Home ព័ត៌មានអន្តរជាតិ ឧស្សាហកម្មដែលងាយស្រួលបំផុតក្នុងការក្លាយជាមហាសេដ្ឋីពិភពលោក!

ឧស្សាហកម្មដែលងាយស្រួលបំផុតក្នុងការក្លាយជាមហាសេដ្ឋីពិភពលោក!

82
0

តើលោកអ្នកមានដឹងអត់ ឧស្សាហកម្មអ្វីខ្លះដែលអាចនាំឱ្យលោកអ្នកមានឱកាសក្លាយជាមហាសេដ្ឋីលឿនបំផុត? ជាការពិតណាស់ ដើម្បីក្លាយជាមហាសេដ្ឋីមិនមែនជារឿងងាយស្រួលនោះទេ ការងារនីមួយៗគឺសុទ្ធតែពិបាក ទោះជាយ៉ាងណាមហាសេដ្ឋីភាគច្រើនទូទាំងពិភពលោកតែងតែវិនិយោគលើវិស័យទាំងនេះ ដោយសារឧស្សាហកម្មទាំងនេះគឺមានអត្រាជោគជ័យខ្ពស់បំផុតក្នុងការក្លាយជាមាន។ ដូច្នេះប្រសិនបើអ្នកផ្តោតតែលើអាជីពតែមួយ ឬការងារតែមួយកន្លែង គឺមិនអាចនាំអ្នកឱ្យជោគជ័យបានលឿននោះទេ អ្នកគួរតែវិនិយោគលើវិស័យឧស្សាហកម្មខ្លះទើបអាចមានឱកាសក្លាយជាអ្នកមានលឿនបំផុត។ ខាងក្រោមនេះគឺជាឧស្សាហកម្មដែលអ្នកគួរតែវិនិយោគ៖

១.ការវិនិយោគលើហិរញ្ញវត្ថុ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មហិរញ្ញវត្ថុគឺមាន ៤២៧ នាក់ស្មើនឹង ១៥% នៅក្នុងបញ្ជី។ ហើយអ្នកមានបំផុតនោះគឺមហាសេដ្ឋី Warren Buffett ជាមួយទ្រពសម្បត្តិ ១៣៣ ពាន់លានដុល្លារអាមេរិក ដែលគាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគ Berkshire Hathaway ជាមួយនឹងក្រុមហ៊ុនដែលមានភាគហ៊ុននៅក្នុងអាជីវកម្មជាង ៦០ ផ្សេងទៀតរួមមាន Apple, Duracell និង Dairy Queen។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF5wEASq2_j7i7DnRe_rohwU2oyyWsIcUFwoY77oDEsiFVu36K6ECJxLK1TDl-c8DVfHyRp9aFPH-fZnT8E1I6ZKyPPpZ1gwflEp_QOKLGfG3_6N_wrAHJnTFMQLmP_BpfAFubiTzdyyyS4lHimgQgApSMPAF-lwghXkbaXdUMkS2Oirqzm5fsAYuX4hPN/s1200/image_2024-10-11_13-18-40.png

២.ការវិនិយោគលើបច្ចេកវិទ្យា៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាគឺមាន ៣៤២ នាក់ស្មើនឹង ១២% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺមហាសេដ្ឋី Jeff Bezos ជាមួយទ្រពសម្បត្តិ ១៩៤ ពាន់លានដុល្លារ គាត់គឺជាស្ថាបនិកក្រុមហ៊ុន Amazon ម្ចាស់ Washington Post និងក្រុមហ៊ុនអាកាសចរណ៍ Blue Origin ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx2XFfozCYs2gOVuhZwQ_e3fbheAfjlQlr6E9YvN2NktMXCULwKWsazzg9sGmy08sqRXXT-bkegYhaxTuB30ZuIYINdRtFY0hBkpoAfhzONkZXIn8dK8w0Dyr6Cc5Z_t_5LHWxYAMP8ojVo3XwdJzbU0xRbsZyfyDwse6R9J0qtSd30aphTbfX51FIijzB/s1200/image_2024-10-11_13-18-40%20(2).png

៣.ការវិនិយោគលើផលិតកម្ម៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើឧស្សាហកម្មផលិតកម្ម ៣២៨ នាក់ស្មើនឹង ១២% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Reinhold Wuerth ជាមួយទ្រពសម្បត្តិ ៣៣,៦ ពាន់លានដុល្លារ ដែលគាត់គឺជាប្រធានក្រុមហ៊ុនផលិតឧបករណ៍មេកានិច និងដែក Wuerth Group។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2E4PxGp8aq-HqX30VP8lKvQ-F4wsXWVqvboFf3I6eWBpW8DKrwRU8J-dkG3EeG-xPWbLxy__EMx0OqiQloVT3TW0CntXIOhBw9RYB15NQMVS84zxlD0v-RZwPREuov01NaXRrC-e0pbtf6EDg5MFcVZZB0rQSd5GDtql4qiIXauBwVfj27z7qETRZfQPl/s1200/image_2024-10-11_13-18-41.png

៤.ការវិនិយោគលើម៉ូដ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើម៉ូដទំនិញប្រណិតផ្សេងៗដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើង និងម៉ូតជាច្រើនទៀតមាន ២៨៥ នាក់ស្មើនឹង ១០% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Bernard Arnault ជាមួយទ្រពសម្បត្តិ ២៣៣ ពាន់លានដុល្លារ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមទំនិញប្រណីតដ៏ធំបំផុតរបស់ពិភពលោក LVMH ។ បច្ចុប្បន្នក្រុមហ៊ុននេះជាម្ចាស់ម៉ាកសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧៥ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQmL0xYmEdPFt0kxVP0XU6UUV512CzNpgcvZk_upv13PJR0pyDqDSwi-fF9x27d-BPEuql5hLhpDfNZAXNsHaEryky9eYKoenWjkfZz0_K5DmYIEfJTglCB3wCJ0T6-PHK6Vh6JalL1fx_djMuAoXY9rDxOD5q-9RjEjFznDEQDvinYV49sOdyIpxty9oy/s2250/image_2024-10-11_13-18-41%20(2).png

៥.ការវិនិយោគលើអាហារ និងភេសជ្ជៈ៖ ចំនួនមហាសេដ្ឋីដែលបានវិនិយោគលើអាហារ និងភេសជ្ជៈមាន ២១០ ស្មើនឹង ៨% នៅក្នុងបញ្ជី។ អ្នកមានបំផុតគឺលោក Zhong Shanshan ជាមួយទ្រពសម្បត្តិ ៦២.៣ ពាន់លានដុល្លារ ដែលគាត់គឺជាប្រធានក្រុមហ៊ុនទឹកដប Nongfu Spring និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនឱសថ Beijing Wantai Biological Pharmacy ផងដែរ ហើយបច្ចុប្បន្នគាត់គឺជាអ្នកមានបំផុតនៅក្នុងប្រទេសចិន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsDrmToonm3pBP4qX-fpwBVgzcRo9PAmYGf-gw0B_qihhK3-GFXgNZav0Ah-emOio8cGjJMXU75LVvxIXyuf0DkWWEAiSnqhyq-fNd7jcSD2_EqMJZDRyJdO2ielYTgqPhXSJxyYmNHcr-Kgk98J-idjha14V10oAft2opVsLfegf17yyJipS50xRb_xP4/s1480/image_2024-10-11_13-18-43.png