។ ការបង្កើតគម្រោងដ៏លីលានេះ មានគោលបំណងដើម្បីបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទដែលនឹងជួយក្នុងការឆ្លើយនូវអាថ៌កំបាំងមួយចំនួននៅក្នុងតារាសាស្ត្រនៃភពផែនដី និងហោរាសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkMUHPz2QSxMymYWpam9l0hyphenhyphentAkry9QLt5iv5IDMWYdVCKCfsNbKWctG5f0uzZbs_SLwufjVVTP2dH-rqCV5NtugH6S1YxaOKnTFDDsqp6pp8HBxmQcU6OUPLDzwZCMH1lq_XVnHuM91kqB-GZ-KMSWpIfwA_MutletdoGU2sUe9tYvpTPTIoHHoJoSVbf/s720/image_2024-10-24_10-21-54%20(2).png

នៅឆ្នាំ ១៩៥៩ ពួកគេបានកំណត់ថា គ្រាប់បែកនេះនឹងត្រូវបំផ្ទុះនៅតំបន់ Twilight ដើម្បីឱ្យពន្លឺព្រះអាទិត្យចាំងមកលើពពកធូលីដែលកើតចេញពីការផ្ទុះ ធ្វើឱ្យវាអាចមើលឃើញពីផែនដី។ ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញបានពិចារណាប្រើគ្រាប់បែក thermonuclear ប៉ុន្តែបន្ទាប់មកបានសន្និដ្ឋានថាវាធ្ងន់ពេកសម្រាប់ការហោះហើរ ៣៨៦,២៤៣ គីឡូម៉ែត្រទៅកាន់ឋានព្រះច័ន្ទ។ ពួកគេក៏សម្រេចប្រើប្រាស់ឧបករណ៍តូចជាងដែលមានសមមូលរំសេវផ្ទុះទាប ទោះជាយ៉ាងណាគម្រោងនេះបានបរាជ័យ ប៉ុន្តែពួកគេនៅតែរក្សាការសម្ងាត់នេះរហូតដល់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoabp-nC3UchS8WYVxplgSqL0pc9_cTW2wN-55YCUnoaQTQysEY9PIvhIITnnC7zgOQNON0Vx-rftK3V4_jWnj9z7JvXqfBQ0xE6A0L3QiP830ja6lpiqs0rwrOmb4MC14hcS91fSkvlTIHXBcPJEHQZujXUmDbgqZYnKHyaU56TN2KzeI_A1lHUqTrNcV/s1200/image_2024-10-24_10-21-54.png

នៅអំឡុងឆ្នាំ ១៩៩១ អ្នកនិពន្ធ Keay Davidson បានរកឃើញរឿងនេះ ខណៈពេលកំពុងស្រាវជ្រាវជីវិតរបស់លោក Carl Sagan ដែលជាអ្នកបង្កើតគម្រោងសម្ងាត់ A119 សម្រាប់ជីវប្រវត្តិ។ ដូច្នេះព័ត៌មានលម្អិតនេះក៏បានបែកធ្លាយនៅឆ្នាំ ២០០០ មិនយូរប៉ុន្មានបន្ទាប់ពីប្រវត្តិសាស្រ្តរបស់លោក Carl Sagan បានបែកធ្លាយ ក៏ត្រូវបានបោះពុម្ព ហើយរូបវិទូ Leonard Reiffel ដែលដឹកនាំការស្រាវជ្រាវ ក៏បានចែករំលែកវាជាមួយសារព័ត៌មានពាសពេញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2Bc5RC7IrEcSRxpWVnpcilx5md2YOOezlnuJ5TezT-IF7Ulmw4ypFA3W04qMrzMLIOOhRVqKktscX6s779P5AOS5q0JeEYu73hZCKz4SY93sc95LLFyVJ2Vl_Y2JtClFOhmUowJOrCd9zq9bNtpYRNSNokUF1Nt4z4vuoC_xvLXabFrvP0lLqji2QVHL/s1024/image_2024-10-24_10-21-54%20(3).png