ការថែទាំស្រោចទឹក និងដាក់ជីបន្លែផ្សេងៗពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យបន្លែដុះលូតលាស់ល្អ ឬផ្តល់ទិន្នផលតាមតម្រូវការទីផ្សារ ។ ប៉ុន្តែតើគួរជ្រើសរើសជីបែបណាឱ្យស័ក្តិសមជាមួយបន្លែរបស់យើង? កសិករមួយចំនួនបានយកជីលាមកជ្រូក លាមកគោ និងលាមកមាន់ មកដាក់បន្លែគ្រប់ប្រភេទ ពីព្រោះយល់ថា ជីទាំងនេះផ្តល់នូវសារធាតុចិញ្ចឹមដូចៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAiNad2tudY4ijorszSZggYxpCnpTYQM35yxHs2lsXyJ6JAd9kWMGr8oK9rdnrLqNYEY_mVfHT-joJvMaTHXPSZ8j25iCnTCqLE2hx04N0hoDpECi5kUnhEo_el9Mlbu_MfixByVikybSN-uzAaoAcCipKQwi0VJlC4wH5jFlH81ECd1VYI1-tlpMxdMbp/s1024/image_2024-11-26_14-43-40.png

ជីលាមកជ្រូក លាមកគោ និងលាមកមាន់ ត្រូវបានគេចាត់ទុកថា គឺជាជីធម្មជាតិដ៏មានតម្លៃ ដែលអាចរកបាននៅជុំវិញផ្ទះ ។ ជីទាំង៣ប្រភេទនេះផ្តល់នូវសារធាតុចិញ្ចឹមដល់បន្លែផ្សេងៗគ្នា គឺជីលាមកជ្រូក សម្រាប់ដាក់បន្លែបរិភោគមើម, ជីលាមកគោ សម្រាប់បន្លែបរិភោគស្លឹក និងជីលាមកមាន់ សម្រាប់បន្លែបរិភោគផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_h0NJq4PZGR86oXqa0lTURYbI6_XtN2GV1XPe5zij1AHkxV_UoahsbUu4aANd_u30fohq4ahgZoHlp8OlT9JNxFptMnzWxddFy4ggVBYxCQeZ5jysKSV4xb1_kJ3MaGE53d6nV8n_WwBhYuiDkWuOWVa00pIevvWSJT_hu3sDZpiezgTGlgLtIiGzuak0/s500/image_2024-11-26_14-43-41%20(2).png

នេះគឺជាសារៈប្រយោជន៍របស់ជីធម្មជាតិនីមួយៗ និងគួរប្រើប្រាស់ជាមួយបន្លែខុសៗគ្នា ៖

១-ជីលាមកជ្រូក ៖ ជាជីធម្មជាតិផ្តល់នូវសារធាតុចិញ្ចឹមសម្រាប់បន្លែផ្តល់ផលជាមើម រួមមាន ៖ ដំឡូងមី, ប៉ិកួៈ, ការ៉ុត, ដំឡូងបារាំង, ខ្ញី, រំដេង, ខ្ទឹមក្រហម និងខ្ជាយ ជាដើម ពីព្រោះជីលាមកជ្រូក សម្បូរនូវប៉ូតាស្យូម ដែលជាសារធាតុជួយបំប៉នបន្លែយ៉ាងសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvSnLnkuLf-lNY8MDdMPeobobq04doE3kMmSzXDoChcpFUpEJ8nPjQftY9OrYaTOlZh5uxKj1ez7OTXMF7sL7aBzS87dijVfOUEHLD37GvyvvLNt_cYJ6L_n4geUBPqfB1v7wc_Fn13PdNsJQX17TBuAMktxuYccjWZXocWs-Ve3MFWd5g_wTL5CH58K20/s2560/image_2024-11-26_14-43-41%20(3).png

២-ជីលាមកគោ ៖ ជាជីធម្មជាតិផ្តល់នូវសារធាតុចិញ្ចឹមសម្រាប់បន្លែផ្តល់ផលជាស្លឹក រួមមាន ៖ ស្ពៃបូកគោ, ខាត់ណា, ស្លឹកខ្ទឹម និងបន្លែពណ៌បៃតងផ្សេងៗ ។ បន្លែទាំងនេះស័ក្តិសមជាមួយជីលាមកគោ ជាងជីណាៗទាំងអស់ ដោយសារវាមានសារធាតុនីដ្រូជែនច្រើនសម្រាប់ជួយបំប៉នបន្លែ និងធ្វើឱ្យបន្លែមានស្លឹកបៃតង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2DV7UBRiPsFlK3dQ9D-YugKRHrgj103uhmCIsP4MH_RHT5cx8S-4ZsgcWjxU3Mum-n6BAGZUxfJ7xh5Gq7Z0wHuW1jVSEv9vCemkHFYDBw_sBoEU8KrA0p5vSY6N8EizK6fAFS9T6DakhJHew_kf52PbTx-Z4fdWZ0k9g9zpiZh30KUTYTaIpMZKsSCEN/s1200/image_2024-11-26_14-43-41.png

៣-ជីលាមកមាន់ ៖ ជាជីធម្មជាតិផ្តល់នូវសារធាតុចិញ្ចឹមសម្រាប់បន្លែ ឬដើមឈើផ្តល់ផលជាផ្លែ រួមមាន ៖ ត្រប់ស្រួយ, ស្វាយ, ក្រូចសើច, ក្រូចឆ្មារ, ដូង, ក្រូចថ្លុង និងឪឡឹក ជាដើម ។ បើយើងដាំបន្លែ ឬដើមឈើបរិភោគផ្លែ គួរតែដាក់ជីលាមកមាន់ ដោយសារជីនេះមានសារធាតុផូស្វ័រច្រើន ដែលជួយឱ្យដំណាំ ឬដើមឈើចេញផ្លែច្រើន, ឆាប់ផ្លែ និងផ្លែធំៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTGR4T_fqpGVnQ0Ev18liwzpjxWqm2sTMa0LxSfpJntwYyTE6jfT5HdQbVoEnccg2wtyUHpJptD2rB98e8_IAO4onP9zYSRs-w-mTFUYdTqxUkll_iFojHKeaYRlqIqoZIrN_JeQ-8Bi5vezPL1HW_ex_9Q9jnLxOHuwofFiMqWCDE1lryQ6eq1yhD3iiu/s1280/image_2024-11-26_14-43-44.png

សរុបមក ការដាក់ជីឱ្យត្រូវនឹងប្រភេទបន្លែ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានទិន្នផលល្អ ។ យើងគួរតែចងចាំពាក្យខ្លីៗថា «ជីលាមកជ្រូក សម្រាប់បន្លែបរិភោគមើម, ជីលាមកគោ សម្រាប់បន្លែបរិភោគស្លឹក និងជីលាមកមាន់ សម្រាប់បន្លែបរិភោគផ្លែ» ៕