Home ព័ត៌មានអន្តរជាតិ កោះមួយត្រៀមផ្តាច់ខ្លួន​ ក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ២០២៧

កោះមួយត្រៀមផ្តាច់ខ្លួន​ ក្លាយជារដ្ឋឯករាជ្យនៅឆ្នាំ២០២៧

102
0

នាពេលបច្ចុប្បន្ននេះ ការប្រកាសតំបន់ណាមួយ ឱ្យទៅជារដ្ឋឯករាជ្យ ជារឿងដ៏ពិបាកបំផុត ដោយត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិ និងទាមទារឱ្យមានការទទួលស្គាល់ពីបណ្តាប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1VPUfn_VU55k_pHkYfP5_AVHNePopdqnCPHWQGuPjwnvKUpdU_HRTbxGrvYCeHnjUjox00U8LITQCOMxYN7mG1UJaLxLFaVyonoLXBrKTuaV4giD0cTu8F_IuM9-aebBQeY_8-Z-uawymUOADTtZXnt2uxiQqhlgyYSo3bmF9f2_hxCFLW-WQ-LE4AK5u/s1686/image_2024-10-23_13-20-32.png

ថ្មីៗនេះ កោះ ប៊ូ ហ្គេន វីល(Bougainville) ស្ថិតនៅភាគនារតីមហាសមុទ្រប៉ាសុីហ្វិក ដែលបច្ចុប្បន្នគ្រប់គ្រងដោយប្រទេសប៉ាពួញូហ្គីណេ(Papua New Guinea) បានជុំរុញឱ្យមានការប្រកាសឯករាជ្យយ៉ាងយ៉ូរបំផុតត្រឹមឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmDcdPdPAgqqeyCul0Znb-b8OeNbH4RnrlO0NhOtpTkuQjenLX-45FovKielLB69bo5lAlf6Zw5PZkqeyyra6ZZ_PzEVqS8L3McJgdEiD6orzvkjA3bgwUfYyqyqc1MaD7tuM9aGYVdHJCDH4wNx3xp92seQkI9Pqvi252TqR4wzwXQ9bEy9p6MnqPVGJ/s1280/image_2024-10-23_13-20-33%20(2).png

កាលពីឆ្នាំ២០១៩ ប្រជាជននៅលើកោះនេះ បានបោះឆ្នោតប្រជាមតិមួយ ដែល៩៨ភាគរយនៃប្រជាជនកោះនេះ ចង់ឱ្យមានការបំបែករដ្ឋ និងក្លាយជារដ្ឋឯករាជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietCZ9yXVLchW8JqlYPuwqukUNL1_FzrA2-eEwkXUWPPGTHqtahxvElmZo1pCE3ab7Gt4Ex3xxE7VvkGkaSJgBdPjBQbNA3qogWYeLyWK6t1KUMXb6q2us98gnzMYeqTK-Fw16wn_JODE_AnOHiawoK-RxjpsPB6lctf-kvlogan7eru89ouHsGcZ9koDT/s1500/image_2024-10-23_13-20-33.png

សម្រាប់ការបំបែករដ្ឋនោះ ត្រូវបានសភារបស់ប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ធ្លាប់យល់ព្រមផ្តល់សិទ្ធឱ្យ តែទាមទារឱ្យមានការរៀបចំហេដ្ឋារចនាប្រទេស និងរដ្ឋាភិបាលឱ្យបានត្រឹមត្រូវជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6lKPJ51frtEd8o8QtZfQYf-NyDqc7vdoL5f615AdUnvaA3USeC-HI9ViuYLz5s5v4CXwhI9lBAB7Q_Oq8CiXmnk0doVUM56liegB_iY5ldno1xkRXkKT7owiMIccUIstuV77nJcepkReMwSiDqqGtQwN2qGnK-pMoIZJjTkVug1_rdO-Dt7gIQAEFQlO8/s1200/image_2024-10-23_13-20-34.png

ក៏ប៉ុន្តែ កន្លងផុត៥ឆ្នាំមកនេះ ពលរដ្ឋរស់នៅលើកោះ ប៊ូ ហ្គេន វីល នៅតែមិនទាន់បានក្លាយជារដ្ឋឯករាជ្យ ក្រោយពីសភាជាតិរបស់ប៉ាពួញូហ្គីណេ (Papua New Guinea) ហាក់ផ្លាស់ប្តូរចិត្ត មិនព្រមផ្តល់សច្ចាប័ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaOoe7ogjwJQFGKPTx2A_ZtnEpkJEsxdAmxUTc5TwRsavgJiS-zIx40w3P6yDL3dAOxbtymod_ijRnGqJu5ndDTI6Q1zTXcsWShBbCmsjCmeLgfM0RZFvUboll3W6tpeS4_IYObfhJD7JDvKkO6Civ31x40TTNT79hg8VCjm5osTa_kmBzQrG7ORs4DEq9/s1024/image_2024-10-23_13-20-35.png

បើតាមអតីតមេបញ្ជាការកងទ័ពបដិវត្តន៍ កោះ ប៊ូ ហ្គេន វីល បានលើកឡើងថា៖”យើងនឹងធ្វើការបោះឆ្នោតប្រជាមតិម្តងទៀតនៅឆ្នាំ២០២៥ ដោយត្រូវការជួយគាំទ្រពីប្រទេសក្នុងតំបន់ និងអង្គការសហប្រជាតិដើម្បីទទួលស្គាល់កោះនេះ ជារដ្ឋឯករាជ្យ”៕