នាឱកាសនៃព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២០ព្រះវស្សា នៃព្រះករុណាព្រះមហាក្សត្រ នាពេលខាងមុខ រដ្ឋាភិបាលចិន បាននាំយកដង្វាយ ដោយថ្វាយជាព្រះទីនាំងរថយន្តចំនួន ១២គ្រឿង។

បើតាមឯកឧត្តម វ៉ាង វ៉ិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖”ក្នុងការនាំយកដង្វាយនេះ ក៏ព្រោះតែទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន មានការរីកចម្រើនរឹងមាំ ក្នុងលក្ខណៈល្អពិសេស មានរយៈពេលជាយូរលង់ណាស់មកហើយ អាស្រ័យព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុត របស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងភាពឈ្លាសវៃប៉ិនប្រសប់បំផុតរបស់ថ្នាក់ដឹកនាំកំពូលចិន ក្នុងជំនាន់មុនៗ។ មាគាដល់ភ្លឺត្រជះត្រចង់នេះ ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសយើងទាំងពីរ គោរពប្រតិបត្តិរហូតដល់សព្វថ្ងៃនេះ”។.png)
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី២០នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្រោយពីព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្របន្តពីព្រះបិតាដែលបានដាក់រាជ្យពីរាជបល្ល័ង្ក នៅថ្ងៃទី៧ តុលា ២០០៤ ដោយហេតុផលព្រះរាជសុខភាព៕










