Home Blog Page 822

ឆឹម សក្កដា ថាខ្មែរចូលចិត្តរាប់ញាតិរួសរាយណាស់ទាល់តែគេប៉ះមុនទើបតបត

0

បញ្ហាចម្រូងចម្រាស MGI និង MGC នៅមិនទាន់រលត់ទាំងស្រុងនោះទេនៅលើបណ្តាញសង្គមចេះតែមានប្រធានបទពីមួយទៅមួយ។ បើក្រឡេកមកកាន់តារាសម្តែង ឆឹម សក្កដា វិញក៏មិននៅស្ងៀមចេញមកឈឺឆ្អាលចំពោះបញ្ហានេះដូចគ្នានិងបានលើកឡើងដែរថា ខ្មែរចូលចិត្តរាប់ញាតិរួសរាយណាស់ទាល់តែគេប៉ះមុនទើបតបត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEismhWTh-5zvSea2HoqnTMM49RfhW7BBjdtiYu4JAyBZjwPyQH-ToQ7prwRVii6smXVp5okVJ10nvMHMy9P3002QBHCDV3SpnjSN433F4EuPOqjXwkJBmXa_rVavBxI3iBq_jnEsBeo4I6A4bP0IGE_prfkcBdcXdshz-OZ3FoCPnuqRGfPtkUSxsLUgYbt/s2048/image_2024-10-10_16-25-23.png

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឆឹម សក្កដា គូដណ្តឹងតារាចម្រៀង ពេជ្រ សោភា បានចេញមកបង្ហោះសំណេរថា «មិនបាច់មកហាមខ្មែរមិនឱ្យទៅស្អប់ជាតិសាសន៍ដទៃណាមួយទេ ព្រោះខ្មែរមិនដែលនៅសុខៗទៅស្អប់នរណាមុន ធ្វើបាបនរណាមុន ឬដើរមើលងាយដៀមដាមគេដូចជាតិសាសន៍នោះដែរ! ខ្មែរចូលចិត្តរាប់ញាតិណាស់ រួសរាយណាស់ ទាល់តែគេប៉ះមុនទើបតបត»។ លោកថា «នេះគឺជាខ្មែរ! កូនចៅគេវង្វេងវប្បធម៌ ព្រោះជាតិគេបង្រៀនបែបហ្នឹង។ សាកយើងហ៊ានតែច្រឡំអីបន្តិចមើលខាងក្រសួងយើង ឬរដ្ឋាភិបាលចេញមកហាម ឬពន្យស់ប្រជាជនភ្លាម ព្រោះខ្មែរមិនដែលចង់បានរបស់នរណាទេ ហើយក៏មិនឱ្យកូនចៅច្រឡំដែរ។ តែដែលឃើញគេចេញហាមប្រជាជនគេកុំឱ្យវង្វេងទេ??? មានតែលួចបានយកទៅចុះយូនីស្កូបាត់»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNoxi2yVfzS7bdNNYddRI91BvdPRqD9L3wcGXoKZ7s3vNliky2LK1jjbouTvovuRHJnQeO9NFUetc3CUydNeutZqcHb3dlxAeyjtrJ-ePoqnWGwaKHYxYYxtvCrLeFxWs2qdr-yLuZmCs0d_nscEE17ztjwJxB6tcipBZh9ubMGThurKxDJRCqs6R93NM/s2048/image_2024-10-10_16-25-28.png

តារាសម្តែងរូបនេះបន្តទៀតថា «បើបែបនេះ តើវាជារឿងបុគ្គល និងបុគ្គល ស្ថាប័ន និង ស្ថាប័ន ឬប្រទេស និង ប្រទេស??? ចូរពិចារណាតាមការគួរ! ប្រទេសស៊ីវីល័យ តែបើប្រជាជនដើរមើលងាយប្រទេសដែលទាបជាងខ្លួនបែបនេះ កុំគិតថាអ្នកថ្លៃថ្នូរឱ្យសោះ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtgWOWq-gNl1dz8xi457DbEzx2enut626fAT3ZejADddlXC9o8pyuQjsio2i5WjS6H83aq-7vloteiFVM6YH2Ig1C-CakptVBI4OsVoIAPfLcbX5LXK8vUeteuOc4PfluSfacBoro58NHBYedjx9J06BJYiC7hkZDiySbyEC-bdftNDfbyICuBqd7T7Oy2/s2048/image_2024-10-10_16-25-31.png

គួរឱ្យដឹងថា លោក ឆឹម សក្កដា កាលពីកន្លងមកថ្មីៗនេះបានចេញបទ« Welcome To Cambodia »ជាវីដេអូចម្រៀងរួមចំណែកចូលរួមផ្សព្វផ្សាយដើម្បីសិល្បៈវប្បធម៌ខ្មែរ និងជំរុញវិស័យទេសចរណ៍កម្ពុជាផងដែរ៕

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនលោក ដួង តារា

0

នាសៀលថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ សមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខ បានអនុវត្តន៍តាមដីកាដោយនាំខ្លួនលោក ដួង ដារ៉ា ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ។

លោក ដួង ដារ៉ា មានតំណែងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកបង្កើត និងកាន់ទំព័រហ្វេសប៊ុក (Facebook) ផ្លូវការឱ្យលោក ហ៊ុន សែន គឺទំព័រហ្វេសប៊ុកជាភាសាអង់គ្លេស Samdach Hun Sen of Cambodia។

គួរបញ្ជាក់ផងដែរថា លោក ដួង ដារ៉ា ត្រូវមហាជនមួយចំនួនលើកឡើងថារូបលោក ក៏មានជាប់ពាក់ព័ន្ធការឆបោកលុយពលរដ្ឋរាប់រយនាក់នៅខេត្តស្វាយរៀងផងដែរ៕

 

ក្រុមហ៊ុន ភីភីអេហ្វេ យុាំមី មេនូហ្វេកឆឺរីង ឯ.ក បានលើកមុខមាត់ប្រទេសកម្ពុជា នៅក្នុងកម្មវិធី ពានរង្វាន់ធុរកិច្ចអាស៊ាន ២០២៤

0

(វៀងចន្ទន៍, ប្រទេសឡាវ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ«អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម Thongloun Sisoulith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM3tX5HL-bSO5ri8Ljrnb0G4Ac8FA9vHB1oleZzCnuJZJ8AEtPa8hTQOUHIGg4HMh8NYj_fj2grHy7uCg4QMyHP-OQN9gEDp6j7BsXrCr_FAIMGqyC0gQtFFMyx0EpHjcMWp3LQTFoORaMV64MsGYn93pHiBOLPcBWEyjc0g7hJKGsL6hiKdr1O3qKlSya/s581/Picture1.jpg

ហើយក្នុងនោះយើងមានសេចក្តីសោមនស្សរីករាយខ្លាំងបំផុត លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក ជាសហគ្រាសរបស់ប្រទេសកម្ពុជា បានអញ្ជើញទទួលពានរង្វាន់សហគ្រាសធុនតូច និងមធ្យមឆ្នើម
ក្នុងវិស័យនវានុវត្តន៍ឆ្នើម (SME outstanding Awards – Innovation Outstanding Sector)
ក្នុងកម្មវិធី ពានរង្វាន់ធុរកិច្ចអាស៊ាន ២០២៤ (Asian Business Awards 2024)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi4PMUpJ3MXz4Zp2TpOVePlDAiSWJW8JsrMVphlHsy8-ziEEV4e0o5D5diNUtEVJRXyVxUIaqICTrK929Vy8JMa7D1XfshhsvaqdKrssC46RwmvcWWonq_Pm85QXrtBQzzb8-m0iRW0HlGy4ibqZe0cdw8ukJyKUNmfnVGOEqbEahDCs2U6dLS8gjt3v4G/s659/Picture6.jpg

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិឆាបាត់ដំបង ប្រហុកអង្ក្រង ប្រហុកខ្មែរឦសាន សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារពាសពេញប្រទេសកម្ពុជា និងមាននៅក្រៅប្រទេសមួយចំនួនដូចជា កូរ៉េ នូវែលសេឡង់ និងអាមេរិចជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipPBJKA6SG23noEOGbUJ8lh0PviOqw0bufGsmJfo3z9YDuyelU8kDdS3ULpv2cH1Ek6blJLrTALQqB6uvQIrHYVlZsTzoMfhzs0RY0V2am3ks3PmWir6ce7RxUoVTglAPNXDgGK0_cnVRVCyvNUMQSUxH2pVjaNrpmdncBTLxQiX_H1iLSm1Zm8SO3MeLe/s708/Picture3.jpg

ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់

តាមរយៈផេកផ្លូវការ E&M YUMMY : https://www.facebook.com/emyummyfood

ឬតាមរយៈលេខទូរស័ព្ទ 081 555 255

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈTik Tok https://www.tiktok.com

ឬតាមរយៈវេបសាយ https://www.ppfyummy.com/

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfzNLC9bzN1XSYfoLw9FS9ABCzjuPQJZwcj-X61QFTdgMwMYrhIkcrYTG7ahRqdRKuOYgRIgXVkLHdFuoEEBihgJ34Aw-gqLAnEhqiJ8YBBqyqEqiQM3CXGHJxXf1cKa2JuHC-OZoK8ct5qTvc3xsyE0MNGf6GKBAWYaSt4vSrGKqpuanhrFyViCbtKtOH/s1440/462692532_568372689189037_1769324669303258839_n.jpg

 

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqA4-KclgkD3Qs4uzxGNjK0n8ybTT4yIstpNp4VX4xXZ95xHIo9bOamX_RNI-tY8SzN7v-zu4qbH5-Bc2ddzOthbZIVeIeEyNadKxFX7HJlY8N1JynTk9p0bUxNddOZTzahzw2qiTq1LTiX0fc83oZEwZESlSKsSr0PnjRzvez1bimkl_iskr4ejUhGzAH/s541/Picture7.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1wQbCrQJCIpschbVGFEv5fGZUEfgtjO4gTtGgjAmJBIsemKFcyiXvA7eKMqdkQrOse2EIsurhyphenhyphenZFp6o4_HSy-mCRMw28apLX-6Hm_vyPym7U91OXRGqrTazuRLT13lj-QpRdY5KqEy0wDnsBH6mLLz9u1C7I6zBbs7Hn_z_ZyMuaInh2sfsnxz4rwLsNd/s543/Picture8.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFufZwaB4659m1cHa7uvYHRiD62fPK6e_JbOQmXOp5K5ovpRGj1b15Lt2dqTlzcNKYnUe8JNN1Fw-qhI1WliBrjYBeAntYEfPa1bK_4Yro4Bvh1X9kjRuHVkl7IszZw_bNC_e6n7o1S4O2PGgHIn10hd9_OOCr9obMwBUPFH12Tgp0JVNEfxLuvW7l6lpp/s612/Picture9.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSHED9KoviVNPsqQlqIqc06Pr_7lknZB1oFq_Hf5fIisk_MNot-A1y3MNHuYoe_JsGyEdst-xtJMUEgnqG_CARmgKgYUrgf8FrdQT5iKSXXj8AcVwcOXzfcqXtWKEIzRRChTy8jU_RjmSoUKNYaSwa2yIqo1uq8FPsdNl0i0PyrEmw6yQYAufrQj4BRVnJ/s636/Picture10.jpg

ឧស្សាហកម្មដែលងាយស្រួលបំផុតក្នុងការក្លាយជាមហាសេដ្ឋីពិភពលោក!

0

តើលោកអ្នកមានដឹងអត់ ឧស្សាហកម្មអ្វីខ្លះដែលអាចនាំឱ្យលោកអ្នកមានឱកាសក្លាយជាមហាសេដ្ឋីលឿនបំផុត? ជាការពិតណាស់ ដើម្បីក្លាយជាមហាសេដ្ឋីមិនមែនជារឿងងាយស្រួលនោះទេ ការងារនីមួយៗគឺសុទ្ធតែពិបាក ទោះជាយ៉ាងណាមហាសេដ្ឋីភាគច្រើនទូទាំងពិភពលោកតែងតែវិនិយោគលើវិស័យទាំងនេះ ដោយសារឧស្សាហកម្មទាំងនេះគឺមានអត្រាជោគជ័យខ្ពស់បំផុតក្នុងការក្លាយជាមាន។ ដូច្នេះប្រសិនបើអ្នកផ្តោតតែលើអាជីពតែមួយ ឬការងារតែមួយកន្លែង គឺមិនអាចនាំអ្នកឱ្យជោគជ័យបានលឿននោះទេ អ្នកគួរតែវិនិយោគលើវិស័យឧស្សាហកម្មខ្លះទើបអាចមានឱកាសក្លាយជាអ្នកមានលឿនបំផុត។ ខាងក្រោមនេះគឺជាឧស្សាហកម្មដែលអ្នកគួរតែវិនិយោគ៖

១.ការវិនិយោគលើហិរញ្ញវត្ថុ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មហិរញ្ញវត្ថុគឺមាន ៤២៧ នាក់ស្មើនឹង ១៥% នៅក្នុងបញ្ជី។ ហើយអ្នកមានបំផុតនោះគឺមហាសេដ្ឋី Warren Buffett ជាមួយទ្រពសម្បត្តិ ១៣៣ ពាន់លានដុល្លារអាមេរិក ដែលគាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ Berkshire Hathaway ជាមួយនឹងក្រុមហ៊ុនដែលមានភាគហ៊ុននៅក្នុងអាជីវកម្មជាង ៦០ ផ្សេងទៀតរួមមាន Apple, Duracell និង Dairy Queen។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF5wEASq2_j7i7DnRe_rohwU2oyyWsIcUFwoY77oDEsiFVu36K6ECJxLK1TDl-c8DVfHyRp9aFPH-fZnT8E1I6ZKyPPpZ1gwflEp_QOKLGfG3_6N_wrAHJnTFMQLmP_BpfAFubiTzdyyyS4lHimgQgApSMPAF-lwghXkbaXdUMkS2Oirqzm5fsAYuX4hPN/s1200/image_2024-10-11_13-18-40.png

២.ការវិនិយោគលើបច្ចេកវិទ្យា៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាគឺមាន ៣៤២ នាក់ស្មើនឹង ១២% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺមហាសេដ្ឋី Jeff Bezos ជាមួយទ្រពសម្បត្តិ ១៩៤ ពាន់លានដុល្លារ គាត់គឺជាស្ថាបនិកក្រុមហ៊ុន Amazon ម្ចាស់ Washington Post និងក្រុមហ៊ុនអាកាសចរណ៍ Blue Origin ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx2XFfozCYs2gOVuhZwQ_e3fbheAfjlQlr6E9YvN2NktMXCULwKWsazzg9sGmy08sqRXXT-bkegYhaxTuB30ZuIYINdRtFY0hBkpoAfhzONkZXIn8dK8w0Dyr6Cc5Z_t_5LHWxYAMP8ojVo3XwdJzbU0xRbsZyfyDwse6R9J0qtSd30aphTbfX51FIijzB/s1200/image_2024-10-11_13-18-40%20(2).png

៣.ការវិនិយោគលើផលិតកម្ម៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មផលិតកម្ម ៣២៨ នាក់ស្មើនឹង ១២% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Reinhold Wuerth ជាមួយទ្រពសម្បត្តិ ៣៣,៦ ពាន់លានដុល្លារ ដែលគាត់គឺជាប្រធានក្រុមហ៊ុនផលិតឧបករណ៍មេកានិច និងដែក Wuerth Group។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2E4PxGp8aq-HqX30VP8lKvQ-F4wsXWVqvboFf3I6eWBpW8DKrwRU8J-dkG3EeG-xPWbLxy__EMx0OqiQloVT3TW0CntXIOhBw9RYB15NQMVS84zxlD0v-RZwPREuov01NaXRrC-e0pbtf6EDg5MFcVZZB0rQSd5GDtql4qiIXauBwVfj27z7qETRZfQPl/s1200/image_2024-10-11_13-18-41.png

៤.ការវិនិយោគលើម៉ូដ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើម៉ូដទំនិញប្រណិតផ្សេងៗដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើង និងម៉ូតជាច្រើនទៀតមាន ២៨៥ នាក់ស្មើនឹង ១០% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Bernard Arnault ជាមួយទ្រពសម្បត្តិ ២៣៣ ពាន់លានដុល្លារ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមទំនិញប្រណីតដ៏ធំបំផុតរបស់ពិភពលោក LVMH ។ បច្ចុប្បន្នក្រុមហ៊ុននេះជាម្ចាស់ម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧៥ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmL0xYmEdPFt0kxVP0XU6UUV512CzNpgcvZk_upv13PJR0pyDqDSwi-fF9x27d-BPEuql5hLhpDfNZAXNsHaEryky9eYKoenWjkfZz0_K5DmYIEfJTglCB3wCJ0T6-PHK6Vh6JalL1fx_djMuAoXY9rDxOD5q-9RjEjFznDEQDvinYV49sOdyIpxty9oy/s2250/image_2024-10-11_13-18-41%20(2).png

៥.ការវិនិយោគលើអាហារ និងភេសជ្ជៈ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើអាហារ និងភេសជ្ជៈមាន ២១០ ស្មើនឹង ៨% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Zhong Shanshan ជាមួយទ្រពសម្បត្តិ ៦២.៣ ពាន់លានដុល្លារ ដែលគាត់គឺជាប្រធានក្រុមហ៊ុនទឹកដប Nongfu Spring និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនឱសថ Beijing Wantai Biological Pharmacy ផងដែរ ហើយបច្ចុប្បន្នគាត់គឺជាអ្នកមានបំផុតនៅក្នុងប្រទេសចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsDrmToonm3pBP4qX-fpwBVgzcRo9PAmYGf-gw0B_qihhK3-GFXgNZav0Ah-emOio8cGjJMXU75LVvxIXyuf0DkWWEAiSnqhyq-fNd7jcSD2_EqMJZDRyJdO2ielYTgqPhXSJxyYmNHcr-Kgk98J-idjha14V10oAft2opVsLfegf17yyJipS50xRb_xP4/s1480/image_2024-10-11_13-18-43.png

ពងទាកូន គឺជាអាហារដ៏ពេញនិយមរបស់ពលរដ្ឋនៅអាស៊ាន រួមទាំងថៃ

0

ពងទាកូន គឺជាអាហារដ៏ពេញនិយមរបស់ពលរដ្ឋរស់នៅតំបន់អាស៊ាន ដូចជា ៖ វៀតណាម ហ្វីលីពីន កម្ពុជា ឡាវ ហើយពលរដ្ឋថៃបានស្គាល់ពងទាកូនយ៉ាងច្បាស់ និងពេញនិយមបរិភោគដូចគ្នាដែរ ដោយសារវាមានរសជាតិឆ្ងាញ់ពិសេស និងជាអាហារប៉ូវកម្លាំង ។ ក្រៅពីការបរិភោគពងទាកូនស្ងោរ ថៃបានយកពងទាកូនទៅដាក់ក្នុងអាហារជាច្រើនប្រភេទ ដើម្បីបង្កើនរសជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb16blA2Ge5vwpFxtkNYdRZnY1hs3raR6kUgXndNWuCR_VmGdL4Kr7b0vrAXttNcOUKPSsZd3bFZUmD7VKN5k8PwA3ohVeWaETnVbZpwH6OugUvdG9oQIN3-NtR6hOJ-s1S7Vs2SwqgWQTLVlKlcsRszB-1Slby0Rl81I9eD6qRHWr7oyL4nZImEaLdw/s800/64733c0a0d884e5184ee7c46d6b2cf8d.jpg

ពលរដ្ឋនៅតំបន់អាស៊ានជឿថា ពងទាកូន គឺជាអាហារសម្រាប់បំប៉នសុខភាព ពីព្រោះវាសម្បូរទៅដោយអាស៊ីតអាមីណូ, ប្រូតេអ៊ីន និងកាល់ស្យូម ។ ក្រៅពីនេះ ពងទាកូនអាចជួយបំប៉នសុខភាពបុរសយ៉ាងខ្លាំង ។

គេអាចរកទិញពងទាកូននៅគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាម ដែលពលរដ្ឋវៀតណាមហៅពងទាកូន ថា «Trứng vịt lộn» ឬ «Hột vịt lộn» ។ ប្រទេសវៀតណាមបានដាក់លក់ពងទាកូននៅតាមផ្លូវ ឬអាចទិញនៅផ្សារទំនើបក៏បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYVkvAYUQ5-Ta7sm1R7OjBfHA_XZoqxSy9EiyAlxg-4fW4y-N6VThXAHPsZbUQVlv7eSJWVAco8nsxTIszwU-T5BAowI781mVtC01uMWQyRveIBfkAwb7yFbWecTAB7XAfQmnNPqunb-em31eB4fthJ8b131Nn_uo9EatMBskNDnqqx4QNrrejt8EQQ/s800/127348_800x.webp

វិធីបរិភោគពងទាកូននៅវៀតណាម គឺត្រូវផ្សំគ្រឿងបន្ថែម និងហ៊ុតទឹកក្នុងពងទាកូន ដោយគេអាចបរិភោគវាជាមួយបន្លែយ៉ាងឆ្ងាញ់ ។ ក្រៅពីការបរិភោគពងទាកូន ពលរដ្ឋវៀតណាមក៏និយមបរិភោគពងមាន់កូន និងពងក្រួចកូនផងដែរ ។

ចំណែកនៅប្រទេសហ្វីលីពីនក៏ចូលចិត្តបរិភោគពងទាកូនដែរ ដោយពលរដ្ឋហ្វីលីពីនហៅពងទាកូនថា «Balut / Balot» ។ ហ្វីលីពីនបរិភោគពងទាកូន ស្រដៀងនឹងវៀតណាមដែរ គ្រាន់តែហ្វីលីពីនបរិភោគពងទាកូនជាមួយជីរនាងវង ឬជីរអង្កាម ហើយហ្វីលីពីនជឿថា ពងទាកូនដែលមានរសជាតិឆ្ងាញ់បំផុត ត្រូវតែមានអាយុ១៨ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTXjMw4XHMMtY-P6GFOXJjg33DImfp7-GsbVyvH_aOM_tJ8TerqO4CiC7qG5Kp3hL4vRCzjOKGRMCyxYXcEqExOj9pF4P1Caj6XOfQRmBDXs86TwgObGa2YXVC5-OZb_tjm6QH_kxOd3q5xdgklke2weq5TyQVTAEIPHoCYSBI-om1uQ7FaB6vNhNG1A/s1024/IMG_5320-copy-blog.jpg

រីឯនៅកម្ពុជាវិញក៏បរិភោគពងទាកូនដែរ ហើយគេអាចរកទិញពងទាកូននៅគ្រប់ទីកន្លែង ដូចជា ៖ នៅតាមផ្លូវ, រទេះរុញ និងអ្នកលក់ចល័ត ។ នៅកន្លែងខ្លះបានយកពងទាកូន ទៅដាក់ក្នុងឆ្នាំងភ្លើង ឬជ្រលក់ម្សៅចៀន ។

ដូចគ្នានេះ ពលរដ្ឋថៃ និងឡាវ ក៏ពេញនិយមបរិភោគពងទាកូនដែរ គឺថៃតែងតែស្ងោរពងទាកូនឱ្យឆ្អិន ឬអ្នកខ្លះទៀតយកពងទាកូនទៅអាំង ។ គេអាចជ្រើសរើសទិញពងទាកូននៅថៃបានច្រើនប្រភេទ គឺចាប់ពីកូនទាមានអាយុតិច រហូតដល់កូនទាដុះរោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLKlPXqWBbyNdbtj85EqzXdZnWlFwQWVLbJvbBUXbzQYL3P_j-lRQG_Qt2SYwfVGkJDhNChkbcgsDsLFzlVGUPUwDonuLaeI132safw5oAAc8GRmG3KKkBNPZEPmxzqQT0mv8ovY2hyi7C5U2zYjHYlVwem77T_gL_c04rRaQo9Ux49BR9EOFR3Qn2g/s800/tai-sao-an-trung-vit-lon-phai-an-kem-voi-rau-ram-202008191534310470.jpg

ជាទូទៅ ពលរដ្ឋថៃនិយមបរិភោគពងទាកូនជាមួយម្រេច, អំបិល និងទឹកស៊ីអ៊ីវ ឬអាស្រ័យលើចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ។ ក្រៅពីនេះ ពលរដ្ឋថៃខ្លះទៀតចូលចិត្តបរិភោគពងទាកូន ជាមួយទឹកជ្រលក់គ្រឿងសមុទ្រមានរសជាតិដិត គឺវាមានរសជាតិឆ្ងាញ់មិនចាញ់បរិភោគជាមួយអំបិល ឬទឹកស៊ីអ៊ីវទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiby4ygfrM4MLOhOBGhB5RfG8YMHsuoQonKcX9ElL9Q0ftQhh-Ga_DZ0htrxIM8vDLRo6w4_3tey_B9K0ba0Uw9IoVHv3cGwfO_fIEMhhAHIp3trQovi8c239AtPmVNEMaNJmiCFhYBG6khDpjNUaMvkrAvz01Inh9ozzWOCwf2ioR4QqFwrxDPYhGncKuJ/s2015/image_2024-10-11_13-12-02.png

ថៃភាគច្រើនចូលចិត្តយកពងទាកូនទៅចំហុយ រួចហើយបកសំបកចេញទាំងអស់មុនពេលបរិភោគ ។ លើសពីនេះ ថៃបានយកពងទាកូនទៅធ្វើញំ ឬដាក់ក្នុងបុកល្ហុង ឬដាក់ក្នុងសម្លតុំយ៉ាំ ដើម្បីបង្កើនរសជាតិ ។

ហេតុនេះ គេអាចនិយាយបានថា ពងទាកូន គឺជាអាហារដ៏ពេញនិយម ឬជាអាហាររួមគ្នារបស់បណ្តាប្រទេសអាស៊ាន ហើយពលរដ្ឋថៃភាគច្រើនសុទ្ធតែស្គាល់ ឬបរិភោគពងទាកូន និងពងក្រួចកូន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMHvmMA6-fFMNrExjKISTjh0iD_EXGVbMIv4lo9d41N87CIXnbbjAI-TlcXHq-aUNz5SbnoSV6OyYosW_ZECwAgWemYKUofZwYoP3_lnBIGQ-dqk1EoBdq0UnVZXNTZg_KXXLwN1kE11X_vB2XUUoKw8Z3rbsCwhTCfYoriWsjht74MvvM_izHEJRtAkol/s960/image_2024-10-11_13-12-18.png

មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិរបស់ iPhone 16 និង 16 Plus

0

យោងតាមស្ថិតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Omdia សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ នេះ iPhone 15 Pro Max នៅតែជាម៉ូដែលពេញនិយមបំផុតទូទាំងពិភពលោក ខណៈចំណាត់ថ្នាក់ទីពីរគឺ iPhone 15។ ទោះជាយ៉ាងណាកាលពីខែមុនក្រុមហ៊ុន Apple បានបញ្ចេញម៉ូដែលស្មាតហ្វូនសេរីថ្មីគឺ iPhone 16 និង 16 Plus ដែលត្រូវបានគេចាត់ទុកថាមានគុណសម្បត្តិជាច្រើនសម្រាប់អ្នកប្រើប្រាស់ក្នុងការជ្រើសរើស ប៉ុន្តែវាក៏មានគុណវិបត្តិមួយចំនួនដែលត្រូវពិចារណាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD5iSkHLEj6beyhvqN4sF09-ChaZ7YTDwqv5PA1dTdKSLANdBMnjDKekPN-J24zzHJYYK1Hk4ZfPP_DBouALTpivMjQcZJ0u0gzxOdWjFYwaRDETqcMFD3fM4v3zbiGyfSMuHlufsJRAgEg_LcWnDuExEo3TNUTjQYtSSx93I6LjgtzYj0zfTArjTxAz3w/s980/image_2024-10-11_11-43-14%20(2).png

សម្រាប់គុណសម្បត្តិរបស់ iPhone 16 និង 16 Plus គឺមានច្រើនពណ៌ ងាយស្រួលជួសជុល និងស្រាលជាងមុន។ iPhone 16 និង 16 Plus មាន ៥ ពណ៌តាមបែបយុវវ័យ គឺ ពណ៌ខៀវ បៃតង ផ្កាឈូក ខ្មៅ និងស។ ទន្ទឹមនឹងនេះ iPhone 16 ទាំងពីរប្រភេទនេះក៏មានទម្ងន់ស្រាលជាងស៊េរី Pro ដោយសារតែការប្រើប្រាស់ស្រោមអាលុយមីញ៉ូមផងដែរ។ លើសពីនេះ បើយោងតាមការវាយតម្លៃនៃគេហទំព័រជួសជុល iFixit ម៉ូដែល iPhone 16 និង 16 Plus ក៏មានមូលដ្ឋានងាយស្រួលក្នុងការរុះរើ និងជួសជុលជាងកំណែពីមុនៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOdZHnB05F2Symb9r0S83mMwWiWxr1I0tHnD0GqBAMUIVAutj8y6Wmh8EN7cF2611EroKrcU0CjXmSFF11X2B0bk2nHXwuVDlbiFpwWTqxJQ9hxRVUMZmbPd5uSN4w1nI8dmBUlWxveZt3tFnIdlT4BttExOksaEDMRwMb2E0jXB-nrFJfrfwnZxHABo3w/s1600/image_2024-10-11_11-43-14.png

កាលពីមុនមានតែ iPhone 15 Pro និង 15 Pro Max ប៉ុណ្ណោះដែលប្រើ Apple Intelligence ប៉ុន្តែឥឡូវនេះកំណែ iPhone 16 ក៏គាំទ្រសំណុំមុខងារ AI ថ្មីនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Apple Intelligence នៅក្នុង iPhone 16 ត្រូវរង់ចាំការអាប់ដេតកម្មវិធីជាបន្តបន្ទាប់ៗសិន ទើបអាចប្រើប្រាស់បាន។ បច្ចុប្បន្ន iPhone 16 មានគុណភាពខ្ពស់ព្រោះនៅពេលប្រើប្រាស់យូរឧបករណ៍គឺកម្រនឹងក្តៅណាស់។ បន្ថែមពីនេះប្រព័ន្ធប្រតិបត្តិការ iOS ក៏មានហាងកម្មវិធីសម្បូរបែបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpex9LDrJrlHfOpQtt4V8l0jD2_YZlAE_jLusiNfne1EOFIYw1Ar6XV_PlQK2CRAju3eE3RUH5v9ou-wA9oqKDoCflJXdQpWIIiguYDo1NylZZTk3YrLMAtK8kV5I3Sqx08OeVIPWk-OTDUlX3muLL84ahmw32VVpEbvG6Salf-L0wsyEtIp2r-jQ5IEe8/s1920/image_2024-10-11_11-43-15%20(2).png

ទោះជាយ៉ាងណាសម្រាប់គុណវិបត្តិវិញគឺថា iPhone 16 និង 16 Plus ប្រើប្រេកង់ស្កេនត្រឹមតែ 60 Hz ប៉ុណ្ណោះ។ នេះគឺជាប៉ារ៉ាម៉ែត្រហួសសម័យក្នុងឆ្នាំ ២០២៤ ពីព្រោះសូម្បីតែទូរស័ព្ទ Android កម្រិតមធ្យមក៏ត្រូវបានបំពាក់ដោយអេក្រង់ 90 Hz ឬខ្ពស់ជាងនេះផងដែរ។ ប៉ារ៉ាម៉ែត្រនេះជះឥទ្ធិពលដោយផ្ទាល់ទៅលើបទពិសោធន៍អ្នកប្រើប្រាស់ ព្រោះនៅពេលដែលអូសទៅក្រោយអេក្រង់មានអារម្មណ៍ថាឧបករណ៍នេះផ្លាស់ទីយឺតជាងអេក្រង់ 120 Hz។ លើសពីនេះ ទំហំស៊េរី Pro ឥឡូវនេះត្រូវបានកើនឡើងដល់ 6.3 និង 6.9 អ៊ីង ខណៈកំណែធម្មតារបស់ iPhone 16 និង 16 Plus នៅតែ 6.1 និង 6.7 អ៊ីងដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQVva7GnkjZdWOTO65NwtCCiIX_0Ok8G6b1SLHYPZXauhv3MYvqKAoL5TnbXJHaNCnInbCPiG2OlF6PoBhuhtSJv2nCGJQL-LcITYmpqCTuIHczaNjZCAeY5JRyLs_PXlAKT9dX-219QJyHG9kMWy6x1lqHcMObMnPa2aokejXbvsfXpnTjwMQ3L_D2Oy/s1280/image_2024-10-11_11-43-15.png

ចំនុចខ្សោយមួយទៀតរបស់ iPhone 16 គឺវាមានកាមេរ៉ាតែ ២ ប៉ុណ្ណោះដែលមានមុំស្តង់ដារមួយ និងមុំធំទូលាយមួយ។ ឧបករណ៍នេះមិនមានកញ្ចក់ telephoto ពង្រីកអុបទិក 5x សម្រាប់ការថតរូបបញ្ឈរបែបផែនយូរទេ។ ជាថ្នូរមកវិញ iPhone 16 មានសេនស័រមេទំហំ ៤៨ មេហ្គាភិចសែល ជាមួយនឹងដង់ស៊ីតេភីកសែលខ្ពស់ ដែលអនុញ្ញាតឱ្យប្រព័ន្ធក្លែងបន្លំការពង្រីកអុបទិក ២ ដងក្នុងរបៀបបញ្ឈរ ហើយនៅតែមានឥទ្ធិពលព្រិលផ្ទៃខាងក្រោយ។ ដូច្នេះហើយទូរស័ព្ទ iPhone 16 និង 16 Plus ហាក់មិនសូវទទួលបានប្រជាប្រិយភាពខ្លាំងដូច 16 Pro និង 16 Pro Max នោះទេ៕

អ្នកជំនាញសេដ្ឋកិច្ចថៃលើកឡើងថា៖ ប្រទេសទាំងពីរថៃ-វៀតណាម គួរចាប់ដៃសហការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា

0

ប្រទេសថៃ ៖ បច្ចុប្បន្ន វៀតណាមជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារមានក្រុមហ៊ុនបរទេសចាប់អារម្មណ៍មកវិនិយោគ ។ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ថៃនាពេលឆាប់ៗក្នុងផ្នែកវិនិយោគ និងការនាំចេញទំនិញ ។ ហេតុនេះ ប្រទេសថៃតែងតែគិតថា វៀតណាមជាគូប្រជែងរបស់ខ្លួនផ្នែកសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuOiuZhy7yIN6lelje2U68v_0HG8EETeXKCH813K5JjPZl0kIDvZ5liQiH_JDTnPMZYc6bTdez-nKyhyphenhyphenjiHPEJw4WlC9UcFN1EeIzvFJDAFlruL9Wq4dO8giKGwOyOGzQCIZbyRADxIaewqA9KsfYxTVJs7DWPbCr3iCOubAqQc0uB5IgBGvCLB3lzZVdf/s700/image_2024-10-11_11-33-31%20(2).png

ប៉ុន្តែអ្នកជំនាញថៃនិយាយថា សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស គឺវៀតណាមពុំមែនជាគូប្រជែងរបស់ថៃទេ ដោយថៃគួរតែសហការជាមួយវៀតណាម និងជួយគ្នាទៅវិញទៅមកផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ។

មជ្ឈមណ្ឌលសិក្សាទន្លេមេគង្គ ស្ថាប័នសិក្សាអាស៊ីនៅសាកលវិទ្យាល័យជុឡាឡុងកន បានសហការជាមួយនាយកដ្ឋានអាស៊ីបូព៌ាក្រសួងការបរទេស រៀបចំសិក្ខាសាលាមួយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅបន្ទប់ Mandarin C ជាន់ទី១ របស់សណ្ឋាគារ Mandarin ក្នុងក្រុងបាងកក ស្តីពីការពន្លឿនកិច្ចសហការរវាងថៃ និងវៀតណាម ស្ថិតក្រោមយុទ្ធសាស្ត្រការតភ្ជាប់៣ចំណុច រួមមាន ៖ ការផ្គត់ផ្គង់, សេដ្ឋកិច្ចក្នុងតំបន់ និងយុទ្ធសាស្ត្រការអភិវឌ្ឍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis4OiQf6fx2WxMINTekVQ7Q_FCblcKnHYe1wqN15QFGcHruMe7NUNDPnLRu7l1XMBEf9mezC1QfwuP3Ero2MahkGYNrAhjoCD8iPaKjzVJPeOipdfR3XTkxXRdYf51tPsLBXYlE07KuzxQLhD2qwbIEiDUVRak5JcLq6zgX8CA5KNVuZvqHbH7WhCH3rFg/s1500/image_2024-10-11_11-33-31.png

វាជាការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍយូរអង្វែងរវាងប្រទេសថៃ និងវៀតណាម ។ ចំណុចខ្លាំងរបស់សេដ្ឋកិច្ចថៃ និងវៀតណាមពុំដូចគ្នាទេ ក្នុងនោះចំណុចខ្លាំងរបស់សេដ្ឋកិច្ចវៀតណាម គឺវៀតណាមមានយុវជនស្ថិតក្នុងវ័យធ្វើការច្រើនក្នុងចំណោមពលរដ្ឋចំនួន៩៩លាននាក់ ។ ក្រៅពីនេះ ការជួលកម្លាំងពលកម្មនៅវៀតណាមមានថោក ទើបក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើនផ្លាស់ប្តូរការផលិតទំនិញទៅវៀតណាមកាន់តែច្រើន ។

លើសពីនេះ វៀតណាមមានគោលនយោបាយក្រៅប្រទេស មិនប្រឆាំងជាមួយប្រទេសណាមួយ ដែលធ្វើឱ្យទំនិញផលិតនៅវៀតណាមអាចនាំចេញទៅលក់លើពិភពលោក ដោយគ្មានឧបសគ្គពាណិជ្ជកម្ម ។ រីឯប្រទេសថៃក៏មានចំណេះដឹង និងជំនាញជាច្រើនផ្នែកដែលវៀតណាមត្រូវការ ដូចជា ៖ ការអភិវឌ្ឍថាមពលស្អាត ឬបន្ទះសូឡា និងការផលិតទំនិញប្រើប្រាស់ ដែលវៀតណាមមើលឃើញថា ទំនិញថៃមានគុណភាពល្អ និងអាចទុកចិត្តបាន មិនខុសពីទំនិញជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimXLT9GHuLmvNYoxS5ap8RCtsF2kbEVg9G8bOS8FqS6HiQHBhV7uR10Pfa44Hnu90Mg0cAmhcLzQeMTMfkL8uxEkCaSgtTJIuChDt42GKIw2e8Uve0ND4yVGW2QDXWTyVU2y4KT5GD46OTHc65OoVU5rdu1kkKOKOQgfwogmY8hXEayPR-tikTwRs5WGP/s1297/image_2024-10-11_11-33-32.png

លោក ពីផាក់ ស្រ៊ីចារឺន អគ្គនាយកនៃនាយកដ្ឋានអាស៊ីបូព៌ាក្រសួងការបរទេសថៃនិយាយថា ៖ «ថៃនឹងសហការជាមួយវៀតណាមផ្នែកតភ្ជាប់សេដ្ឋកិច្ច ហើយចាប់ពីរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំទៀត យុវជនថៃនឹងមើលឃើញលទ្ធផលការសហការគ្នាផ្នែកសេដ្ឋកិច្ចរវាងថៃ និងវៀតណាម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LcYVDMNgrfCpSUhE9CUOfu2IkSnIpFjF38BL50T0lVxtmUULHjeokobWJXgtZw2GEY8uqn1xzfA6kFgdGh6jxy-gCWLZLeIKpA5odGKgD-m1KK2nHjHNmFxig52KOb8WLOZF1DHhJeNYy0QK4ONsMCadKQWBNudPO1EPC3MPmslVr0ijPTMmMDxDJr7k/s1024/image_2024-10-11_11-34-50%20(2).png

រីឯលោក រ៉ាក់ វរកិច្ចភោខាថន នាយកគ្រប់គ្រង Exim Bank ប្រទេសថៃនិយាយថា ៖ «អ្នកជំនួញថៃនឹងជួយវៀតណាមផ្នែកបង្កើតបន្ទះសូឡា ដោយសារអ្នកជំនួញថៃមានចំណេះដឹង និងសមត្ថភាព ។ ជនជាតិវៀតណាមផ្តល់តម្លៃលើទំនិញ សេវាកម្ម និងជនជាតិថៃ ហើយវៀតណាមគិតថា ទំនិញថៃមានគុណភាពដូចទំនិញជប៉ុន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBb-xk6ebn5uoEtfDinGT-5skgpTznsu_kCHYT8QMPlIKlaZFt69zCLhLcmh6d-8DMHQLb2xf0d2GOj__fwkNaf4_O6XgZhi6wX1i1UhAUsTeLc3gDg9TznH338H_VOlSvIBJFlIqitbErQuYeh7CKtCUesvwA9GZxp6YsSk2kVvKeJ-CFDAsdmdFZFIXn/s1200/image_2024-10-11_11-34-50.png

នៅត្រីមាសទី៣ ឆ្នាំ២០២៤ សេដ្ឋកិច្ចវៀតណាមនឹងកើនឡើងរហូតដល់៧,៤% ដោយសារការវិនិយោគកើនឡើងនៅវៀតណាម ហើយវៀតណាមបានក្លាយជាគោលដៅសំខាន់សម្រាប់ការវិនិយោគក្នុងតំបន់អាស៊ាន ។ វៀតណាមជាកន្លែងផលិតទំនិញមានគុណភាព ហើយបើប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍បង្កើនការសហការគ្នា គឺនឹងអាចរីកចម្រើនព្រមៗគ្នា ៕

កូនខ្មែរត្រូវដឹង! ឈូងសមុទ្រថៃ ដើមឡើយជារបស់កម្ពុជា

0

ឈូងសមុទ្រថៃ ដែលមានភាពល្បីល្បាញមួយក្នុងតំបន់អាសុីអាគ្នេយ៍ ដើមឡើយស្ថិតដែនអធិបតេយ្យភាពរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVKKa6cK-Wot3WWjnbXwkQAiyLQoeWmgtRqOLNU4Hoj3oKOK411eaqpJzaOT1xNeGG_VY6kbWQh5JseOg75mgDzXliD3_aOGp-KND0irmOBj7zOdWsELVoEUTs1uBebJZl_SiblVWftRnDpHrXDkODF6jSLyIVABnsXbgGbbqNyTnTpIMSKfuwG55lOYGr/s3072/image_2024-10-11_11-20-53.png
ឈូងសមុទ្រនេះ ដើមឡើយមានឈ្មោះថា៖”ឈូងសមុទ្រខ្មែរ ក៏ប៉ុន្តែ ត្រូវបានសៀមវាយប្រហារមកលើខ្មែរពីទិសខាងលិច និងវាយបន្តដល់ខាងជើងនិងខាងត្បូងនៃជ្រោយម៉ាល្លយូ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBgZ68i_WPXu1AZvI8rljbuo8tCpkksRXj7iWm-6H_1IPDQuvesBurCHRQ-0-if7BvQEaAXHGbBtnLj0dzdAImB0kDkgxbdhRu1uTeYMyJe8iXEi84dkxWBd9cuurJ8K6k3VjszBId2ZkLM5NP8EiKnA17jW8GYRSXz2b5J77RhANcaCyweTJgFhYDjtGb/s1732/image_2024-10-11_11-20-57%20(2).png

បន្ទាប់មកសតវត្សទី១៦ ថៃ មានឥទ្ធិពលគ្រប់គ្រងលើឈូងសមុទ្រនេះស្ទើរតែទាំងស្រុង។ លុះក្រោយមក អង្គការជលសាស្រ្តអន្តរជាតិ ក៏បានសម្រេចដាក់ឈ្មោះនេះថា “ឈូងសមុទ្រថៃ”មកទល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirI22rGI6wcLeZw5QL7PzcdbXqAbr8RiJmdxTXawgrBN5L0HvKbuEAluzZ8r4nnyM6uSkxE47phyphenhyphen3ppBKYcFSLpPr5EB8i1LIjJbbX7GmNNNctuQEGDW_cFLo3WzDWdQAxPmi2Zkg-gW0a3ZyUu2UvnuF7pFPgXnp4_5uS2Ii4-cIkHCjjDnhbKgaxGvY1/s1500/image_2024-10-11_11-20-57.png

ឈូងសមុទ្រថៃ មានព្រំដែនជាមួយប្រទេសថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី លាតសន្ធឹងលើផ្ទៃទឹកប្រមាណជា ៣២មុឺន គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTbSsA22NopQz-OXHDXAmylB4TqHZdxt7f2nV8MoYrYXe8xBYb1lwrI030YV5HgMEzdcE9B-aiH8xyZIW9X6Dn7StygZFOOpciBkuKrIe64AT-tFsJUDfmyuJadlqtv8IMJ4Fl09_Sq2H_PaWhJSUtHQQheJqzshMoBBQT67LjTczREXm-VWLTRollFnnk/s1254/image_2024-10-11_11-20-58.png

ភោគទ្រព្យសម្បត្តិធម្មជាតិ ក្នុងឈូងសមុទ្រនេះ គឺសម្បូរទៅដោយប្រេងកាត និងឧស្ម័នធម្មជាតិ ដែលស្ថិតនៅតំបន់ជម្លោះព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ៕

កាហ្វេវៀតណាមហៀបនឹងក្លាយជាភេសជ្ជៈប្រណីតបំផុតរបស់ពិភពលោក

0

ប្រទេសវៀតណាម ដែលជាអ្នកផ្គត់ផ្គង់កាហ្វេ Robusta លំដាប់លេខ ១ លើពិភពលោក កំពុងឈានចូលដល់រដូវប្រមូលផលហើយ។ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នេះតម្លៃកាហ្វេ Robusta បានកើនឡើងយ៉ាងខ្លាំងចាប់ពី ៩ – ៣៦ ដុល្លារ/តោន ហើយរយៈពេលដែលបានចែកចាយក្នុងខែវិច្ឆិកាឆ្នាំមុនតម្លៃកាហ្វេខ្ពស់បំផុតបានឡើងរហូតដល់ ៤,៨៦៥ ដុល្លារ/តោន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu9s2CrSGiZvXM7qe5vHMGHnEeKWuiNnLH2VRAYk1EL9DM4qLBwyyDhFl2f4HsoVuhFLa0prhWk0yNONG3T93YOstwAmGYVH6D2cKUfkBpEBmqkmJ0AKoP7tSvmNC8U_1hXEuiIW_rtXnKMYvkTKqZIdmZaez3VvhUyPwNaWJMDt3idzq9sdjBduE428Qh/s1024/image_2024-10-11_10-48-45%20(2).png

ដូច្នេះប្រសិនបើកាហ្វេវៀតណាម Robusta អាចមានតម្លៃ ៥,០០០ ដុល្លារ/តោន រយៈពេលពេញ ១ ឆ្នាំ នោះកាហ្វេមួយពែងៗរបស់វៀតណាមនឹងក្លាយជាភេសជ្ជៈដ៏ប្រណីតមួយរបស់ពិភពលោក។

បច្ចុប្បន្នតម្លៃកាហ្វេនៅទីផ្សារក្នុងស្រុកគឺមានតម្លៃជាមធ្យម ១១៣.៥០០ ដុងក្នុងមួយគីឡូក្រាម (ប្រមាណជាង ៤ ដុល្លារអាមេរិក) កើនឡើង ១០០ដុង បើធៀបនឹងថ្ងៃមុន។ លោក Phan Minh Thong អគ្គនាយកក្រុមហ៊ុន Phuc Sinh Joint Stock បានមានប្រសាសន៍ថា ក្នុងដំណាំកាហ្វេនេះ កសិករពិតជាទទួលបានផលច្រើន ដោយសារតម្លៃខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_PXfa8Y_ypTOnIzYkuXFDgZ_ZFS8SmVZ9CHCZPC1kMSndvDnwdQU2vkLK6DdFnRASvALv7NMZX8yfXtTWzLNN6go-lBCiUsA7L1ZkLl6Omcykp7VR7um0mxl8DvzB2G8XdZDL3by2kncjyWuBfopcjB-ICO7hQXYTBYcpoPddJywt9YFkfxLDMOmFBZe/s1000/image_2024-10-11_10-48-45.png

ហេតុនេះហើយប្រសិនបើកាហ្វេ Robusta រក្សាតម្លៃ ៥,០០០ ដុល្លារ/តោន រយៈមួយឆ្នាំពេញ កាហ្វេមួយពែងៗអាចត្រូវបានចាត់ទុកថាជាភេសជ្ជៈដ៏ប្រណីតមួយ។ ទោះជាយ៉ាងណា ប្រសិនបើតម្លៃកាហ្វេគឺខ្ពស់ពេក តម្រូវការក៏អាចថយចុះពី ២០-៣០% ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JC660P36Z7jZvCKBlgH8xcQaNraSlvVb0YxDnJVjqoEo-uVx65fdVmHqYXsJWaIVR8MoHs6Rrp1s2WX-6AVUtWmjMNphShFhRgkTjGcYLIDU_85ZXHV524t6wHhExcwgfIQZ6YOJnT-d0kkNmFmMR5XE4xr1pu1syRdumg0BVxl6cLMFNGVjokubqqta/s1800/image_2024-10-11_10-48-46.png

នៅសហរដ្ឋអាមេរិក កាហ្វេមួយពែងៗអាចឡើងដល់ ២០ ដុល្លារ ហើយនៅប្រទេសវៀតណាម វាអាចមានតម្លៃ ៥ ដុល្លារ/ពែង។ នេះមានន័យថា កាហ្វេវៀតណាមកំពុងស្ថិតក្នុងកម្រិតមួយឈានទៅរកភេសជ្ជៈប្រណីតបំផុតរបស់ពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNdoHBL6F5dmu_X7NMRmdoHKbPoAdt-N0d4cuhgz3VwZXAgThoRD4DGVLMZz6DwPCUYbLxMCQOyux2eqo0lJC9kRgT_zlOiO-mvJnDo7RunTai3f8nZ1cBi5wESRcGxf_aLiIo8heQ6PfBCUP8rlkubKxCOL83J0xSNggcrjr1bL5rgEsl1hQf1DbKEoz-/s1280/image_2024-10-11_10-48-48.png

លោក Nguyen Ngoc Luan អគ្គនាយកនៃក្រុមហ៊ុន Global Trade Link Company Limited បាននិយាយថា “តាមពិតទៅ Starbucks របស់អាមេរិកពីមុនមកក៏ជាកាហ្វេធម្មតាដែរ ប៉ុន្តែដោយសារគុណភាពផលិតផលគឺល្អឥតខ្ចោះ ក៏បានប្រែក្លាយវាទៅជាកាហ្វេដ៏ប្រណិតមួយរបស់ពិភពលោក”។ ដូច្នេះវាមិនខុសពីកាហ្វេវៀតណាមនោះទេ កាហ្វេវៀតណាមមានគុណភាពខ្ពស់ ក្លិនឈ្ងុយ រសជាតិឆ្ងាញ់ ច្បាស់ណាស់វាសមនឹងក្លាយជាកាហ្វេដ៏ប្រណីតមួយ៕

ខេត្តឈៀងម៉ៃប្រឈមនឹងធូលីកខ្វក់ប៉ះពាល់សុខភាពក្រោយទឹកជំនន់ស្រក

0

ប្រទេសថៃ ៖ ក្រោយពីទឹកជំនន់ស្រក បច្ចុប្បន្ន ខេត្តឈៀងម៉ៃ ប្រទេសថៃបានប្រឈមនឹងបរិមាណធូលីកខ្វក់កើនឡើងយ៉ាងខ្លាំងនៅលើបរិយាកាស ដែលបណ្តាលមកពីដីភក់ទឹកជំនន់ និងគំនរសំរាមតាមផ្លូវ ។ អាជ្ញាធរ និងគ្រូពេទ្យបានប្រកាសឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្លួន និងថែទាំសុខភាពឱ្យបានល្អ ដើម្បីកុំឱ្យកើតជំងឺផ្សេងៗដោយសារធូលីកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTngXlD5Q1cK87JAQfrs-5Di7w4mUz2d2Sjq9kq0bW-wo3omTw7BWBFij9I5QtOYRiDkRmhY0xaj4xYHQCbTZ_lIJD6bJrL2VI6kIvN5aWz4NOBnTbRk8DsOMAhPmuoUHX1PzqgkxWJbmaDffYWmWZSNdnkphtl52gyuJWvHIqXbzTIZBJAdedJMIr4c3T/s960/image_2024-10-11_10-19-35%20(2).png

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីស្ថានការណ៍ទឹកជំនន់នៅស្រុកមឿង ខេត្តឈៀងម៉ៃ បានស្រកចុះមករកភាពប្រក្រតីវិញឃើញថា តំបន់សេដ្ឋកិច្ចចាស់ តំបន់សេដ្ឋកិច្ចថ្មី និងផ្លូវចារឺនប្រាថេត ដែលស្ថិតនៅជាប់ទន្លេពីង មានបញ្ហាដីភក់ហូរមកជាមួយទឹកជំនន់ជាប់តាមចំណុចផ្សេងៗ ។ ដីភក់ទាំងនេះពិបាកលាងសម្អាតខ្លាំងណាស់ ហើយវាក៏ក្លាយជាធូលីកខ្វក់ពាសពេញទីក្រុងទាំងអស់ ដោយសារការធ្វើចរាចរទៅមករបស់យានជំនិះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiPgpJQEDowlrKeP52Ad0_-ohcbbyB_y9dR9wAr6Kbb7dg7Ck0WMfisRNrsgVu8jV2V9zkWGhcinynBjRuHCzem69oMcPnR4YgAymugZlyYXnWxrnCOTb7QJC14gWy8GAAzJk6gAnkaCEGm64u20PLJdUe9KuHCcZrUdB_wiAE2Bai_3DOjlGJeF9WyR2w/s1024/image_2024-10-11_10-19-35.png

ក្រៅពីនេះ គំនរសំរាមជាច្រើននៅតាមផ្លូវបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរយ៉ាងខ្លាំង ។ រីឯនៅតំបន់ខ្លះទៀតត្រូវបិទផ្លូវទៀតផង ដោយសារមានគំនរសំរាមតាមផ្លូវច្រើនពេក ។ គំនរសំរាម និងដីភក់ហូរមកជាមួយទឹកជំនន់ដែលពិបាកសម្អាតទាំងនេះ បានបង្កើតជាធូលីកខ្វក់ពាសពេញបរិយាកាសនៅខេត្តឈៀងម៉ៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEv5EYVUBGxV9-XRx6iYdt7F6tnuXgpD_djxRBHR18BldfZ8Zp5eWGzYo96qX_uFml3W2t4sVY4m75O-_gxtg6iMjqRg-X0JcOx0UYxJ7-f1mG3ZhTVY9Ih41oh4wqP2n-FW_4-lQZLtyZtJMVvE8vCo9xwbQHWR5GU_vIj2zF6CPB14rSXZBdmlNbU136/s1200/image_2024-10-11_10-19-36%20(2).png

យោងតាមទិន្នន័យរបស់គេហទំព័រ IQAir ដែលបានត្រួតពិនិត្យគុណភាពអាកាសធាតុប្រទេសទូទាំងពិភពលោក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បង្ហាញថា ឈៀងម៉ៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី២៤ គឺជាខេត្តមានធូលីកខ្វក់ខ្លាំងបំផុតលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEzdrWK6_SAlbDlSiQZfCec5IZAl5PGmfTrCmy6ZKRoP1Csy9AUpRpA4Y3Vccc3kHbgMQbFWCW_cTpmeg4KtZjxpxymFjEbZZtx_e37t4eQfzFHpW3T_XgKoCt110teKWVvYG86OqkrT0gQq-XK35ubURjvNC9oqX2wE4j5PQ9qKxYjVZNUzeVhDERoK1D/s1008/image_2024-10-11_10-19-36.png

លោកវេជ្ជបណ្ឌិត Natthaphong Wongwiwat អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានសំណូមពរឱ្យពលរដ្ឋថែទាំសុខភាព ដោយលោកបញ្ជាក់ថា ទំហំធូលីតូចខ្លាំងពេកនឹងចូលក្នុងច្រមុះធ្លាយដល់សួត និងជ្រាបចូលក្នុងសរសៃឈាម ។ រោគសញ្ញាកើតឡើងចំពោះអ្នកជំងឺអាឡែស៊ី គឺមិនត្រឹមតែកណ្តាស់ រមាស់ និងហៀរសំបោរប៉ុណ្ណោះទេ ប៉ុន្តែបង្កជាជំងឺហឺត មានបញ្ហាផ្លូវដង្ហើម និងការរលាកបំពង់ខ្យល់ ។ វានឹងប៉ះពាល់សុខភាពរយៈពេលយូរ ជាពិសេស កុមារឆាប់កើតជំងឺលឿនជាងមនុស្សទូទៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyJQsoiEpHjfNA_maZOEnB4biRqG6B7KhHhMiedN9SO3F0W0pX1cdymxUeVupyKmMe97FDqc6YEzdzLOfI4GJaTGY42AzmHabICf8ohsZOoH8mjqGTFxOflzTOqRgk49CZKrdXJGWvalL00yd3hJX7fW8B8-E2kP7XYLw-8LOpUtuwetYlosDvVljdiryq/s1280/photo_2024-10-11_10-05-19.jpg

គួរបញ្ជាក់ថា បញ្ហាធូលីកខ្វក់លើបរិយាកាសបានកើតឡើងនៅខេត្តឈៀងម៉ៃយូរមកហើយ គឺតាំងពីមុនពេលទឹកជំនន់ ហើយអភិបាលខេត្តឈៀងម៉ៃ ក៏ដូចជារដ្ឋាភិបាលថៃបានព្យាយាមដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ ។ អ្វីគួរឱ្យបារម្ភនោះ គឺពលរដ្ឋខេត្តឈៀងម៉ៃពុំបានពាក់ម៉ាស់ការពារគ្រប់គ្នាទេ ដោយអ្នកខ្លះនិយាយថា វាជារដូវធូលីកខ្វក់កើតឡើងជាច្រើនឆ្នាំហើយនៅឈៀងម៉ៃ ទើបខ្លួនមានទម្លាប់រស់នៅក្នុងស្ថានភាពបែបនេះ ៕