Home ព័ត៌មានអន្តរជាតិ បុគ្គលិកក្រុមហ៊ុនវៀតណាមជិត៩០% ចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍

បុគ្គលិកក្រុមហ៊ុនវៀតណាមជិត៩០% ចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍

84
0

ប្រទេសវៀតណាម ៖ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដូចជា ៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានសាកល្បងឱ្យបុគ្គលិកធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងគិតពីសុខភាពបុគ្គលិក ។ រីឯបុគ្គលិកក្រុមហ៊ុននៅវៀតណាម៨៨% បាននិយាយក្នុងការស្ទង់មតិថា ពួកគេចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdip6VQ-YIAQs6qbNlx4U36OufKkZffkuk7kkILlY6EfBIRVSKM1pWp2i8Ljaf8Tn7jq4sAvGoIHyhsg-AdA2FdA9-caNDSkvjHvWW3UkmNRV3iP-EH-5bmU1uLiN_tzNDmIMPBa9GaEX9Hm6sR4ODOPZzEFGilsuhPRsGonJ_uKad_StO-JeJVUdoP1bf/s900/image_2024-10-23_13-43-53.png

យោងតាមការស្ទង់មតិបុគ្គលិក និងអាជីវកម្មនានាក្នុង១១ប្រទេសនៅតំបន់អាស៊ីបង្ហាញថា នាយកក្រុមហ៊ុន៩៤% នៅទីក្រុងហុងកុង យល់ឃើញថា ពួកគេអាចឱ្យបុគ្គលិកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ពីព្រោះជឿថា វានឹងអាចទាក់ទាញ និងការពារកុំឱ្យបុគ្គលិកលាឈប់ពីការងារ ។ រីឯបុគ្គលិកមានជំនាញការងារ៩១% និយាយថា ពួកគេនឹងដាក់ពាក្យធ្វើការក្នុងក្រុមហ៊ុនណា ដែលអនុវត្តគោលការណ៍ធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAKsEPO3rIvK8NAhyVPsJBurbqPRWsNLeH8q6ubwn-BCv1HPWCLU3Wpy1CawrauQBHh8V1dtHutozaitdYfmczfhxaNnBPRyTk7vrbSPLBig4ZgPu_gURxOIDcEVus-KtydrY8leK9MmQfZWBO4g3FLqh1xYynRfO-ct9cY4evAK2gFlwvBjPpWmhbnwv/s800/image_2024-10-23_13-43-53%20(2).png

បើប្រៀបធៀបជាមួយប្រទេសផ្សេងៗក្នុងតំបន់អាស៊ី ការផ្លាស់ប្តូរមកធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍នៅវៀតណាម គឺយឺតយ៉ាវជាងប្រទេសផ្សេង ក្នុងនោះនាយកក្រុមហ៊ុននៅវៀតណាម២៦% និយាយថា ពួកគេរីករាយឱ្យបុគ្គលិកធ្វើការ៤ថ្ងៃ ។ រីឯការបារម្ភរបស់នាយកក្រុមហ៊ុនវៀតណាមពីគោលការណ៍ធ្វើការ៤ថ្ងៃ រួមមាន ៖ ពិបាកអនុវត្តការងារឱ្យបានជាប់លាប់ក្នុងក្រុមហ៊ុន និងការចំណាយដើមទុនក្នុងក្រុមហ៊ុនកើនឡើង ។

ប៉ុន្តែនាយកក្រុមហ៊ុនវៀតណាម៧៥% គាំទ្រគោលការណ៍ធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ដោយពួកគេជឿថា ការធ្វើបែបនេះនឹងជួយបង្កើនលទ្ធផលការងាររបស់បុគ្គលិក ។ ដូចគ្នានេះ នាយកក្រុមហ៊ុនវៀតណាម៥០% ជឿថា ការអនុវត្តគោលការណ៍នេះនឹងជួយទាក់ទាញ និងការពារបុគ្គលិកមានជំនាញកុំឱ្យលាឈប់ពីការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNEfdTLo7AOhNuNH60_duQq_Cg3kMPZj5xiCPSNzx63M9F90Ugig8xx0Z-XPm9rdZzA-rsRJN_YRJLi21wLM087p3IQ1qUnN1mR8d8btqrxl8BdR-yLlzbASjZJogJzZBEj2n8YJxU-luPI-rsbUyPuaolUXSB0kxC3djidl06iDMtbuxwPHNxCPlSIFdh/s850/image_2024-10-23_13-43-53%20(3).png

ដោយឡែក យោងតាមរបាយការណ៍ «4-day work week: Is Asia ready?» របស់ Robert Walters បញ្ជាក់ថា បុគ្គលិកក្រុមហ៊ុននៅវៀតណាម៨៨% និយាយថា ពួកគេចង់សាកល្បងធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ ។ រីឯបុគ្គលិកវៀតណាម៦២% ទៀតជឿថា ការធ្វើការចំនួន៤ថ្ងៃនេះ នឹងអាចជួយបង្កើនលទ្ធផលការងារ ។

ប៉ុន្តែបុគ្គលិកក្រុមហ៊ុនវៀតណាម៤០% ពុំយល់ស្របនឹងគោលការណ៍នេះទេ ដោយសារពួកគេបារម្ភពីការដាក់សម្ពាធការងារ គឺពួកគេត្រូវបំពេញការងារក្នុងចំនួនដូចមុន ប៉ុន្តែម៉ោងធ្វើការធ្លាក់ចុះ ។ ពួកគេមិនប្រាកដចិត្តថា នឹងអាចធ្វើការងារបានល្អកម្រិតណា ហើយពួកគេគាំទ្រឱ្យធ្វើការ៥ថ្ងៃក្នុង១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHHYuFGqH2SXjHxof-TH79aj_YWN6Er8UualdJir_a-dVd0Mp2P_D_56sClrA3VYBY5oxVYpZC51fXQ9Xr4NXx2Vn0Agh2KWptVXTf9rJrJqo6w87Xvyu3UUyi-hmLRe2bw1Aku1Z2IRvLMSuOj-knoalFa1bULOsOOLkiKpW1hStslRjTqygxNVjHBE7/s1280/image_2024-10-23_13-43-54.png

បើអនុវត្តគោលការណ៍ធ្វើការ៤ថ្ងៃក្នុង១សប្តាហ៍ បុគ្គលិកក្រុមហ៊ុនវៀតណាម៥០% និយាយថា ពួកគេរីករាយនឹងធ្វើការលើសមុន២ម៉ោងក្នុង១ថ្ងៃ ដើម្បីទទួលបានប្រាក់ខែពេញដូចមុន ។ រីឯបុគ្គលិកវៀតណាម៦០% ទៀតប្រាប់ថា ពួកគេគាំទ្រការកាត់បន្ថយថ្ងៃធ្វើការ ព្រមទាំងធ្វើការច្រើនមុខ ៕