Home Blog Page 800

Tesla បង្ហាញបច្ចេកវិទ្យាទំនើបចុងក្រោយរបស់មនុស្សយន្ត Optimus អាចធ្វើចលនាឆាប់រហ័ស

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Tesla បានផ្សព្វផ្សាយវីដេអូបច្ចេកវិទ្យាទំនើបចុងក្រោយរបស់មនុស្សយន្ត Humanoid ឬមនុស្សយន្តមានលក្ខណៈស្រដៀងមនុស្ស ឈ្មោះ Optimus ដែលវាអាចធ្វើចលនាយ៉ាងឆាប់រហ័ស និងស្តាប់តាមបញ្ជាមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiELwMSncSKTWEygomlMMPrxRXMpe_wh2GZV6Ei15DqL5m1ljOjVJ-smWrvL1zoFABFcPDo30poIfJM1Wwxgf6FPEQ82BSlL6lJs0m2VIYmh8ky0IxBYvdgiV2Gef-crkgqrvO1pEJYLROkRWo6Z9u7pwJEy1MLAQ_07ROQU-yS0GkQduSS6MBPzfP93lzw/s1965/image_2024-10-24_11-03-34%20(2).png

វីដេអូនេះត្រូវបានផ្សព្វផ្សាយក្រោយការរៀបចំកម្មវិធី «We, Robot» មិនដល់១សប្តាហ៍ ដែលជាកម្មវិធីបង្ហាញពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន និងរៀបចំឡើងនៅកន្លែងថតភាពយន្ត Warner Bros. Studios ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ កម្មវិធីនេះបានបង្ហាញមនុស្សយន្ត Optimus ដើរចុះឡើង និងឆ្លើយតបជាមួយអ្នកចូលរួមកម្មវិធី ។

រីឯវីដេអូទើបបង្ហោះក្នុង YouTube របស់ក្រុមហ៊ុន គឺជាការបង្ហាញពីសមត្ថភាពថ្មីៗរបស់មនុស្ស ដូចជា ៖ ដើរឆាប់រហ័សជាងមុន, ត្រួតពិនិត្យដោយស្វ័យប្រវត្តិ, ដើរចៀសមនុស្ស និងវត្ថុនៅបាំងផ្លូវ ដោយប្រើប្រាស់បណ្តាញសរសៃប្រសាទសិប្បនិម្មិត, ឈ្វេងយល់ពីបរិយាកាស, ចាប់វត្ថុ និងដាក់វត្ថុក្នុងប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRJYqnvsOA8J8E2oEtRr07F5Waq5kVVkQj1znt0yrdcWecgFLVrls8wrAcWE4HPGSE3_vKih5CLLPEzX1mmAzNA2IRejHoi6Y9hAoP03PPa3L-Ws3LnE_0vvncvJ9j_1tGes9nmGfAWWyFsaU8i-UjSn8cDBzUm1GahBa9OSwTNK1nO2bSEX35DYMJRpZs/s1200/image_2024-10-24_11-03-34.png

ក្រៅពីនេះ ក៏មានការបង្ហាញពីប្រព័ន្ធសាកថ្មមនុស្សយន្តជាលើកដំបូងផងដែរ ដោយមនុស្សយន្តអាចស្វែងរកកន្លែកសាកថ្ម និងតភ្ជាប់ខ្លួនវាជាមួយថ្មសាកលើជញ្ជាំងដោយស្វ័យប្រវត្តិ ។ បន្ទាប់មក មនុស្សយន្តនឹងដកខ្លួនវាចេញពីថ្មសាក និងធ្វើការបន្តទៀត ។

ប៉ុន្តែអ្នកលេងបណ្តាញសង្គមបានលើកឡើងពីចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួន ដូចជា ៖ រូបភាពខ្លះក្នុងវីដេអូត្រូវបានបង្កើនល្បឿនឱ្យមនុស្សយន្តធ្វើចលនាលឿនជាងមុន ។ មតិខ្លះនិយាយថា ការបង្កើនល្បឿនវីដេអូនេះ ដើម្បីឱ្យអ្នកទស្សនាមើលឃើញថា មនុស្សយន្តធ្វើចលនាលឿន និងកាន់តែស្ទាត់ជំនាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeUjDyO3U0_HNguqegB2DeAMztQJ7nJ4MNpDBpOT4fbbCJ9KVz4xyeXYDTZhdTcWtuFiW_4oDxMU8CBWhhIV5PjymAlFd-yGy4r-KO9y20GzjiwRXayzxMaMrrJQnZTz3QYOLOkNJm0a1oiX0oy7kRSr3DZcgqsC8aNs82nKQ8viQYH6ZwpfX9hmd5xkDa/s1740/image_2024-10-24_11-03-35.png

គួរបញ្ជាក់ថា មនុស្សយន្ត Optimus របស់ក្រុមហ៊ុន Tesla មានជើង២, កម្ពស់១៧៣សង់ទីម៉ែត្រ និងទម្ងន់៤៧គីឡូក្រាម ។ ក្រុមហ៊ុនផលិតមនុស្សយន្តនេះក្នុងគោលបំណងឱ្យវាធ្វើការនៅកន្លែងគ្មានសុវត្ថិភាព ឬការងារពិបាក ដើម្បីកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្ស ។

ចំណែកការលក់មនុស្សយន្ត Optimus បើតាមព័ត៌មានផ្សព្វផ្សាយកន្លងមកបញ្ជាក់ថា ក្រុមហ៊ុននឹងចាប់ផ្តើមលក់មនុស្សយន្តនេះនៅឆ្នាំ២០២៥ ក្នុងតម្លៃ២ម៉ឺនដុល្លារអាមេរិក ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM_lQpxWt5OlRMY1by6o4G29Xr6HIFgib3dKxIxgLVfNveASGU0-3SrlmCGA7XvaBoLhhRwBGHKGceZ7bS0Z3bHngYSI1Yyk5bZzUboklA76fnY8A243GrsiI9Jw_lnl38zx6vtIqzNcpVkYamieP80sVVMXqf_AHbXWBAJ-1RD3wv20lqTtLRvXhCaXDS/s1024/image_2024-10-24_11-03-36.png

ពលរដ្ឋដាក់ពាក្យបណ្តឹង ក្រោយលេចឮមានការចរាចរលក់ពងក្រួចជ័រ

0

ពងក្រួចកូន ជាម្ហូបដ៏ពេញនិយមបំផុតមួយនៅរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលជាធម្មតាតម្លៃ១គ្រាប់ ៥០០រៀល ប៉ុន្តែបច្ចុប្បន្នឡើដល់៧០០រៀល និងកន្លែងខ្លះ១០០០រៀលក្នុង១គ្រាប់។

ដោយមានអ្នកនិយមច្រើន និងមានតម្រូវការទីផ្សារខ្ពស់ បានបង្កឱ្យមានការលេចឮពាក្យចចាមអារាម្យ ដោយថាមានការចរាចរលក់ពងក្រួចជ័រនៅលើទីផ្សារ និងបានដាក់ពាក្យបណ្តឹង តាមរយៈគេហទំព័រហ្វេសបុកទៅកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជំនាញសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់រាជធានីភ្នំពេញ បានសហការ ជាមួយផ្សារចាក់អង្រែ ដោយចុះត្រួតពិនិត្យ កន្លែងលក់ ពងមាន់ ពងទា ពងក្រួច មួយកន្លែង ដែលបានដាក់ពាក្យបណ្តឹងនោះ ថាមានការចរាចរលក់ ពងមាន់ ពងទា ពងក្រួច ដែលដាក់សារធាតុគីមី និងជាពងជ័រ។

តាមលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានពិនិត្យ និងសន្និដ្ធានឃើញថា មិនមានពងមាន់ ពងទា ដែលដាក់សារធាតុគីមី ឬពងមាន់ធ្វើពីផ្លាស្ទិច ជ័រ ដូចពាក្យចចាមអារាម្យនោះទេ៕

 

ផែនការ​ដ៏​គ្រោះ.ថ្នាក់បំផុត​មួយ របស់មហាអំណាចពិភពលោក ​គឺការបំ.ផ្ទុះ​គ្រា.ប់​បែក​នុយក្លេអ៊ែរ​លើឋាន​ព្រះច័ន្ទ កាលពីអតីតកាល ដែលកម្រមានអ្នកបានដឹង

0

សហរដ្ឋអាមេរិក៖ នៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ សហភាពសូវៀតគឺបានឈានមុខគេក្នុងការប្រណាំងអវកាស ខណៈអាមេរិកនៅពេលនោះគឺដើរថយក្រោយ។
នៅឆ្នាំ ១៩៥៧ សហភាពសូវៀតបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការដាក់ផ្កាយរណបសិប្បនិម្មិត Sputnik ទៅក្នុងគន្លងតារាវិថីដោយជោគជ័យ ខណៈពេលនោះក្រុមហ៊ុនរ៉ុក្កែតអាមេរិកគឺកំពុងផលិតប្រព័ន្ធបាញ់បង្ហោះនៅឡើយទេ។ ប៉ុន្តែនៅឆ្នាំ ១៩៥៨ អាមេរិកក៏បានបាញ់បង្ហោះផ្កាយរណប Explorer 1 ដំបូងបង្អស់របស់ខ្លួនដោយជោគជ័យ ជាមួយទម្ងន់ត្រឹមតែ ១៤ គីឡូក្រាមប៉ុណ្ណោះ ខណៈដែល Sputnik របស់សហភាពសូវៀតមានទម្ងន់រហូតដល់ ៨៣.៦ គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggS7ahhitn3V57vCP78F9X2pEPGFp3r4LZlnoTV8X7HQEZ0mOhGJr4PG6WXyNdW7CMVv-ungfUCFtNJeExrLuqp-WLmPfxSiOTH5K68EezuLO2XnCv_-tljJk-iEeqeuCrNCkWdNiMIQUyJHaud_y8QyiRIwnYObzntnViDvABpShLjUHsWbPlO1eOQwLU/s1024/image_2024-10-24_10-21-53.png

ទោះជាយ៉ាងណាអាមេរិកនៅតែដើរពីក្រោយសហភាពសូវៀតដដែលក្នុងការរុករកអវកាស។ ដើម្បីយកឈ្នះសហភាពសូវៀតក្នុងការប្រណាំងលើលំហ អាមេរិកធ្លាប់បង្កើតគម្រោងសម្ងាត់មួយ ដែលមានឈ្មោះថា A119។ គម្រោងនោះតម្រូវឱ្យសមាជិកទាំងអស់ស្បថថានឹងរក្សាបេសកកម្មសម្ងាត់នេះជារៀងរហូត។ ការបង្កើតគម្រោងដ៏លីលានេះ មានគោលបំណងដើម្បីបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅលើឋានព្រះច័ន្ទដែលនឹងជួយក្នុងការឆ្លើយនូវអាថ៌កំបាំងមួយចំនួននៅក្នុងតារាសាស្ត្រនៃភពផែនដី និងហោរាសាស្រ្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkMUHPz2QSxMymYWpam9l0hyphenhyphentAkry9QLt5iv5IDMWYdVCKCfsNbKWctG5f0uzZbs_SLwufjVVTP2dH-rqCV5NtugH6S1YxaOKnTFDDsqp6pp8HBxmQcU6OUPLDzwZCMH1lq_XVnHuM91kqB-GZ-KMSWpIfwA_MutletdoGU2sUe9tYvpTPTIoHHoJoSVbf/s720/image_2024-10-24_10-21-54%20(2).png

នៅឆ្នាំ ១៩៥៩ ពួកគេបានកំណត់ថា គ្រាប់បែកនេះនឹងត្រូវបំផ្ទុះនៅតំបន់ Twilight ដើម្បីឱ្យពន្លឺព្រះអាទិត្យចាំងមកលើពពកធូលីដែលកើតចេញពីការផ្ទុះ ធ្វើឱ្យវាអាចមើលឃើញពីផែនដី។ ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញបានពិចារណាប្រើគ្រាប់បែក thermonuclear ប៉ុន្តែបន្ទាប់មកបានសន្និដ្ឋានថាវាធ្ងន់ពេកសម្រាប់ការហោះហើរ ៣៨៦,២៤៣ គីឡូម៉ែត្រទៅកាន់ឋានព្រះច័ន្ទ។ ពួកគេក៏សម្រេចប្រើប្រាស់ឧបករណ៍តូចជាងដែលមានសមមូលរំសេវផ្ទុះទាប ទោះជាយ៉ាងណាគម្រោងនេះបានបរាជ័យ ប៉ុន្តែពួកគេនៅតែរក្សាការសម្ងាត់នេះរហូតដល់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoabp-nC3UchS8WYVxplgSqL0pc9_cTW2wN-55YCUnoaQTQysEY9PIvhIITnnC7zgOQNON0Vx-rftK3V4_jWnj9z7JvXqfBQ0xE6A0L3QiP830ja6lpiqs0rwrOmb4MC14hcS91fSkvlTIHXBcPJEHQZujXUmDbgqZYnKHyaU56TN2KzeI_A1lHUqTrNcV/s1200/image_2024-10-24_10-21-54.png

នៅអំឡុងឆ្នាំ ១៩៩១ អ្នកនិពន្ធ Keay Davidson បានរកឃើញរឿងនេះ ខណៈពេលកំពុងស្រាវជ្រាវជីវិតរបស់លោក Carl Sagan ដែលជាអ្នកបង្កើតគម្រោងសម្ងាត់ A119 សម្រាប់ជីវប្រវត្តិ។ ដូច្នេះព័ត៌មានលម្អិតនេះក៏បានបែកធ្លាយនៅឆ្នាំ ២០០០ មិនយូរប៉ុន្មានបន្ទាប់ពីប្រវត្តិសាស្រ្តរបស់លោក Carl Sagan បានបែកធ្លាយ ក៏ត្រូវបានបោះពុម្ព ហើយរូបវិទូ Leonard Reiffel ដែលដឹកនាំការស្រាវជ្រាវ ក៏បានចែករំលែកវាជាមួយសារព័ត៌មានពាសពេញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW2Bc5RC7IrEcSRxpWVnpcilx5md2YOOezlnuJ5TezT-IF7Ulmw4ypFA3W04qMrzMLIOOhRVqKktscX6s779P5AOS5q0JeEYu73hZCKz4SY93sc95LLFyVJ2Vl_Y2JtClFOhmUowJOrCd9zq9bNtpYRNSNokUF1Nt4z4vuoC_xvLXabFrvP0lLqji2QVHL/s1024/image_2024-10-24_10-21-54%20(3).png

ពលរដ្ឋអាមេរិកបារម្ភទូទាំងប្រទេសក្រោយរកឃើញមេរោគម្យ៉ាងក្នុងហេមបឺហ្គ័រ

0

សហរដ្ឋអាមេរិក ៖ បើនិយាយពីហេមបឺហ្គ័រ មនុស្សភាគច្រើននឹងនឹកឃើញដល់ហេមបឺហ្គ័រ Quarter Pounder ដែលមានទំហំធំជាងហេមបឺហ្គ័រធម្មតា រហូតដល់២.៥ដង ។ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋអាមេរិកចាប់ផ្តើមបារម្ភពីគ្រោះថ្នា.ក់ សុខភាពធ្ងន់ធ្ងរ ឬស្លា.ប់ ដោយសារការបរិភោគហេមបឺហ្គ័រ Quarter Pounder របស់ក្រុមហ៊ុន McDonald’s ក្រោយរកឃើញមេរោគ E.Coli ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5DjRuTdpk4unXheRt1ojM0LHKf5IKZ-YPAAAhlG-cXkIffckCs8-6E-22gNSSDbYgWMr5JQSdlcXS8g0IadD15W1XcXlevQzK2luueUPgRre2a-DuN-PbzsEQr7j5Lb_vWqyO5jjEIdWr8ax4tNO4bj10y-Ubki7yhV9GbqTWaW5bx3yMO_YKyZ5hu1Iq/s1600/image_2024-10-24_09-56-13.png

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ គ្រូពេទ្យអាមេរិកនិយាយថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មានមនុស្សយ៉ាងហោចណាស់៤៩នាក់មកពីរដ្ឋចំនួន១០ បានធ្លាក់ខ្លួនឈឺក្រោយពេលពួកគេបរិភោគហេមបឺហ្គ័រ Quarter Pounder ផ្ទុកមេរោគ E.Coli ។ អតិថិជនវ័យចំណាស់ម្នាក់មកពីរដ្ឋខូឡូរ៉ាដូ បានស្លាប់ក្រោយបរិភោគហេមបឺហ្គ័រនេះរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiULGQCZ6gAq_D9QqIxOS_TOdldBm_MkPOxsCN9O3IF7cdv0Icp1HAtbFNB6I3-htg9rOy_u4AI2IUurJ7fYgU9sQGG2qhEeO32ZCKW9O0gmZ8XnkqhVpxTqhE8cBcOOz9_axZl8bYp1bluxc-vc-BSiiynZY3ob4knZ63gde8wTNS8-ewtzGqVB8yGfRIF/s1280/image_2024-10-24_09-56-14.png

ចំណែកអតិថិជនហេមបឺហ្គ័រ ចំនួន១០នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងចំណោមនោះមានកុមារម្នាក់មានអាការៈធ្ងន់ធ្ងរ ។ អ្នកជំងឺទាំងនេះនិយាយថា ពួកគេបានបរិភោគហេមបឺហ្គ័រ Quarter Pounder របស់ McDonald’s មុនពេលធ្លាក់ខ្លួនឈឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimamsph7dH_JZ6V9_WNnNkI0wx8QwgZ-k9M8QuA8INiwqPgnzH-hfhfGj2PzURlzPZs78eTH55jPUVZVzIKVeED9rUxcpcS7nk24sYC6_6dBivzF0IDNTmdPDRvJwUHktmsynFe-1Gu0F9POO3t-3H0HIiNrix0biK__a4ah3-vFWQQ-V2ePWZ-Ji7ZwVu/s1200/image_2024-10-24_09-56-15%20(2).png

ក្រសួងកសិកម្ម, ភ្នាក់ងារគ្រប់គ្រងចំណីអាហារ និងឱសថ ព្រមទាំងគ្រូពេទ្យនៅរដ្ឋនានារបស់អាមេរិកបានសហការគ្នាស៊ើបអង្កេតករណីនេះជាបន្ទាន់ ។ បើទោះជាគ្មានការបញ្ជាក់ពីគ្រឿងផ្សំហេមបឺហ្គ័រនេះច្បាស់លាស់ថា តើគ្រឿងផ្សំមួយណាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អតិថិជន ប៉ុន្តែក្រុមអ្នកសង្កេតបានផ្តោតលើសាច់គោ និងខ្ទឹមបារាំង ដោយសារគ្រឿងផ្សំ២ប្រភេទនេះងាយចម្លងមេរោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhgtDEw6K4QHLfOb7_fE0AZ-SopXvBwQnHBwyFVVQ08QndCLxU9PrbDeVdhLnVZzqBn-Q3M3zvoQBOLKjLzGqfVC50ljBJIqnwj8yAqQfVkxSkcCgHA9ajg2Gn8u4yi8b8iZ68dwVCs4LXK6MjgdhPdovSNUch0DOATpWMjgT4JLVzJw3c3PefqwQxlskS/s900/image_2024-10-24_09-56-15%20(3).png

ក្រោយមានអតិថិជនជាច្រើននាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រុមហ៊ុន McDonald’s ប្រកាសថា ពួកគេបានផ្អាកការលក់ខ្ទឹមបារាំង និងឈប់ដាក់ខ្ទឹមបារាំងក្នុងហេមបឺហ្គ័រ Quarter Pounder ជាបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhnKfGZzZxzUIQniTxngtod3RWQGfvnTu8uHLEJvfZwccEQlTF7DRUybAFi-cDD4WCcuc2hpXx8K-LwNKhJhnMExKhsepFC5RB8Iei6Ev-WkQkC2cT2dnDs6rjYviHEdZd7LN7fexUafa88a_VuAYDQzkXprAvAT2QQ-IsTKyK8XNpdmmaoHIeZwqBDv2/s1040/image_2024-10-24_09-56-15.png

គួរបញ្ជាក់ថា E.Coli (Escherichia Coli) គឺជាមេរោគដែលជាទូទៅត្រូវបានរកឃើញក្នុងពោះវៀនមនុស្ស និងសត្វមួយចំនួន ។ តាមធម្មតា មេរោគនេះមិនធ្ងន់ធ្ងរទេ ប៉ុន្តែករណីខ្លះ មេរោគនេះប៉ះពាល់ដល់ប្រព័ន្ធតម្រងនោម និងបណ្តាលឱ្យរាគរូស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSehCZwPHngXv_FdTTOaiMlG3Rnq1EJyH_zfN1JpS-DyoWSvzVp6Cg5ttgAoV6TFh65_Vrf8Fu23WbLPwAEPN2kfusSp6CqGY8I9BaN0Ntwnr5cMj6w-nxtpCMMC-jS0jMGNe_H21PvNBxu1Od4gFMqUg0FtPXhGD_0jH5TxSod1vkJXWDNJZtAz3APFTO/s940/image_2024-10-24_09-56-16%20(2).png

អ្នកឆ្លងជំងឺ E.Coli ដោយសារការបរិភោគហេមបឺហ្គ័រនេះ នឹងមានរោគសញ្ញាចុកពោះលើសពី៣ថ្ងៃ, ក្តៅខ្លួនខ្លាំង, បន្ទោរបង់ចេញឈាម, ក្អួតចង្អោរ, ពិបាកផឹកទឹក ព្រមទាំងមានអាការៈខ្វះជាតិទឹក ដូចជា ៖ ពុំសូវបត់ជើងតូច, ស្ងួតមាត់, ស្ងួតក និងឈឺក្បាលពេលក្រោកឈរ ។ អ្នកជំងឺនេះភាគច្រើននឹងជាសះស្បើយដោយខ្លួនឯង ចាប់ពី៥ថ្ងៃ ទៅ៧ថ្ងៃ ប៉ុន្តែអ្នកខ្លះទៀតប៉ះពាល់តម្រងនោមធ្ងន់ធ្ងរ និងត្រូវព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjyfYFOFk9LPF3wztEefgh93_O94JW81tQ4ime3T4o80UetwOU1g2dM9KcW7NMxHO6-CDTEt-DZwsZqvGnenVVjUQCYQRYV8LspL_pLpEnlyUHX1WKlMGEGtTi_ii17ZizR5MUpFATFHHoN6lp4Ngm1nTOsEz48VCGL5MTFgqsraVNLyYOKfPHvZl3sEw-/s1200/image_2024-10-24_09-56-16.png

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកឱ្យដឹងថា បច្ចុប្បន្ន ហេមបឺហ្គ័រ Quarter Pounder របស់ McDonald’s បានឈប់លក់ជាបណ្តោះអាសន្ននៅរដ្ឋមួយចំនួន ហើយមន្ត្រីស៊ើបអង្កេតនឹងចាត់ការករណីនេះដើម្បីបញ្ជាក់ថា គ្រឿងផ្សំរបស់ហេមបឺហ្គ័រធ្វើឱ្យមនុស្សឈឺ ។ គ្រឿងផ្សំទាំងនេះអាចដាក់លក់ក្នុងភោជនីយដ្ឋាន និងហាងទំនិញផ្សេងៗផងដែរ ៕

ដំណើរផ្សងព្រេងផឹកកាហ្វេលើអាកាសក្នុងប្រទេសឡាវ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង

0

សម្រាប់ភ្ញៀវទេសចរដែលចង់បានបទពិសោធន៍ថ្មីៗ ប្លែកៗ ដូចជាការផឹកកាហ្វេនៅលើខ្សែហ្ស៊ីបក្នុងបរិយាកាសដ៏សែនខ្ពស់ ដើម្បីគយគន់ទេសភាពទឹកជ្រោះ គឺអាចមកទស្សនាបាននៅទឹកធ្លាក់ Tad Fane Twin Waterfall ក្នុងតំបន់ខ្ពង់រាប Bolaven ខេត្តចំប៉ាសាក់ ប្រទេសឡាវ ដែលជាកន្លែងល្បីល្បាញបំផុតមួយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទឹកធ្លាក់នេះគឺជាទិសដៅសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ដូច្នេះនៅអំឡុងខែតុលា ដល់ខែធ្នូគឺមានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដែលភ្ញៀវទេសចរអាចមកសាកល្បងផឹកកាហ្វេលើអាកាសបានយ៉ាងរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrkChYZuMbNptA1x8sWXtI7itoa9zCTJs45QDMRTF5JDzU7X0V03wzHTMBV57M19MXN0HPwGkDwMAyL70LIDJRDiJXmZreGALPrxTZpbx6-cP8jKzQaO3OSrjB4oaLgNnuIk3hKo8hwl68Syj6OKDQDhw5CcvPt2ThPbQL_E-YdkXsy3bYmN8D2X_hCzDx/s1280/image_2024-10-24_08-44-38.png

ទឹកធ្លាក់ Tad Fane មានកំពស់ប្រហែល ១២០ ម៉ែត្រ ហូរចូលទៅក្នុងជ្រលងភ្នំ បញ្ចេញពពុះពណ៌ស បង្កើតបាននូវទិដ្ឋភាពដ៏អស្ចារ្យបំផុត។ ទោះជាយ៉ាងណាប្រសិនលោកអ្នកមានបញ្ហាសុខភាព សូមពិចារណាមុននឹងទៅលេងតំបន់ទាំងនេះ ព្រោះថាស្លាយខ្សែរ៉ូតនៅទឹកធ្លាក់ Tad Fane គឺខ្ពស់បំផុត និងវែងជាងគេនៅប្រទេសឡាវ ប្រវែង ៤៧០ ម៉ែត្រ ជាមួយកម្ពស់ ៣០០ ម៉ែត្រ ដែលមានស្លាយចំនួន ៤ បូករួមនឹងខ្យល់បក់ខ្លាំង ដែលបណ្តាលឱ្យរង្គើរលើអាកាស អាចធ្វើឱ្យលោកអ្នកភ័យ តក់ស្លុតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUQLGbv-yCNmV0oalQJpg69agnIZQOuoWbtiHlP0oWE9H-m-Jh_7l6UpNNC3638NY4c2urtY_Z5z6AVEvx0FchoXnPxv3bGgXX-NQLcjSAp5eoHGp_ZFkcuMRk203yxUSXrVhai7wCCqlwM3X8ml2UvsEUL0pxDaZUjsVkMtefH4b69QqdCMskm2XdC6jC/s2048/image_2024-10-24_08-44-39.png

ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តសាកល្បង សូមត្រៀមខ្លួនដើម្បីទទួលយកទិដ្ឋភាពនៃ “ធម្មជាតិជុំវិញដ៏ល្អឥតខ្ចោះនេះ”។ នៅពេលភ្ញៀវមកដល់ទីនេះបុគ្គលិករមណីយដ្ឋាននឹងភ្ជាប់តុឈើមួយ កៅអីពីរទៅនឹងស្លាយសម្រាប់មនុស្សពីរនាក់អង្គុយទល់មុខគ្នា រួមទាំងពាក់ឧបករណ៍ការពារខ្លួន ដើម្បីទទួលយកបទពិសោធន៍នៃការផឹកកាហ្វេលើអាកាស។ ក្រៅពីផឹកកាហ្វេ អ្នកទស្សនាក៏អាចដេកនៅលើអង្រឹងកណ្តាលអាកាស ដោយចងខ្សែហ្ស៊ីបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3J2Cpx0KPxbR9vHeSKucVz4lulKdtZvNZmgzS8ADocOQlnFS79ENsf-MBP8QfKrtfn8CqL7DTU2Re7gUh8LSlNMnzfW1XSr2saQHEdKuFi7xrS_9G5eruGj96K7xwqfEjwO5UQnb87CINA_2B0chKH9UoYg1XmIE8hHZaklIUULYmYPQPcaci8XIROOlP/s2048/image_2024-10-24_08-44-40.png

លើសពីនេះភ្ញៀវទេសចរក៏អាចរីករាយជាមួយធម្មជាតិស្រស់បំព្រង ទឹកជ្រោះនៅខាងក្រោម ខ្យល់អាកាសបរិសុទ្ធ មើលថ្ងៃរះ ឬថ្ងៃលិច នៅពេលដែលមេឃពោរពេញទៅដោយពណ៌ស្វាយ ពណ៌ផ្កាឈូក ឬពណ៌ទឹកក្រូចផងដែរ។ ដូច្នេះហើយសម្រាប់តម្លៃនៃបទពិសោធន៍ដ៏ពិសេសនេះគឺ ៦០ ដុល្លារក្នុងម្នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOhSh_F35gES0kLsWQeXDpNbCGY5e1rpYraDx6-bMNgIWm6OjXia7VZgljeYcMnGc80v_Vd6E_ywoJigKPuNSik9Lc4yMnA5MYOIpm4yBbAOK9wUBlXnZUH9_h72q7MxI656iWmExU3JpD9m74oxNk3_k9S8T2MlLVSnz_DFlXIvlbqdBKoM6sHZvZkk07/s2048/image_2024-10-24_08-44-43.png

តើមនុស្សអាចរស់នៅលើភពអង្គារបានដែរឬទេ នាថ្ងៃអនាគត?

0

សារព័ត៌មានស៊ីនហួររាយការណ៍ថា អ្នកស្រាវជ្រាវបានបង្កើតគំរូកុំព្យូទ័រ ហើយរកឃើញថា បរិមាណពន្លឺព្រះអាទិត្យដែលអាចបំភ្លឺតាមរយៈទឹកកក គឺគ្រប់គ្រាន់សម្រាប់ធ្វើឱ្យរស្មីសំយោគក្នុងអាងទឹករាក់រលាយនៅក្រោមទឹកកក ។ អាងទឹកនេះពោរពេញទៅដោយភាវៈរស់ផ្សេងៗ ដូចជា ៖ សារ៉ាយ, ផ្សិត និង Cyanobacteria មានទំហំតូច ដែលភាវៈរស់ទាំងនេះទទួលបានពន្លឺថ្ងៃពីរស្មីសំយោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8h_kfH38O2wCUvxfXs2UZ8s22IKusx30_Q6Q4hN9wuWHp1fLANim046ybFyUeYBbVXd6JYTvv0JqZuODoRycOpSGglnAPxkq3hnrHXQqf1-PofFnbN4lMZ17G0qiRcmOevaSRhpMPXTcnonZNzRzoK2jAA5RPcMqEmPgqeBnGmX4WnmcUv3p_81fABgYs/s2000/image_2024-10-24_08-37-34%20(2).png

នៅលើភពអង្គារ មានទឹកកកចំនួន២ប្រភេទ ដូចជា ៖ ទឹកកក និងកាបូនឌីអុកស៊ីតទឹកកក ។ ការស្រាវជ្រាវថ្មីមួយដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Nature Communications Earth & Environment» បញ្ជាក់ថា ទឹកកកភាគច្រើនកើតឡើងដោយសារព្រិលលាយជាមួយធូលី រួចហើយធ្លាក់មកលើភពអង្គារ ក្នុងយុគសម័យទឹកកករាប់លានឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghzdWGDq5qtxBuwpMtutcF-5duP8b8xVR76rSgAs56gtcPmU4mm4sYQVggvHhywIc58talmuzv8QUYi8dIxfJO1xglLUjKC4ZDYqbFFCuR1lK6vE62TMX4QryS-n6u72XXToK-ensMJwkxxgFVs3BYkoPgCet5dW2QfDheqBeljmKBCRH4WU7NWOuNLECJ/s1024/image_2024-10-24_08-37-34.png

Aditya Guller គឺជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធនៅមន្ទីរពិសោធន៍របស់អង្គការណាសា នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនិយាយថា បើយើងព្យាយាមស្វែងរកភាវៈរស់ក្នុងចក្រវាឡឃើញថា ទឹកកកលើភពអង្គារ មានភាវៈរស់ជាច្រើនដែលយើងត្រូវស្រាវជ្រាវ ។ ហេតុនេះ មនុស្សអាចរស់នៅលើភពអង្គារបាននាថ្ងៃអនាគត ដោយសារភពអង្គារមានភាវៈរស់ច្រើនប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzJTQYDOL6mFWGdfPsDo9agKcs0afaUCtKccQBgA5RiC4BPjXaGVEujbbVrtWyTKeG1eU5jeL2sxvAm_aRNpZup8i2BlmOAEAK1svUXsTFxxXkxtJT1U-R9wwsBNy_3k9OCgmVKpJd5cxHSMFFCrDpwKh_E8_vT9geMkOM3fu6Qeh0N0I6-xcya3ZemoM3/s1280/image_2024-10-24_08-37-36.png

កន្លងមក សារព័ត៌មានស៊ីនហួររាយការណ៍ថា អាចមានមហាសមុទ្រស្ថិតនៅក្រោមស្រទាប់ភពអង្គារ ហើយការរាយការណ៍នេះ គឺយោងតាមការស្រាវជ្រាវថ្មី ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_0lPvNDujxNwNqncArDH___jhm4C8Z1ybA4MPie4ltMu05LajvKhOJsw8TmopagocCffGf0ZOnwQFdy4p51jtC24wwDIHON5Y87ooZmauC5BE5oDCvj3zU31UxYbrzh-9DLY_xgACUoK_7yeiOphFw-bD34-ptNO9WlMAC6Io4WT2UkbPgvWl4x8OMjt0/s1180/image_2024-10-24_08-37-37%20(2).png

ការស្រាវជ្រាវនេះបញ្ជាក់ថា អាចមានប្រភពទឹកនៅក្រោមស្រទាប់ភពអង្គារ ហើយគេសន្និដ្ឋានថា ប្រភពទឹកនេះមានជម្រៅប្រមាណពី១១.៥គីឡូម៉ែត្រ ទៅ២០គីឡូម៉ែត្រពីស្រទាប់ភពអង្គារ ។ ប្រភពទឹកនេះស្ថិតនៅតាមស្នាមប្រេះក្នុងថ្មក្រោមដី ហើយបរិមាណទឹកគ្រប់គ្រាន់អាចបង្កើតជាមហាសមុទ្រនៅភពអង្គារបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghXGWPP7BeZ__GOMfTZDnXwD1U56t9IDW__6LZh205BReIim_avID6z0hpIyttcc6j-WMO8MnRpZX_0BA30W_a3tyDfijD4oz9EVB-s243RjAdd3cJYT4X3jjCs4utw6qyfBnGfFd_tqVELvmbJv68H4BhCWxZkd_oF-tgZf357rAJbI1Cm2XK7hgam1G1/s1200/image_2024-10-24_08-37-37.png

អ្នកវិទ្យាសាស្ត្រជឿថា នៅលើភពអង្គារ ធ្លាប់មានទឹកកាលពី៣.០០០លានឆ្នាំមុន ហើយពេលនោះ ភពអង្គារធ្លាប់មានទន្លេ, បឹង និងមហាសមុទ្រ ប៉ុន្តែទឹកនៅភពអង្គារបានបាត់បង់ ដោយសារស្រទាប់បរិយាកាសកាន់តែស្តើង ។ ហេតុនេះ វាធ្វើឱ្យទឹកជ្រាបចូលទៅក្នុងស្រទាបភពអង្គារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV3u5HeWeFpDJW-GQo2XPPshzRV-rzjTiaRHN9bzocEyxp6KI57V6ceRXW82lg_FkfnmYTvH87pzUfqyvDUsFd7nQTrUCUyckaDEJt8s9x6j2o_FHTsidqpE2NQ75WthWOqmMtyRInjBVg5WJlMdwhI-9JJHUt7KUnI0git-Bk1haOVTAXV5BAsA1ye6n7/s1500/image_2024-10-24_08-37-38%20(2).png

បើទោះយើងទទួលបានទិន្នន័យថ្មីៗបញ្ជាក់ថា នៅភពអង្គារ មានទឹក, អុកស៊ីសែន និងមានភាវៈរស់ ហើយយើងសុបិនថា នឹងអាចរស់នៅភពនេះបាន ប៉ុន្តែយើងមិនដឹងច្បាស់ថា តើមនុស្សអាចរស់នៅលើនោះបានពិតប្រាកដ បន្ទាប់ពីផែនដីឬយ៉ាងណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmUYqT1zhEixRrWuiIIjZDOVcPuR253TIGsD1lybL95nmp33J1ZAHRrxLHTimKXCl1yoo33Zjd681rYk8e2SeXwCeEMnJuTNV-Xzxp62oTCJoe8anDWqMk1NVTfCrY1AlU1SDCkBQa52M5HPlcLDLO8AZaI_hqmmSuQf2Jy1L7XnzXMr_jrpotgHl6Hwix/s1200/image_2024-10-24_08-37-38.png

តាមឯកសារស្រាវជ្រាវមួយទៀតបញ្ជាក់ថា ភពអង្គារ គឺជាទីកន្លែងគ្មានសុវត្ថិភាពសម្រាប់មនុស្ស ពីព្រោះគ្មានអ្នកណាម្នាក់អាចរស់នៅលើភពអង្គារលើសពី៤ឆ្នាំទេ ។ ក្រុមអ្នកវិទ្យាសាស្ត្រអវកាសអន្តរជាតិនិយាយថា ដោយសារគ្រោះថ្នាក់របស់ភាគល្អិតវិទ្យុសកម្មលើភពអង្គារ ទើបធ្វើឱ្យមនុស្សពុំអាចរស់នៅទីនេះបានយូរ ពីព្រោះប៉ះពាល់នឹងវិទ្យុសកម្មខ្លាំងពេក ៕

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាត់ការក្រុមហ៊ុន The iCon Group និងផ្តល់ចំណេះដឹងដល់ពលរដ្ឋ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានពិភាក្សាគ្នាពីការលក់ផលិតផលដោយផ្ទាល់ និងលក់តាមអនឡាញ ហើយលោកស្រីបានបញ្ជាឱ្យស្នងការនគរបាលជាតិរៀបចំទីតាំងឱ្យពលរដ្ឋរាយការណ៍ព័ត៌មាន និងដាក់ពាក្យបណ្តឹងយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7pvtaQgm7cds0ZBz257h-PLs4b1TThVmFJAIY-VvHdfMZ5wWzRYePJwriRUEZhFMy_BOW-DXD88L1Ph_2397OoXnskvhgrpS1fLMh2Ow8ROpKbZ9Of5ppioK2m8htG4xldZ2jTsvpJMK5zu9C7Awv9K7ZPLDpUTNr-bu6o1F1YNZOEWObO-LnASeTEM75/s905/photo_2024-10-23_16-24-23.jpg

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យក្រុមប្រឹក្សាការពារអ្នកប្រើប្រាស់ពន្លឿនការកំណត់វិធានការ និងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ចំណេះដឹងដល់ពលរដ្ឋផងដែរ ពីព្រោះពេលខ្លះ អ្នកមកចូលរួមប្រកបអាជីវកម្មពុំដឹងថា តើការលក់ផលិតផលដោយផ្ទាល់ត្រូវមានអ្វីខ្លះ ។ ហេតុនេះ ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការ ដើម្បីការពារកុំឱ្យមានករណីបោកប្រា.ស់ពលរដ្ឋបែបនេះកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTOUyrMpyqFA22bxd5D4bRRrcfATR_gc_zPsoQpK0Bt7g4MsjhG4xne6QnHgNAPWrS1v1k44ZatvXWuIgqOTSi5Dnpt3qbR0CIQH82_Itv4bbMsM3iuZJlSmof-5quLatceT5zAd4jGEkv0qaO6awZyL3k_uDPdIVEdCdypyRfmQfgObTAdo4I4QNY1kY4/s1200/photo_2024-10-23_16-24-24.jpg

នាយករដ្ឋមន្ត្រីថៃក៏បានស្នើឱ្យក្រសួងសុខាភិបាល ព្រមទាំងរដ្ឋបាលចំណីអាហារ និងឱសថ ពន្លឿនការត្រួតពិនិត្យ និងអនុវត្តច្បាប់ហាមនាំចូលផលិតផលដែលពុំបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ រួចហើយលួចយកផលិតផលមកលក់ឱ្យពលរដ្ឋដោយផ្ទាល់ ឬលក់តាមអនឡាញ ។ លោកស្រីក៏បានស្នើឱ្យក្រសួងហិរញ្ញវត្ថុត្រួតពិនិត្យ និងកំណត់វិធានការការពារករណីបោកប្រាស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzPpQfKQK1UREw_ZcYKZK-p32r-YRzz17rTPdEakM6xqESJhM29I2kX5L-ErPu0VieFnRFmKhsUiN2wijCliYS2snytpauW-gyl-0VJJNRfhYdZdvLY2sffpIwuHTbse6Jx3rPCQNL2kARRJ4zURv7mxgQZC8w1VrWtUPxAQeW6-CLwRleUF_3IVVb3FLa/s936/image_2024-10-22_15-02-26.png

ដោយឡែក ករណីពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាលបានទទួលសំណូកពីក្រុមហ៊ុន The iCon Group ដើម្បីឱ្យក្រុមហ៊ុននេះដំណើរការបន្តទៀត នាយករដ្ឋមន្ត្រីថ្លែងថា កន្លងមក លោកស្រីមានឱកាសជជែកជាមួយស្នងការនគរបាលជាតិ ដោយសារវាជាបញ្ហាធំ ហើយរដ្ឋាភិបាល និងស្នងការនគរបាលជាតិពុំបានព្រងើយកន្តើយពុំដោះស្រាយនោះទេ ។ រដ្ឋាភិបាលសង្ឃឹមថា នឹងមានការស៊ើបអង្កេតបន្តថា តើវាពាក់ព័ន្ធនឹងអ្នកណាខ្លះ និងបានធ្វើអ្វីខ្លះ បន្ទាប់មក ត្រូវចាត់ការបញ្ហានេះ ពីព្រោះរដ្ឋាភិបាលពុំចង់ឱ្យចំនួនអ្នកចាញ់បោកក្រុមហ៊ុនកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9NvQWXaJyel9EH_6NNsutxc-Fo23rL_SXO7RBKZfTWe9dD2tO8D6c81H6uUcI4B8HBAmekO0LSradSUPPFflhf4EY832VXPE3cpMbkmIPPR6KFv7U2FPEvpDcgqPXZETT-VXs4SDFMWwMba0bFsDWM6dugNDWPY9FbbJDUIFb8Wqu3eugUb6WP0TVwfZ/s1080/image_2024-10-22_15-02-28.png

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បញ្ជាក់ថា យើងពុំចង់ឃើញក្រុមហ៊ុនណាមួយរកស៊ីបោកប្រាស់ពលរដ្ឋទេ ពីព្រោះមានអ្នកចាញ់បោកក្រុមហ៊ុន The iCon Group ច្រើនជាងការគិតរបស់យើងទៅទៀត ។ ហេតុនេះ ត្រូវតែចាត់វិធានការបញ្ហានេះជាបន្ទាន់ ហើយលោកស្រីបានបញ្ជាទៅគ្រប់ស្ថាប័នពាក់ព័ន្ធរួចហើយ ហើយស្ថាប័នទាំងនេះត្រូវប្រកាសលទ្ធផលការងារជាសាធារណៈ ។ វានឹងធ្វើឱ្យពលរដ្ឋមានទំនុកចិត្តថា ចាប់ពីពេលនេះទៅ បើពួកគេចង់ប្រឡូកក្នុងអាជីវកម្មបែបនេះ តើត្រូវមានទិន្នន័យអ្វីខ្លះ ដើម្បីកុំឱ្យចាញ់បោកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLuJuC9p1UarxqhcSwQmqhG_i111-PLQeR_qROmBdEFO4S1OLX4J5TDuSll4OKUAQMERJaAyykUGblVk6CDzZrtk-zlRAZBS7-9Kmeu0GqT0Ca2OKxeQeK3tb_k3cH1RPAwNtELZ6aPq4O7KCkIYWZscaaA4Xxhwrw1e1Pc6Sz1PtggqTjer55peZeZY8c/s960/image_2024-10-22_15-02-27.png

រីឯករណីបែកធ្លាយឃ្លីបសំឡេងមួយថា មានអ្នកនយោបាយលូកដៃជួយបិទបាំងរឿងនេះ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ករណីនេះ លោក វ៉ាន់មហាម៉ាត់ ណម៉ាថា ប្រធានសភាតំណាងរាស្ត្របានបញ្ជាឱ្យស៊ើបអង្កេតរួចហើយ ៕

អាវុធហត្ថលើផ្ទៃប្រទេស ចេញមុខបកស្រាយ ពាក់ព័ន្ធនឹងមន្ត្រីកងរាជអាវុធហត្ថម្នាក់ ចាប់បោចសក់​អ្នកបើកបរ​រថយន្តធំ

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមគេឃើញមានការបង្ហោះផ្សព្វផ្សាយវីដេអូមួយ ដោយមានមន្ត្រីកងរាជអាវុធហត្ថម្នាក់បានចាប់បោចសក់អ្នកបើកបរម្នាក់ ក្នុងពេលសហការត្រួតពិនិត្យចរាចរណ៍នៅផ្លូវជាតិលេខ៦អា ចំណុចស្ពានភូមិថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

ក្រោយពីបានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។

ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។

គួរបញ្ជាក់ថា អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច។

 

 

Yang Hyun Suk ប្រធានផលិតករ YG ប្រឈ.មមុខនឹងការជា.ប់ពន្ធ.នាគារឬការផា.កពិន័យគុណនឹង១០ក្នុងសំណុំរឿងនាឡិកាប្រណីត

0

Yang Hyun Suk ប្រធានផលិតករ YG Entertainment នៅពីក្រោយក្រុមចម្រៀងល្បី BLACKPINK, 2NE1 និង BABYMONSTER ត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់ស្តីពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មជាក់លាក់ (ទាក់ទងនឹងគយ)។ ការិយាល័យព្រះរាជអាជ្ញាស្រុក Busan បានចោទប្រកាន់លោក Yang ដោយគ្មានការឃុំខ្លួនពីបទនាំយកនាឡិកាប្រណីតចំនួនពីរគ្រឿងដែលមានតម្លៃសរុបជាង៨២៨លានវ៉ុនប្រហែល ៦១៧,០០០ ដុល្លារអាម៉េរិកចូលប្រទេសកូរ៉េដោយមិនប្រកាសឱ្យគយក្នុងខែកញ្ញា ឆ្នាំ២០១៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZhShmZ3L2_SYI-EoMm2C7wtMZrZ3Uk911o6rhyv3xj7_u26y-_H3HNzfh92i9tt2qcbOCvHzb6HzG05OZeQ6yNQKlgENF9OGGJMEWMwFK_dOaOnh5RKW1BoW7JGl0qye9KiQufb1azhwlcJoMUUg1Ky5NefkCxmqHc8SM9w1BaTqeBzEx-kK1sdzwcqAl/s1386/image_2024-10-23_11-29-15.png

យោងតាមមាត្រា ២៤១ នៃច្បាប់គយ បុគ្គលដែលនាំចូលទំនិញត្រូវតែប្រកាសព័ត៌មានលម្អិតដូចជាឈ្មោះ បរិមាណ និងតម្លៃរបស់ទំនិញ។ ការខកខានក្នុងការប្រកាសទំនិញអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ ឬការផាកពិន័យរហូតដល់ដប់ដងនៃពន្ធគយ ជាមួយនឹងការពិន័យកាន់តែតឹងរ៉ឹង ប្រសិនបើតម្លៃរបស់ទំនិញដែលមិនបានប្រកាសលើសពី ២០០លានវ៉ុន ប៉ុន្តែតិចជាង ៥០០ លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidru1Z6tmFFs46cVy3RKf8pH3drBuzCKzIJM9Mc1_ro9n2dMhtjBubDhKSsWwn40rBjpm0mvX9yUaeL09sfKCbNVBJT1D5i0jOh_zR4MRWpB4NfUza8RRlr1DKIH8RqjtOYOgzLFhtzqgdGTIbgCC4rw6Yrvz6AQT0fJErC9-sHA0-99iGmJqobCYokcu8/s2048/image_2024-10-23_11-29-15%20(2).png

ផលិតកម្ម YG Entertainment បានសម្តែងការមិនសប្បាយចិត្តរបស់ខ្លួន ដោយបញ្ជាក់ថា សំណុំរឿងនេះត្រូវបានកាត់ទោសភ្លាមៗ មុនពេលលក្ខន្តិកៈនៃការកំណត់ផុតកំណត់។ ក្រុមហ៊ុនបានពន្យល់ថាលោក Yang បានស្ម័គ្រចិត្តបញ្ជូននាឡិកាទៅអាជ្ញាធរវិញក្នុងឆ្នាំ ២០១៧ ហើយបានសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeInRhSLk9t90VrK9OBhwvNmCTjMXnMFhYALaJ5zDiPb7Wh09fQWVlEBHYJPFDZoAZDpXa97BkQf8RjZp-pu66UmC1B21TyytZ3KPHTQ_C9W3oE-fS00efH1bgqJoy-0kgWxOKvUKlxlOer3WT0tyxS6_DxFjxtSol4mWgNB2IZSdpI4F96wvhkuwAaRNq/s1548/image_2024-10-23_16-30-22.png
ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា នាឡិកានេះមិនមែនជារបស់ឧបត្ថម្ភទេ ដោយសារលោក Yang បានស្នើសុំនាឡិកាជាក់លាក់ពីតំណាងអាស៊ីនៃម៉ាកប្រណីត មុនពេលចូលរួមព្រឹត្តិការណ៍នានាក្នុងប្រទេសសិង្ហបុរីក្នុងខែកញ្ញា ២០១៤។ នាឡិកាទាំងនេះរួមមាននាឡិកាដែលមានលំនាំលលាដ៍ក្បាលមានតម្លៃជាង៧១១លានវ៉ុន និង នាឡិកាពណ៌ខ្មៅមួយទៀតមានតម្លៃជាង១១៦លានវ៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhII2VQRDS1R0T9UVOABmKUPsCZoxelR8dzoq5sgaFVgwdN4JbfYR-J0ezGGifbSpGsQkULDsxFpk8wppsGoS3gVmEnKIuWZqCfniW4DETVlhuFNC2u-LpErHA8x4NRhsc-Z9TGl1N0zY6Kzusumej_HvhQBpQCjJI8WQXmANUGF9wFClvIpjXT9-OjkXqG/s960/image_2024-10-23_11-29-16.png

ការចោទប្រកាន់នាពេលថ្មីៗនេះ បន្ថែមលើបញ្ហាផ្លូវច្បាប់ដែលមានស្រាប់របស់លោក Yang រួមទាំងការផាកពិន័យកាលពីអតីតកាលសម្រាប់ការលេងល្បែងនៅក្រៅប្រទេស និងការកាត់ក្តីដែលកំពុងបន្តសម្រាប់ការប៉ុនប៉ងបិទបាំងការចោទប្រកាន់គ្រឿងញៀនប្រឆាំងនឹងអតីតសមាជិក iKON ។ សវនាការលើកដំបូងរបស់លោក Yang សម្រាប់ការចោទប្រកាន់ថ្មីនេះ ត្រូវបានកំណត់នៅថ្ងៃទី ១៥ ខែវិច្ឆិកា នៅតុលាការក្រុងសេអ៊ូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQD-ptz1hF0HCXyhqdLTOBkERe5N2Udg-MKRhi7yWyjyFLYBV-4t6skyHPQvJf8YZPRl0SfOb_ugGBRfmvFjF2fZQ15MqQKLGAt3cNZeQCbY997MXwVPVGryHkftdbxujM-3THIXTn_PCrs240yE1jyGTg4PHOM27vzf2SM8Mswvcpxkh6ZehoB3Yipc_e/s600/image_2024-10-23_16-30-54.png

ពាក់ព័ន្ធនឹងបញ្ហានោះ វាក៏ត្រូវបានបង្ហាញផងដែរថា ភរិយារបស់លោក Yang គឺ Lee Eun Joo ដែលជាអតីតសមាជិកក្រុមចម្រៀងស្រី Swi.T ត្រូវបានពិន័យជាប្រាក់ ១២ លានវ៉ុនក្នុងឆ្នាំ២០២០ សម្រាប់ឧបទ្ទវហេតុបើកបរក្នុងស្ថានភាពស្រវឹងនៅទីក្រុង Jeju ដែលកំហាប់ជាតិអាល់កុលក្នុងឈាមរបស់នាងគឺ ០.១២០% ដែលបណ្តាលឱ្យមនុស្ស២នាក់រងរបួស៕

ប្រេម៉ា លើកពីរៀមច្បង៣រូប និងសរសើរខ្លួនឯងគ្មានសែសិល្បៈតែមានឱកាសបានឡើងទូរទស្សន៍

0

តារាចម្រៀង ប្រេម៉ា បានរម្លឹកពីអតីតកាលក្នុងគ្រាដែលបានចូលប្រឡូកសិល្បៈដំបូងក្នុងវ័យ១៤ឆ្នាំ សរសើរដល់តារាចម្រៀង សុខ ពិសី ស្រស់ស្អាតរួសរាយ និងបានឡើងពីកវីនិពន្ធ សុខ ជំនោរ ក្នុងពេលនាងដាក់ពាក្យចូលជាតារាចម្រៀង Phleng records។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCJmHKeS62FtC0dpdMX5QHPaTRZKV2K7YLY2SVcC8rtA6lQxPqahPcnqCwZBSgdl-SohRGtofYw9DPpd0tLPvTGMgYJUUawfHITAo5lIlUzGQ66tbkrUAjTnRnyPsd5EnZktjW2gfqu2Kflm0g0Xf5IAZNP9jF13f_w14RRPl-EKW7pN6TLG55LkDUrWvq/s2048/image_2024-10-23_10-05-19.png

វេលាម៉ោងជិត២ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែតុលា តារាចម្រៀង ប្រេម៉ា ដែលទស្សនិកជនស្គាល់ថាជាតារាចម្រៀងអាចបកស្រាយបាន៧ភាសា បានបង្ហោះរម្លឹកអនុស្សាវរីយ៍កាលពីហក់ចូលប្រឡូកសិល្បៈដំបូងក្នុងវ័យ១៤ឆ្នាំបានទាំងការច្រៀងនិងសម្តែងរឿង។ ប្រេម៉ា បានរៀបរាប់យ៉ាងដូច្នេះថា «ឡើងទូរទស្សន៍លេខ៩ ដំបូង១៤ឆ្នាំ បានជួបរៀមច្បង សុខ ពិសី គាត់ស្អាតហើយរួសរាយណាស់ បន្ទាប់មកសុំឱបហើយថតរូបជាមួយគាត់ ពេលហ្នឹងច្រៀងចប់បានលុយ១៥$ មកផ្ទះវិញឱ្យម៉ាក់ ឡើងច្រៀងធម្មតាអត់ខ្លាចអត់ភ័យអីទាំងអស់។ អស់ពីហ្នឹងទៅថតរឿងឱ្យប៉ុស្តិ៍លេខ៥ ម៉ាក់ជូនទៅថតឡើងឆ្ងាយជំនាន់ហ្នឹង ក្រោយមកទៅប្រឡងចម្រៀងនៅអង្គការតូចមួយ បានចំណាត់ថ្នាក់លេខ១ ច្រៀងបទ ក្រវ៉ាន់សៀមរាប របស់បង ចរិយា នៅផលិតកម្មRock»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Glrqd3CMyy9lCDYHv1QmFzgzD8bqSsR-8-foL1nV-gSPO0XXKX0rW_Pkk4t622_HY1Ro-BabfbI8vywyORg7g60ecqZzppATRwxaa7HeogGThCzNe2IoiJY_9NQLtJ3uBof-m23x0wS8Yvgd6CAuUMUox6HabTEQCtxjZXpPJDPnXz9b701FIWoZNxGb/s2048/image_2024-10-23_10-05-23.png
ប្រេម៉ា បន្តទៀតថា «ក្រោយមកទៀតលេង Facebook ឃើញបងសុខ ជំនោរ រើសតារាចម្រៀងចូល Phleng records ក៏apply ហើយក៏ជាប់ បានថតចម្រៀងដាក់ CD ហ្នឹងគេទៅ សម្រាប់ខ្ញុំចង់ចងចាំរឿងដែលល្អៗ ចំពោះរឿងពិបាកទាំងប៉ុន្មានដែលកើតឡើងសុំបំភ្លេចចោលឱ្យអស់។ មានរឿងពិបាកតស៊ូជាច្រើនតែសុំចងចាំតែរឿងល្អៗបានហើយ សរសើរណាស់គ្មានសែសិល្បៈសោះ តែម៉ាក់ពុះពារ រកគេពេញហ្នឹង រហូតដល់កូនបានឡើងទូរទស្សន៍ ហេតុតែទឹកចិត្តម្ដាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi54HSiS5dHnEWe0LH2YYOPDHd4tgq3CkxeSULDDuGZbID_Z6voyrm2vmPGTBFu5tiy4DcPq7h7EFAK202L80SZ2iHXmU-w5Ev90xl6P_ya-_fD1aThHWdHI_b2Saleu6OGyeq9Wq1RRSASST_71Gz-RBW9D5mAgqQim4BHxLELnXa0bvA9mmWThIF3xpPQ/s2048/image_2024-10-23_10-05-26.png

បច្ចុប្បន្ន ប្រេម៉ា គឺជាតារាចម្រៀងឯករាជ្យ។ នាងធ្លាប់បានចូលរួមប្រកួត I Am a Singer Cambodia រដូវកាលទី៣ ដោយមានបំណងចង់ដណ្តើមពានជូនអ្នកម្តាយ ប៉ុន្តែ ប្រេម៉ា មិនអាចសម្រេចមហិច្ឆតារបស់ខ្លួនបានទេ ខណៈជ័យលាភី បានទៅ ឌី សូនិត្តា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh6W69739ni55TagHNddMW8Ekb8LInteszUADVRT5v37tJVlVV0lNxuYlHVp6XMkr0B5K48jBCytw4qVP72lo06J6EXYCHH4jgyrMGVTWFcVCvH5OeJx1YWIhqEeNMUXBpURYGUbMI1YBpx1GAgSeqJflgGkcKLqhrwNfmCwo5FqwSqU7T4c5XyF1jHdCg/s1848/image_2024-10-23_10-05-31.png