បេក្ខនារីមកពី៦៥ប្រទេសជុំវិញពិភពលោកក្នុងកម្មវិធីប្រកួត Miss Planet International 2024 ពោរពេញដោយភាពសប្បាយរីករាយក្នុងពិធីជប់លៀងអាហារពេលល្ងាចដោយបានរាំលេងចង្វាក់ប្រជាប្រិយខ្មែរនិងបានរាំរបាំគោះអង្រែ។ ទឹកមុខបេក្ខភាពគឺបញ្ជាក់ពីភាពសប្បាយរីករាយទទួលយកបទពិសោធន៍ពីវប្បធម៌របស់ប្រទេសកម្ពុជាជាម្ចាស់ផ្ទះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohcrR5vBfxHteH2W0J8KNK0JMp5tcAMyT8TkHTOfbB6zRFYIaQMDbpimAlkJIMSGHTuKv2bPyoUQ5HeWywJrMQ1EtegIimumkSfUlhqTH4LazNow4PUwYQn2bY8_AexpZtE5BZUI_8eERN7VZjcgdzmLq5Ag0AxAGs5iIpllLPXyBmIw_GKHx0MbPFstW/s2048/468280969_587661243650699_7123526310758282342_n.jpg
ដូចពាក្យមួយថា «ក្រោយភ្លៀងមេឃនឹងស្រឡះ» បន្ទាប់ពីមានភាពចម្រូងចម្រាសមួយប្រាវរវាងបេក្ខនារីតំណាងចក្រភពអង់គ្លេសនិងបេក្ខនារីតំណាងអូទ្រីសមានជម្លោះវាយគ្នាត្រូវបានកម្មវិធីដកចេញពីការប្រកួតហើយសម្រុះសម្រួលគ្នាឡើងវិញនិងមានការផ្តល់ឱកាសពីម្ចាស់កម្មវិធីឱ្យអ្នកទាំងពីរចូលប្រកួតឡើងវិញ ពេលនេះបេក្ខភាពទាំងអស់គឺពោរពេញដោយភាពរីករាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9qsFcrKcrMnQM6p2AHWAnHGAAsD9O_gZpilSJYtoE7FgoAPVXqN9QaxwVB5KlCSTQDiHaMS3fFQpEqEzBV5DRePj6iWvJLeD4g9RVsD_BIcMGxxvK7OYgkA2jjQM2vWLRDrvFK7lfX4Jsnkeul_efh-AJ9g7lCjYmK9TTqCV3ndicdOw9Q_88Inde9ORa/s2048/image_2024-11-26_09-15-32.png

បន្ទាប់ពីវិលត្រឡប់មកពីខេត្តសៀមរាបវិញនៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា នៅក្នុងកម្មពិធី Gala Dinner ដែលប្រព្រឹត្តទៅនៅផ្ទះអ្នកជំនួញអនឡាញ ម៉ែរួយ ដែលជាម្ចាស់ឧបត្ថម្ភធំនៅក្នុងកម្មវិធីគឺមានកម្មវិធីចម្រុះ។ ស្វាគមន៍ដំបូងនៅក្នុងកម្មវិធីនេះគឺមានជារបាំជូនពរពីកុមារី ក្នុងក្លិបព្រះកាយច័ន្ទ ទស្សនីយផ្សេងៗជាច្រើនទៀត។ កម្មវិធីជប់លៀងអាហារពេលល្ងាចនេះ បេក្ខនារី ក៏បានឡើងរាំចង្វាក់ប្រជាប្រិយខ្មែរជាច្រើនជាមួយនឹងស្គរដី ទឹកមុខម្នាក់ៗគឺមានភាពរីករាយខ្លាំង។ ជាមួយនឹងការរាំលេងកម្សាន្តចង្វាក់ប្រជាប្រិយខ្មែរ បេក្ខភាពមួយចំនួនគឺបានសាករាំរបាំគោះអង្រែទៀតផង ក្នុងនោះ ដេត ស្រីនាឌ Miss Planet Cambodia 2024 ក៏បានបេក្ខនារីតំណាងប្រទេសផ្សេងទៀតសាកល្បងរាំរបាំគោះអង្រែយ៉ាងសប្បាយរីករាយ។ កម្មវិធី Gala Dinner នេះទទួលបានមតិពីអ្នកគាំទ្រសរសើរច្រើនថារៀបចំបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdOF4s3US6QNIy83dq206escjiZeprJub42kRi3FSWNtcobb2mF2qLGS2sM2vmaNYEGZbRQuHzb0Ily-fle5xszw-PwomMc895bbBXAXF3CKE7mBvO3vwYNndTowdDkGG6SkY4mpClLHgTd0-szyEox5Hl5dh8pfWJVbvlE06ENLBxShPNxyjf6LjS4MvK/s1280/468474972_588325250250965_5838900729091754224_n.jpg

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួត បវរកញ្ញាឯកភពផែនដីអន្តរជាតិនៃឆ្នាំ២០២៤ ឬ Miss Planet International 2024 នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះខណៈម្ចាស់ជ័យលាភីឆ្នាំមុនគឺបវរកញ្ញាប្រទេសថៃ៕