ក្រូចមិឃាំង ឬក្រូចម៉េនដារិន គឺជាក្រូចដែលពលរដ្ឋជប៉ុនងាយស្រួលរកទិញមកបរិភោគក្នុងរដូវរងាដើម្បីជួយឱ្យរាងកាយរឹងមាំ ដោយសារសម្បូរវីតាមីន C ។ ប៉ុន្តែក្រូចមួយចំនួនដែលទិញមកមានរសជាតិជូរខ្លាំងរហូតលែងចង់បរិភោគ ហើយពលរដ្ឋជប៉ុនមានវិធីមួយចំនួនធ្វើឱ្យក្រូចជូរមានរសជាតិផ្អែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM6EG0C8JaD7wae6tsCw9wKDFIcBqUBzztKBpBSHA2u_Uv2wK3kSU1855OUVGkrhF1LJn6mueSpAVnVCCITiKCVb4DOAoAXfWIwmn1BcWFFAcX8lEwjTQQAujhxEPf97qSbd0wBwXS2IF0b4pCjAEjxv0kvT_fVqIuBypvRQv_QULz86IZeikyePVr2xWM/s2121/image_2024-11-26_15-02-14.png

នេះជាវិធីធ្វើឱ្យក្រូចជូរមានរសជាតិផ្អែមរបស់ពលរដ្ឋជប៉ុន ៖

១-លុញផ្លែក្រូចថ្មមៗ ៖ នេះជាវិធីងាយស្រួលដែលពលរដ្ឋជប៉ុនប្រើប្រាស់តាំងពីសម័យបុរាណមកម៉្លេះ ដោយការប្រើប្រាស់ដៃលុញផ្លែក្រូចថ្នមៗប្រមាណ៥០លើក ។ បន្ទាប់មក ទុកវាចាប់ពី២ម៉ោង ទៅ៣ម៉ោង ទើបយកមកបរិភោគ ពីព្រោះការលុញជួយឱ្យក្រូចក្តៅ និងកម្ចាត់ជាតិអាស៊ីតធ្វើឱ្យក្រូចជូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9MpbSwKGVUiWy7C6hTqsGI0GRTL68V6V5B0Io0YKVTqDTRZqLpq8axi9C4O8Qcm3pFMSnQcJ44tUalqQFMll5v4IXjDEgYYDLpPIhwrPrMo5xNRL_j43z7WItRFuoDgYBMK6_zmJC31GTSo0zrXkDcaFrRdwe4Tq31VtuLGM9Kq6d-IGB2hnu3-ztlhn/s644/photo_2024-11-26_13-11-30%20(2).jpg

២-ត្រាំផ្លែក្រូចក្នុងទឹកក្តៅឧណ្ឌៗ ៖ យកក្រូចមកត្រាំក្នុងទឹកមានសីតុណ្ហភាព៤០អង្សារសេ ចាប់ពី១០នាទី ទៅ១៥នាទី និងការពារកុំឱ្យក្រូចអណ្តែតលើទឹក ដោយការប្រើប្រាស់ចាន, គំរបឆ្នាំង និងកញ្ច្រែងសង្កត់ពីលើ ។ ទឹកក្តៅឧណ្ឌៗនឹងធ្វើឱ្យសារធាតុ Aconitase ក្នុងក្រូចរំលាយជាតិអាស៊ីត និងបន្ថែមរសជាតិផ្អែម ។ បើចង់ងាយស្រួលបកសំបក គឺត្រូវយកក្រូចដែលបានត្រាំទឹកក្តៅឧណ្ឌៗរួចហើយទៅក្លាសេក្នុងទូរទឹកកក ប្រមាណ៣០នាទី មុនពេលបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHBPfA0K9guhpODO4Cd0ye_-hSLH3eN7LYsP7wOoHJSgKWM7mewgSPAMjbC8F2LYHPP_pP0tOvyK8uAfJQTUKhQgxem-8othfSss7CTBgxnC7Booq5p3r_4xYVMYUz5ze98d7QSbsOBy3GfCfoEqSOxsUjdbVFj0LebQtToYaeGHzgfolEH_WEn2qOw_ki/s670/photo_2024-11-26_13-11-30%20(3).jpg

៣-ដាក់ក្រូចក្នុងមីក្រូវ៉េវ ៖ យកកាំបិតចិតសំបកក្រូចផ្នែកខាងលើចេញ ហើយយកវាទៅដាក់ក្នុងមីក្រូវ៉េវ រយៈពេល៣០នាទី ។ ការចិតសំបកផ្នែកខាងលើនេះ គឺការពារកុំឱ្យក្រូចផ្ទុះក្នុងមីក្រូវ៉េវ ហើយបើចង់ឱ្យវាមានរសជាតិកាន់តែផ្អែម និងងាយស្រួលបកសំបក ត្រូវបន្ថែមចំនួននាទីក្នុងមីក្រូវ៉េវ ។ បន្ទាប់មក យកវាទៅក្លាសេក្នុងទូរទឹកកក ប្រមាណ៣០នាទី ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkO-Mf4mYsDd2_Y3zmEnGn89QBr9SJ7iu3nSzWRuHfyyBKZWnTUDVQLzzvYtXcUIaE0hcW_PG8XAq4ohN-sp2v0ZkIgdZzd23DQW8R8iyJbCHLBrhoz_QQke2r0hyphenhyphenybErl0smkzl0HKlAUAyl8fFf0lfSxp25My7oqVJA2iY0scC7C91HDUp-vP1vBvdIt/s1200/photo_2024-11-26_13-11-30.jpg

    ៤-យកក្រូចទៅអាំង ៖ យើងអាចអាំងផ្លែក្រូចលើចង្ក្រានធ្យូង និងម៉ាស៊ីនដុតនំប៉័ង រហូតដល់សំបកក្រូចពណ៌ខ្មៅដើម្បីឱ្យវាមានរសជាតិផ្អែម ហើយសារធាតុចិញ្ចឹមក្នុងសំបកនឹងជ្រាបចូលក្នុងសាច់ក្រូច ។ វានឹងបង្កើនសារធាតុចិញ្ចឹមផង និងការពារគ្រោះថ្នាក់ដោយសារការប្រើប្រាស់ថ្នាំកម្ចាត់សត្វលម្អិតផង ប៉ុន្តែត្រូវលាងសម្អាតក្រូចឱ្យស្អាត និងជូតឱ្យស្ងួតមុនពេលអាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitnNqGoB8htsUylQ9EI4EPKIzuHy7L2QrcFEMOhC3C7Bz1BVB_Tgr10ooYGlhJrBS1fZ7q8HnuS82BP64v3X-mNXGFKAv4AWR6q20ctJjO0-bXtkVWnZWPXuXLh_kusGzxLyKzyXgJzJXe8fSjBSiG8B1T0cON93uqFysVmCxGiOXyr9BrDJ9xbqgfkKta/s1500/image_2024-11-26_15-08-02.png

    ៥-បន្ទុំក្រូចជាមួយផ្លែប៉ោម ៖ យកក្រូចសំបកខៀវមកច្រកក្នុងថង់ផ្លាស្ទិកជាមួយផ្លែប៉ោម និងចងមាត់ថង់ឱ្យជាប់ ។ ឧស្ម័នអេថិលីនក្នុងផ្លែប៉ោមនឹងធ្វើឱ្យក្រូចមានរសជាតិផ្អែម ដោយចំណាយពេលបន្ទុំផ្លែឈើទាំង២នេះរួមគ្នា ចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ឬរហូតដល់ក្រូចទុំ ។ ក្រៅពីបន្ទុំជាមួយផ្លែប៉ោម យើងអាចបន្ទុំជាមួយផ្លែចេក និងផ្លែ Kiwi បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimJSwfK0lLvSPKjKEPfdp_08OIAZ-9eEyfKKM2rzAGi2PPLQeZJtZsSS4QU-BySfUuC8YmtN2-5Yq2LIRt_ucmqtAsNC2QF2gLzC10E6I0TBULLBuTgtY6vMDCh9CdhRkMo249SVvY-Hkr696qUO4LHnCBA1FFAo7nsInlMcaLQGtlzajrUVMHoAGrrTG1/s1920/image_2024-11-26_15-08-02%20(2).png

    ពលរដ្ឋជប៉ុនបានប្រើប្រាស់វិធីទាំង៥នេះ ដើម្បីជួយឱ្យក្រូចមិឃាំង ឬក្រូចម៉េនដារិន មានរសជាតិផ្អែមជាងមុន ។ យើងអាចប្រើប្រាស់វិធីទាំងនេះជាមួយក្រូចពោធិ៍សាត់របស់ខ្មែរដែលមានរសជាតិជូរបាន ៕