Home ព័ត៌មានអន្តរជាតិ អ្នកជំនាញសេដ្ឋកិច្ចថៃលើកឡើងថា៖ ប្រទេសទាំងពីរថៃ-វៀតណាម គួរចាប់ដៃសហការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា

អ្នកជំនាញសេដ្ឋកិច្ចថៃលើកឡើងថា៖ ប្រទេសទាំងពីរថៃ-វៀតណាម គួរចាប់ដៃសហការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា

104
0

ប្រទេសថៃ ៖ បច្ចុប្បន្ន វៀតណាមជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារមានក្រុមហ៊ុនបរទេសចាប់អារម្មណ៍មកវិនិយោគ ។ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ថៃនាពេលឆាប់ៗក្នុងផ្នែកវិនិយោគ និងការនាំចេញទំនិញ ។ ហេតុនេះ ប្រទេសថៃតែងតែគិតថា វៀតណាមជាគូប្រជែងរបស់ខ្លួនផ្នែកសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuOiuZhy7yIN6lelje2U68v_0HG8EETeXKCH813K5JjPZl0kIDvZ5liQiH_JDTnPMZYc6bTdez-nKyhyphenhyphenjiHPEJw4WlC9UcFN1EeIzvFJDAFlruL9Wq4dO8giKGwOyOGzQCIZbyRADxIaewqA9KsfYxTVJs7DWPbCr3iCOubAqQc0uB5IgBGvCLB3lzZVdf/s700/image_2024-10-11_11-33-31%20(2).png

ប៉ុន្តែអ្នកជំនាញថៃនិយាយថា សេដ្ឋកិច្ចវៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស គឺវៀតណាមពុំមែនជាគូប្រជែងរបស់ថៃទេ ដោយថៃគួរតែសហការជាមួយវៀតណាម និងជួយគ្នាទៅវិញទៅមកផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ។

មជ្ឈមណ្ឌលសិក្សាទន្លេមេគង្គ ស្ថាប័នសិក្សាអាស៊ីនៅសាកលវិទ្យាល័យជុឡាឡុងកន បានសហការជាមួយនាយកដ្ឋានអាស៊ីបូព៌ាក្រសួងការបរទេស រៀបចំសិក្ខាសាលាមួយ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅបន្ទប់ Mandarin C ជាន់ទី១ របស់សណ្ឋាគារ Mandarin ក្នុងក្រុងបាងកក ស្តីពីការពន្លឿនកិច្ចសហការរវាងថៃ និងវៀតណាម ស្ថិតក្រោមយុទ្ធសាស្ត្រការតភ្ជាប់៣ចំណុច រួមមាន ៖ ការផ្គត់ផ្គង់, សេដ្ឋកិច្ចក្នុងតំបន់ និងយុទ្ធសាស្ត្រការអភិវឌ្ឍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis4OiQf6fx2WxMINTekVQ7Q_FCblcKnHYe1wqN15QFGcHruMe7NUNDPnLRu7l1XMBEf9mezC1QfwuP3Ero2MahkGYNrAhjoCD8iPaKjzVJPeOipdfR3XTkxXRdYf51tPsLBXYlE07KuzxQLhD2qwbIEiDUVRak5JcLq6zgX8CA5KNVuZvqHbH7WhCH3rFg/s1500/image_2024-10-11_11-33-31.png

វាជាការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍយូរអង្វែងរវាងប្រទេសថៃ និងវៀតណាម ។ ចំណុចខ្លាំងរបស់សេដ្ឋកិច្ចថៃ និងវៀតណាមពុំដូចគ្នាទេ ក្នុងនោះចំណុចខ្លាំងរបស់សេដ្ឋកិច្ចវៀតណាម គឺវៀតណាមមានយុវជនស្ថិតក្នុងវ័យធ្វើការច្រើនក្នុងចំណោមពលរដ្ឋចំនួន៩៩លាននាក់ ។ ក្រៅពីនេះ ការជួលកម្លាំងពលកម្មនៅវៀតណាមមានថោក ទើបក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើនផ្លាស់ប្តូរការផលិតទំនិញទៅវៀតណាមកាន់តែច្រើន ។

លើសពីនេះ វៀតណាមមានគោលនយោបាយក្រៅប្រទេស មិនប្រឆាំងជាមួយប្រទេសណាមួយ ដែលធ្វើឱ្យទំនិញផលិតនៅវៀតណាមអាចនាំចេញទៅលក់លើពិភពលោក ដោយគ្មានឧបសគ្គពាណិជ្ជកម្ម ។ រីឯប្រទេសថៃក៏មានចំណេះដឹង និងជំនាញជាច្រើនផ្នែកដែលវៀតណាមត្រូវការ ដូចជា ៖ ការអភិវឌ្ឍថាមពលស្អាត ឬបន្ទះសូឡា និងការផលិតទំនិញប្រើប្រាស់ ដែលវៀតណាមមើលឃើញថា ទំនិញថៃមានគុណភាពល្អ និងអាចទុកចិត្តបាន មិនខុសពីទំនិញជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgimXLT9GHuLmvNYoxS5ap8RCtsF2kbEVg9G8bOS8FqS6HiQHBhV7uR10Pfa44Hnu90Mg0cAmhcLzQeMTMfkL8uxEkCaSgtTJIuChDt42GKIw2e8Uve0ND4yVGW2QDXWTyVU2y4KT5GD46OTHc65OoVU5rdu1kkKOKOQgfwogmY8hXEayPR-tikTwRs5WGP/s1297/image_2024-10-11_11-33-32.png

លោក ពីផាក់ ស្រ៊ីចារឺន អគ្គនាយកនៃនាយកដ្ឋានអាស៊ីបូព៌ាក្រសួងការបរទេសថៃនិយាយថា ៖ «ថៃនឹងសហការជាមួយវៀតណាមផ្នែកតភ្ជាប់សេដ្ឋកិច្ច ហើយចាប់ពីរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំទៀត យុវជនថៃនឹងមើលឃើញលទ្ធផលការសហការគ្នាផ្នែកសេដ្ឋកិច្ចរវាងថៃ និងវៀតណាម» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LcYVDMNgrfCpSUhE9CUOfu2IkSnIpFjF38BL50T0lVxtmUULHjeokobWJXgtZw2GEY8uqn1xzfA6kFgdGh6jxy-gCWLZLeIKpA5odGKgD-m1KK2nHjHNmFxig52KOb8WLOZF1DHhJeNYy0QK4ONsMCadKQWBNudPO1EPC3MPmslVr0ijPTMmMDxDJr7k/s1024/image_2024-10-11_11-34-50%20(2).png

រីឯលោក រ៉ាក់ វរកិច្ចភោខាថន នាយកគ្រប់គ្រង Exim Bank ប្រទេសថៃនិយាយថា ៖ «អ្នកជំនួញថៃនឹងជួយវៀតណាមផ្នែកបង្កើតបន្ទះសូឡា ដោយសារអ្នកជំនួញថៃមានចំណេះដឹង និងសមត្ថភាព ។ ជនជាតិវៀតណាមផ្តល់តម្លៃលើទំនិញ សេវាកម្ម និងជនជាតិថៃ ហើយវៀតណាមគិតថា ទំនិញថៃមានគុណភាពដូចទំនិញជប៉ុន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBb-xk6ebn5uoEtfDinGT-5skgpTznsu_kCHYT8QMPlIKlaZFt69zCLhLcmh6d-8DMHQLb2xf0d2GOj__fwkNaf4_O6XgZhi6wX1i1UhAUsTeLc3gDg9TznH338H_VOlSvIBJFlIqitbErQuYeh7CKtCUesvwA9GZxp6YsSk2kVvKeJ-CFDAsdmdFZFIXn/s1200/image_2024-10-11_11-34-50.png

នៅត្រីមាសទី៣ ឆ្នាំ២០២៤ សេដ្ឋកិច្ចវៀតណាមនឹងកើនឡើងរហូតដល់៧,៤% ដោយសារការវិនិយោគកើនឡើងនៅវៀតណាម ហើយវៀតណាមបានក្លាយជាគោលដៅសំខាន់សម្រាប់ការវិនិយោគក្នុងតំបន់អាស៊ាន ។ វៀតណាមជាកន្លែងផលិតទំនិញមានគុណភាព ហើយបើប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍បង្កើនការសហការគ្នា គឺនឹងអាចរីកចម្រើនព្រមៗគ្នា ៕