ទន់ភ្លន់ណាស់! ពេជ្រ វត្តីសារ៉ាវឌ្ឍី សំពះសុំអនុញ្ញាត ព្រះនាង ជេនណា សិនទើបហ៊ានធ្វើរឿងនេះ
ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដែលជាបវរកញ្ញាល្បីល្បាញប្រចាំប្រទេសកម្ពុជាមួយរូបធ្វើឱ្យអ្នកគាំទ្របង្ហាញការស្រលាញ់ទ្វេដងទោះបីជានាងប្រឈមនឹងរឿងអាស្រូវច្រើន។
ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីការយកចិត្តទុកដាក់មនុស្សជុំវិញខ្លួនជាមួយកាយវិការទន់ភ្លន់សំពះសុំអនុញ្ញាតព្រះនាង នរោត្តម ជេនណា ជាមុនសិនមុននឹងជួយសម្រួលព្រះកេសារបស់ព្រះនាងតូច។

ទោះបីជាប្រឈមនឹងព្យុះភ្លៀងយ៉ាងណា ទីផ្សារការងាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនស្រាកស្រាន្តនោះទេមានការងារហូរចូលជាបន្តបន្ទាប់ ហើយនាងនៅតែទទួលបានការស្រលាញ់យ៉ាងពិតប្រាកដពីអ្នកគាំទ្រនាងដដែល។ រាល់ពេលមានរឿងអាស្រូវពីវិស័យបវរកញ្ញាម្តងៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺទទួលបានការរិះគន់ច្រើនពីអ្នកលេងបណ្តាញសង្គម ខណៈរឿងមួយចំនួនដែលមិនជាប់ពាក់ព័ន្ធជាមួយនឹងនាង នាងក៏មានឈ្មោះត្រូវគេយកទៅធ្វើជាប្រធានបទមិនលើកឡើងសូម្បីតែការបង្ហោះអបអរបវរកញ្ញាដាណឺម៉ាកជាម្ចាស់មកុដបវរកញ្ញាចក្រវាល២០២៤ ហៅថាមិត្តភក្តិក៏ត្រូវបានគេរិះគន់ដែរ។
ទោះយ៉ាងណាសម្រាប់ហ្វេនៗរបស់ ពេជ្រ វត្តីសាវ៉ាវឌ្ឍី នៅតែមើលឃើញពីភាពល្អរបស់នាងដែលចេញពីចិត្តបរិសុទ្ធ ជាក់ស្តែងដូចជាករណីថ្មីៗនេះជាដើម។ វីដេអូមួយត្រូវបានចែករំលែកនៅលើផេក Beauty Pageant Reviewer បង្ហាញពីព្រះនាង នរោត្តម ជេនណា រួមទាំង ពេជ្រ វត្តីសារ៉ាវឌ្ឍី មានវត្តមានក្នុងកម្មវិធីជាមួយគ្នានិងអង្គុយជិតគ្នាផងដែរ។
ក្នុងវីដេអូគេបានឃើញពីភាពទន់ភ្លន់របស់ លំដាប់រងទី៥ Miss Grand International 2022 រូបនេះដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា
«ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាមនុស្សបែបនេះ នាងតែងតែយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនជានិច្ច។ ចំពោះព្រះនាងតូច ជេនណា នាងមានការសំពះសុំអនុញ្ញាតជាមុនសិនដើម្បីជួយសម្រួលព្រះកេសារបស់ព្រះនាងមុនទ្រង់ឡើងឆាក ទង្វើល្អៗគឺកើតចេញពីបេះដូងបរិសុទ្ធ»។
ក្រោយឃើញសកម្មភាពបែបនេះហើយហ្វេនៗបង្ហាញពីការស្រលាញ់របស់ខ្លួនទៅកាន់ ពេជ្រ វត្តីសារ៉វឌ្ឍី ថានាងជាមនុស្សបែបនេះហើយទើបពួកគេស្រលាញ់នាងខ្លាំងបែបនេះ។ គួរបញ្ជាក់ថា ជាការកត់សម្គាល់ហ្វេនក្លិបរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនត្រឹមតែបង្ហាញក្តីស្រលាញ់ ការពារនាងពេលមានរឿងអាស្រូវប៉ុណ្ណោះទេ រាល់ពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី មានកម្មវិធីផ្សេងៗគឺបានផ្តល់បាច់ផ្កាជាទឹកប្រាក់ផងដែរ៕


.png)

.png)

.png)



.png)



កម្មវិធីដ៏អស្ចារ្យនេះ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយសហព័ន្ធប្រដាល់ក្រិកដែលទទួលបានការសហការជួយឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលះបង់ទាំងពេលវេលា និងការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាជម្រុញការផ្សព្វផ្សាយគុនខ្មែរ សិល្បៈ និងអត្តសញ្ញាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើបណ្តាញសង្គមផ្លូវការផ្ទាល់របស់សម្តេចតេជោ ពីសារៈសំខាន់នៃការផ្សព្វផ្សាយគុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណរបស់ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ពីក្បាច់គុនខ្មែរកាន់តែច្បាស់។
ក្រោមដំបូលសន្តិភាព និងស្មារតីខ្មែរតែមួយ! វឌ្ឍនៈ ប្រ៊ូវើរី បានប្តេជ្ញាចិត្តបន្តនាំគុនខ្មែរទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតចំណងមិត្តភាព និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ និងប្រជាជនទាំងពីរ ៕






.png)







.jpg)
.jpg)

.png)


.png)
.png)














