Home Blog Page 797

ប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាជ្រូក

0

ប្រទេសដាណឺម៉ាក ៖ អ្នកស្រាវជ្រាវនៅអឺរ៉ុបបានស្រាវជ្រាវពីការបកប្រែភាសាជ្រូក ឬយល់ពីសំឡេងស្រែករបស់វា ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងគោលដៅបង្កើតឧបករណ៍មួយជួយឱ្យកសិករយល់ពីអត្ថន័យសំឡេងស្រែករបស់ជ្រូក ។ ហេតុនេះ កសិករនឹងអាចកែលម្អវិធីសាស្ត្រចិញ្ចឹម និងថែទាំជ្រូករបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTs_cJIV3Eg0kerYi9nX5uJbJQfby8sfpKTLg8eXPh6FgMfIs4Cgs9YlLcWJ6fr1kX_WI7F5wOMRg__eSh9m4Dh1N4SkW_2X2Iq47_-8pZdpKr_Csuq7N9ZiFTyVtSWQQ3SjzIFNNFLh2VH6Rp5eZCNYQ624qmcFfU2gOtnVG3RrlWdQ211pb5cBO2ye6r/s3461/image_2024-10-25_14-27-48.png

វាជាការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដោយក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ការថតសំឡេងស្រែករបស់ជ្រូក ស្មើជាង៧.០០០ក្បាល ដើម្បីចង់ដឹងថា តើសំឡេងស្រែកនីមួយៗមានន័យដូចម្តេច? ក្រុមអ្នកស្រាវជ្រាវបានបែងចែកសំឡេងជ្រូកនៅតាមទីកន្លែងផ្សេងៗ ដូចជា ៖ ពេលជ្រូកនៅជាមួយមេរបស់វា, សំឡេងកូនជ្រូកបៅដោះមេ, សំឡេងជ្រូកពេលខាំគ្នា និងពេលពួកវាត្រូវបានម្ចាស់លែងពីទ្រុង ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxBgOpCV6W8XBp-sFCTTuFfQMDZ2K2uMvmfgahrZpWywLXGVsdw5pSdD8EN2MVHcCnXCuUPcXBsSiRGn68HdSucjodrFdsF5uWOYGeME5YhwUnAniQ1QBnb5-fRgAjDzCV-9bedLRJOsYxdfXMG3rcnhD6e91oVd3pKuQ5pErIHZZg45hEStNGJESuOYv8/s960/image_2024-10-25_14-27-51%20(2).png

បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវក៏បានបកស្រាយសំឡេងជ្រូកនីមួយៗដោយប្រើប្រាស់បច្ចេកវិទ្យា AI ដោយបញ្ចូលសំឡេងជ្រូកជាមួយអារម្មណ៍, ស្ថានការណ៍នានា, ឥរិយាបថ និងអត្រាចង្វាក់បេះដូង ។ រីឯលទ្ធផលដែលទទួលបាន គឺក្រុមអ្នកស្រាវជ្រាវអាចបញ្ចូលសំឡេងទាំងនេះជាមួយអារម្មណ៍របស់ជ្រូកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8VArztDMkNV9AO1cp8zooYSjSwIfyjVGiSxNSAAfJjWUSWPNVxH-Hdjlt9Kr9wWFeK3eL1hx6GUe9tiD7Kx0HOWSh5sRyTp3L7jo-5Q5HEDfPyonYUyaBEu-jkFN4os3kgQ2lEAal16c72AETIaMf3EHcECWIxQUlRgVUcK4QfWBneCG33M-nGBlhjxqQ/s904/image_2024-10-25_14-27-51%20(3).png

ជាក់ស្តែង បើជ្រូកស្រែកថ្ងូរខ្លីៗ មានន័យថា វាមានសេចក្តីសុខ ។ រីឯសំឡេងមានប្រេកង់ខ្ពស់ ដូចជា ៖ សំឡេងយំ មានន័យថា ជ្រូកកំពុងតានតឹងផ្លូវចិត្ត ពេលពួកវាមានអារម្មណ៍ថា ឈឺចាប់, ឈ្លោះគ្នា ឬត្រូវបានបំបែកចេញពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6VzrnTie6Paln5GN59refIliP2iLdyz1bzPjcZ_bllLpEtj4oWzXTEvEyqK1lqJbN9z_pJE5oE5dCZ-t9iFUXM7CcbxMThz2RuCoefal9vXiTSw4SXQ_n0VhuqDACDwW1SVmsC7Z3iAWo70B30yas9jTb35Kw-M-6so5PEddY7nuG8rAkw6ZYiN5bSfU/s686/image_2024-10-25_14-27-52%20(2).png

ក្រៅពីនេះ Algorithm របស់បច្ចេកវិទ្យា AI នឹងបង្ហាញថា សត្វជ្រូកដែលចិញ្ចឹមក្នុងកសិដ្ឋាន ឬជ្រូកចិញ្ចឹមក្រៅទ្រុង ឬជ្រូកចិញ្ចឹមក្នុងទីធ្លាស្រឡះល្អ ដែលជ្រូកទាំងនេះអាចដើរចុះឡើង ឬកាយដីបាន គឺពួកវានឹងមានភាពតានតឹងផ្លូវចិត្ត តិចជាងជ្រូកដែលចិញ្ចឹមយ៉ាងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBnCaY2G5bIv20RROhb27m1nZ8rMWG_r0XQ757XTHuvvex52AdGv8rfCDDqMoT9UNMoMgQyVkVcBLYAZcTao8teReHtuHi9OKIPCvaX-0GHcRlRCIA4sKLoEe9SuoyJC7bptP3PHAw-e4eKVzX-YwV2-VKDzt5I_bR-Zr1TX1EOR7CEreud0wP2VJfjSl/s1370/image_2024-10-25_14-27-52.png
Elodie Mandel-Briefer គឺជាអ្នកស្រាវជ្រាវផ្នែកឥរិយាបថនៅសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក និងជាប្រធានក្រុមស្រាវជ្រាវបកប្រែភាសាជ្រូក និយាយថា គោលដៅរបស់ Algorithm នៃបច្ចេកវិទ្យា AI ដែលបង្កើតឡើងនេះ គឺដើម្បីជួយឱ្យកសិករដឹងថា ជ្រូករបស់ពួកគេកំពុងមានអារម្មណ៍បែបណា ។ វានឹងជួយឱ្យកសិករយល់ពីភាសា និងឥរិយាបថជ្រូក ដើម្បីដោះស្រាយបញ្ហាចំគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglu51iUIukJk_pk68efgT7vHyYtI7OQ40QoEv1Ev_BVz20NtsmvD-VN6VPhG2e2WdVUrXoFohI_GAxhoXxkLeWgUc8yQoijmlrLsvR0coItUWp5VNZXX9wD4lPHq2l9d33tsbBlUqkVukIHeCOeQaE2ZZArb9_iwzpKjK0HKrfKZ0zlJsMD9K96PPriy9j/s819/image_2024-10-25_14-27-51.png

នាថ្ងៃអនាគត បច្ចេកវិទ្យានេះនឹងត្រូវបានអភិវឌ្ឍន៍ជាកម្មវិធីក្នុងអ៊ីនធើរណេត សម្រាប់ឱ្យកសិករកាន់តែងាយស្រួលប្រើប្រាស់ ។ ក្រៅពីនេះ បើទទួលបានទិន្នន័យគ្រប់គ្រាន់ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសដាណឺម៉ាកនឹងយកបច្ចេកវិទ្យានេះទៅបកប្រែភាសាសត្វផ្សេងទៀត ដែលចិញ្ចឹមកូនដោយទឹកដោះ ៕

vivo V40 Series បានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជានៅថ្ងៃទី 18 ខែតុលា ក្នុងអំឡុងពេលការកក់ទុកមុនទទួលបានចំណាប់អារម្មណ៏យ៉ាងច្រើនពីអ្នកប្រើប្រាស់

0

កម្មវិធីសម្ពោធ V40 Series គឺជាឱកាសដ៏អស្ចារ្យបង្ហាញពីចំណុចពិសេសរបស់ V40 Series ដែលមានលោក Jerry Thai គ្រូបង្វឹកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា Mina និងកញ្ញា SK បានចូលរួមក្នុងវីដេអូដើម្បីបង្ហាញពីភាពអស្ចារ្យនៃ V40​ Series ឥឡូវនេះ V40​ Series បានបើកលក់ជាផ្លូវការបានចាប់ពីថ្ងៃទី 18 ខែតុលានេះតទៅ។ កម្មវិធីសម្ពោធនេះបានប្រកាសតម្លៃនៃទូរស័ព្ទទាំងពីរដូចជា V40 Lite មានតម្លៃ $319 និង V40 5G មានតម្លៃ $499។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh12SpF5TXK6ntxax3n-YwJRftjaAywZ2HBcGXJqiOca_MphJXP8viA0LK-Yc7-JEZoWCc9EDBQhohMEw_8xTQt4B_0o2HR7VnF53atM4OdCItlxUlK3xeE6HGQp0D7Vuz8Qo6HTFBAzQJrCgcEq0dK7HmDN4pdqnNks_7aifIjaB6ttlGxUla9VOPswnFC/s4096/IMG_20241012_090511.jpg

ក្នុងអំឡុងពេលទទួលកក់ទុកជាមុន ( pre – order ) របស់ V40​ Series អ្នកប្រើប្រាស់ និងអ្នកចូលចិត្តថតរូបជាច្រើននៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានពិភាក្សាអំពីផលិតផលដែលទើបមកដល់ទីផ្សាររបស់យើងគឺ V40​ Series ដោយបានទទឹងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់និងសាកល្បងកាន់តែស៊ីជម្រៅនៃ V40 series ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZx5ztccvwtXY4c2eGjlNLwmOBDwIXui1sxE0eqUH2jWa6BRAM221vEKP4VRgg0UHHyUBGcgY9NeQBF0iYuavzn8D4TGrcKoDHBJ5F0RWNEuNLsu2y012-DRVRaHZIPwUczAu2taOGPV2RY8OFEcRw2mxYNLUsp_PL84arJIY-3IuLcjXJMdqYznpwil6M/s4080/IMG_20241012_091948.jpg

vivo នឹងបង្ហាញ V40 5G ដែលជា co-engineered ជាមួយ ZEISS ជាការបង្ហាញពីការរីកចម្រើនដ៏សំខាន់នៅក្នុងបច្ចេកវិទ្យាស្មាតហ្វូន និង V40 Lite ដែលមានថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ និងបង្ហាញពីលក្ខណៈពិសេសសំខាន់ៗនៃ V40 series រួមទាំងប្រព័ន្ធរូបភាពប្រកបដោយភាពច្នៃប្រឌិត និងសមត្ថភាព AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLKgGyz4CfIox8OIVF2piKNDt5v0Wbc2M2c5Z2zKZ6eTi6hVuxqZzvM-jcCLQQXgKW_XJOOOLtuhT1-hGyk8Q7HMYXfolFq9kMOopZpOmf-i5XbOsLnX2UyTImbwbpSViLWbRgq0goRvMEyFciJtu1aCrSVvlJaVRZQTYqJmdY73KoGy_JpXZ470xZIOPA/s3264/IMG_20241012_100353.jpg

ក្នុងព្រឹត្តិការណ៍ V40 series កាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតជាមួយនឹងការសម្តែងរបស់ លោក Prince ព្រីន និងកញ្ញា Mina។ ការចូលរួមរបស់ពួកគាត់បាននាំមកនូវថាមពលរស់រវើកដល់ឱកាសនេះ ដោយបង្កើនបទពិសោធន៍ដ៏រីករាយជាមួយអ្នកចូលរួមក្នុងកម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WzFLCoNaDT7DrfOCbRlrVaxluzIS9kB1PirkPKItokNROPhyBEp73rVTNIzCst81dXSDvZWn9_tKBaL4egG6G3XyCIpjUhndrmcnzYH7zWgs7gOUmIFKIjUoJUIT3abSMtgI1ibZckbtV9FmkmTvs5smOqzqus80A60iPvt7z4s8f8-sVjn4Uz-pLD3I/s1280/photo_2024-10-14_23-27-27.jpg

V40 5G៖ កាមេរ៉ា ZEISS ដ៏អស្ចារ្យ

V40 5G ត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដោយបំពាក់នូវប្រព័ន្ធកាមេរ៉ា ZEISS ទំនើបៗ។ កាមេរ៉ាទាំងនេះមិនត្រឹមតែចាប់យករូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមុខងារកម្រិតខ្ពស់ដូចជា៖

  • រូបភាពដែលមានគុណភាពខ្ពស់៖ ជាមួយនឹងសេនស័រដ៏មានឥទ្ធិពល V40 5G ផ្តល់នូវរូបថតដែលមានគុណភាពខ្ពស់ ដែលរក្សាបានព័ត៌មានលម្អិតសូម្បីតែក្នុងលក្ខខណ្ឌពន្លឺតិចក៏ដោយ។

AI Photot Enhance៖ កាមេរ៉ាប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការកំណត់សម្រាប់បរិស្ថានផ្សេងៗ ធានាបាននូវការថតដ៏ល្អបំផុតគ្រប់ពេល។

  • កញ្ចក់លែនច្រើនប្រភេទ៖ V40 5G រួមបញ្ចូលកញ្ចក់ជាច្រើនប្រភេទ ដើម្បីងាយស្រួលប្រើប្រាស់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្តូររវាងមុខងារ មុំធំទូលាយ ម៉ាក្រូ និង Portrait ដោយងាយស្រួល។
  • សមត្ថភាពវីដេអូ៖ V40 5G គាំទ្រការថតវីដេអូ 4K ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើតវីដេអូដែលមានគុណភាពខ្ពស់យ៉ាងងាយស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCCJFktFqW6FEB0SX0wh6I1Rov3Dr5oUThUrpQACbTWZI3yT9rFr6VNvz6HjMfE0NFoDFhcWOvJQJjpDhUNM-Wpcq8CTVdSJpRl-bM6MIM1WZq76glMCW3LjIbH-DpISbWU9Z9gbkN2j8v60hvzFRIkdl-v7w08WnSrBuE9oXfjINJV_GApR-WEbOy3-w/s5000/vivo-V40-All%20Specs%20Infos.jpg

V40 Liteថាមពលថ្មធំ អាយុកាលប្រើប្រាស់បានយូរ

V40 Lite ត្រូវបានរចនាឡើងតម្រូវសម្រាប់អ្នកប្រើប្រាស់ដែលផ្តល់អាទិភាពលើថាមពលថ្មដោយមិនប៉ះពាល់ដល់ប្រតិបត្តិការ។ លក្ខណៈសំខាន់ៗរបស់ V40 Lite រួមមាន:

  • សមត្ថភាពថ្មដ៏ធំ៖ V40 Lite មានថាមពលថ្មធំដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលពេញមួយថ្ងៃសម្រាប់ការប្រើប្រាស់ខ្លាំង ដែលជាជម្រើសល្អសម្រាប់អ្នកដែលធ្វើដំណើរ។
  • ការសាកថ្មលឿន៖ បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន V40 Lite អាចសាកថ្មបានយ៉ាងឆាប់រហ័ស កាត់បន្ថយពេលវេលារងចាំ។
  • ប្រត្តិបត្តិការដ៏ខ្លាំង៖ V40 Lite ត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ប្រសិទ្ធភាពខ្ពស់ ធានាថាអ្នកប្រើប្រាស់អាចរីករាយជាមួយបទពិសោធន៍រលូនដោយមិនចាំបាច់បារម្មណ៏ពីបញ្ហាថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcYo20EmHizIrejRdujrz8I1iCFWqPnI9r6Zes-DZVlCgjlLzk3YGn5bSb7uA-fApouodNkhxI4yfJwQZRPoVhR9HThX_yqZdPGH4AD_L4HDG1DiHtb7ecXq1bYOkTTCbh3FGgPcV8a98MlTMZbUFvUOEksSSgeuiSkwtfET4IeebvIdyXTpJdWOZznptr/s5000/vivo-V40%20Lite-All%20Specs%20Infos.jpgសម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលព័ត៌មានលម្អិត។

    សេចក្តីសន្និដ្ឋាន

V40 series ជាមួយនឹងម៉ូដែល V40 5G និង V40 Lite ផ្តល់នូវគុណភាព និង​ទំនុកចិត្តសម្រាប់អ្នករាល់គ្នា។ មិនថាអ្នកជាអ្នកចូលចិត្តថតរូប ឬ អ្នកដែលត្រូវការទូរស័ព្ទដែលអាចទុកចិត្តបានជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរនោះទេ ស្មាតហ្វូនទាំងពីរនេះនឹងបំពេញតម្រូវការរបស់អ្នក។ V40 series បានបើកលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ  ចំពោះអ្នកមានចំណាប់អារម្មណ៏ ឬ ក៏អ្នកទន្ទឹងរង់ចាំទទួលយកបទពិសោធន៍ពីលក្ខណៈពិសេស និងដំណើរការច្នៃប្រឌិត អាចរកជាវបានតាមបណ្តាលហាងនាៗ ឬក៏អាចស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ vivo official page :  https://www.facebook.com/vivoCambodia.

រដ្ឋា ភីយ៉ាដែត Miss Earth Cambodia 2024 កំពុងធ្លា.ក់ទឹកចិត្តខ្លាំងក្នុងការប្រកួតនៅ ហ្វីលីពីន

0

តាមការបង្ហោះរបស់លោក អ៊ិន វិចិត្រ បានឱ្យដឹងថា Miss Earth Cambodia 2024 រដ្ឋា ភីយ៉ាដែត រងនូវអារម្មណ៍បាក់ទឹកចិត្តខ្លាំងខណៈកំពុងតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិក្នុងប្រទេសហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaDxhTS-7Nd8aqlegNrbKuFii_RKTlxIioGAoG_at6Yp1IuQCmbJgEO8G66bElg9qmqk_HNyxFp1jey-zNofIio7f3qsKfzGwXRT7wTnvRxXzinxRRlSLMQiUYKjEHaUwuZjeY0nse1gLBteCiWS2L2roFYIPczqtSNbYuHHPdytU5bUsGvKl7ZcK5YHkP/s2048/image_2024-10-24_09-01-52%20(2).png

ថ្មីៗនេះអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានការស្រងាកចិត្តយ៉ាងខ្លាំងបន្ទាប់ពីឃើញបវរកញ្ញា រដ្ឋា ភីយ៉ាដែត Miss Earth Cambodia 2024ដើរម៉ូតជាមួយសំលៀកបំពាក់មិនសូវស្រស់ស្អាតទាក់ភ្នែកទាំងបេក្ខនារីផ្សេងទៀតមានការស្លៀកពាក់ស្រស់ស្អាតជាងនេះ។ ទោះយ៉ាងណា លោក អ៊ិន វិចិត្រ បានបញ្ជាក់ថាសំលៀកបំពាក់ដែលនាងស្លៀកនេះគឺគេជាអ្នករៀបចំចំណែកឯសំលៀកបំពាក់ដែលកម្ពុជាត្រៀមទៅប្រកួតគឺស្រស់ស្អាតផ្លឹងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN69i4ANjgzxXkwUXWd56TV-FX1rI8QG7oTRnOMkYyMtXcmYGWitjDQzCIid9EXDIym0tWBuaxPtb7r2bUlCRQXUTuM64zqNv_kc32CUNKlYe6pBOXD17e7Fs0orkYSyYdFBM-rVNENoUzUf7mLnw9Hc_L7jvauJvw6XHODZfyxp3VUiIuk7IFxVlYzvF8/s1440/image_2024-10-24_09-01-54.png

លោក អ៊ិន វិចិត្រ បានបង្ហោះកាលពីយប់ថ្ងៃទី២៣ តុលា ថា «ខ្ញុំពិតជាសោកស្តាយក្តុកក្តួលណាស់ដែលខាងអន្តរជាតិរៀបចំឆុត Fashion ឱ្យ Rotha Phyadeth មិនបានស័ក្តិសម។ សូមបងប្អូនកុំយល់ច្រលំ ឆុតមកពីយើងភ្លឹងៗណាស់»។ លោកបង្ហោះទៀតថា «អ្នកណាមិនចង់ស្លៀកពាក់ឈុតស្អាត តែជា Fashion ខាងគេរៀបចំឱ្យយើងគ្មានជម្រើសទេ គេឱ្យអ្វី យើងមានតែស្លៀកពាក់ហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgViLs-hWe46_j7zbCqDkgRPXST67gJvgPZdY5SkpVsByM-ydzizFEr-3EfJZjZfDfHcJ-asfTlt6lRh6-GJsWR60JJEFMk65HjPp-FamwUO7G1zfpEVv0Er9BjdbMVpoMuXuNgPbE3Il6G_NOr1eak7LQb10_6PlPkKPRRECVQHS0VpgAu6zQZyiwf7tDK/s1800/image_2024-10-24_09-01-58.png

«Rotha Phyadeth ធ្លាក់ទឹកចិត្តខ្លាំងណាស់ គាត់នៅតែព្យាយាមដើរតម្រូវកម្មវិធីដើម្បីកម្ពុជា។ អ្នកល្អពេកហើយ។ សូមទាំងអស់គ្នាជួយលើកទឹកចិត្តគាត់ ហើយប្រាប់ត៏ៗគ្នាកុំឱ្យមានការយល់ច្រលំជាកំហុសគាត់»។ នេះជាការបញ្ជាក់ពីសំណាកលោក អ៊ិន វិចិត្រ ។ លោកបន្ថែមសេចក្តីទៀតថា «ខ្ញុំឃើញអ្នកខ្លះយល់ច្រលំ Comment ថាឱ្យគាត់។ ដើម្បីជាតិមួយនេះ គាត់ត្រូវរងគ្រោះពីរជាន់។ សូមមហាជនឈរពីក្រោយគាត់ ជួយការពារគាត់ លើកទឹកចិត្តគាត់ នៅពេលគាត់កំពុងធ្លាក់ទឹកចិត្តណាស់»។ «កម្ពុជារងគ្រោះណាស់ ប្រលងបវរកញ្ញាឆ្នាំនេះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjApBGW3VVUeD48RlPGuSLu4aZpBQjca9cMnm4vGG3PnvJTe6JAFfWx8s6lCJ2Mi6x_xehPFFEQ6YOpS81MZLs_UHOo58utNQMXiKrdNi7azWPMLQR8xjfqdlwISQZcV_set9BcKp4oPIAN_0Dbc5IG23QKthouzNcgD8CMXAwREQXAaj6OnCLv4kLgs5FJ/s2048/image_2024-10-24_09-01-53.png

គួរបញ្ជាក់ថា Miss Earth Cambodia ២០២៤ រដ្ឋា ភីយ៉ាដែត ជាអតីតក្រុមការងារ SEA GAME ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលនោះ។ លើសពីនេះនាងក៏ជា អតីតបេក្ខនារី Miss Universe Cambodia 2023 តំណាងឱ្យ ខ្មែរកម្ពុជាក្រោម ផងដែរ។ ក្នុងពេលទៅប្រកួត នៅហ្វីលីពីន ភីយ៉ាដែត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីហ្វេនៗនៅទីនោះ។ ថ្ងៃផ្តាច់ព្រ័ត្រ Miss Earth 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានបេក្ខភាពសរុប ៧៦នាក់៕

ជំទាវ ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ទិត្យ សុធារី កំពុងផ្ទុះ.សង្គ្រា.មពាក្យសម្តីអាចឈានដល់ផ្លូវច្បាប់

0

ទើបតែស្ងប់សុខបានមួយរយៈស្រាប់តែពេលនេះជំទាវ ចន ច័ន្ទលក្ខិណា កំពុងស្ថិតក្នុងដំណាក់កាលមានសង្គ្រាមពាក្យសម្តីជាមួយអ្នកចម្រៀង ទិត្យ សុធារី ដោយសារពាក្យសម្តីផ្លែផ្កាគ្នា។ អតីតប្រធានសមាគមបានលើកឡើងដែរថា ចាំចប់ពិធីបុណ្យ លោក កៅសីហា សិនព្រោះពេលនេះកំពុងកាន់ទុក្ខ ខណៈ ទិត្យ សុធារី ថានាងមិនខ្លាចនោះទេតែខ្ពើមថែមទាំងផ្លែផ្កាដាក់ទៀតថាជាជំទាវធ្លាក់តំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwg5YFsjjzIRbIdHkFCBNUJQX3MprKN0Bt7bnoBZrdRf8XFZFjP_vBHFDL7t89PpvtDVUdEHuT3Y489HYnhqBiVaAfGCDgZ9bOVFV1uDJjpV25lKKr8zbZawUYz0iBk2M0vlwX1fPbAxLnjp4P9XQ-tEreieh7n6U_lwENGcFWSdVeKQf12Erii3ZtLW5O/s1800/image_2024-10-24_11-16-19%20(2).png

កាលពីថ្ងៃទី១៩ ខែតុលា តារាសម្តែង ចន ច័ន្ទលក្ខិណា បានចែករំលែកវីដេអូមួយដោយបានដាក់ខ្លឹមសារថា «និយាយត្រូវណាស់អូន សម្រាប់បង អូនជាមនុស្សល្អ ចិត្តទូលាយ
មនុស្សបែបនាងម្នាក់នោះដែលនៅក្នុងក្រុម Entertainment មួយ ហើយមានប្តីជាមិត្តប្តីខ្ញុំដែរ គឺ ខ្ញុំ Save មួយជីវិត ព្រោះសណ្តានផ្លែល្វាអត់ខួររបស់គេបានតែនៅក្នុងអម្បូរផ្លែល្វាដូចគ្នាទេ សម្រាប់ខ្ញុំឃើញមុខ ខ្ពើម ព្រោះខ្លាំងបានតែក្រោយខ្នងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3LKgP1jnzcQOP0tvkztc50JGhWFyh92UguNVjhlqD6s9VboTCFupBvjM6nSgIKLvySEBpuAl3PKEElVA19cNZ2CPLit5ENEKjylWfxAry7FkYzJ5HZLGZicy_ONx8vOccLzELWCV8Tu7VE-K77m7MOiHSo2nMaweT3cH-zow08Z9c9b__UYQW1VhyQhWQ/s1864/image_2024-10-24_11-16-22.png

ពាក្យសម្តីនេះអ្នកចម្រៀង ទិត្យសុធារី បានយកទៅខម្មិនក្នុងការបង្ហោះមួយផ្សេងទៀតប៉ុន្តែ
មិនបានបង្ហាញគណនីហ្វេកប៊ុក ជំទាវ ចន ច័ន្ទលក្ខិណា ពេញនោះទេដោយបានស៊កសៀតពាក្យសម្តីថា ការលើកឡើងខាងលើជាការដៀមដាមឱ្យខ្លួន ដើររករឿងគេអត់ឈប់ក្នុងខ្លួនសុទ្ធតែចំហាយបិសាច។ ការខម្មិននេះ ជំទាវ ចន ច័ន្ទលក្ខិណា ស្គ្រីនសតយកមកបង្ហោះកាលពីយប់ថ្ងៃទី២៣ ដោយបង្ហាញពីគណនី ទិត្យ សុធារី ដោយបានដាក់ចំណងជើងថា «ចាំបុណ្យប្អូនសីហាចប់ កុំឱ្យកំពប់បុណ្យ ឥឡូវកំពុងកាន់ទុក្ខ
សំខាន់ខ្ញុំស្គាល់អាខោនខ្ញុំទោះអ្នកឯង Screen Short ពាក់កណ្តាលក៏ដោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipb6oyy7RbeV9w6AEJnFsVY7U7VCy1LQshG_nuYt6AghQoAb464Gh-50EQhjJbcRFaxcOGGVVkj00121P5mLOCm5UhAf7bP7CpJhK1lSd1cA22uWIwQc4l53YDUbdi_fcu4X6SLwc51BN_XD7UyiV6JTorLV8xGgZAQn1vBHDJ7-r3hKANO9264UuueF1v/s2048/image_2024-10-24_11-16-25.png

ការលើកឡើងនេះភាគី ទិត្យ សុធារី បានចូលទៅខម្មិនលើការបង្ហោះរបស់ជំទាវ ចន ច័ន្ទលក្ខិណា ថា «អ៊ូយខ្លាចហា, ចង់ធ្វើអីធ្វើមក មីង ស្តេចសន្សំរឿងលើលោក ខ្ញុំខ្លាចត្រង់មីង ជាស្ត្រីដែលពូកែ រករឿងលាបពណ៌គេនិងម៉ង ម៉េច នៅស្ងប់អត់សប្បាយមែន?, គេផ្សេងអាចខ្លាចមីងតែខ្ញុំអត់ដែលខ្លាចមីងទេ ព្រោះមីង ចរិតអត់ចាស់ទុំសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUbNO-UR-g_S7Qqy1Ikp0AD_AZ6Pxff3NIB7Ig8s02yxhjduE_qj1WvB7CgvzY1o3Hrs0ZyFUOp9qUWDx8v1fsMWUKfme4m2WbRHKZ8drMx7jhoG8PeE_0GsW4KtYCorWE4TCxYg7ghwEAehaK_bzYfKEC3Pip3kh7wc9XemRNIRTQQ2auL7x_G5Ou0Xcw/s2048/image_2024-10-24_11-16-31.png

ងាកទៅកាន់បណ្តាញសង្គមរបស់អ្នកចម្រៀង ទិត្យ សុធារី វិញ បានផ្លែផ្កាដាក់ ជំទាវ ចន ច័ន្ទលក្ខិណា ថាជាជំទាវធ្លាក់តំណែងមិនខ្លាចទេគ្រាន់តែខ្ពើម និងបានលើកឡើងទៀតថានាងមិនមែនជាមនុស្ស ទ្រអែបអបគេដើម្បីផលប្រយោជន៍ទេ នាងជាមនុស្សគុណភាព មិនមែនប្រហោងក្នុងហាយសូខាងក្រៅអត់ប្រយោជន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjau6gFclmkEJv3vuhvmz2w6glrV1EjvwGUgjobNifITCr-Sz89xLjRtBoxvJ3feKVmkajXWmyTAgNVXiBUZyMQUs8ncl0cZ4o1Zir_kBnbXFwB0Q_8UDmZ7bKLjGxkZRAQPqEeq1vvuIXHUP-5YJmhVXnxO_fuuS4_F8cB1XIsbxrD1SCL5PiqZan5Bacy/s2048/image_2024-10-24_11-16-24.png

បើតាមវីដេអូមួយទៀតដែល ទិត្យ សុធារី បានបង្ហោះនៅព្រឹកថ្ងៃទី២៤ តុលា នាងបាននិយាយថាតារាសម្តែង ចន ច័ន្ទលក្ខិណា ដៀមដាមខ្លួន៣ថ្ងៃហើយ បើមិនតបខ្លះថានាងខ្លាច។ ទិត្យ សុធារី ថាអតីតប្រធានសមាគមនេះរករឿងនាងម្តងហើយនាងជាកូនសិស្សរបស់ អ្នកនាង ម៉េង កែវពេជ្ជតា ដល់ពេលឃើញនាងឧស្សាហ៍ខម្មិនឆ្លើយឆ្លងគ្នាខឹងនាងឆាតមកស្តីឱ្យនាង៕

បទថ្មី Jennie ប្រឈ.មមុខនឹងការហាមការចាក់ផ្សាយនៅ KBS ដោយសារតែមូលហេតុនេះ

0

បទចម្រៀងថ្មី «Mantra» របស់ Jennie សមាជិកក្រុម BLACKPINK ត្រូវបានគេចាត់ទុកថាមិនមានសិទ្ធិចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ KBS ដោយសារតែមានការលើកឡើងអំពីម៉ាកយីហោជាក់លាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfHKUuGVa6CE2OG8xFQL24xkh3387nUvcc6Yn3GdlIm2MMyR7TmaU_zWn8KqtwCVmoNBjXjh_kvV6tBf7bcEt4VZWj-bOe0JfHYnaXmBDksUPUlGXJpzdYF0e_oCwR4V7gbqufE0i454QmDO6EO-BlDlBVnbR7zaCkh_311sCQmhoslJ1izJWrfohU62x4/s960/image_2024-10-24_13-45-31%20(2).png
យោងតាមលទ្ធផលនៃការត្រួតពិនិត្យតន្ត្រី KBS នៅថ្ងៃទី ២៣ ខែតុលា «Mantra» បានរំលោភលើមាត្រា ៤៦ នៃបទប្បញ្ញត្តិត្រួតពិនិត្យការផ្សាយព្រោះវាបានយោងម៉ាកផលិតផលជាក់លាក់មួយនៅក្នុងអត្ថបទចម្រៀងរបស់ខ្លួនដែលនាំឱ្យមានការហាមឃាត់ការផ្សាយ។ បន្ថែមពីលើបទ “Mantra” របស់ Jennie បទចម្រៀងថ្មីរបស់ Jaehyun សមាជិក NCT ដែលមានចំណងជើងថា «Unconditional» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ក៏ត្រូវបានហាមឃាត់ផងដែរសម្រាប់ហេតុផលដូចគ្នានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvAzSSzV6ehXHATP5-RcqnxkAfD6ACwmxLW2KLliJ1gf97V6OVtTcHirUhYOn06bIR97wSpykewsiqwLMLjWdadX50zy283Gk_ok_T4p2L7YKfb_BLMu-D4SCdrgR78scdZi-4oJ7A2Jp2tZl5_AFTogfP76OX3l7fsjwLbnRIqozhs95BpeZimaerq_Y2/s1400/image_2024-10-24_13-45-31.png

ទោះជាយ៉ាងណាក៏ដោយ ទោះបីជាបទចម្រៀងមួយទទួលបានការវិនិច្ឆ័យដែលមិនមានសិទ្ធិក៏ដោយ ផ្នែកដែលមានបញ្ហាអាចត្រូវបានកែសម្រួល ឬដកចេញ ហើយបទចម្រៀងអាចត្រូវបានបញ្ជូនឡើងវិញសម្រាប់ការវាយតម្លៃឡើងវិញ។ ប្រសិនបើកំណែដែលបានកែសម្រួលឆ្លងកាត់ នោះវាអាចត្រូវបានចាក់ផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVkJU9Eq-whcgfvoS_iqrrQgYHgMureD3w4pQjZ1SeFPQk0tIWF4ndzH4DRh-sy9LB_ldS6JVbk02pmYCtWrlP0zPU8NWgLJlGDKV2dYf9ciIvzS1lTEhT8-vGPk0nN3A-9bu0gJtfb_derY0v2Fa0h-BsDeb4DsAiPoPTs9I_KnYUN2Q14O36MkfDhuzw/s1080/image_2024-10-24_13-45-33.png

បទ “Mantra” ដែលបានចេញនៅថ្ងៃទី១១ ខែតុលា កំពុងទទួលលទ្ធផលល្អទាំងលើតារាងចម្រៀងក្នុងនិងក្រៅប្រទេស។ បទចម្រៀងនេះលើកទឹកចិត្តឱ្យមនុស្សស្រីគ្រប់គ្នាបង្កើតភាពទាក់ទាញរបស់ពួកគេនៅពេលពួកគេបញ្ចេញពន្លឺតាមរបៀបរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEged-uMPi_kJjJDMdbRHgE8w16ac4EetVa7nvTuzV-bwiak_jP6VvFZKy6ZmmqIcjNtaDSNIPcGeIQByKWmcWCbg8Lp-dE6sGnlsMriqisfuxRgw6B1Wch3rbxhe2jmSgkbOf8SRTn2MtI2I-giJWLs2-Ir3udluzK2Gem6WCULvY1nBpteXCio_-oUehrg/s1034/image_2024-10-24_13-46-47.png
នៅថ្ងៃដំបូង «Mantra» មានការស្តាប់ ៥,២៤៧,៨៥៨ ស្ទ្រីម ហើយបានចូលក្នុងតារាង «Daily Top Songs Global» របស់ Spotify នៅលេខ ៥ ។ វាក៏បានឈរនៅលើតារាងពេលវេលាជាក់ស្តែងនៅលើ Bugs នៅក្នុងប្រទេសកូរ៉េ និងឈានដល់លេខ ១ នៅលើតារាង «ចម្រៀងកំពូល» របស់ iTunes នៅក្នុងប្រទេស ៥៧ រួមទាំងសហរដ្ឋអាម៉េរិក ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន និងម៉ិកស៊ិក។
Jennie បានក្លាយជាតារាចម្រៀងទោលនារី K-pop ដំបូងគេដែលបានឡើងដល់លេខ ១ នៅលើតារាង iTunes «Top Songs» របស់សហរដ្ឋអាម៉េរិកក្នុងឆ្នាំនេះ។ គិតត្រឹមរសៀលថ្ងៃទី ២៤ ខែតុលា វីដេអូចម្រៀងនេះមានអ្នកចូលមើលជាង ៥៧ លានដងនៅលើយូធូប៕

កៀកថ្ងៃចេញទៅប្រកួត ប្រាសាទ ដាវីន អត់ទម្លាក់ដៃថតរូប Fashion ឡូយៗកប់

0

អ្នកនាង ប្រាសាទ ដាវីន Miss universe Cambodia 2024 បានធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ឃើញថាមានរូបថ្មីៗបែប Fashion ផ្តល់ចំណីភ្នែកឱ្យទស្សនិកជនទស្សនា ខណៈពេលវេលាចេញទៅប្រកួតកាន់តែកៀក។ ទោះយ៉ាងណា ផេកគាំទ្របវរកញ្ញាខ្លះមានការលើកឡើងដែរសន្ទុះក្នុងការគាំទ្រអ្នកនាង ប្រាសាទ ដាវីន ហាក់នៅមានកម្រិតមិនផុសផុលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzsmMbT6N37AA267eZx1Lv40OnGO_SszIGxb2w6rWCPhhJ2SJpCwgkfy7jZbcokE85tZ-TA5K04zA712ZeTOQleclKNi6aWcMFtOJXBtvCTIvRfuWrGWGRqSVTNr0LqZJDHyunBnxj8GXX7uGEL56vVvJO5h9VTLkho34Gk5ayDpdQa-XsaL28HwhT9LO2/s2048/image_2024-10-24_15-05-25.png

តាមការប្រកាសរបស់ Miss universe Cambodia 2024 នាល្ងាចថ្ងៃទី២៣ តុលា រូបនាងនឹងចេញដំណើរទៅប្រកួតនៅប្រទេសម៉ិកស៊ិក(Mexico) នាថ្ងៃទី២៧ ខែតុលា វេលាម៉ោង ៤ រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការធ្វើដំណើរទៅកាន់ការប្រកួតនេះគឺចំណាយពេល១ថ្ងៃកន្លះទៅ២ថ្ងៃ។ នេះបើតាមការ Live របស់ អ្នកនាង ប្រាសាទ ដាវីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE16zoiF9OTZwnrW_wjHpmkq7inyV6BydNKqeZYy4l-s3cb0bqMQb4fO1OKoXoxnFQRwApA0Q6GF9SsXsKvTZ76VRciZ1Cv04hTpRVdCH9qPKUipcZ8MfTU4x7ApGBXOGXU_w-t2qumBzirhCWcSTVgd-wkJV4T_Q7L2E8b20CKMQDbtkvSSUX8ez0__8c/s2048/image_2024-10-24_15-05-35.png

មុននឹងចេញទៅប្រកួតតំណាប្រទេសគេសង្កេតឃើញថាចុងក្រោយនេះអ្នកនាង ប្រាសាទ ដាវីន បានបង្ហោះរូបភាព Fashion ជាច្រើនទាំងក្នុងបន្ទប់ស្ទូឌីយ៉ូ និងនៅខាងក្រៅ និងបានទៅប្រទេសវៀតណាមផងដែរ។ រូបភាពដែល Miss Universe Cambodia 2024 រូបនេះបង្ហោះគឺប្លែកៗខុសពីគ្នាគួរឱ្យចាប់អារម្មណ៍។ សម្រាប់ឈុតតំណាងជាតិវិញមានការបង្ហើបដែរថាគឺជាស្នាដៃអ្នកច្នៃម៉ូត ស្ករគ្រាប់ ដែលបានច្នៃឈុតតំណាងជាតិឱ្យបវរកញ្ញាជាច្រើនចូលរួមលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFwiiDyHavxbWLNorNJguOBGzedCEj3QHWTeyxAXtNTY2Cs2jlGOmAQOfSGBY4DQyYPMDP_OSmsUZcSBoia6MvD2AlG7wXA99O_eRhqiNS4p60pEQ6pWCPPWOOpeZDui4iEAqSBjQSbRCfKmPBu0o0B57aloulGCfyybVqqZdolOp6SNjArsp8YN29AM1/s2048/image_2024-10-24_15-05-36.png

គួរបញ្ជាក់ផងដែរថា ប្រាសាទ ដាវីន គឺជាស្ត្រីដែលជាម្តាយដំបូងគេតំណាងកម្ពុជាក្នុងឆាក Miss Universe លើកទី៧៣ នៅប្រទេសម៉ិនស៊ិក។

អ្នកនាង ប្រាសាទ ដាវីន បានតំណាងកម្ពុជាដំបូងគេប្រកួតក្នុងកម្មវិធី Universal Woman និង បានជាប់លំដាប់រងទី៤ លើទឹកដីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីឆ្នាំ២០២៣ ។ អ្នកនាងគឺជា ND Mister Friendship Cambodia 2023 ព្រមទាំងបានបញ្ចូន លាវ វេងហួរ ទៅប្រកួតនៅប្រទេសថៃនិងបានយកឈ្នះប្រទេសផ្សេងទៀតក្លាយជា Mister Friendship International 2023។ នៅក្នុងឆ្នាំ២០២៤មុនគ្រងតំណែង Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន ដែលមានវ័យ៣៣ឆ្នាំគឺក៏ជាអ្នករៀបចំកម្មវិធី Universal Women 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរនិងបានផ្សព្វផ្សាយវប្បធម៌ខ្មែរយ៉ាងទូលំទូលាយតាមរយៈបេក្ខភាពជាច្រើនរូបចូលរួមប្រកួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizAkuzvCB9sFqDozeoI8FUHJir1bvosocg99n1hVuUgWeagyGtsOSRYVsJLM8CGeWAjiKz-YBgMB3KP4XCGpsL03DN-ithtFxuBEeOQxh8hD_jEMUwmWmLswoo-oHQ1XZaXbnCDZbjHqnsWQKKylGSOXEnYV4TtNSYosiPC7HR5soMAqorVQkGcVuIGZ6p/s2048/image_2024-10-24_15-05-37.png

គួរបញ្ជាក់ផងថាថ្ងៃផ្តាច់ព្រ័ត្រ Miss Universe 2024 នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាមិនទាន់អាចបំបែកប្រវត្តិសាស្រ្តចូល TOP នៅក្នុងកម្មវិធីប្រកួតសម្រស់នេះបាននៅឡើយទេចាប់តាំងពីប្រកួតនៅឆ្នាំ២០១៧មក ខណៈ ប្រាសាទ ដាវីន អាចបំបែកកំណត់ត្រានេះបានឬយ៉ាងណាមានតែតាមដានបន្តទៀត៕

មុនទិញហូប សូមពិនិត្យនិងចងចាំទុកផង! រកឃើញសារធាតុពុល៥០ប្រភេទនៅក្នុងផ្លែទំពាំងបាយជូរ Shine Muscat ស្ទើរទាំងអស់ ដែលមានផ្ទុកសារធាតុពុលលើសកម្រិតស្តង់ដារ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាពិតជាធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមន្ត្រីជំនាញបានចុះត្រួតពិនិត្យគុណភាពបន្លែ ផ្លែឈើនៅទីក្រុងបាងកក និងតំបន់ជុំវិញ ហើយរកឃើញធាតុពុលរហូតដល់៥០ប្រភេទក្នុងផ្លែទំពាំងបាយជូរ Shine Muscat ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbU_sHlxrAeIOUbH0sg_bQdawBt_FevAHoUBcVjTUd2Fu6OwJAsrWq2GmfQYuI8F9BUW0J_0ekrQ5Jm_rx8Gh8wlXGLJBuuvWW0EyeN-j9gP73IfTB1AUjWcqZde6EXSLsdgQgbBpCw9fsAHHoL4PwiLKjdfDaEOKEQHNjS5Okjl8d_refYHyy2QDfLrWv/s1000/image_2024-10-25_13-23-24.png

មន្ត្រីជំនាញបញ្ជាក់ថា បានយកផ្លែទំពាំងបាយជូរ Shine Muscat ទៅត្រួតពិនិត្យឃើញថា ផ្លែទំពាំងបាយជូរស្ទើរទាំងអស់មានផ្ទុកសារធាតុពុលលើសកម្រិតស្តង់ដារ ។ បច្ចុប្បន្ន មន្ត្រីជំនាញបានបង្កើនការប្រុងប្រយ័ត្ន និងបន្តត្រួតពិនិត្យបន្លែ ផ្លែឈើ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmlmSRTK9w41Ni9pTfBmv60Jn8JXGRlTr0QlKFhakDLqaUPVb8Xls5OBsjEHEYg2UwVt6iQnKx5T3FEFxNSrSHzg7AYqgsb_cvsCt_-ARmOdQ8pu3RjlNvYmu2fkOq5mOfaq3ptmt85qzWnF0D9ZDi5wLop1uow4Wz55XjsvFEjLWgqh8-i4Uuu-Q3LUoP/s1152/image_2024-10-25_13-23-25%20(2).png
ខាងមូលនិធិសម្រាប់អ្នកបរិភោគ បានសហការជាមួយបណ្តាញដាស់តឿនសារធាតុគីមីក្នុងថ្នាំកម្ចាត់សត្វល្អិត, ទស្សនាវដ្តីទិញដោយការវ័យឆ្លាត និងស្ថាប័នពាក់ព័ន្ធ ដោយប្រមូលផ្លែទំពាំងបាយជូរប្រភេទនេះដែលដាក់លក់ក្នុងទីក្រុងបាងកក និងតំបន់ជុំវិញទៅត្រួតពិនិត្យឃើញថា វាផ្ទុកសារធាតុពុល ។

និពន្ធនាយកទស្សនាវដ្តីទិញដោយការវ័យឆ្លាត និយាយថា ខាងមូលនិធិសម្រាប់អ្នកបរិភោគ និងទស្សនាវដ្តីទិញដោយការវ័យឆ្លាត បានសហការគ្នាត្រួតពិនិត្យគុណភាពផលិតផល និងសេវាកម្មជាយូរមកហើយ ។ អតិថិជនរាយការណ៍ថា ទំពាំងបាយជូរ Shine Muscat ដែលដាក់លក់ពេញទីក្រុងបាងកក មានកម្មវិធីពិសេសទាក់ទាញអតិថិជន ដូចជា ៖ ការបញ្ចុះតម្លៃ និងទិញ១ប្រអប់ ថែមជូន១ប្រអប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9U7sRwWDKIrZPtSucU_Hv6jhf2TopivjWKPLWL6Vcw5Scpqc_pjW8Y_IBb8iiJT0cIEbgs753Qd5C1SsxfD2nSwV-b2BdAh8j1EdgH9qWi6-d7ERHzvPzPpMQlPtCKJq9XTQbBIw-pSZm76Tv1bbmOOk3PaKUbhrPa9OaZTxMZCDH35RTEfxf7XvrdDZ/s1000/image_2024-10-25_13-23-25.png

លើសពីនេះ ទំពាំងបាយជូរ Shine Muscat ត្រូវបានដាក់លក់គ្រប់ទីកន្លែង ដូចជា ៖ ហាងតូចតាច, ផ្សារទំនើបធំៗ, ហាងលក់ទំនិញ, រទេះរុញតាមផ្លូវ និងលក់តាមអនឡាញ ។ អតិថិជនមួយចំនួនបារម្ភថា តើទំពាំងបាយជូរនេះបានផ្ទុកសារធាតុពុលដែរឬទេ? ហេតុនេះ ទស្សនាវដ្តីទិញដោយការវ័យឆ្លាត បានស្នើទៅបណ្តាញដាស់តឿនសារធាតុគីមីក្នុងថ្នាំកម្ចាត់សត្វល្អិត រួមគ្នាត្រួតពិនិត្យសារធាតុពុលក្នុងទំពាំងបាយជូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0CMW5NR94B9ExmMPnbqHsXh7Muuat5vl77npu6GQi1inKhlkFJsyNi8LUvZCq2eq2dLDYt2bJPeu3Nhr8-rz3T9x0ry7SePdxN5CbrJk6Xa_iBGGDKDWudYl5ME_CGaU8OfoW2SUMAlNnuZFullIDdirfOxPBASrEv_oLGgicAit0uPhIBjD5dO7DBev1/s1024/image_2024-10-25_13-23-26.png

ចំណែកលទ្ធផលត្រួតពិនិត្យរកឃើញថា ផ្លែទំពាំងបាយជូរ ដែលក្រុមការងារយកទៅត្រួតពិនិត្យ៩៥,៨% គឺមានផ្ទុកសារធាតុពុលលើសកម្រិតស្តង់ដាររហូតដល់៥០ប្រភេទ ហើយការកម្ចាត់សារធាតុពុលទាំងនេះចេញពីផ្លែទំពាំងបាយជូរ គឺពុំមែនជារឿងងាយស្រួលឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRcmLadjHdOLAzvql21VYtGnyu05OT2ltiTOCJ3xnPJQt9ySI00q3ALaAHZJTj2XLv3C_pegzGRLS42dus8rnC-5z8yTRkzjva-loHlyI2nRI7oGwKW58m0BwWnXzYQaZOhAszYebhj1L-QuqTFObfHzv45-iUASWY2BFSh5vXtdQ5Kfbnxc2g1LgKwHYW/s1800/image_2024-10-25_13-23-27.png

ក្រុមមន្ត្រីជំនាញបានសំណូមពរទៅកាន់ហាងលក់ទំនិញ និងផ្សារទំនើបនានានៅទីក្រុងបាងកក ដែលបានលក់ផ្លែទំពាំងបាយជូរប្រភេទនេះ ត្រូវតែទទួលខុសត្រូវ ដូចជា ៖ ប្រមូលទំពាំងបាយជូរចេញពីធ្នើរលក់អីវ៉ាន់ និងលុបចោលការនាំចូលទំពាំងបាយជូរពីផ្នែកផ្គត់ផ្គង់ និងទីតាំងផលិតទំពាំងបាយជូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqzzpqOgVmHaSRTUU7pciGMiowitEY1j0qCQ_fnUyumhOGGyYPUnhMmKS9xKCXopBm5tf-x8hGzCy8VLsjyiHvhcB0CU1zIFNpNl0uO5iIT9-BvY7kyrEBvwflmDmdLsbDZdwK2VnZJ1BituB-oTcI8SI1axftvwCbRclNNJjRM5VuJ82NxjQE1TF_TdXp/s1080/image_2024-10-25_13-23-28.png

ក្រៅពីនេះ ហាងលក់ទំនិញ, ផ្សារទំនើប និងអាជីវករលក់ផ្លែទំពាំងបាយជូរទាំងអស់ ត្រូវតែបញ្ជាក់ពីប្រភពរបស់វាឱ្យបានច្បាស់លាស់ ឬបញ្ជាក់ថា នាំចូលពីប្រទេសណា ដើម្បីអាចត្រួតពិនិត្យរកសារធាតុពុលនាពេលក្រោយ ។

គួរបញ្ជាក់ថា ទំពាំងបាយជូរ Shine Muscat មានផ្លែពណ៌បៃតង គ្មានគ្រាប់ ហើយអតិថិជនចូលចិត្តបរិភោគ ដោយសារវាមានរសជាតិផ្អែម និងក្លិនក្រអូបខុសពីទំពាំងបាយជូរផ្សេងៗ ។ ប៉ុន្តែក្រោយការរកឃើញសារធាតុពុលរហូតដល់៥០ប្រភេទក្នុងទំពាំងបាយជូរ ដែលដាក់លក់នៅទីក្រុងបាងកក និងតំបន់ជុំវិញ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgleySYKWswaUvq8A72sw9rkhQxRu6LNxa81D42ORieiuby9ACwhx2ye-sD_daMiwW1lE2X-70Az3uYHakv4HH3odPXl6Ub_tVAH7gvfPCmmOySAp3A84mSqUAjUMh5iqTXoycDfo1AQC2rql4OezhW80UYznnf9ugPsDdRhugiir-Dod50slfH-isn2Im6/s2560/image_2024-10-25_13-23-29.png

បើបានដឹងខ្លះៗពីចំណុចល្អ និងមិនល្អ ពីប្រាក់ចំណូលនិងការរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង តើអ្នកយល់យ៉ាងណាវិញ?

0

ប្រទេសកូរ៉េខាងជើង ៖ ស្ថានភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង គឺជាការចាប់អារម្មណ៍របស់ពលរដ្ឋនៅលើពិភពលោករហូតមក ហើយមតិមួយចំនួននិយាយថា ពលរដ្ឋកូរ៉េខាងជើងរស់នៅមានសេចក្តីសុខ ដោយសាររដ្ឋាភិបាលបានចាត់ចែងអ្វីៗគ្រប់យ៉ាង ប៉ុន្តែមតិខ្លះទៀតយល់ឃើញផ្សេងពីនេះ ។ តើយើងធ្លាប់ឆ្ងល់ទេថា តើស្ថានភាពរស់នៅរបស់ពលរដ្ឋកូរ៉េខាងជើងមានសភាពដូចម្តេច?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlIhucrhNAe2EG52Rln31TNA2s0l7oeWaftwztJK6i0L4bk3lcO2u8kT_DjNywL1wWKQ0idWzMZ2ufzvmHXpH8Udw5Nkv1BNscyKfvIY1yxepCLYoc5wLzui-dI2Y3GqIIEqmjxKTV3QOr0YcfZ-3SSlj5faMoTAhAFXpLpEKsVxW-XGmjy6rvRBmxZND7/s3200/image_2024-10-25_13-17-46.png

Sohu គឺជាគេហទំព័ររបស់ចិនរាយការណ៍ថា ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ពលរដ្ឋកូរ៉េខាងជើង គឺស្មើប្រមាណ ១.២១៨ដុល្លារអាមេរិក ហើយក្នុងសង្គមកូរ៉េខាងជើង គឺពលរដ្ឋទទួលបានចំណូលស្មើៗគ្នា មានន័យថា ចំណូលរបស់អ្នកមាន និងចំណូលអ្នកក្រ គឺពុំសូវខុសគ្នាច្រើនទេ ។ ប្រាក់ចំណូលភាគច្រើនរបស់ពលរដ្ឋកូរ៉េខាងជើង គឺស្មើចាប់ពី ៧១៥ដុល្លារ ទៅ ១.៤៣៣ដុល្លារអាមេរិកក្នុងឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5583aTmdXYg__7FeT-6XL-qulDGTv6bWIGhwZ3jZoy5ZtfsgZRuze1WLRHC3Q9WSMNOvPzL03jdU5-jDEOD4oCorLd-o933F-lFGvtTm8VDVZ4km8k9f0DWQjJDJtGBb9LQcRNvYciO0IKtx4egc-uDds-PvpXjF7MWPVbjnh-_cwYQRpMpkpb0E_K0Qg/s618/image_2024-10-25_13-17-49%20(2).png

ប្រទេសកូរ៉េខាងជើងបានអនុវត្តប្រព័ន្ធបែងចែកលំនៅឋាន ហើយពលរដ្ឋទូទៅពុំចាំបាច់ស្វែងរកផ្ទះ ឬរកប្រាក់ដើម្បីទិញផ្ទះ ដូចពលរដ្ឋរស់នៅប្រទេសផ្សេងទេ ដោយសាររដ្ឋាភិបាលកូរ៉េខាងជើងនឹងស្វែងរកផ្ទះឱ្យពលរដ្ឋរស់នៅតាមតួនាទីការងារ និងស្ថានភាពគ្រួសារនីមួយៗ ។ បើទោះជាផ្ទះទាំងនេះមិនធំទូលាយ ឬមិនប្រណីតក្តី ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការពលរដ្ឋ ហើយពួកគេពុំប្រឈមនឹងសម្ពាធបង់ឈ្នួលផ្ទះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgavgYa_rTpAF8JG9f8qOFSqWrbmyxeXLhqKsxN-VACpKb1-UbbZOG4JqaesONOOKZhyomTLE36X19EHED8eGw9PGuiWAgIMWhrjQCH_6NnuHyXxTXvPg0-20lph3MC7v1n9Ei8W6HShKIcs4h5CzWH93bQ3KZHeshgvBF6_9fdtJwH0ylIuMEOY78ywoOF/s900/image_2024-10-25_13-17-49%20(3).png

ចំណែកការអប់រំវិញ គឺកូរ៉េខាងជើងមានប្រព័ន្ធអប់រំឥតគិតថ្លៃ ហើយកុមារគ្រប់រូបស្ថិតក្នុងវ័យសិក្សាអាចចុះឈ្មោះចូលរៀនបាន ។ នៅកូរ៉េខាងជើងគ្មានបញ្ហារឿងកុមារបោះបង់ការសិក្សាដោយសារគ្រួសារមានជីវភាពខ្វះខាតទេ ហើយកម្រិតការសិក្សានៅតាមតំបន់នីមួយៗ គឺដូចៗគ្នាទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4g5xMoWZMPlpxlhdApAfzlynPMs0oqySWkHdVLVZBdJxj7J_Yt6gyGnttsoRDh_iBztXhPh0K4jOylsjfbvsVdhCgfhr3iIvh_92Xk-xKHk0xbjYrDDBYmHyQejYfUF6MaIp0wB-nt54RkR2mzL7islgNzez2ubkiYqddeWKinKJRbX5MptKgDIslmk4p/s1076/image_2024-10-25_13-17-49.png

រីឯការធ្វើការរបស់ពលរដ្ឋនៅកូរ៉េខាងជើង គឺរដ្ឋាភិបាលនឹងស្វែងរកការងារឱ្យពួកគេតាមតម្រូវការសង្គម និងការស្ទាត់ជំនាញរបស់បុគ្គលម្នាក់ៗ ដូចជា ៖ កម្មករត្រូវតែធ្វើការក្នុងរោងចក្រ រីឯកសិករត្រូវតែធ្វើស្រែចម្ការនៅជនបទ ។ ការអនុវត្តបែបនេះបានធ្វើឱ្យអត្រាគ្មានការងារធ្វើនៅកូរ៉េខាងជើងទាបខ្លាំង ហើយពលរដ្ឋពុំចាំបាច់បារម្ភពីការស្វែងរកការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBrxgY0nKx9ShNeU49wFMNkZ9gUWx6rRuKwUFWa5-kiyAkPrw14SImhpjLUZKaGDZdRXHaS20V9ravF3qOgT7FBeq6Hmm-3aTyZq3WJhRfBlNwEbJNojr9yBgtbhqCiZ-2ifY8gTGS-0wZsCpXtK1eN5-uGX6f_3AlgIDdxLVQjVSYtYjfSAeDapG9B2DZ/s800/image_2024-10-25_13-17-50.png

មតិមួយចំនួនលើកឡើងថា ការដឹកនាំប្រទេសនៅកូរ៉េខាងជើងបានធ្វើឱ្យពលរដ្ឋពុំបារម្ភពីការទិញផ្ទះ, ការសិក្សា និងរកការងារធ្វើ ហើយពួកគេអាចរស់នៅ និងធ្វើការយ៉ាងរីករាយ ។ ប៉ុន្តែមតិផ្សេងទៀតយល់ឃើញថា ការអនុវត្តរបស់រដ្ឋាភិបាលកូរ៉េខាងជើង គឺជាការបិទឱកាសកុំឱ្យពលរដ្ឋរបស់ខ្លួនអភិវឌ្ឍន៍សមត្ថភាព ឬជំនាញ ព្រមទាំងខ្វះការលើកទឹកចិត្តក្នុងការប្រកួតប្រជែង និងច្នៃប្រឌិត ៕

មូលហេតុនេះហើយ ដែលទីក្រុងបាងកក ត្រូវបានគេចាត់ថ្នាក់ជាគោលដៅទេសចរណ៍ដ៏កំពូលប្រចាំឆ្នាំ ២០២៥

0

ទស្សនាវដ្ដី National Geographic ដ៏ល្បីល្បាញមួយរបស់អាមេរិក បានដាក់ឈ្មោះទីក្រុងបាងកកប្រទេសថៃក្នុងបញ្ជីគោលដៅទេសចរណ៍ល្អបំផុតដែលអ្នកគួរទៅលេងនៅឆ្នាំ ២០២៥។ គេហទំព័រនេះបានពិពណ៌នាថា ទីក្រុងបាងកក ប្រទេសថៃគឺមានការរួមបញ្ចូលគ្នាដ៏អស្ចារ្យនៃបុរាណ និងសម័យ។ ជាមួយអគារខ្ពស់កប់ពពក មានទីតាំងនៅជិតមជ្ឈមណ្ឌលផ្សារទំនើប និងសណ្ឋាគារលំដាប់ខ្ពស់។ ទីក្រុងបាងកកក៏ល្បីល្បាញសម្រាប់ការតាំងពិពណ៌សិល្បៈបុរាណ និងការរចនា ហើយក៏ជាគោលដៅកំពូលសម្រាប់អ្នកទេសចរជុំវិញពិភពលោក ដែលចង់ស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHw0jn0YKRQuhGnlI3Eyq-dRtZ1ioAhjKD1RMAdkme_zagljA-yCCHcwv5zKxvNvmHoTBcfKHeUt_QjUXBLeNE67c6Ve9j8gNgkJT7m5nDAJfcW8_HnRhyZMEG3xp7S0ZPNDEjJOWeZyCFY9l1Cjv8uOPK9mD9UVzgc4garTnzRiSuJ-sEfw8DPZ2GgYtX/s2000/image_2024-10-25_11-12-17.png

ប្រសិនបើធ្វើដំណើរទៅកាន់ទីក្រុងបាងកកនាពេលខាងមុខនេះ អ្នកជំនាញបានណែនាំឱ្យអ្នកទេសចរស្វែងយល់ពីវត្ត Chaiwatthanaram ដែលជាប្រាសាទពុទ្ធសាសនាត្រូវបានសាងសង់ក្នុងសតវត្សទី ១៧ និងអគារដែលរងការខូចខាតយ៉ាងខ្លាំងក្រោយទឹកជំនន់ឆ្នាំ ២០១១ កំពុងស្ថិតក្នុងការជួសជុលឡើងវិញ រួមទាំងការស្កែន 3D នៃរចនាសម្ព័ន្ធទាំងមូល និងការសាងសង់ជញ្ជាំងទឹកជំនន់ដើម្បីថែរក្សាប្រាសាទផងដែរ។ ក្រៅពីទីក្រុងបាងកកប្រទេសថៃ តំបន់ Raja Ampat ប្រទេសឥណ្ឌូណេស៊ីក៏ជាកន្លែងដ៏ល្អបំផុតសម្រាប់ភ្ញៀវទេសចរក្នុងការរុករកប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលកំពុងរីកចម្រើនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkKTbK_3ckd4RStmbZSn9eXFfjQmRFkW1L2o_kKpvRnk5s5oxz1D7oiwOt2Ay4AlFgeIOxzHDJAOvUp-h-UleY4j2GmgI2Jua8P5rayDCbIq9PDnj-mu-s83Xew5J0hbC28Xq9bTaVobcdbqR2cI34keZvxn9S0GAb7YcH8ex1IF-OZU6tPV0C0Ofwpun_/s1920/image_2024-10-25_11-12-21.png

អ្នកជំនាញនៅ National Geographic បានប្រដូចតំបន់ Raja Ampat ទៅនឹងអច្ឆរិយៈក្រោមទឹក ដែលមានផ្កាថ្មប្រហែល ៥០០ ប្រភេទ ត្រីថ្មប៉ប្រះទឹកជាង ១,០០០ ប្រភេទ និងសត្វផ្សេងៗទៀតដូចជា manta rays និងត្រីឆ្លាមសេះបង្កង់ជាដើម។ ទន្ទឹមនឹងនេះ ទីក្រុង Antigua ក្នុងប្រទេស Guatemala នៃទ្វីបអាមេរិកកណ្តាល ក៏មានភាពល្បីល្បាញដោយសារភ្នំភ្លើងសកម្ម Volcan de Fuego ទៀតផង។ លើសពីនេះ ហ្គ្រីនលែន ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ក៏ជាគោលដៅទាក់ទាញបំផុតផងដែរនៅឆ្នាំ ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpSKa_mHWkVOXVprCogsk_B3t_vY-HkljdzS3G1tdnHeuK5aYe3Dpp4r-6JMR5jnN-FFHLaLk9J5ovYJr6z_NkIjjjzh61fsdTT1bDMHzm-U5Kq787e_S2fU-L585maIoZz_qeUUsOBLC7367rtBPiP10EL6RAPPaiH2R2zEmN2r9y_KtsIIFErwh446Kw/s6010/image_2024-10-25_11-16-05.png

ទោះបីជាកន្លែងនេះពិបាកទៅដល់ ព្រោះវាព័ទ្ធជុំវិញដោយទឹកកកអាកទិកក៏ដោយ អ្នកជំនាញនៅ National Geographic បានណែនាំថា អាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងរដ្ឋធានី Nuuk ដែលត្រូវបានកែលម្អ ក៏ដូចជាបានបើកដំណើរការតាំងពីឆ្នាំ ២០២១ អាចជួយភ្ញៀវទេសចរទៅកាន់កោះដ៏ធំបំផុតរបស់ពិភពលោកបានយ៉ាងមានសុវត្ថិភាព ដោយអ្នកទស្សនាអាចឃើញផ្ទាំងទឹកកកយក្សនៅទីនោះ ឬស្វែងយល់អំពីវប្បធម៌ Inuit នៃជនជាតិដើមភាគតិច៕

មូលហេតុ ដែលពលរដ្ឋខ្មែរប្រារព្ធបុណ្យកឋិន

0

បុណ្យកឋិន គឺជាបុណ្យមួយនៅក្នុងព្រះពុទ្ធសាសនា ដែលចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្ស មានរយៈពេល២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_9pnVqrkrxLWKldURzeG_WNS_FZGLGNZ9PG2clSOuzKz9H29PTNpntqrcBJG7naZAUIZr7Hz5jFdGYLQwSiv7B0TOdsbT9LUJF8JUSr-px4YGt6fK5Xx-CyccnpDR23PhTi08mhEpfjIfuYSsF2EpBjwomdIiP1VmKyL65N7iwb-4eB8qEd25_tjJLso5/s1280/image_2024-10-25_10-52-38.png

នារដូវបុណក្យកឋិន ពុទ្ធបរិស័ទ តែងនាំយកសំពត់ជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃ មានចីពរជាដើម ទៅប្រគេនព្រះសង្ឃ ឬក៏អ្នកខ្លះយកបច្ច័យ ធ្វើជាទេយ្យទានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGWHHBrW44V8SOo9bhZx-Oj3cg4c9ovqTVoiLUfHycfTsd5iGPevrDGXOwKdyWaP-lp4c9v251iQwQoqJxoEzKuwV_RjurKCZq6Ik9-WzLD8vyya7Y6ycca7y0qd6QVdLnH6U3uB3NAy83f6x55DUr2a-mlP_Qj4LhTQylJxuzDtPeeDp0hAqu3c5FYRfJ/s900/image_2024-10-25_10-52-39%20(2).png

បើតាមព្រះវិន័យ សម្រាប់វត្តមួយ អាចប្រារព្ធពិធីបុណ្យកឋិនបានតែមួយថ្ងៃគត់ ក្នុងរយៈពេល២៩ថ្ងៃនេះ ដោយប្រារព្ធនៅថ្ងៃណាក៏បានដែរ តាមការរៀបចំរបស់គណៈកម្មការវត្ត និងតាមការស្នើសុំរបស់ម្ចាស់កឋិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidTeyos-uFf8sORrs2-jcD90RrbOcbT1bYbETRlxYItXH6gfdCRvNlayq2OxCXB9Q2DnFsOyhn3HBh7n-AIR4A8n04oVtKrGT6rICucSjNFLa3yzaLSNbXfi77tqNdDet_RIQT7wqE0jA8lqfnRZ2x-KRk3JRPTPjRn7b0izf9T6xFnmqBgNHwtmyrC6FM/s1000/image_2024-10-25_10-52-39%20(3).png

ថ្វីដ្បិតតែវត្តមួយ មិនត្រូវបានអនុញ្ញាតឱ្យធ្វើបុណ្យកឋិនលើសពីមួយថ្ងៃក៏ពិតមែន តែវត្តមួយអាចទទួលបានកឋិនច្រើនលើសពីមួយបាន។ បើនិយាយឱ្យងាយស្រួលយល់ វត្តមួយ ធ្វើបុណ្យកឋិនប៉ុន្មានក៏បានដែរ ឱ្យតែនៅក្នុងថ្ងៃតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtnFYMYWxe9qB0c4JPvhvy3B9RV6wH2s003-Fch2LXTwHPGN5d3hWAFD3bo_g5ZTvUeHTsSk1kJ9SoCLfjEkcYdhAuBXdFLhVPgPSIkU-O0n7z1bG8RvV-68rIVReaxEkdYKi2egkAwYgnyUnhhgWtrNsx6pAi02X2VzOvwHWioYlmXlZd52zEFHoPz1CB/s990/image_2024-10-25_10-52-39.png

គួរបញ្ជាក់ថា បុណ្យកឋិន មានសារសំខាន់ខ្លាំងណាស់ក្នុងចំណោមបុណ្យក្នុងព្រះពុទ្ធសាសនា ដោយគេមានជំនឿថានឹងទទួលបានអនិសង្សច្រើន និងអាចបានទៅ កើតនៅស្ថានទេវលោកជាដើម៕