Home Blog Page 801

ជូវី លីន បញ្ជាក់ពីការចាប់ដៃគូជាមួយ ពន្លឺ ដោយសារតែមានប.ញ្ហាដូចគ្នាជាមួយបុគ្គលធំជាងសិល្បករ

0

តារាចម្រៀង ជូវី លីន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នាពេលថ្មីៗនេះបន្ទាប់ពីលោកបានចាប់ដៃគូជាមួយតារាចម្រៀង ពន្លឺ សមាជិកក្រុមក្មេងខ្មែរ ចេញបទ Lying Remix ជាមួយគ្នា។ អ្នកទាំងពីរគឺជាអតីតសិល្បករក្នុងទ្រនំបារមីដូចគ្នា ស្របពេលដែល ជូវី បានបញ្ជាក់ពីមូលហេតុក្នុងការចាប់ដៃគូជាមួយពន្លឺលើកដំបូងនេះក្នុងប្រភេទបទកាចៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOFFDdaboqsq1kotRtxEYxY-l8lqavID0vHZyw3Nmy2heNf23QR_hTayLGqT-75rp8E6eLRpxqglvyo97QfBFjzYQgVABnQ9M-7LbqC7MnCX1v3cV8N40CcpzuMS5FebXWaLu5RSyzbyYRkwKYheQ_dgllfT4_-0jNBV_zs94-vXjkQC8K1AbGEwsf-2Ts/s2048/image_2024-10-23_09-07-09.png
តាមរយៈការ live របស់ ជូវី លីន នៅលើគណនី Instagram ត្រូវបានផេកអ្នកគាំទ្រយកមកបង្ហោះបន្តកាលពីយប់ថ្ងៃទី២១ ខែតុលា តារាចម្រៀង ជូវី លីន បានបកស្រាយថា លោកស្រលាញ់សិល្បករនៅក្នុងប្រទេសកម្ពុជាទាំងអស់ គោរពស្រលាញ់គាត់ទាំងអស់គ្នា បំណងពិតប្រាកដនៃការចេញបទចម្រៀងនេះគឺដើម្បីប្រាប់សាច់រឿងរបស់លោកដែលបានឆ្លងកាត់»។ ជូវី បន្តទៀតថា លោកគិតថាតារាចម្រៀងពន្លឺគឺស័ក្តិសមបំផុតដោយសារអ្នកទាំងពីរឆ្លងកាត់រឿងដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid313BkwmUAdvtrgGWl6Lb7Xqn6K1O8v7yay5MIHBvdoiEWs0TljpynrG22uWmNhguvRbYHgkMA68xckz9VIbArN5iKRl5ZYAs2cIXAcFxBfHUNjJ-ribefs-LZdvSLSkUaAKl1HiulAY8n1Mz3LlNh-Xw_KPNnBOvh6FXlVnyEFREmjoMcWLN5Ve7F-65/s2048/image_2024-10-23_09-07-16%20(2).png

សិល្បកររូបនេះថា បើសិនជានិយាយថាបទ Lying Remix ដៀមដាមអ្នកណាគេគឺជាបញ្ហារបស់លោកមិនមែនជាមួយបុគ្គលជាសិល្បករនោះទេ គឺលោកហើយនឹង ពន្លឺ មានបញ្ហាជាមួយបុគ្គលដែលធំជាងសិល្បករ។ វាជាការឈឺចាប់ រឿងរ៉ាវរបស់លោកដែលចង់ប្រាប់ទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl7ForsBW5Juhy1AC1Vm5Rqp_tMUWpQJxUaJYkzAPkWhQEqEON7o66OnLCq5UxMDqulWKYTsjO8oIy9aPtxcsQU-NcO80Lh6MdJFDdDP-xCZUDKTBxb7R6njssOsdSI_CPz1VV2eodo8V5ObcStu6rZkoX2Qt-DRKxsMTWR9Dw7DQdw_7lh5PkUasEdTQP/s1536/image_2024-10-23_09-07-15.png

Lying Remix ពី ជូវី លីន និង កៅ ពន្លឺ គឺបានទម្លាក់នៅថ្ងៃទី១៨ ខែតុលា ។ ក្នុងបទចម្រៀងនេះ ពន្លឺ បានលើកពីបញ្ហា ស្នាដៃរបស់លោកត្រូវបានអ្នកដទៃយក និយាយពីការបិទផ្លូវ រាប់អានដំបូងជាមិត្តភក្តិជិតស្និទ្ធហើយអែបពាក្យទុរយស ធ្វើខ្លួនដូចជាស្តេច ស្តេចដែរតែរំអួយដាក់អ្នកម្តាយ សង្គមសិល្បៈប្រឡាក់ដោយឈាម និងមានប៉ារ៉ូលសាហាវៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9GZEb3iHoIqRoCo7isdpBRq2rHig9QV14CanyxRYdvBGl375t_AByM59HBY5fz5j2fiE-yOF8_yMbvxsuus6dSd4HDfeHocb3moHye2sZ2j0JPJF7ozv1T8ENglzWAi5dz26qFt2xEchB9fma089tP1G-7BTiGJPqfIPRD037TXN2JgDGWqs4vzceeX8g/s2048/image_2024-10-23_09-07-19.png

ចាប់តាំងពីក្លាយជាសិល្បករឯករាជ្យមកគេសង្កេតឃើញថា ជូវី លីន បានបង្កើតស្នាដៃចេញថតចម្រៀងឱ្យតារារ៉េប Kingchi ជី ដេវីត ទទួលបានតំណែងថ្មីមួយក្នុងកម្មវិធីរ៉េប និងចុងក្រោយនេះថតវីដេអូចម្រៀងជាមួយក្រុម La Cima ៕

ត្រៀមហើយឬនៅ? Kwan នឹងមានវត្តក្នុងកម្មវិធី Halloween ធំជាងគេនៅប្រទេសកម្ពុជា

0

កម្មវិធី Halloween គឺជាព្រឹត្តិការណ៍ធំមួយរបស់ប្រទេសលោកខាងលិចត្រូវបានបណ្តាប្រទេសជាច្រើនទូទាំងពិភពលោករៀបចំកម្មវិធីដោយអ្នកខ្លះបានតុបតែងខ្លួនប្លែកៗគូសមុខមាត់ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ក្នុងឱកាសនេះតាមប្រទេសនានាមួយចំនួនបានរៀបចំកម្មវិធីសប្បាយយ៉ាងឱឡារិកក្នុងនោះនៅរាជធានីភ្នំពេញក៏បានរៀបចំកម្មវិធីដ៏ធំសម្បើមនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8vXiDmG9Lj4N6_LCCrqRg4lQ0B3yi0Vq8DaGU-J-YVOW9bYZb9_22C6nUPc7UVCt0CXF02cW3FjXvxqJz8ho9wbGhif4thrPCc30L5C7G-Uq1BGMHY5mBRnw5Vw2fAKJj6L4522lYecgrXcKHrvK08fuPZmQcBpC1vgdM-uVtUAv3hJJwVHnlb85OT1nI/s1081/image_2024-10-22_14-38-04.png

កម្មវិធីនេះមានឈ្មោះថា Afterlife: Into Wonderland ក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។ ភាពសប្បាយរីករាយនឹងផ្តល់ជូនទស្សនិកជននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅ Hotel Cambodiana ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់ ហើយសំបុត្រគឺមានដាក់លក់នៅប្រព័ន្ធអនឡាញ wonderpass ។ កម្មវិធីអបអរ ថ្ងៃបុណ្យ Halloween ទស្សនិកជននឹងមានឱកាសជួបជាមួយDJ ដ៏ស្រស់សង្ហា គឺ DJ Wukong ដែលជាកំពូល DJ មួយរូបនៅលើពិភពលោករួមទាំង DJ MOJI ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLMd_VyaFvXqB96QwlSn0-0wmciYdWsyx8apHKfLqN12goV2i5aQVZsF2Jkw5fm3WKZgM4nkPADgkA3i7yFY_Plqg_ZSe2Dj4LBLQ1EnX7ITmDQGmHGGEavOjS4icyc0PwT_J4c8mF2JoRyVJojifAJKflNS6S1DdXahc5LmAkNihQi_BW8z1xS3HqR7KM/s1029/image_2024-10-22_14-38-06.png

អ្វីដែលកាន់តែចាប់អារម្មណ៍មិនត្រឹមតែ DJ ល្បីទាំងពីររូបប៉ុណ្ណោះទេដែលបង្កើតភាពសប្បាយរីករាយក្នុងថ្ងៃ អបអរបុណ្យ Halloween ទៅដល់ហ្វេនៗក្នុងនោះតារាចម្រៀង Kwan គឺជាភ្ញៀវពិសេសនឹងមានវត្តមានចូលរួមសម្តែងក្នុងកម្មវិធីនេះដូចគ្នា។ គូសបញ្ជាក់ថា កម្មវិធីនេះគឺតម្រូវឱ្យទស្សនិកជនចូលរួមមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfxssKx00zKtK5NseD5rFmHZwiYpN-tXkbpfTma2vVOO5pzxNYXVhbzXB8DnOWDcAwDqqge6g09aKfN-ZfNUbF9fX0FMV5qKrVG7Z95WF9rLn_aSKuzf_6kWiCC7dtbL7OQA29U8JOLvgfVZ77IoOnOKVf2A2wYszSVwZcE40U1C8l2Fh8wBZLxWd_y_I/s1350/Snapinsta_app_459370036_18458360599040735_7565927657793808924_n.jpg

សូមរម្លឹកផងដែរថា DJ Wukong ទើបតែបានជាប់ចំណាត់ក្នុងបញ្ជីកំពូលDJ ទាំង១០០នៅទូទាំងពិភពលោកដោយលោកស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនរូបទៀត។ DJ Wukong គឺធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងថែមទាំងធ្លាប់បានសម្តែងជាមួយ ក្រុម La cima ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0t0vGJdue44_bIt_lComRZnfAM94hoh1YDfbJ_BilN1rtDlRRbn0-795reI4rjyHN1BboxmcP5tOE0vYbUiJAj7u_cO3Dc1e_LoxmPukKAYdw0_1-We9jfGhMeaAq7ZUDvJvA9CKFTgpsxwdcCUSdPJsSkVSB5Qv2QlVNKsEn3i3JR_BW_s_Z2pp_Oh-8/s2000/image_2024-10-22_14-38-05.png

ងាកទៅកាន់ Kwan វិញ គឺជាតារាចម្រៀងដែលសាងប្រជាប្រិយភាពជាច្រើនបទដូចជា«នឹក» «មេឃបើកថ្ងៃ» «ប្រថ្នូល» រួមទាំងបទជាច្រើនទៀត។ Kwan ក៏ធ្លាប់ជាសិល្បករចូលរួមកម្មវិធីនៅតំបន់អាស៊ានតំណាងឱ្យសិល្បករកម្ពុជាផងដែរ៕

ដំណឹងល្អ! ក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ នឹងត្រូវដាក់បញ្ចូលទៅជាមន្ដ្រីនគរបាលជាតិ

0

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ “មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ” នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានស្នើឱ្យប្រធាននាយដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ពិនិត្យមើលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ដែលសកម្មជាមួយការងារកន្លងមក ត្រូវតែបញ្ចូលឈ្មោះទៅជាមន្ដ្រីនគរបាលជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Emjen8nJd5sRpiHhiBcq01kVCijaY6_K7_x8G4Fo9G72lKYyvm6Ypr2gsRvrCdDQI-yTbznUjoPJMePnV0X1IYZgdiNNtictZXoBgPF0vbv8WC8qfSDNOSdg-l6A2BSRyZ7igPv957whQmmhW6AjugI1dd4FpqQmdsWMyTkCPmczqMrPuYTXCoQwFf-f/s1280/image_2024-10-23_15-32-37.png

បើតាមនាយឧត្តមសេនីយ៍ ស ថេត បានថលើកឡើងថា៖”ក្រុមស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ និងពន្លត់អគ្គិភ័យ មានការប្ដេជ្ញាចិត្តធំធេង ដោយពួកគាត់សុខចិត្តចូលរួម ដោយមិនទទួលបានអ្វីច្រើនលើសលប់ទេ ដូច្នេះខ្ញុំគិតថា នៅតាមអង្គភាពដែលមានមន្ដ្រីកិច្ចសន្យា ដែលមិនទាន់មានក្របខ័ណ្ឌនគរបាលជាតិ អ្នកដែលសកម្មល្អត្រូវរៀបចំជូន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipTyhpzRRRo5aK-PFh3LuMXl-zADhpqZy9lL0fFGHe3Mw8sAJRh6s3U3FZMXdeWY-o4XujRLlNiWbLVoKgW3ohVShSanj5Sma4uJzx2U1H9bXllhc7dJkdI758OPdkpSA6vXeYVzE9v2_zBXNev7bGNcFJ6pmHv8DXgWmm86S35nWqe01g7gy63t_2Y9Xg/s1280/image_2024-10-23_15-32-38.png

នាយឧត្តមសេនីយ៍រូបនេះ ក៏បានគូសបញ្ជាក់ថា៖”ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ បើហ៊ានតែធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន មិនត្រឹមតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងប៉ុណ្ណោះទេ ពេលខ្លះវាថែមទាំងអាចឆក់យកអាយុជីវិត ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwuqN0RWJlRxsNAAB_Tsfe9xzKP9u89vu-1JRbyiJ5_MaHImUfrAj2cnI-4dbuAIWUdYk8fqH_FLYD9OdoFbcnPGuhOjjM_4GIIeZBrfWGf7zqDLnrRjhZnpZyD2cI6G7Bk2w-S1kswknqkL-cN_yKoBUYDVbIyM2Y8z91J0OoMo1M1hFNlyCB97TKzdbw/s1280/image_2024-10-23_15-33-00.png

តើនឹងមានអ្វីខ្លះកើតឡើង ប្រសិនបើយើងចូលគេងមុនម៉ោង ១០ យប់?

0

ការគេងពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សយើង ប៉ុន្តែប្រសិនបើអ្នកគេងតិចពេក ឬច្រើនពេកក៏មិនល្អសម្រាប់សុខភាពអ្នកដែរ ដូច្នេះត្រូវរើសម៉ោងគេងឱ្យបានត្រឹមត្រូវបំផុត។ ជាទូទៅម៉ោងគេងដែលល្អចំពោះសុខភាពរាងកាយរបស់យើងគឺនៅចន្លោះម៉ោង ៩-១០ ប៉ុន្តែប្រសិនបើអ្នកគេងលឿនពេកមុនម៉ោង ១០ យប់ដូចជាម៉ោង ៧ ឬ ៨ យប់គឺមិនល្អចំពោះសុខភាពឡើយ។ ការគេងលឿនបែបនេះអាចធ្វើឱ្យរាងកាយចុះខ្សោយ ខ្ជិលជាងមុន និងអត្រាកើតជំងឺបេះដូងខ្ពស់។ ហេតុនេះហើយលោកអ្នកគប្បីចូលគេងម៉ោង ៩ ឬ ១០ យប់ទើបជាការល្អ។ ការគេងម៉ោងស្មើនេះជាប្រចាំនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5Z6V2blQ7KunhBduEUvtl52g2-Q-YOqIGEpfpNwdn5N1y5bGiB67bxFgDoTCGlFyJ2qTNM0eIJmxBlC5YgZX9prIMuj12LaIL-qWppFsr6uzAQgFKGX4QfoyY4R4vrPLKy0yqaCiWRQoFyE1UiTfxQkw2VWIF2sms9JSNGhBF-ttFqA41BqURPlWyMTIe/s2092/image_2024-10-23_15-04-38.png

១.មានភាពរហ័សរហួន៖ នៅពេលយើងស្ថិតក្នុងវដ្តនៃការគេងយប់ជ្រៅ រាងកាយរបស់យើងកំពុងជាសះស្បើយដោយផលិតការលូតលាស់ និងជួសជុលអរម៉ូន។ សកម្មភាពដ៏សំខាន់នេះនឹងធ្វើឱ្យប្រាកដថាយើងស្ថិតក្នុងទម្រង់ដ៏ល្អបំផុតសម្រាប់ថ្ងៃបន្ទាប់ ជាពិសេសនៅពេលនិយាយអំពីមនុស្សដែលមានអត្តពលកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKPBJ9b9KEkdmJ4MCJ3ErEVOCH3xJEb6naZMtJyGjgOnTaGDfGR94Ha9tf5d2gjM39RYlIE4u6XWF1C_R_0o7R3TDVNzJmeZwCEEEXsvKwiMs8_OAtMh7cRy5mz40NpnpSZ26qxX8wsslpCMD7OC9ESruoXHiI0OUA44hDLzQVLj7d5yc_ETUn-daF_OW8/s1200/image_2024-10-23_15-04-40%20(2).png

២.កម្រិតស្ត្រេសធ្លាក់ចុះ៖ ការគេងមិនបានគ្រប់គ្រាន់ អាចធ្វើឱ្យអ្នកស្ត្រេសដោយសារតែកម្រិតអរម៉ូនខ្ពស់នៅក្នុងខ្លួន។ ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមគេងម៉ោង ៩-១០ ជាប្រចាំ កម្រិតអរម៉ូននឹងថយចុះ ធ្វើឱ្យអ្នកមានថាមពលពេញមួយថ្ងៃ នៅពេលកម្រិតស្ត្រេសរបស់អ្នកធ្លាក់ចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_BMHJAOTexrrjqP0pq3o4HWS6bmhmJvwpDF8ul2wMnU9LhNsb-p2jAYwdURtcuGmd8F0ktoumu1pr3iC5Bwy3vxs3PoBqKM9CaUt2605CWTvK0qnBl55pcTUENQ8Fxx2Kpj63yFUICFoScQ6YPB9mUkBwEV_0seQ8lyetcOmO4uvsTVdzmNNxSOvQb5B/s1296/image_2024-10-23_15-04-40.png

៣.ហានិភ័យនៃជំងឺទាបជាងមុន៖ ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលចូលគេងម៉ោង ៩-១០ ជារៀងរាល់ថ្ងៃ តែងតែមានសុខភាពល្អ បើប្រៀបធៀបទៅនឹងអ្នកដែលគេងម៉ោង ៧-៨ ឬម៉ោង ២-៣ យប់។ អ្នកដែលគេងលឿនពេក ឬយូរពេក គឺមានឱកាសខ្ពស់បំផុតក្នុងការរស់នៅជាមួយជំងឺដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺលើសឈាមជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjiY2C5eblycLEuddXXnhcR4T2m2vLYG8Ur9wp73znZ20_slbzV7lNCaP65tfeDTz7TIYMIJ_U6sp1M4uQHsdExer0nvufbpFqYBSTWv7dwE7LAAplw4FAuG-oYmB58NxtMURqRHiQdFRjPhlhfgqjGhZCaKuewR4XA7zPgPDPF_gY1xd1hze79Xnnl4e4/s1600/image_2024-10-23_15-04-41.png

ផ្ទុះការជជែកពេញបណ្តាញសង្គមក្រោយអ្នកជំនាញណែនាំឱ្យបុរសចិនរៀបការជាមួយនារីបរទេស

0

ប្រទេសចិន ៖ បច្ចុប្បន្ន បុរសចិនរហូតដល់៣៥លាននាក់ពិបាករកភរិយា ដោយសារបុរសមានចំនួនច្រើនជាងនារី ។ បញ្ហានេះបានក្លាយជាប្រធានបទក្តៅក្នុងបណ្តាញសង្គម ក្រោយពីសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដ៏ល្បីមួយបានណែនាំឱ្យបុរសនៅលីវទាំងនេះរៀបការជាមួយនារីបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwBeRAqbrFYUl2LNq7nqbjWGIaOobKjmMgTSiZFZq9lsa2kzFe7EQZJe6oL2-MxwYQSbPPjimhj8qdNGeY1aFUTmvSlccNbosa_3LjHRcF_DHwrs0wmCM5eOUkOZPCg5DZ5lx703inKLRUsTjfqGXMDxW4T6-Ho5L1GABQXH2W2dteCYfkuWieO9UrVFEZ/s1138/image_2024-10-23_13-57-33.png

យោងតាមទិន្នន័យជំរឿនជាតិ លើកទី៧ នៅឆ្នាំ២០២០ របស់ចិនបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យបុរសចិនមានចំនួនច្រើនជាងនារី គឺបណ្តាលមកពីគោលនយោបាយឱ្យពលរដ្ឋមានកូនតែម្នាក់ ដែលរដ្ឋាភិបាលចិនបានអនុវត្តអស់រយៈពេល១០ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យប្រទេសចិនមានបុរសច្រើនជាងនារី រហូតដល់៣៤.៩លាននាក់ ។

របាយការណ៍មួយនៅដើមឆ្នាំ២០២៤ របស់វិទ្យាស្ថានសិក្សាជនបទចិន បានរាយការណ៍ពីការលំបាករបស់បុរសចិនរស់នៅជនបទពិបាកស្វែងរកភរិយា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ ក្រៅពីនេះ របាយការណ៍បញ្ជាក់ថា ថ្លៃបណ្ណាការខ្ពស់ និងការយល់ព្រមរៀបការតាមប្រពៃណី គឺជាកត្តាចម្បងដែលធ្វើឱ្យបុរសពិបាករកគូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeHP15syoBD5xqJwwWh66mcmrvRQUe4Evz7pQoDTTKhGnhPncmChJ5pEVnuwPM97e3FTio8awM05Xdd4T7fux71oHDm2wmLBy9pyzdDo-onLYgSh5LEXIcF3jZg0hXmtKRK3F2LnMVj4IaHHiKh76Q7OFRRdnaN9hZarN_VT2zcOhIxhvUJVrCCnxdwRKf/s1599/image_2024-10-23_13-57-34%20(2).png

ទីងឆាងហ្វា គឺជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ Xiamen បានណែនាំឱ្យរដ្ឋាភិបាលចិនផ្តល់ភាពងាយស្រួលសម្រាប់ឱ្យបុរសចិនរៀបការជាមួយនារីបរទេស ដូចជា ៖ នារីរុស្ស៊ី, កម្ពុជា, វៀតណាម និងប៉ាគីស្ថាន រួចហើយនាំភរិយាបរទេសមករស់នៅប្រទេសចិន ។ នៅតំបន់ជនបទរបស់ចិន មានបុរសចំនួន៣៤.៩លាននាក់ពិបាកស្វែងរកភរិយា ហើយពួកគេបានរងសម្ពាធផ្សេងៗ ដូចជា ៖ តម្រូវឱ្យមានផ្ទះ, រថយន្ត និងថ្លៃបណ្ណាការខ្ពស់ ទើបអាចរៀបការជាមួយនារីចិនបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVxLDMH3Yjrlyz4rifSItZAJNEEvfsBTGOnQH9oVoeqh5tTzF0q0av-PskoJDVBVMpNShpeNW8Y-e0KYrWrJlkvqCvbbDRY-IFrhlPP7Dm9EyXTb4CDsYtZycZyc2OuSUHgwgaspVZKnnCsklDFBprt0oKKLPLBbZ4QMCEx6hWM2zR4N_9gzmkVVIPvP7F/s600/image_2024-10-23_13-57-35%20(2).png

សាស្ត្រាចារ្យរូបនេះនិយាយថា ៖ «កាលពីឆ្នាំ២០២៣ ប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋនៅជនបទទូទាំងប្រទេសចិន គឺស្មើនឹង២ម៉ឺនយាន់ ។ រីឯការដោះស្រាយបញ្ហាពិបាកស្វែងរកភរិយារបស់បុរសជនបទ គឺអាចឱ្យពួកគេរៀបការជាមួយនារីបរទេស» ។

ការណែនាំរបស់សាស្ត្រាចារ្យ ទីងឆាងហ្វា បានធ្វើឱ្យមានការជជែកគ្នាយ៉ាងច្រើនពេញបណ្តាញសង្គម ហើយនារីចិននិយាយថា ការរៀបការជាមួយកូនក្រមុំបរទេស គឺស្រដៀងនឹងការជួញដូរមនុស្ស ។ មនុស្សខ្លះទៀតបារម្ភថា ឧបសគ្គផ្នែកភាសាអាចធ្វើឱ្យបែកបាក់គ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4c8Gh1b1OjhgPqVLvxpbNxeMpIrNjw-WvT5TH7DiDS_zVXLkxEbiUOh0GW3I2KQMY9M3lzc2sD-gq6x4bdmiIGwmskZm20ZPvkHEm5dU79xyWmbRquIqEnY5Y0iOdmHsQFaldqgAa9-5U_V5AZce1o_iYooMQTVk4gG3e8KmR1uE_A8PshrTHtQ6-fSJr/s770/image_2024-10-23_13-57-35.png

ប៉ុន្តែបុរសចិនជាច្រើននាក់បានគាំទ្រគំនិតនេះ ហើយពួកគេជឿថា ភរិយាបរទេសចង់បានទ្រព្យសម្បត្តិតិចជាងភរិយាចិន ពីព្រោះពួកនាងមិនត្រូវការផ្ទះ, រថយន្ត និងថ្លៃបណ្ណាការខ្ពស់ទេ ។ ពួកនាងជាមនុស្សឧស្សាហ៍ព្យាយាម និងមានសីលធម៌ ។

បច្ចុប្បន្ន បុរសចិនភាគច្រើនបានរៀបការជាមួយនារីបរទេស ដោយសារពិបាករកគូនៅប្រទេសចិន ។ បណ្តាញសង្គមឈ្មោះ Douyin បានរៀបចំកម្មវិធីស្វែងរកគូរវាងប្រទេសចិន និងរុស្ស៊ី ដោយបណ្តាញសង្គមនេះបញ្ជាក់ថា រុស្ស៊ីមាននារីច្រើនជាងបុរស ហើយចិនមានបុរសច្រើនជាងនារី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXbUOhsFqBxy3r0JeKMzjwltnB_uX6hKfi1ZIbuVDm4cgLPe3j4CSmIZgC9DnV3U245-ItkAj1SgxpnUKCV90rjQffQRpmy7uFwCKuFuObvXOuyJWKQ1PA4N_lgxgClM6jogAOaOwpn0SCmqzFecZJ0T6B7b_1j-dAts6ehKWzWbEbx_BGzGhqMGbWg4aF/s800/image_2024-10-23_13-57-34.png

រីឯមតិផ្សេងទៀតថា ពលរដ្ឋនៅប្រទេសអាស៊ីអាគ្នេយ៍ទទួលបានចំណូលទាប ហើយនារីក្នុងតំបន់នេះពុំសូវមានបញ្ហាផ្នែកវប្បធម៌ទេ ពេលពួកនាងមករស់នៅចិន ។ ក្រៅពីនេះ បណ្តាប្រទេសអាស៊ានបានជំរុញឱ្យពលរដ្ឋរៀនភាសាចិនដើម្បីទំនាក់ទំនងជាមួយចិន ហើយកត្តានេះអាចជួយកម្ចាត់ឧបសគ្គផ្នែកភាសាបាន ៕

មកស្គាល់ Moneyless Man ជាបុរសពុំចំណាយប្រាក់សោះសម្រាប់ការរស់នៅរយៈពេលជាង១៥ឆ្នាំ

0

ប្រទេសអង់គ្លេស ៖ គេហទំព័រ odditycentral បានចុះផ្សាយពីជីវិតរបស់បុរសអង់គ្លេសម្នាក់ដែលមានទ្រព្យសម្បត្តិគ្រប់យ៉ាង និងមានការងារធ្វើ ប៉ុន្តែបែរជាសម្រេចចិត្តមករស់នៅក្នុងជីវិតយ៉ាងសាមញ្ញពុំគួរឱ្យជឿ ។ ចំណុចសំខាន់ លោកពុំបានចំណាយប្រាក់សោះក្នុងការរស់នៅរយៈពេលជាង១៥ឆ្នាំកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB8GkwR_rtV_AXS-tjyI6N6hMgaxg5KCjTe9K8zSdFOBilC17-reCyyVVkj-L0a0y-l3RW96XBFrARzaq2lMOb_IZASfVS9uK0oGmGYUjjTQjYixIlbNUrolZuajDPWQsirT-wsnGlQ_LR18iC96NvulVvPgpqkmSr72HXB8WKpcjD8Et4GtyIyzaMx3BQ/s1024/image_2024-10-23_13-47-42%20(2).png

បុរសរូបនេះឈ្មោះ Mark Boyle ឬមនុស្សទូទៅហៅថា «The Moneyless Man» មានន័យថា «បុរសគ្មានប្រាក់» ហើយនៅឆ្នាំ២០២៤ លោកមានអាយុ៤៤ឆ្នាំ ។ លោកពុំបានប៉ះពាល់ក្រដាសប្រាក់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ហើយលោកក៏ឈប់ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗផងដែរ ដោយលោកបានមករស់នៅជាមួយធម្មជាតិ១០០% ។

លោក Mark បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងអាជីវកម្ម ហើយលោកក៏បានចូលបម្រើការងារក្នុងក្រុមហ៊ុនផ្នែកអាហារសរីរាង្គនៅទីក្រុង Bristol ។ កន្លងមក លោកមានជីវិត និងការរស់នៅល្អប្រសើរ ដោយសារមានការងារធ្វើយូរអង្វែង, ប្រាក់ខែខ្ពស់ និងបានរស់នៅក្នុងសង្គមដែលមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឍាន ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរអស់ត្រឹមរយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihxrXn2wvgEzc9wNFVEI7ls53OjsmFCkp3R8hyT-c_fhLWDyvdSdKrXSM8ymF8PS-N9t7i8S1vkAj0BAnnRAQp9Q4OU_W40vcY8OsamyChX6ZNcnWC-ghyphenhyphenGOurp_qCFRWpzdjS6loJDvmaBqOmp2BFjn52291tlhSbe4TiQILYuj7iTi0kTnSHw6-IJzqy/s1000/image_2024-10-23_13-47-42.png

លោកនិយាយថា ៖ «កាលពីឆ្នាំ២០០៧ នាយប់មួយ ខ្ញុំបានអង្គុយជជែកជាមួយមិត្តភក្តិ ហើយពួកយើងគិតថា តើគួរលះបង់បញ្ហាអ្វីខ្លះក្នុងជីវិត? ខ្ញុំគិតថា គ្រប់បញ្ហាទាំងអស់កើតឡើងដោយសារលុយ ដូចជា៖ ផ្នែកឧស្សាហកម្ម, កសិកម្ម និងសង្គ្រាម ហើយខ្ញុំពិចារណាថា តើអាចរស់នៅដោយពុំចាំបាច់ចំណាយប្រាក់បានដែរឬទេ» ។

ក្រោយពីជជែកជាមួយមិត្តភក្តិមិនយូរប៉ុន្មាន លោក Mark ក៏សម្រេចចិត្តលក់ផ្ទះដ៏ធំបស់ខ្លួន ដើម្បីទៅរស់នៅក្នុងរថយន្តចាស់ដែលអ្នកផ្សេងបរិច្ចាគឱ្យ ។ លោកក៏ចាប់ផ្តើមរស់នៅដោយគ្មានការចំណាយប្រាក់ដូចមុន ហើយរយៈពេល២ខែ ទៅ៣ខែដំបូង វាពិបាកណាស់សម្រាប់លោក ពីព្រោះលោកពុំធ្លាប់រស់នៅបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyCDupAmLDnj0cX4esDAA_Hl2i7btMrguwgw1uWT1nMya3NPTP4xy0WABWUTR0V0D-3OF-ANfeoh0ZYNZ2qwI4kVt8lE8wyxfNmSgdMEZ0hKcfyUtyZDzwf9MHWhT-GCJ77Q3GBc7nCu6nMWf2uec_T4KY4N_KXaFhLPwHtu1RYzQw1qf99lBF9y-PoW1/s1200/photo_2024-10-23_13-33-25%20(2).jpg

លោកបន្តថា ៖ «តើអ្នកគិតថា ការផ្លាស់ប្តូរការងារ និងលំនៅឋានពិបាកខ្លាំងប៉ុនណា? ប៉ុន្តែក្រោយពី៣ខែកន្លងផុតទៅ វាបានក្លាយជារឿងងាយស្រួល ហើយខ្ញុំអាចរស់នៅដូចធម្មតាវិញ» ។

ការរស់នៅដោយពុំចំណាយប្រាក់របស់លោកបានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គម នៅពេលលោកបង្ហាញសៀវភៅឈ្មោះថា «Moneyless Man» ដែលសៀវភៅនេះរៀបរាប់ពីឧបសគ្គដែលលោកត្រូវប្រឈម, វិធីដោះស្រាយបញ្ហា រហូតដល់ទស្សនៈដែលជំរុញឱ្យលោកហ៊ានផ្លាស់ប្តូរជីវិតរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSovKxVYGQGUHLV562oyqTTVvm-Cby_0JhQ_6Hq5yHekWXqpQEJxdyq4OJnv-3MP-7Wp3ijaySb5t3mt_tgbsx1lRaw3ULR09rsEM_ZfgGDmOAH0gK3yfW6s3mfvUVb4cyLTylbMuOgi19W0zTcXtrJEb7PKRHyqZTOQUmjIkTDtKZWx-UowxaQlxd0Hhh/s1000/photo_2024-10-23_13-33-25%20(3).jpg

លោករៀបរាប់ថា ៖ «មិនគួរឱ្យជឿ រយៈពេល២ឆ្នាំនេះ វាបានបំពេញឱ្យជីវិតខ្ញុំច្រើនបំផុត ។ ខ្ញុំមានមិត្តភក្តិក្នុងសហគមន៍ច្រើនជាងមុន ខ្ញុំគ្មានជំងឺទេ ហើយខ្ញុំពុំធ្លាប់មានសេចក្តីសុខបែបនេះទេ ពីមុនមក ។ ខ្ញុំរកឃើញថា មិត្តភាពមិនត្រូវការប្រាក់ទេ ប៉ុន្តែវាជាមិត្តភាពពិតប្រាកដ ។ រីឯភាពក្រីក្ររបស់ពលរដ្ឋនៅប្រទេសលោកខាងលិចភាគច្រើន គឺកើតឡើងដោយសារបញ្ហាចិត្ត ប៉ុន្តែសេរីភាពពិត គឺការពឹងពាក់គ្នាទៅវិញទៅមក» ។

លើសពីនេះ កាលពីឆ្នាំ២០១៧ លោកបានសម្រេចចិត្តរស់នៅក្នុងជីវិតកាន់តែសាមញ្ញ ដោយលោកឈប់ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទាំងអស់ ដូចជា ៖ ទូរទស្សន៍, វិទ្យុ និងអ៊ីនធើរណេត ព្រមទាំងកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកម៉ាស៊ីនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBdBiohVybuNxL5BwUrGO_rjgy-XQl_lFjVnCjPZKha3HAxqnc4JHc4ldri2RMRVs8WREEOEqt3VWeiHIjlTvfgESNTqkVdoJ-Pgn-sPWuzjRfoBGfrGCmiyPvXkK6YI6aMKRM172gxDA9HgrwmmmAFh6kLtCvuojxk2rwnd4l_wYwmQw18NQtJqP6YMTP/s1000/photo_2024-10-23_13-33-25.jpg

ចុងក្រោយ លោកបញ្ជាក់ថា ៖ «ជីវិតរបស់ខ្ញុំពេលនេះហៅថា ជីវិតយ៉ាងសាមញ្ញ ប៉ុន្តែនេះជាការយល់ច្រឡំទាំងស្រុង ដោយសារខ្ញុំពុំបានរស់នៅក្នុងជីវិតមានទ្រព្យសម្បត្តិដូចមុន ហើយថ្ងៃអនាគត ក៏ដូចគ្នាដែរ ។ ខ្ញុំធ្លាប់រស់នៅប្រើប្រាស់បច្ចេកវិទ្យា និងឈប់ប្រើវា ហើយធ្វើឱ្យខ្ញុំដឹងថា អ្វីធ្វើឱ្យខ្ញុំមានសេចក្តីសុខ និងពេញចិត្តបំផុត» ៕

បុគ្គលិកក្រុមហ៊ុនវៀតណាមជិត៩០% ចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍

0

ប្រទេសវៀតណាម ៖ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដូចជា ៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានសាកល្បងឱ្យបុគ្គលិកធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងគិតពីសុខភាពបុគ្គលិក ។ រីឯបុគ្គលិកក្រុមហ៊ុននៅវៀតណាម៨៨% បាននិយាយក្នុងការស្ទង់មតិថា ពួកគេចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdip6VQ-YIAQs6qbNlx4U36OufKkZffkuk7kkILlY6EfBIRVSKM1pWp2i8Ljaf8Tn7jq4sAvGoIHyhsg-AdA2FdA9-caNDSkvjHvWW3UkmNRV3iP-EH-5bmU1uLiN_tzNDmIMPBa9GaEX9Hm6sR4ODOPZzEFGilsuhPRsGonJ_uKad_StO-JeJVUdoP1bf/s900/image_2024-10-23_13-43-53.png

យោងតាមការស្ទង់មតិបុគ្គលិក និងអាជីវកម្មនានាក្នុង១១ប្រទេសនៅតំបន់អាស៊ីបង្ហាញថា នាយកក្រុមហ៊ុន៩៤% នៅទីក្រុងហុងកុង យល់ឃើញថា ពួកគេអាចឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ពីព្រោះជឿថា វានឹងអាចទាក់ទាញ និងការពារកុំឱ្យបុគ្គលិកលាឈប់ពីការងារ ។ រីឯបុគ្គលិកមានជំនាញការងារ៩១% និយាយថា ពួកគេនឹងដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនណា ដែលអនុវត្តគោលការណ៍ធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAKsEPO3rIvK8NAhyVPsJBurbqPRWsNLeH8q6ubwn-BCv1HPWCLU3Wpy1CawrauQBHh8V1dtHutozaitdYfmczfhxaNnBPRyTk7vrbSPLBig4ZgPu_gURxOIDcEVus-KtydrY8leK9MmQfZWBO4g3FLqh1xYynRfO-ct9cY4evAK2gFlwvBjPpWmhbnwv/s800/image_2024-10-23_13-43-53%20(2).png

បើប្រៀបធៀបជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ី ការផ្លាស់ប្តូរមកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍នៅវៀតណាម គឺយឺតយ៉ាវជាងប្រទេសផ្សេង ក្នុងនោះនាយកក្រុមហ៊ុននៅវៀតណាម២៦% និយាយថា ពួកគេរីករាយឱ្យបុគ្គលិកធ្វើការ៤ថ្ងៃ ។ រីឯការបារម្ភរបស់នាយកក្រុមហ៊ុនវៀតណាមពីគោលការណ៍ធ្វើការ៤ថ្ងៃ រួមមាន ៖ ពិបាកអនុវត្តការងារឱ្យបានជាប់លាប់ក្នុងក្រុមហ៊ុន និងការចំណាយដើមទុនក្នុងក្រុមហ៊ុនកើនឡើង ។

ប៉ុន្តែនាយកក្រុមហ៊ុនវៀតណាម៧៥% គាំទ្រគោលការណ៍ធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ដោយពួកគេជឿថា ការធ្វើបែបនេះនឹងជួយបង្កើនលទ្ធផលការងាររបស់បុគ្គលិក ។ ដូចគ្នានេះ នាយកក្រុមហ៊ុនវៀតណាម៥០% ជឿថា ការអនុវត្តគោលការណ៍នេះនឹងជួយទាក់ទាញ និងការពារបុគ្គលិកមានជំនាញកុំឱ្យលាឈប់ពីការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNEfdTLo7AOhNuNH60_duQq_Cg3kMPZj5xiCPSNzx63M9F90Ugig8xx0Z-XPm9rdZzA-rsRJN_YRJLi21wLM087p3IQ1qUnN1mR8d8btqrxl8BdR-yLlzbASjZJogJzZBEj2n8YJxU-luPI-rsbUyPuaolUXSB0kxC3djidl06iDMtbuxwPHNxCPlSIFdh/s850/image_2024-10-23_13-43-53%20(3).png

ដោយឡែក យោងតាមរបាយការណ៍ «4-day work week: Is Asia ready?» របស់ Robert Walters បញ្ជាក់ថា បុគ្គលិកក្រុមហ៊ុននៅវៀតណាម៨៨% និយាយថា ពួកគេចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។ រីឯបុគ្គលិកវៀតណាម៦២% ទៀតជឿថា ការធ្វើការចំនួន៤ថ្ងៃនេះ នឹងអាចជួយបង្កើនលទ្ធផលការងារ ។

ប៉ុន្តែបុគ្គលិកក្រុមហ៊ុនវៀតណាម៤០% ពុំយល់ស្របនឹងគោលការណ៍នេះទេ ដោយសារពួកគេបារម្ភពីការដាក់សម្ពាធការងារ គឺពួកគេត្រូវបំពេញការងារក្នុងចំនួនដូចមុន ប៉ុន្តែម៉ោងធ្វើការធ្លាក់ចុះ ។ ពួកគេមិនប្រាកដចិត្តថា នឹងអាចធ្វើការងារបានល្អកម្រិតណា ហើយពួកគេគាំទ្រឱ្យធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHHYuFGqH2SXjHxof-TH79aj_YWN6Er8UualdJir_a-dVd0Mp2P_D_56sClrA3VYBY5oxVYpZC51fXQ9Xr4NXx2Vn0Agh2KWptVXTf9rJrJqo6w87Xvyu3UUyi-hmLRe2bw1Aku1Z2IRvLMSuOj-knoalFa1bULOsOOLkiKpW1hStslRjTqygxNVjHBE7/s1280/image_2024-10-23_13-43-54.png

បើអនុវត្តគោលការណ៍ធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ បុគ្គលិកក្រុមហ៊ុនវៀតណាម៥០% និយាយថា ពួកគេរីករាយនឹងធ្វើការលើសមុន២ម៉ោងក្នុង១ថ្ងៃ ដើម្បីទទួលបានប្រាក់ខែពេញដូចមុន ។ រីឯបុគ្គលិកវៀតណាម៦០% ទៀតប្រាប់ថា ពួកគេគាំទ្រការកាត់បន្ថយថ្ងៃធ្វើការ ព្រមទាំងធ្វើការច្រើនមុខ ៕

ត្រៀមលុយឱ្យហើយទៅ! Samsung នឹងចេញលក់ស្មាតហ្វូនអេក្រង់បត់បានបីតង់ជាលើកដំបូងនៅឆ្នាំ ២០២៥

0

ក្រុមហ៊ុន Samsung ត្រូវបានគេនិយាយថា កំពុងត្រៀមខ្លួនក្នុងការដាក់បង្ហាញស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ខ្លួននៅឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYOYh0WZJ7H_Wgk-P0q5KwLhYX-RmJBaIw5Llh6tWsXgTgOTB9iBahTL71cQgiod6QPpOpVaYv4cIbX7lzLJcxv1EgZGfGbN36JO8fLoa8gQEc5v3J_lDnPFeqUa6mw_eRlUJYIdqSrtetKJcvTq71JRT1xN5UjiBa1EErtoHh37irTwaeWvRI04s7Qso/s2000/image_2024-10-23_13-28-00%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Samsung អាចនឹងចេញលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាន ៣ តង់នៅឆ្នាំ ២០២៥ ខាងមុខនេះហើយ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់គឺអាស្រ័យលើការសម្រេចចិត្តចុងក្រោយរបស់ Mobile experience ដែលជាផ្នែកឧបករណ៍បត់របស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnJYOlUuR41__XzwdX0fO0swNfC2y_4e0QDNMfxKn5lkda0Nuxmi0sQUgjcvZkB13yyHDVMZCEFA4BLZCEMn5OHgM2jAhlbIVkWb8s_sZeeZH_E7q_2N1D2GEJyuedAz5q_FvcnxavE1_xpU7D8cT8OjHj6zk_TNdvYDqvxl2bptVan3Vwe4UXWQuE99zZ/s1200/image_2024-10-23_13-28-00.png

ចាប់តាំងក្រុមហ៊ុនចិន Huawei បានធ្វើឱ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការដាក់បង្ហាញនៃ Mate XT ដែលជាទូរស័ព្ទអេក្រង់បត់បានបីតង់ជាមួយនឹងតម្លៃគួរឱ្យចាប់អារម្មណ៍កាលពីដើមឆ្នាំនេះមក។ បច្ចុប្បន្ន Samsung ក៏មានពាក្យចចាមអារ៉ាមថា គ្រោងនឹងដាក់លក់ទូរស័ព្ទអេក្រង់បត់បានបីតង់ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៥ ផងដែរ ដើម្បីប្រកួតប្រជែងជាមួយ Huawei ។ ទោះបីជាសព្វថ្ងៃនេះ Huawei មានស្មាតហ្វូនអេក្រង់បត់បានបីតង់មុនគេក៏ដោយ មិនយូរទៀតទេនឹងមានគូប្រជែងពី Samsung ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Adzm5JoxbyRsUOyL40NPVFReyct_zlT6xtNM9W1kkBivITjn6Q-brEqsNQ5TTrlLYBCiRoT6vkLnBop8aDfaZ6Osj7MDuapjp_Oq2FBw6JvENr1XlkKEkxARxSLcW8d0NUrgGXDUONWgcsC-Z4PHr_hdZNSucHFAz-kct6JTxMgDLl4MC83qwuda3p2h/s826/image_2024-10-23_13-28-01.png

ការបង្ហាញផលិតផលអេក្រង់បត់បានបីតង់របស់ Samsung នៅឆ្នាំ ២០២៥ ខាងមុខនេះនឹងក្លាយជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីក និងពង្រឹងត្រកូលទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនឱ្យរឹងមាំជាងមុន។ ទន្ទឹមនឹងនេះគេសង្ឃឹមថា Samsung Galaxy Z Flip ដែលជាស្មាតហ្វូនអេក្រង់បត់បានពីរតង់ទំនើបបំផុតរបស់ក្រុមហ៊ុន ក៏អាចមានតម្លៃសមរម្យជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg12pIIeDomzUlFx-f-1Jx7chn58HFhX2KqZtR2-Op9uNF5fxOH3YxdfkFS830ZAwcNOO58w0_i-St7p207S6ttQmF1lZIRTDA2-khbVq8gTt_5Twu7uneUeBm9bGs7Tm8uAxC_bWWTlRjoJUmcL0daefwhE-c8DhsIoPXoiDLbP3Hbh-w5-Ka1D-Ya1I4q/s1200/image_2024-10-23_13-28-01%20(2).png

ទោះជាយ៉ាងណាក៏ដោយ Samsung មិនទាន់ប្រកាសផលិតផលក្នុងពេលឆាប់ៗនេះទេ ព្រោះចង់ផ្តោតលើគោលដៅកាត់បន្ថយភាពស្តើង និងស្រាលនៃស្មាតហ្វូនដែលអាចបត់បានពីរដងនាពេលបច្ចុប្បន្នរបស់ខ្លួនជាមុនសិន។ ដូច្នេះការចេញលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាន ៣ តង់របស់ Samsung នៅឆ្នាំ ២០២៥ គ្រាន់តែពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែវាក៏លាយឡំនឹងព័ត៌មានពិតផងដែរ៕

កោះមួយត្រៀមផ្តាច់ខ្លួន​ ក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ២០២៧

0

នាពេលបច្ចុប្បន្ននេះ ការប្រកាសតំបន់ណាមួយ ឱ្យទៅជារដ្ឋឯករាជ្យ ជារឿងដ៏ពិបាកបំផុត ដោយត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិ និងទាមទារឱ្យមានការទទួលស្គាល់ពីបណ្តាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1VPUfn_VU55k_pHkYfP5_AVHNePopdqnCPHWQGuPjwnvKUpdU_HRTbxGrvYCeHnjUjox00U8LITQCOMxYN7mG1UJaLxLFaVyonoLXBrKTuaV4giD0cTu8F_IuM9-aebBQeY_8-Z-uawymUOADTtZXnt2uxiQqhlgyYSo3bmF9f2_hxCFLW-WQ-LE4AK5u/s1686/image_2024-10-23_13-20-32.png

ថ្មីៗនេះ កោះ ប៊ូ ហ្គេន វីល(Bougainville) ស្ថិតនៅភាគនារតីមហាសមុទ្រប៉ាសុីហ្វិក ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសប៉ាពួញូហ្គីណេ(Papua New Guinea) បានជុំរុញឱ្យមានការប្រកាសឯករាជ្យយ៉ាងយ៉ូរបំផុតត្រឹមឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmDcdPdPAgqqeyCul0Znb-b8OeNbH4RnrlO0NhOtpTkuQjenLX-45FovKielLB69bo5lAlf6Zw5PZkqeyyra6ZZ_PzEVqS8L3McJgdEiD6orzvkjA3bgwUfYyqyqc1MaD7tuM9aGYVdHJCDH4wNx3xp92seQkI9Pqvi252TqR4wzwXQ9bEy9p6MnqPVGJ/s1280/image_2024-10-23_13-20-33%20(2).png

កាលពីឆ្នាំ២០១៩ ប្រជាជននៅលើកោះនេះ បានបោះឆ្នោតប្រជាមតិមួយ ដែល៩៨ភាគរយនៃប្រជាជនកោះនេះ ចង់ឱ្យមានការបំបែករដ្ឋ និងក្លាយជារដ្ឋឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietCZ9yXVLchW8JqlYPuwqukUNL1_FzrA2-eEwkXUWPPGTHqtahxvElmZo1pCE3ab7Gt4Ex3xxE7VvkGkaSJgBdPjBQbNA3qogWYeLyWK6t1KUMXb6q2us98gnzMYeqTK-Fw16wn_JODE_AnOHiawoK-RxjpsPB6lctf-kvlogan7eru89ouHsGcZ9koDT/s1500/image_2024-10-23_13-20-33.png

សម្រាប់ការបំបែករដ្ឋនោះ ត្រូវបានសភារបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ធ្លាប់យល់ព្រមផ្តល់សិទ្ធឱ្យ តែទាមទារឱ្យមានការរៀបចំហេដ្ឋារចនាប្រទេស និងរដ្ឋាភិបាលឱ្យបានត្រឹមត្រូវជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6lKPJ51frtEd8o8QtZfQYf-NyDqc7vdoL5f615AdUnvaA3USeC-HI9ViuYLz5s5v4CXwhI9lBAB7Q_Oq8CiXmnk0doVUM56liegB_iY5ldno1xkRXkKT7owiMIccUIstuV77nJcepkReMwSiDqqGtQwN2qGnK-pMoIZJjTkVug1_rdO-Dt7gIQAEFQlO8/s1200/image_2024-10-23_13-20-34.png

ក៏ប៉ុន្តែ កន្លងផុត៥ឆ្នាំមកនេះ ពលរដ្ឋរស់នៅលើកោះ ប៊ូ ហ្គេន វីល នៅតែមិនទាន់បានក្លាយជារដ្ឋឯករាជ្យ ក្រោយពីសភាជាតិរបស់ប៉ាពួញូហ្គីណេ (Papua New Guinea) ហាក់ផ្លាស់ប្តូរចិត្ត មិនព្រមផ្តល់សច្ចាប័ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaOoe7ogjwJQFGKPTx2A_ZtnEpkJEsxdAmxUTc5TwRsavgJiS-zIx40w3P6yDL3dAOxbtymod_ijRnGqJu5ndDTI6Q1zTXcsWShBbCmsjCmeLgfM0RZFvUboll3W6tpeS4_IYObfhJD7JDvKkO6Civ31x40TTNT79hg8VCjm5osTa_kmBzQrG7ORs4DEq9/s1024/image_2024-10-23_13-20-35.png

បើតាមអតីតមេបញ្ជាការកងទ័ពបដិវត្តន៍ កោះ ប៊ូ ហ្គេន វីល បានលើកឡើងថា៖”យើងនឹងធ្វើការបោះឆ្នោតប្រជាមតិម្តងទៀតនៅឆ្នាំ២០២៥ ដោយត្រូវការជួយគាំទ្រពីប្រទេសក្នុងតំបន់ និងអង្គការសហប្រជាតិដើម្បីទទួលស្គាល់កោះនេះ ជារដ្ឋឯករាជ្យ”៕

 

មូលហេតុដែលនាំឱ្យកម្ពុជាចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស

0

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាការគំរប់ខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងអន្តរជាតិមួយពាក់ព័ន្ធនឹងសង្គ្រាមនៅកម្ពុជា ដែលហៅថា “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ”។សម្រាប់នយោបាយកម្ពុជា៖តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានតម្លៃនិងឥទ្ធិពលកម្រិតណានៅពេលនេះ? - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មាន ១៨​ប្រទេស បូករួមទាំងកម្ពុជា ដោយកាលនោះកម្ពុជា​បានបែងចែក​ជា​ ៤​ភាគី​ គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPOCcC18G_ZVWRyCMkOWSKnIwbdTl7YMqFr_Rvc9Ddl7uaXKr6AlI0xQvkk81hgeWMJlPOW0V4_NQKlaBAigIrBl_GNHsDxDllm4uH2oBKF5MdpvoaoLKO_vinRgyEtKLrSt4kMFRkMdk-oVJSFlxz78YJ9Mnj3q0ymZ-obzsbZlukhdCBFtumWVxG7JU/s990/image_2024-10-23_11-29-04.png

សន្ធិសញ្ញានេះ បង្កើតឡើងដោយមានគោលដៅសំខាន់ៗ៣ ដែលរួមមាន៖

• ទី១ រៀបចំឱ្យប្រទេសកម្ពុជាមានសន្តិភាពឡើងវិញតាមរយៈការអនុវត្ត កិច្ចឈប់បាញ់ និងការរំសាយអាវុធ នៅក្នុងជួរកងទ័ពនៃភាគីជម្លោះខ្មែរទាំងអស់ ព្រមទាំងការដកកងទ័ពវៀតណាម ចេញពីកម្ពុជា
• ទី២ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោត សភាធម្មនុញ្ញ
• ទី៣ ការពារកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាចរំលោភបំពានបាននូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92zho_rnX7K3emMTlNrIN5F5oeaJc2NSswC3YQ-mhCf3RXgj-4A8yaTlgvqDW7nB_l-pe-t7wPpX4oF_3m51b-SbqF2318VOXmdgNNnuy3Px0NrSc8uuhD60ssbY5AwnJhAJQc55bgeC5tP4ifDqOs0sO9N9ssibZq72kZJofZ2IkcKKwJoVdwIK_4RFY/s720/image_2024-10-23_11-29-30.png

នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលហត្ថលេខីក៏បានបង្កើតអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិមួយនៅកម្ពុជាហៅថា “អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា” United Nations Transitional Authority in Cambodia ដែលមានអក្សរកាត់ថា UNTAC “អ៊ុនតាក់” ដើម្បីរៀបចំកសាងប្រទេសកម្ពុជាឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwACLD2vgfqM2fy2e67BQF9BHeWgBZkSg_u_OhB3h3bcZepL3VJoseISZyl2efqVVa6G9ZWle4roMbs0YXNkejzjxbljevwZ807jwZEV0R_IYGdjLBnYwsKfuV23P2wL542-m_vD6y9CNVZyyNVkfYyj1aHBnkt_9rJN-kNC4Hl6IQgm4ial1Z1H3Qj_Lu/s800/image_2024-10-23_11-31-36.png

បន្ទាប់មកក៏មាន កិច្ចព្រមព្រៀងសន្ធិសញ្ញានេះ បានឱ្យកម្ពុជា អាចកសាងបាននូវសង្គមរបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ និងគោរពលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស រហូតមកដល់សព្វថ្ងៃ៕