ប្រាសាទតាព្រហ្ម មានក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រ បានកំពុងឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ ភ្ញៀវទេសចរដែលមកដល់ទីនេះបានស្ងើចសរសើរមិនដាច់ពីមាត់អំពីសំណង់ប្រាសាទដ៏រឹងមាំ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃទីក្រុងមហានគរ។ ប្រាសាទដ៏ល្អឥតខ្ចោះប្រៀបបានដូចឋានសួគ៌នេះ មានដើមឈើធំៗដុះខាងក្នុង និងខាងលើកំពូលប្រាសាទ ចាក់ឫសស្អេកស្កះចូលទៅក្នុងគ្រឹះនិងជ្រៀតចូលតាមជញ្ជាំងគួរឱ្យចាប់អារម្មណ៍បំផុត។ ដូច្នេះក្នុងអំឡុងខែវិច្ឆិកា ដល់ខែកុម្ភៈ គឺជាពេលដែលសក្តិសមបំផុត សម្រាប់អ្នកដែលចង់ទៅលេងប្រាសាទតាព្រហ្មដ៏ល្អឥតខ្ចោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie4ZkTevwih1grAfi8QYdS-ap9-Scygy45KRlT5WNi8VidOTWlU55t0IbrFjQrQmgM1e6Ojx15ReDMwPQYdEapupTjKDfawn4yE9g7Bzqu2xrrcUgebkGax-h64OJLaqi-NWCtjJa-hbI7Bb1JtPdM8TvZde2tRr-01fHAoXi1Tyh65oN5yIDAMEqFF1Fx/s2048/391572464_711173594387173_7708066212248339225_n.jpg

ប្រាសាទតាព្រហ្មមានភាពល្បីល្បាញខ្លាំងទូទាំងពិភពលោកដែលភ្ញៀវជាតិ និងអន្តរជាតិមិនគួរមើលរំលងឡើយ។ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញនៃប្រាសាទបុរាណមួយនេះ មិនត្រឹមតែផ្តោតលើប្រវត្តិដ៏យូរអង្វែងរាប់ពាន់ឆ្នាំប៉ុណ្ណោះទេ តែវាក៏បង្ហាញឱ្យមនុស្សជាតិបានឃើញពីទំនាក់ទំនងយ៉ាងជិតស្និតជាមួយស្នាដៃបុព្វបុរសខ្មែរ រួមទាំងធម្មជាតិពិតដែលមិនអាចរកបាននៅជុំវិញពិភពលោកផងដែរ។ ប្រាសាទតាព្រហ្ម កសាងឡើងនៅក្នុងឆ្នាំ ១១៨៦ នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9n2JHGaQHbZgTapY12e840gUx-cecSuvX1ZmV-K0Vp-LodkMMhrWaUIoFfUQUgflv635PccAp4JY_j1y29yR8PAL0SC2QhrB4IRxoT2s71DAQdu3dfd6y9xCyxW6icurujBDC80_-L9wSlSvyJ9ob4dwbRi1BNcfkUeZzsZKPx8H3t1kNqjpw3Hli8myD/s2048/391578914_711173491053850_8788078629690359101_n.jpg

ប្រាសាទនេះគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយាន ដែលមានប្រជាប្រិយភាពទី២ បន្ទាប់ពីប្រាសាទអង្គរវត្ត និងមានទីតាំងនៅខេត្តសៀមរាប។ ភាពល្បីល្បាញរបស់ប្រាសាទនេះ បាននាំឱ្យក្រុមហ៊ុនផលិតភាពយន្តអន្តរជាតិធំៗ គឺក្រុមហ៊ុនថតភាពយន្តអាមេរិកហូលីវូត មកថតខ្សែភាពយន្តវាយប្រហារផ្សងព្រេង សំដែងដោយតារាហូលីវូតដ៏ល្បី គឺអ្នកស្រី អេនជូលីណា ជូលី ក្នុងឆ្នាំ ២០០១ គឺរឿង Tomb Raider ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង នាំឱ្យប្រាសាទតាព្រហ្ម កាន់តែល្បីខ្ទរឃ្ទារទៅកាន់ពិភពលោកថែមមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj2Rs0FGQw1oHV_nIgm70OMttBIr21VeNkn6UEeX5WcGemm7VYramqvQw-9FgJaCVn19w1loiaQIdxKk8shfU7sF6RDTSPlTMwSR5fua3IvX3BeGzKNo9UogfmFjtfIR20bAXWdMToZLt6MTuxofQvERPjtlt5BqqEUmD56_gR9lPmY3r0xaBHGBgKuGEt/s2048/391581232_711173621053837_51658839766677910_n.jpg

បច្ចុប្បន្នប្រាសាទដែលមានអាយុកាលជាង ៩០០ ឆ្នាំក្នុងរមណីយដ្ឋានអង្គរមួយនេះ បានកំពុងឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិជុំវិញពិភពលោកលោក ដោយស្ងើចសរសើរមិនដាច់ពីមាត់ថាជាប្រាសាទដ៏អស្ចារ្យដែលមាន ដើមឈើធំៗដុះខាងក្នុងនិងលើកំពូល ប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះនិងជ្រៀតចូលតាមជញ្ជាំងគួរឱ្យចង់ទស្សនា។ លើសពីនោះទៅទៀតប្រាសាទមួយនេះក៏មានក្បាច់ចម្លាក់រចនាដ៏ល្អវិចិត្រទៀតផង។ ដូច្នេះក្នុងអំឡុងខែវិច្ឆិកា ដល់ខែកុម្ភៈ គឺជាពេលដែលសក្តិសមបំផុត សម្រាប់ភ្ញៀវទេសចរដែលចង់ទៅលេងប្រាសាទតាព្រហ្មដ៏ល្អឥតខ្ចោះនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtOjG7WQOxaJfOU0j2r3JheTfJX5i9wH_2K0_znX_lOymXQQUXvbjshNuCEsv4t9bb6n6UAO37owcJu-7EZypzJwR0fRil5_RxmjCu9HiWDy5xaa3ZiZoz3lCh0GLINctvSGZMN9RcGM07FihcfSnARj7OTQ2Zg7DZs-lWRAkhY5n5tY9ZPi3SclSmOaA8/s2048/391598224_711173501053849_4510797120954540402_n.jpg