ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ដែលជាបវរកញ្ញាល្បីល្បាញប្រចាំប្រទេសកម្ពុជាមួយរូបធ្វើឱ្យអ្នកគាំទ្របង្ហាញការស្រលាញ់ទ្វេដងទោះបីជានាងប្រឈមនឹងរឿងអាស្រូវច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDNoTkDn3ifRyqZyvKWdN3e8YxXJHlgelYSG9c8jXXYzw07MHnK93U5yv1iFBWnUkO4PFI8HMO8c7m6qHPmS0j00y9Chyphenhypheng9rwY2XL085PLBex02j0scnoVC11c744nWbUV-8c98TJyJDJ21yVvD6NKDZIovJ0IzERzidXR-bRtdtV2rlx12IJBDVd5nbm0/s2048/image_2024-11-26_14-04-14.pngថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីការយកចិត្តទុកដាក់មនុស្សជុំវិញខ្លួនជាមួយកាយវិការទន់ភ្លន់សំពះសុំអនុញ្ញាតព្រះនាង នរោត្តម ជេនណា ជាមុនសិនមុននឹងជួយសម្រួលព្រះកេសារបស់ព្រះនាងតូច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL92gQva4WW7OR3n1CJ9B-HSM-r6nAQRSaFtwhfv4dU43f9aA71441ksLulwvnT_dQiAll6X98B8lauQapZ7iJoER4EreltHFsDBnrdL2dFYoiL80kEkFcrcgOxsx8rb46pLYcOK3C4mt4GSCj-KEr5nxO2WAHbEHtOO0UZIxWeuMJU3osENDa3lWHVabb/s2048/image_2024-11-26_14-04-12.png
ទោះបីជាប្រឈមនឹងព្យុះភ្លៀងយ៉ាងណា ទីផ្សារការងាររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនស្រាកស្រាន្តនោះទេមានការងារហូរចូលជាបន្តបន្ទាប់ ហើយនាងនៅតែទទួលបានការស្រលាញ់យ៉ាងពិតប្រាកដពីអ្នកគាំទ្រនាងដដែល។ រាល់ពេលមានរឿងអាស្រូវពីវិស័យបវរកញ្ញាម្តងៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺទទួលបានការរិះគន់ច្រើនពីអ្នកលេងបណ្តាញសង្គម ខណៈរឿងមួយចំនួនដែលមិនជាប់ពាក់ព័ន្ធជាមួយនឹងនាង នាងក៏មានឈ្មោះត្រូវគេយកទៅធ្វើជាប្រធានបទមិនលើកឡើងសូម្បីតែការបង្ហោះអបអរបវរកញ្ញាដាណឺម៉ាកជាម្ចាស់មកុដបវរកញ្ញាចក្រវាល២០២៤ ហៅថាមិត្តភក្តិក៏ត្រូវបានគេរិះគន់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbWxnxRoffvD9W1PKI0l3FMMZETfPEbRRk45Y8C3ZoDlfG1Wng2ZLEdBMThKHuIqZ7IN2s3L3GIx9MXRXXoDLmkDhfXkNzI8-IgQAjheCciwAMMvg87pL6NZ4XSuJhUixQjA_WQy2UKUcgpnvBAqlIPAXTmQXAFNkqWKvevr-aUgtWS4PduUZsW0Oq3x9/s2048/image_2024-11-26_14-47-34.png

ទោះយ៉ាងណាសម្រាប់ហ្វេនៗរបស់ ពេជ្រ វត្តីសាវ៉ាវឌ្ឍី នៅតែមើលឃើញពីភាពល្អរបស់នាងដែលចេញពីចិត្តបរិសុទ្ធ ជាក់ស្តែងដូចជាករណីថ្មីៗនេះជាដើម។ វីដេអូមួយត្រូវបានចែករំលែកនៅលើផេក Beauty Pageant Reviewer បង្ហាញពីព្រះនាង នរោត្តម ជេនណា រួមទាំង ពេជ្រ វត្តីសារ៉ាវឌ្ឍី មានវត្តមានក្នុងកម្មវិធីជាមួយគ្នានិងអង្គុយជិតគ្នាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw8WXmA3SmQlLOEMznK08-vjlGD4CNVlHCej85rHWu501gg1xBQyQgO_r1aTShwV44fOgu2ZhSCBXPlhNvKb2h4rI-YRW2lgafYZi8Px0c0cISgahakKF4NtrBPlHSZz6WY5qXdpO_1wusxQ3ZF83o8yZOwlE0E4oxUfDVsF0de1La6MjHP1nCC-SgGi4q/s2048/image_2024-11-26_14-47-36.pngក្នុងវីដេអូគេបានឃើញពីភាពទន់ភ្លន់របស់ លំដាប់រងទី៥ Miss Grand International 2022 រូបនេះដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា
«ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាមនុស្សបែបនេះ នាងតែងតែយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញខ្លួនជានិច្ច។ ចំពោះព្រះនាងតូច ជេនណា នាងមានការសំពះសុំអនុញ្ញាតជាមុនសិនដើម្បីជួយសម្រួលព្រះកេសារបស់ព្រះនាងមុនទ្រង់ឡើងឆាក ទង្វើល្អៗគឺកើតចេញពីបេះដូងបរិសុទ្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxBUUT3z4OhK1kkEvJ8VxKjNKMA5xEEnRzgqVu1o_OSyViLK0rsKyYfRPwP6uJvb4vGeofad50hC84t-ZcLXaaVzvrohOZ6bT1rgycn5skvbZgbNSez4Eiz1Iqvbqs6vAfmOmE2N72iYdJQ1uhpfN_CNslPb3aUwklNlslxe11FSpneQhh58ETwqP9UgHF/s2000/image_2024-11-26_14-47-37.png

ក្រោយឃើញសកម្មភាពបែបនេះហើយហ្វេនៗបង្ហាញពីការស្រលាញ់របស់ខ្លួនទៅកាន់ ពេជ្រ វត្តីសារ៉វឌ្ឍី ថានាងជាមនុស្សបែបនេះហើយទើបពួកគេស្រលាញ់នាងខ្លាំងបែបនេះ។ គួរបញ្ជាក់ថា ជាការកត់សម្គាល់ហ្វេនក្លិបរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនត្រឹមតែបង្ហាញក្តីស្រលាញ់ ការពារនាងពេលមានរឿងអាស្រូវប៉ុណ្ណោះទេ រាល់ពេល ពេជ្រ វត្តីសារ៉ាវឌ្ឍី មានកម្មវិធីផ្សេងៗគឺបានផ្តល់បាច់ផ្កាជាទឹកប្រាក់ផងដែរ៕