ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ជាទូកវែងជាងគេដែលបានបំបែក កំណត់ត្រាពិភពលោកកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCpo9o7ECVX4KQ5Hbz5xgTyypxAdFMJtpMcLOHBuztRjjEUlhiIbcxK2AAxp-gxau_eUboWEHr8EpLDQ9j_Y8lqHTbMSVX2rJt0kpXrYJ-l4-UsX-iqovbNtLy4l6ehHHIhtTleryVEXCffr6n4xi-JpDLaa00-HBuzQnzsXFIfZQvnPFH67DHqzdRlVuo/s2048/image_2024-11-26_16-10-45.png

ទូកនេះ សាងសង់ឡើងតាមរថនាបថ និងបច្ចេកទេសកូនខ្មែរ ជាទូកវែងជាងគេលើពិភពលោក ដែលមានប្រវែង ៨៧,៣០ម៉ែត្រ ទទឹង ១,៩៤ម៉ែត្រ ជម្រៅ ០,៨០ម៉ែត្រ និងកម្រាស់សាច់ឈើទូក ៧សង់ទីម៉ែត្រ ដែលអាចផ្ទុកចំណុះបានចំនួន ១៧៩នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8cwV0PPYB2EQ1QyRYvz8bnUPkpYAazpSah-t0fR5MluA4VBzvyw8XnunXiIWCXQ9bi1U7h58_VS-RrKlqjUK6GlrswpuUtHK_4jyhzwu7nl89TjioQ_FNDeptyKDN5jeMDCQMDViy-j_j8YYrYuE2s5z-nkc184B0a1GEp7FQagRmjJrNyCBbrB7WGEnS/s1618/image_2024-11-26_16-10-49.png

ទូកនេះ ធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងបំផុត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីឆ្នាំ២០១៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzOWHSph3G41YlqXonU7ok9Xv9QIG97kvYuJ5_2S6Bm1L3tu5lqEMtWj2HT-Dk9lm7rr8KhOvzRb3zyJjQlYjNLkKC-ZtC4fTwIvUZ9-hRa4tMLIqmlmyynpm1d-izWxnLW2F8mHlhu3vvdkjJiJeAE-QLP5CYbXhwQADfjfP93xKuYnU6h13AMGBH0uG/s1080/image_2024-11-26_16-12-24.png

បច្ចុប្បន្ន ទូកនេះ ត្រូវបានទុកនៅអគារតម្កល់ទូក ង វែងជាងគេលើពិភពលោក ដែលមានទទឹង ៨,៦០ម៉ែត្រ បណ្តោយ ៩៨,៨០ម៉ែត្រ និងកម្ពស់ ១១ម៉ែត្រ នៅ ក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មុខសាលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFUYemW-NCMsMupfqf73wrh4aoUKzN04IX2Zd7ilRh-0D1AWvlQ8jOdcQane0yrk7Qv6_kinbDWPdDy7CtjIFZYd8NuO_jO9SPKLxJxeq33FIwkMz6_axM1HFh8OcWyvuyho4c-Ttai3Qckmx-J0sQmMpfPAqLe5wshe5R0RtY5lTA6pMVPwwY9AaNEkqE/s900/image_2024-11-26_16-10-44%20(2).png

គួរបញ្ជាក់ថា ទូក ង “កម្ពោជិកបុត្តាខេមរាតរី” បានជាប់កំណត់ត្រាជាទូក ង វែងជាងគេលើពិភពលោក ដែលត្រូវបានចុះវាយតម្លៃផ្ទាល់ ដោយតំណាងអង្គការ Guinness World Records នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨៕