នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាការគំរប់ខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងអន្តរជាតិមួយពាក់ព័ន្ធនឹងសង្គ្រាមនៅកម្ពុជា ដែលហៅថា “សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ”។សម្រាប់នយោបាយកម្ពុជា៖តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅមានតម្លៃនិងឥទ្ធិពលកម្រិតណានៅពេលនេះ? - ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មាន ១៨​ប្រទេស បូករួមទាំងកម្ពុជា ដោយកាលនោះកម្ពុជា​បានបែងចែក​ជា​ ៤​ភាគី​ គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPOCcC18G_ZVWRyCMkOWSKnIwbdTl7YMqFr_Rvc9Ddl7uaXKr6AlI0xQvkk81hgeWMJlPOW0V4_NQKlaBAigIrBl_GNHsDxDllm4uH2oBKF5MdpvoaoLKO_vinRgyEtKLrSt4kMFRkMdk-oVJSFlxz78YJ9Mnj3q0ymZ-obzsbZlukhdCBFtumWVxG7JU/s990/image_2024-10-23_11-29-04.png

សន្ធិសញ្ញានេះ បង្កើតឡើងដោយមានគោលដៅសំខាន់ៗ៣ ដែលរួមមាន៖

• ទី១ រៀបចំឱ្យប្រទេសកម្ពុជាមានសន្តិភាពឡើងវិញតាមរយៈការអនុវត្ត កិច្ចឈប់បាញ់ និងការរំសាយអាវុធ នៅក្នុងជួរកងទ័ពនៃភាគីជម្លោះខ្មែរទាំងអស់ ព្រមទាំងការដកកងទ័ពវៀតណាម ចេញពីកម្ពុជា
• ទី២ ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោត សភាធម្មនុញ្ញ
• ទី៣ ការពារកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ តាមរយៈការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាចរំលោភបំពានបាននូវទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg92zho_rnX7K3emMTlNrIN5F5oeaJc2NSswC3YQ-mhCf3RXgj-4A8yaTlgvqDW7nB_l-pe-t7wPpX4oF_3m51b-SbqF2318VOXmdgNNnuy3Px0NrSc8uuhD60ssbY5AwnJhAJQc55bgeC5tP4ifDqOs0sO9N9ssibZq72kZJofZ2IkcKKwJoVdwIK_4RFY/s720/image_2024-10-23_11-29-30.png

នៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលហត្ថលេខីក៏បានបង្កើតអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិមួយនៅកម្ពុជាហៅថា “អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា” United Nations Transitional Authority in Cambodia ដែលមានអក្សរកាត់ថា UNTAC “អ៊ុនតាក់” ដើម្បីរៀបចំកសាងប្រទេសកម្ពុជាឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwACLD2vgfqM2fy2e67BQF9BHeWgBZkSg_u_OhB3h3bcZepL3VJoseISZyl2efqVVa6G9ZWle4roMbs0YXNkejzjxbljevwZ807jwZEV0R_IYGdjLBnYwsKfuV23P2wL542-m_vD6y9CNVZyyNVkfYyj1aHBnkt_9rJN-kNC4Hl6IQgm4ial1Z1H3Qj_Lu/s800/image_2024-10-23_11-31-36.png

បន្ទាប់មកក៏មាន កិច្ចព្រមព្រៀងសន្ធិសញ្ញានេះ បានឱ្យកម្ពុជា អាចកសាងបាននូវសង្គមរបបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ និងគោរពលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស រហូតមកដល់សព្វថ្ងៃ៕