Home ព័ត៌មានអន្តរជាតិ ត្រៀមលុយឱ្យហើយទៅ! Samsung នឹងចេញលក់ស្មាតហ្វូនអេក្រង់បត់បានបីតង់ជាលើកដំបូងនៅឆ្នាំ ២០២៥

ត្រៀមលុយឱ្យហើយទៅ! Samsung នឹងចេញលក់ស្មាតហ្វូនអេក្រង់បត់បានបីតង់ជាលើកដំបូងនៅឆ្នាំ ២០២៥

63
0

ក្រុមហ៊ុន Samsung ត្រូវបានគេនិយាយថា កំពុងត្រៀមខ្លួនក្នុងការដាក់បង្ហាញស្មាតហ្វូនបត់បានបីតង់ដំបូងបង្អស់របស់ខ្លួននៅឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYOYh0WZJ7H_Wgk-P0q5KwLhYX-RmJBaIw5Llh6tWsXgTgOTB9iBahTL71cQgiod6QPpOpVaYv4cIbX7lzLJcxv1EgZGfGbN36JO8fLoa8gQEc5v3J_lDnPFeqUa6mw_eRlUJYIdqSrtetKJcvTq71JRT1xN5UjiBa1EErtoHh37irTwaeWvRI04s7Qso/s2000/image_2024-10-23_13-28-00%20(2).png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Samsung អាចនឹងចេញលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាន ៣ តង់នៅឆ្នាំ ២០២៥ ខាងមុខនេះហើយ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់គឺអាស្រ័យលើការសម្រេចចិត្តចុងក្រោយរបស់ Mobile experience ដែលជាផ្នែកឧបករណ៍បត់របស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnJYOlUuR41__XzwdX0fO0swNfC2y_4e0QDNMfxKn5lkda0Nuxmi0sQUgjcvZkB13yyHDVMZCEFA4BLZCEMn5OHgM2jAhlbIVkWb8s_sZeeZH_E7q_2N1D2GEJyuedAz5q_FvcnxavE1_xpU7D8cT8OjHj6zk_TNdvYDqvxl2bptVan3Vwe4UXWQuE99zZ/s1200/image_2024-10-23_13-28-00.png

ចាប់តាំងក្រុមហ៊ុនចិន Huawei បានធ្វើឱ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការដាក់បង្ហាញនៃ Mate XT ដែលជាទូរស័ព្ទអេក្រង់បត់បានបីតង់ជាមួយនឹងតម្លៃគួរឱ្យចាប់អារម្មណ៍កាលពីដើមឆ្នាំនេះមក។ បច្ចុប្បន្ន Samsung ក៏មានពាក្យចចាមអារ៉ាមថា គ្រោងនឹងដាក់លក់ទូរស័ព្ទអេក្រង់បត់បានបីតង់ជាលើកដំបូងរបស់ខ្លួននៅឆ្នាំ ២០២៥ ផងដែរ ដើម្បីប្រកួតប្រជែងជាមួយ Huawei ។ ទោះបីជាសព្វថ្ងៃនេះ Huawei មានស្មាតហ្វូនអេក្រង់បត់បានបីតង់មុនគេក៏ដោយ មិនយូរទៀតទេនឹងមានគូប្រជែងពី Samsung ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Adzm5JoxbyRsUOyL40NPVFReyct_zlT6xtNM9W1kkBivITjn6Q-brEqsNQ5TTrlLYBCiRoT6vkLnBop8aDfaZ6Osj7MDuapjp_Oq2FBw6JvENr1XlkKEkxARxSLcW8d0NUrgGXDUONWgcsC-Z4PHr_hdZNSucHFAz-kct6JTxMgDLl4MC83qwuda3p2h/s826/image_2024-10-23_13-28-01.png

ការបង្ហាញផលិតផលអេក្រង់បត់បានបីតង់របស់ Samsung នៅឆ្នាំ ២០២៥ ខាងមុខនេះនឹងក្លាយជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុនក្នុងការពង្រីក និងពង្រឹងត្រកូលទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនឱ្យរឹងមាំជាងមុន។ ទន្ទឹមនឹងនេះគេសង្ឃឹមថា Samsung Galaxy Z Flip ដែលជាស្មាតហ្វូនអេក្រង់បត់បានពីរតង់ទំនើបបំផុតរបស់ក្រុមហ៊ុន ក៏អាចមានតម្លៃសមរម្យជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg12pIIeDomzUlFx-f-1Jx7chn58HFhX2KqZtR2-Op9uNF5fxOH3YxdfkFS830ZAwcNOO58w0_i-St7p207S6ttQmF1lZIRTDA2-khbVq8gTt_5Twu7uneUeBm9bGs7Tm8uAxC_bWWTlRjoJUmcL0daefwhE-c8DhsIoPXoiDLbP3Hbh-w5-Ka1D-Ya1I4q/s1200/image_2024-10-23_13-28-01%20(2).png

ទោះជាយ៉ាងណាក៏ដោយ Samsung មិនទាន់ប្រកាសផលិតផលក្នុងពេលឆាប់ៗនេះទេ ព្រោះចង់ផ្តោតលើគោលដៅកាត់បន្ថយភាពស្តើង និងស្រាលនៃស្មាតហ្វូនដែលអាចបត់បានពីរដងនាពេលបច្ចុប្បន្នរបស់ខ្លួនជាមុនសិន។ ដូច្នេះការចេញលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាន ៣ តង់របស់ Samsung នៅឆ្នាំ ២០២៥ គ្រាន់តែពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែវាក៏លាយឡំនឹងព័ត៌មានពិតផងដែរ៕