ពងទាកូន គឺជាអាហារដ៏ពេញនិយមរបស់ពលរដ្ឋរស់នៅតំបន់អាស៊ាន ដូចជា ៖ វៀតណាម ហ្វីលីពីន កម្ពុជា ឡាវ ហើយពលរដ្ឋថៃបានស្គាល់ពងទាកូនយ៉ាងច្បាស់ និងពេញនិយមបរិភោគដូចគ្នាដែរ ដោយសារវាមានរសជាតិឆ្ងាញ់ពិសេស និងជាអាហារប៉ូវកម្លាំង ។ ក្រៅពីការបរិភោគពងទាកូនស្ងោរ ថៃបានយកពងទាកូនទៅដាក់ក្នុងអាហារជាច្រើនប្រភេទ ដើម្បីបង្កើនរសជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb16blA2Ge5vwpFxtkNYdRZnY1hs3raR6kUgXndNWuCR_VmGdL4Kr7b0vrAXttNcOUKPSsZd3bFZUmD7VKN5k8PwA3ohVeWaETnVbZpwH6OugUvdG9oQIN3-NtR6hOJ-s1S7Vs2SwqgWQTLVlKlcsRszB-1Slby0Rl81I9eD6qRHWr7oyL4nZImEaLdw/s800/64733c0a0d884e5184ee7c46d6b2cf8d.jpg

ពលរដ្ឋនៅតំបន់អាស៊ានជឿថា ពងទាកូន គឺជាអាហារសម្រាប់បំប៉នសុខភាព ពីព្រោះវាសម្បូរទៅដោយអាស៊ីតអាមីណូ, ប្រូតេអ៊ីន និងកាល់ស្យូម ។ ក្រៅពីនេះ ពងទាកូនអាចជួយបំប៉នសុខភាពបុរសយ៉ាងខ្លាំង ។

គេអាចរកទិញពងទាកូននៅគ្រប់ទីកន្លែងក្នុងប្រទេសវៀតណាម ដែលពលរដ្ឋវៀតណាមហៅពងទាកូន ថា «Trứng vịt lộn» ឬ «Hột vịt lộn» ។ ប្រទេសវៀតណាមបានដាក់លក់ពងទាកូននៅតាមផ្លូវ ឬអាចទិញនៅផ្សារទំនើបក៏បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYVkvAYUQ5-Ta7sm1R7OjBfHA_XZoqxSy9EiyAlxg-4fW4y-N6VThXAHPsZbUQVlv7eSJWVAco8nsxTIszwU-T5BAowI781mVtC01uMWQyRveIBfkAwb7yFbWecTAB7XAfQmnNPqunb-em31eB4fthJ8b131Nn_uo9EatMBskNDnqqx4QNrrejt8EQQ/s800/127348_800x.webp

វិធីបរិភោគពងទាកូននៅវៀតណាម គឺត្រូវផ្សំគ្រឿងបន្ថែម និងហ៊ុតទឹកក្នុងពងទាកូន ដោយគេអាចបរិភោគវាជាមួយបន្លែយ៉ាងឆ្ងាញ់ ។ ក្រៅពីការបរិភោគពងទាកូន ពលរដ្ឋវៀតណាមក៏និយមបរិភោគពងមាន់កូន និងពងក្រួចកូនផងដែរ ។

ចំណែកនៅប្រទេសហ្វីលីពីនក៏ចូលចិត្តបរិភោគពងទាកូនដែរ ដោយពលរដ្ឋហ្វីលីពីនហៅពងទាកូនថា «Balut / Balot» ។ ហ្វីលីពីនបរិភោគពងទាកូន ស្រដៀងនឹងវៀតណាមដែរ គ្រាន់តែហ្វីលីពីនបរិភោគពងទាកូនជាមួយជីរនាងវង ឬជីរអង្កាម ហើយហ្វីលីពីនជឿថា ពងទាកូនដែលមានរសជាតិឆ្ងាញ់បំផុត ត្រូវតែមានអាយុ១៨ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTXjMw4XHMMtY-P6GFOXJjg33DImfp7-GsbVyvH_aOM_tJ8TerqO4CiC7qG5Kp3hL4vRCzjOKGRMCyxYXcEqExOj9pF4P1Caj6XOfQRmBDXs86TwgObGa2YXVC5-OZb_tjm6QH_kxOd3q5xdgklke2weq5TyQVTAEIPHoCYSBI-om1uQ7FaB6vNhNG1A/s1024/IMG_5320-copy-blog.jpg

រីឯនៅកម្ពុជាវិញក៏បរិភោគពងទាកូនដែរ ហើយគេអាចរកទិញពងទាកូននៅគ្រប់ទីកន្លែង ដូចជា ៖ នៅតាមផ្លូវ, រទេះរុញ និងអ្នកលក់ចល័ត ។ នៅកន្លែងខ្លះបានយកពងទាកូន ទៅដាក់ក្នុងឆ្នាំងភ្លើង ឬជ្រលក់ម្សៅចៀន ។

ដូចគ្នានេះ ពលរដ្ឋថៃ និងឡាវ ក៏ពេញនិយមបរិភោគពងទាកូនដែរ គឺថៃតែងតែស្ងោរពងទាកូនឱ្យឆ្អិន ឬអ្នកខ្លះទៀតយកពងទាកូនទៅអាំង ។ គេអាចជ្រើសរើសទិញពងទាកូននៅថៃបានច្រើនប្រភេទ គឺចាប់ពីកូនទាមានអាយុតិច រហូតដល់កូនទាដុះរោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidLKlPXqWBbyNdbtj85EqzXdZnWlFwQWVLbJvbBUXbzQYL3P_j-lRQG_Qt2SYwfVGkJDhNChkbcgsDsLFzlVGUPUwDonuLaeI132safw5oAAc8GRmG3KKkBNPZEPmxzqQT0mv8ovY2hyi7C5U2zYjHYlVwem77T_gL_c04rRaQo9Ux49BR9EOFR3Qn2g/s800/tai-sao-an-trung-vit-lon-phai-an-kem-voi-rau-ram-202008191534310470.jpg

ជាទូទៅ ពលរដ្ឋថៃនិយមបរិភោគពងទាកូនជាមួយម្រេច, អំបិល និងទឹកស៊ីអ៊ីវ ឬអាស្រ័យលើចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ។ ក្រៅពីនេះ ពលរដ្ឋថៃខ្លះទៀតចូលចិត្តបរិភោគពងទាកូន ជាមួយទឹកជ្រលក់គ្រឿងសមុទ្រមានរសជាតិដិត គឺវាមានរសជាតិឆ្ងាញ់មិនចាញ់បរិភោគជាមួយអំបិល ឬទឹកស៊ីអ៊ីវទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiby4ygfrM4MLOhOBGhB5RfG8YMHsuoQonKcX9ElL9Q0ftQhh-Ga_DZ0htrxIM8vDLRo6w4_3tey_B9K0ba0Uw9IoVHv3cGwfO_fIEMhhAHIp3trQovi8c239AtPmVNEMaNJmiCFhYBG6khDpjNUaMvkrAvz01Inh9ozzWOCwf2ioR4QqFwrxDPYhGncKuJ/s2015/image_2024-10-11_13-12-02.png

ថៃភាគច្រើនចូលចិត្តយកពងទាកូនទៅចំហុយ រួចហើយបកសំបកចេញទាំងអស់មុនពេលបរិភោគ ។ លើសពីនេះ ថៃបានយកពងទាកូនទៅធ្វើញំ ឬដាក់ក្នុងបុកល្ហុង ឬដាក់ក្នុងសម្លតុំយ៉ាំ ដើម្បីបង្កើនរសជាតិ ។

ហេតុនេះ គេអាចនិយាយបានថា ពងទាកូន គឺជាអាហារដ៏ពេញនិយម ឬជាអាហាររួមគ្នារបស់បណ្តាប្រទេសអាស៊ាន ហើយពលរដ្ឋថៃភាគច្រើនសុទ្ធតែស្គាល់ ឬបរិភោគពងទាកូន និងពងក្រួចកូន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMHvmMA6-fFMNrExjKISTjh0iD_EXGVbMIv4lo9d41N87CIXnbbjAI-TlcXHq-aUNz5SbnoSV6OyYosW_ZECwAgWemYKUofZwYoP3_lnBIGQ-dqk1EoBdq0UnVZXNTZg_KXXLwN1kE11X_vB2XUUoKw8Z3rbsCwhTCfYoriWsjht74MvvM_izHEJRtAkol/s960/image_2024-10-11_13-12-18.png