ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវ៉ាត់ជើងឯកគ្រុឌគុនខ្មែរ នៅប្រទេសក្រិក បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាមហាកិត្តិយសមួយសម្រាប់ប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqD8rdV_-aOKFxIJ6FNiZZFxR71dPtHfAJ4y38RGcm-fNGIltc807JxKQ97mgDAzDMPAKdmqOiTxRXJesQrhxkyGq6mX0FCt0LqGKzHWbnc3OcjSIOGKy6iD53V2ug4ObKghfRi7vGrPfT0qm4DUE80qiJ5I7JtR_66pdE71NjGjaQybuskQyEMWS0uIwn/s5472/YS5A7632.jpgកម្មវិធីដ៏អស្ចារ្យនេះ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយសហព័ន្ធប្រដាល់ក្រិកដែលទទួលបានការសហការជួយឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងការលះបង់ទាំងពេលវេលា និងការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាជម្រុញការផ្សព្វផ្សាយគុនខ្មែរ សិល្បៈ និងអត្តសញ្ញាណខ្មែរ ទៅកាន់ឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMtQFvQSripYR65xD6RO7-oseWWFR14wkUoamxq_J0EQfLOrOLdoSTVQzbd0cPEHnv_o5pFzh4qKvZOitZCggaMgX2csbnR-jqMhbB8vqoN7EachPKvubEnjUhckZjNln3ub_qmzLqqnzC7ycbq0ap3iwz_IWaXYcqMQUBSM5zk6mm0BHTmyBBcufyn6rL/s5472/YS5A7850.jpg

ជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក “សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឱ្យសហព័ន្ធប្រដាល់គុនខ្មែរ និងការរួចចំណែកពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ធ្វើយ៉ាងណាបន្តគំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ក្នុងការបញ្ជ្រាបគុនខ្មែរឱ្យកាន់រីកសុសសាយរិតតែខ្លាំងនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_X8ejXkhdi0qkb_-wBkiP2iNOlrIaK1kghusEtimVN6N6pbyNibb0f5RdOiQoSYtLe3KsEeFNTHu7k8g3mHU8VEzrHEiIhUNXatRHP1Ji97qjYar9XW7sB6cmCC_ujtgRBtnhyphenhyphenlfNBHNRBRqmKX5h5HyiGC15Rq6B4bo20viMM2O3aNaIGPz_2bfVVJ5z/s5472/YS5A7957.jpg សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើបណ្តាញសង្គមផ្លូវការផ្ទាល់របស់សម្តេចតេជោ ពីសារៈសំខាន់នៃការផ្សព្វផ្សាយគុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណរបស់ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ពីក្បាច់គុនខ្មែរកាន់តែច្បាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGXAGQPWOT4WdrHPj80AuFVN_c3wSLFSlgVbhmyfqYNuzXQrXPF-8qPh-ONKLxXLxx8ft0i9XrBego4dTBiX6gwA_uqClESR5z1bWBI5p9u2EAZI-7UifTpJ9CLZ1WyG3J_SXR1XxK12YtSyh5j6gOChma5j71xBv-DRTri4LCHvTpYLLNV6PFuT9rQgDp/s5472/YS5A7975.jpg

គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍គ្រុឌគុនខ្មែរ នៅប្រទេសក្រិក ដែលរៀបចំដោយ វឌ្ឍនៈ ប្រ៊ូវើរី នេះឡើង កម្ពុជា ទទួលបានខ្សែក្រវ៉ាត់ជើងឯកចំនួន ៤ ដែលបង្ហាញពីសមត្ថភាព និងការរីកចម្រើនរបស់កីឡាករគុនខ្មែរនៅលើឆាកអន្តរជាតិ។ ជោគជ័យនេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការជម្រុញវិស័យកីឡាគុនខ្មែរ ឱ្យកាន់តែរីកចម្រើន និងទទួលបានការគាំទ្រទាំងក្នុង និងក្រៅប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKeV0mKWbKT2pkGJvJpdhYly7x70DSsW2GKTDAtAwQoYGvK8sCVpu3EnvriXWpX3AyMygm7wuChZycigP3EsdQw9hkx6RNzFBLaQzXC1zC3rh7v_awcZKjNrGLFB1jt5DGMX2AstSStBUeYZNZtsxIUdQO2zCpJNUxKyars3qt12vxZ7WTvG7QvjuSvPoq/s5472/YS5A8250.jpgក្រោមដំបូលសន្តិភាព និងស្មារតីខ្មែរតែមួយ! វឌ្ឍនៈ ប្រ៊ូវើរី បានប្តេជ្ញាចិត្តបន្តនាំគុនខ្មែរទៅកាន់ឆាកអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតចំណងមិត្តភាព និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ និងប្រជាជនទាំងពីរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHndj92TNKT4x_Iq9WBIC7IsCmjnmAO3lBveiw4L-zwtlUUKb2T_myaMcyU1ENGhBZPAVBDLgxBh-sZ-UpGHjPfFwziDyUwLFd-AEcvCxCQcN1uF_cKclukZkryCz6dWEr8zzw8A1almy-oNSYCiAZaenjtDcbtloHeWhRSfegwqqz0pDDUMYvYnrMjqEM/s5472/YS5A8638.jpg

#គ្រុឌគុនខ្មែរថែអត្តសញ្ញាណខ្មែរនាំគុនខ្មែរល្បីលើឆាកអន្តរជាតិ

#គាំទ្រគុនខ្មែរជាមួយគ្រុឌ

#ទទួលយកថាមពលជាមួយគ្រុឌhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBmLC6NSZKzQ-Wxy85aphZ0_CDoJ9n3rkLNuEBJloFMfUrZwXZcX1zcV7OY4d_kNW8gfiEjLI6OQk5xRY5gH56_LpZo_Cns6lA7bJt_H9nBCIc07H0Bq-AvN5sgKaD-WunNbS7LzCvBZnvpnfZ9uwaTaBgoflS8n8WJhRCcV70_emaeVnvJfe28AdF7Hve/s5472/YS5A8679.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhojk1nBMV8Uvo9wqOFxfQ-BAtFyzg8twfbG3UV0hjLPvtzKZdBlRAZxyKlGYSbSQBcuU26mpLIrEOAIplrCHWrdzuUIQBKExmKccqr3WCwpUz4gyxSb-kCBcqhyUZaaNnGkSbex-pc8ANmvsdTw8QJX9izb4d3zf557NktUGINNGZ-kIfbkK0GK2vT67rN/s5472/YS5A8729.jpg