Home ព័ត៌មានអន្តរជាតិ ប្រផ្នូលមិនល្អទៀតហើយ ! ត្រីងា.ប់ នៅឆ្នេរសមុទ្រប្រទេសថៃរហូតដល់ជាង៣គីឡូម៉ែត្រ

ប្រផ្នូលមិនល្អទៀតហើយ ! ត្រីងា.ប់ នៅឆ្នេរសមុទ្រប្រទេសថៃរហូតដល់ជាង៣គីឡូម៉ែត្រ

110
0

ប្រទេសថៃ ៖ វាបានធ្វើឱ្យពលរដ្ឋថៃស្រឡាំងកាំងយ៉ាងខ្លាំង ក្រោយពេលពួកគេឃើញត្រីងា.ប់ នៅឆ្នេរសមុទ្រប៉ាតងមានប្រវែងជាង៣គីឡូម៉ែត្រ ដោយគ្មានមូលហេតុ ។ អ្នកនេសាទក្នុងតំបន់បានជួយគ្នាប្រមូលត្រីទាំងនេះ និងសម្អាតបរិវេណឆ្នេរសមុទ្រ ខណៈមតិមួយចំនួនលើកឡើងថា តើវាជាប្រផ្នូលមិនល្អឬយ៉ាងណា ឬធម្មជាតិចង់ប្រាប់ថា នឹងមានហេតុការណ៍អ្វីកើតឡើង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzv3__cC0pzddhNn_WZOnMQuOOLwJQjJltSUUgI3oxICMM27tHnbbHC-raZ2QNMjdqFTbi3a_qu4R5p8MnDKYMBeYVonDrYeePCFIvCE3VO7yD6OgckxwK97kRy1zIcBdzD4CghGMtzmdSpU7Bi9mcE9xAwPb2xEmxZ9WZ-2m2peb-cMLOggYcvSNbrHf5/s640/image_2024-10-12_08-23-36%20(2).png

កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នៅបរិវេណឆ្នេរសមុទ្រប៉ាតង ស្ថិតក្នុងឃុំប៉ាតង ស្រុកកាក់ធូ ខេត្តភូកេត មានត្រីងាប់ជាច្រើនក្បាលនៅលើឆ្នេរសមុទ្រ ។ ហេតុនេះ អាជ្ញាធរក៏បានទៅត្រួតពិនិត្យនៅឆ្នេរនេះឃើញថា ត្រីជាច្រើនក្បាល និងច្រើនពូជត្រូវបានទឹករលកបោកបក់មកលើខ្សាច់ជាច្រើនគីឡូម៉ែត្រ ប៉ុន្តែមិនដឹងថា មកពីមូលហេតុអ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1htX3dhBzxJi5kAQr-zLY2_3dC5pzzgjk8rHDplEL4f5paedBgYo_XTR5cxQERp7l6HyhVxF0VveVCZEJRjzMrWlKCPXTpvFY8WGScbihTsbYY52Fh603MLduAcBRcJ-1lbUiL7wpMLepjmZU_CGK6LVY0JIY_te4kpFA3UKOfA3_IasHRBohIWV_wYeC/s670/image_2024-10-12_08-23-36%20(3).png

អ្នកស្រុកដែលដើរប្រមូលត្រីងាប់លើឆ្នេរខ្សាច់និយាយថា ពួកគេប្រមូលត្រីទាំងនេះយកទៅធ្វើម្ហូបទុកបរិភោគតាមធម្មតា តាំងពីថ្ងៃទី៩ ខែតុលា មកម៉្លេះ និងពុំបារម្ភពីគ្រោះថ្នាក់អ្វីទេ ។ ពួកគេសង្កេតឃើញថា ចំនួនត្រីងាប់លើឆ្នេរខ្សាច់បានកាន់តែច្រើនឡើងៗ រហូតដល់ប្រមូលលែងអស់ ហើយអ្នកនេសាទបានជួយគ្នាសម្អាតឆ្នេរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABx_SlCd9RbGXE1eAk698Llc-daxpnKlCaxZGZSRvwpx7WJjgweWeh-B0RtT8BUlLQdMGlG0T6EZ2Ckh2Z4pI87GZqStoR11zvj4M0-_vmScYixldv_ngDs2zVaRv_FoZ1h6k6BgZoIyqo1qBJ5NZrKBzrq9ng3WJo331nuAJq6BdahOfGZEBEbK47ggA/s600/image_2024-10-12_08-23-36%20(4).png

អ្នកស្រុកម្នាក់ប្រាប់ថា ហេតុការណ៍បែបនេះបានកើតឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២៤ ទឹកសមុទ្របានបោកបក់ត្រីឡើងលើឆ្នេរខ្សាច់ ដែលមានប្រវែងរហូតដល់ជាង៣គីឡូម៉ែត្រ ។ ប៉ុន្តែអ្នកខ្លះទៀតបារម្ភថា វាអាចជាប្រផ្នូលមិនល្អសម្រាប់ប្រទេសថៃ ពីព្រោះថៃទើបតែឃើញសត្វចម្លែកនៅឆ្នេរសមុទ្រខេត្តប្រាជួបស៊ិរិខាន់ ហើយពេលនេះ ស្រាប់តែមានត្រីងាប់មិនដឹងមូលហេតុនៅខេត្តភូកេត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsJGS01k47tIrOA5DbNxyYqKi26Y4LrK5hDQ2eDH3KAY2yuA_mCry1jqrFuOlujnwqzJGYWWOSgDWjy5pDMymeBijWuYeOwhQtNyFc0YLiXBaMg_7mEVYDTLLmRPr_VRuEtccWkx1mCmHEJiysshILNfr0jjwsvqTEL4XuxBtpl1h1IEuL7fqveCvAuG-y/s524/image_2024-10-12_08-23-36.png

គួរបញ្ជាក់ថា កាលពីដើមខែតុលា ឆ្នាំ២០២៤ ប្រទេសថៃបានប្រទះឃើញសត្វចម្លែកយ៉ាងច្រើននៅឆ្នេរសមុទ្រប្រានបុរី ស្ថិតនៅឃុំប៉ាកណាមប្រាន ស្រុកប្រានបុរី ខេត្តប្រាជួបស៊ិរិខាន់ ដែលសត្វចម្លែកនេះមានរូបរាងដូចម្ជុល និងមានដងខ្លួនថ្លាៗ ។ អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋថៃ និងភ្ញៀវទេសចរទាំងអស់ប្រុងប្រយ័ត្នពេលចុះលេងទឹកសមុទ្រ ពីព្រោះអាចនឹងមានគ្រោះថ្នាក់ ដោយសារសត្វទាំងនេះតោងជាប់សម្លៀកបំពាក់ និងចាក់ទម្លុះចូលសាច់ ៕