Home Blog Page 798

ហុងកុងនឹងបន្ធូរបន្ថយទិដ្ឋាការឱ្យពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា

0

ហុងកុង ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងបានលើកឡើងថា ហុងកុងនឹងបន្ធូរបន្ថយលក្ខខណ្ឌការស្នើសុំទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើដំណើរចូលហុងកុងជាច្រើនលើកទាំងការមកកម្សាន្ត និងធ្វើអាជីវកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhRmAJe-AJDOGqYTssTPSr6wRHa1UEX-EFe3D5X6UMg9nOZBrZyCYYtDj0mnC2bas1T5IAuEhZ9KWH-hOvAixViATuLLBS1uuQncBLW68zmYVCDtxILeIFlbgv7Agzl4nKvn_BS-mQZgktmc5_vzN0_Bf0NbU-AYUB4HAkO_V_Abp_95hRCUY5BZXlThVQ/s1050/image_2024-10-25_10-34-29.png

ការបន្ធូរបន្ថយទិដ្ឋាការសម្រាប់ពលរដ្ឋទាំង៣ប្រទេសនេះ គឺហុងកុងនឹងអនុវត្តចាប់ពីចុងខែតុលា ឆ្នាំ២០២៤ តទៅ ។ គោលនយោយនេះ ជាការពន្យារពេលទិដ្ឋាការពី២ឆ្នាំ ទៅ៣ឆ្នាំ គឺដូចគ្នានឹងហុងកុងធ្លាប់បានបន្ធូរបន្ថយទិដ្ឋាការឱ្យពលរដ្ឋវៀតណាម កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYmPx3aevO1KaluW0TIVTF6xXM0R5iOb1uA0V_yUZbt1v4UP5EfGReHptHFMW3Wptx-_zRNtCOMaWvhXs87bnEALF5n3-BVTjkwYjJkEMDvbwDP6wxAWVJH4uafIosaXMVwVRrjk_bnqGAlYLHQ5kf_JRxzL1WJ4wu0Bykx9pjHRQZ-ljgoQBI0DJh51Yr/s4179/image_2024-10-25_10-34-30.png

ការប្រកាសបន្ធូរបន្ថយទិដ្ឋាការ គឺហុងកុងមានគោលដៅពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេស ទំនាក់ទំនងផ្នែកទេសចរណ៍, ពាណិជ្ជកម្ម និងសហការអភិវឌ្ឍន៍ផ្នែកផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQoZm102S5RoYUg87Ewe_0s1x2bNwl-uyM9lmqAUPAd6WctUun3AsHyZ1lFJ6_0cOoA1Qh_8vbpp8ARdpqre3cWxD-ji9Ga5pki7GA6TST-4pM8E9K6zlBrOmL9pWi6jhXYOQkOMeIzHqVG_w_sI3ELaL3dwkAvnQms1tq9XQJ9UBjetoPOAyfmYvq3pQx/s1600/image_2024-10-25_10-34-33.png

ក្រៅពីនេះ ហុងកុងនឹងផ្តល់សេវាអន្តោប្រវេសន៍ដោយខ្លួនឯង សម្រាប់ពលរដ្ឋមកពី១០ប្រទេសក្នុងតំបន់អាស៊ាន រួមមាន ៖ កម្ពុជា, ព្រុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម ដែលត្រូវបានអញ្ជើញឱ្យមកធ្វើអាជីវកម្ម, ការអភិវឌ្ឍ និងការងារពាក់ព័ន្ធ ដោយពួកគេពុំចាំបាច់បង្ហាញឯកសារបញ្ជាក់ពីការធ្វើដំណើរចេញ-ចូលហុងកុងទេ ។ វានឹងធ្វើឱ្យលក្ខខណ្ឌត្រួតពិនិត្យជនបរទេសចូលហុងកុងឆាប់រហ័ស និងកាន់តែងាយស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6kfquGKixS0u0tGpOvMD3i_9sXDT-p0bYYvdQgerGA3iJyyEET3jCECB_lF-Dvu3Hw5cbKRncKSzTMIy8Zeb-8sSMEbvfBxtGeG4A0GT2wg06MgWoY6U8IXkMwGe4lu4VKTZ7i5SB2nErE7nSG8YgLtItuPS8h4cezEaQtm3_gtQD-VW8mdZy8YsTLF0/s4096/image_2024-10-25_10-34-34.png

លើសពីនេះ ហុងកុងនឹងចាត់វិធានការបន្ថែមទៀតជំរុញវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសអាស៊ាន និងមជ្ឈិមបូព៌ាឱ្យធ្វើដំណើរមកលេងហុងកុងកាន់តែច្រើន ព្រមទាំងការផ្តល់ព័ត៌មាននៅអាកាសយានដ្ឋានជាភាសាអារ៉ាប់ផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQTqbkjWeGkBo3ldZOVyCA9LWYYi0U97okEtGUor1lbe9_PciqslMLUQZ233qZl3nCbFQSsBMLnhyXC-Zn8hHmv6Fq-ryAdhVL59cnq8RcbRUrIyIBZeAavxuRvu47ZnPldxO9ik4N2uLtchT4w1qYJqeav71-ii8LqgdnDsSg9__sEfiz_dTuFeJeAnZ8/s3700/image_2024-10-25_10-34-39.png

ហុងកុងនឹងតម្រូវឱ្យភោជនីយដ្ឋានផ្សេងៗធ្វើអាហារហាឡាល់ ដើម្បីឱ្យភ្ញៀវទេសចរបរទេសទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងទទួលបានបទពិសោធន៍ល្អនៅហុងកុង ៕

ពលរដ្ឋថៃចេញមុខការពារកោះកុត និងប្រឆាំ.ងជាមួយរដ្ឋាភិបាលករណីចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ពលរដ្ឋថៃចេញមុខការពារកោះកុតពេញបណ្តាញសង្គម TikTok ដោយពួកគេលើកឡើងថា កោះកុត គឺជាកម្មសិទ្ធរបស់ប្រទេសថៃ, មិនឱ្យអ្នកនយោបាយណាម្នាក់លក់ជាតិ ហើយពួកគេពុំព្រមឱ្យបាត់បង់ សូម្បីតែដីខ្សាច់១គ្រាប់ ។ ក្រៅពីនេះ ពួកគេនឹងតាមដានរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAjg-p3BXn69lzI4hgFLVQ25-BUIUGFqBKSSyyIJnPiDb2cQ6iJ2wAGgbE5Erp4VGO1ku_WHWO1AmhrfbzY6jGreJ1Nxm2OcD7qwFqg0TRhM4T8SeSbVHEXVRNGwz0CiYndKu0SvHPOvwsMnI2cbp9qz_dXmew5afPtSYgJ-d_sIIg01Z-BV7ANRkZ7QIZ/s1000/photo_2024-10-25_09-40-01.jpg

ក្រោយពីមានពាក្យចចាមអារ៉ាមថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងឪពុកលោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា បានធ្វើឱ្យពលរដ្ឋថៃផ្ទុះកំហឹងយ៉ាងខ្លាំង ហើយពួកគេសួរថា តើអ្នកនយោបាយថៃធ្វើបែបនេះ គឺជាការលក់ជាតិដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1dl6qGeWE28segG3FO5uLv1oUMYK_ShpUwdNP5e-EoN8QMzTxiH_bcFFqhBE2pmKZzF6fnE_rA70LHkOo10vIzZzy51REOxW8WI8b9b9JyR5u609rbYKfA_MSd3c5peXmpfUh9nWgbx_OENS-xPwVPWV-b5ANAcDmTJrwsXiz1twnxuJXm9qKcMlRsivP/s750/image_2024-10-25_09-50-18.png

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលថៃនឹងចាប់ផ្តើមចរចាតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្ររវាងថៃ និងកម្ពុជាម្តងទៀត ដើម្បីត្រួតពិនិត្យប្រភពប្រេងឥន្ធនៈ និងឧស្ម័ននៅឈូងសមុទ្រ ។ ប្រទេសថៃរំពឹងថា ធនធានធម្មជាតិក្នុងសមុត្រនឹងមានតម្លៃមិនក្រោម ៣សែនលានដុល្លារអាមេរិក ហើយប្រទេសទាំងពីរបានចរចាគ្នារឿងនេះតាំងពីឆ្នាំ១៩៧០ ។

លោកស្រី ផេថងថាន ថ្លែងថា ការត្រួតពិនិត្យរួមគ្នា គឺជាគោលដៅមួយរបស់រដ្ឋាភិបាលថៃ ដោយសារថៃត្រូវការបង្កើនថាមពលអគ្គិសនីដែលកំពុងធ្លាក់ចុះ ហើយថៃនឹងគ្រប់គ្រងការបង់ថ្លៃអគ្គិសនី និងការនាំចូលថាមពលអគ្គិសនីពីក្រៅប្រទេសដែលកំពុងកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdpzN9BCElQQ23af_mFOcMONy3UFZPdZrgBOqG_z7o4TtknQhbXLQ679iiCCMMiHxSAPecCmZFCwcGVhc1tfrkvSEv0kERIAjb_x-Ng09QR2eh9qpvQLmo7-OmTPXmgsVRFRNdhNiauIox5pHkTTooMUyuOXKSgejUq8LC4MQGF2GmLXJ7EUhbmSzDDIu/s1125/440416040_1049153913216241_6117447501916295714_n.jpg

ការចរចាតំបន់ត្រួតស៊ីគ្នារបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន គឺជាការចរចាបន្តពីរដ្ឋាភិបាលរបស់លោក ស្រេតថា ថាវីស៊ីន ដែលបានពិភាក្សាជាមួយកម្ពុជា កាលពីដើមឆ្នាំ២០២៤ ដើម្បីទទួលបានប្រយោជន៍ពីតំបន់ត្រួតស៊ីគ្នាក្នុងសមុទ្រ ។ ប៉ុន្តែវាបានធ្វើឱ្យពលរដ្ឋថៃលើកយកករណីកោះកុត មកជជែកគ្នាឡើងវិញថា តើកោះនេះជារបស់ប្រទេសណា?

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សាស្ត្រាចារ្យម្នាក់នៅប្រទេសថៃបានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «កោះកុត គឺជាកម្មសិទ្ធរបស់សៀម ហើយសៀមពុំអាចបាត់បង់កោះនេះបានទេ សូម្បីតែ១ម៉ែត្រ ។ សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា សៀមសុខចិត្តបាត់បង់ខេត្តសៀមរាប, បាត់ដំបង និងស៊ីសុផុនទៅឱ្យកម្ពុជា ដើម្បីឱ្យសៀមទទួលបានខេត្តត្រាត និងកោះកុត ប៉ុន្តែសៀមពុំទទួលបានខេត្តកោះកុងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyzYUoE1_9LgkuJeJT6mEpNHdEZx8pnPGAe7AT6dRRF_W6FesIEiT9XRVxkQALvIWIDHbC9HoeOcxiGo5SXFtzPR1L3pd9ynTq8c5Db8_8jUQi0tMRJtjwgO5YwIOpotLCLxt_HzYJ1YWGRQipBivkpj_eSiIOFY23Uop4xpJlcOhkZTpEDJG1u-DRvoAt/s1440/438299084_1049153959882903_8189402187514633179_n.jpg

សាស្ត្រាចារ្យថៃបន្តថា ៖ «បើយោងតាមចំណុចទី១ និងទី២ ក្នុងសន្ធិសញ្ញារវាងសៀមជាមួយបារាំង កាលពីឆ្នាំ១៩៩៧ គឺបញ្ជាក់ច្បាស់លាស់ថា កោះកុត គឺជារបស់សៀម ។ ដូច្នេះ កោះនេះទាំងមូលជារបស់សៀម ហើយកម្ពុជាគ្មានសិទ្ធិទាមទារឱ្យសៀមបែងចែកកោះកុតជា២ផ្នែក ឬទាមទារឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រួមគ្នា ឬចាត់ទុកថា ជាតំបន់ត្រួតស៊ីគ្នាទេ» ។

កាលពីថ្ងៃទី២៤ ខែតុលា កន្លងមក អ្នកលេង TikTok ថៃជាច្រើននាក់បានចេញមុខការពារកោះកុត (Save កោះកុត) និងប្រឆាំងជាមួយរដ្ឋាភិបាល ដែលមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFjfS9NEsH7UuVF50CeLjIqBSBCgWJZ__CQo04YLIaEurFqKwqH7yYgztUYEFyJV7tp12a3oDdbwOcouB9z0MHWoJEmtByWLSImJVp6_E3VFxz1bE6O-hMuKtAdBz-lv8DxDkZ5wDpZEhdfC5-9IHOFTpp5WHZnVZifa3_H42AF5_P3nM8Y9Kc_5raWRd/s1242/438223659_1049153933216239_7070336329795672546_n.jpg

ពួកគេបានចែកចាយវីដេអូ និងរូបភាព ដែលមានខ្លឹមសារថា ៖ «កោះកុត គឺជារបស់ថៃ ហើយពុំមែនជាតំបន់ត្រួតស៊ីគ្នាទេ ។ បើអ្នកនយោបាយណាម្នាក់ធ្វើឱ្យថៃបាត់បង់ទឹកដី គឺអាចសាកល្បងបាន ពីព្រោះលើកនេះ ពលរដ្ឋថៃនឹងបណ្តេញអ្នកនយោបាយរូបនេះឱ្យចាកចេញពីទឹកដីថៃ ។ បុព្វបុរសថៃបានព្យាយាមការពារទឹកដី ប៉ុន្តែពួកអ្នកនយោបាយគិតតែរឿងផលប្រយោជន៍ និងធ្វើឱ្យបាត់បង់ទឹកដី ។ ហេតុនេះ កូនចៅជំនាន់ក្រោយត្រូវតែជួយគ្នាការពារ និងដឹងគុណបុព្វបុរស» ។

រីឯអ្នកលេង TikTok ថៃមួយចំនួនទៀតនិយាយថា នាពេលឆាប់ៗនេះ ពួកគេនឹងប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី ផេថងថាន និងឪពុករបស់លោកស្រី ប្រសិនបើលោកស្រីមានគម្រោងចរចាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ៕

ជំនន់ទឹកភ្លៀង បង្កើតបានជាបឹងច្រើនកន្លែងនៅវាលខ្សាច់សាហារ៉ា

0

អាហ្វ្រិក៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វាលខ្សាច់សាហារ៉ាគឺមិនដែលមានភ្លៀងធ្លាក់នោះទេ នេះក៏ដោយសារកត្តាបម្រែបម្រួលនៃអ័ក្សរង្វិលផែនដីមានផលប៉ះពាល់ដល់ការទទួលខ្យល់មូសុងទឹកភ្លៀង ទើបធ្វើឱ្យវាលខ្សាច់នេះប្រែក្លាយជាវាលរហោដ្ធាន ក្តៅបំផុត និងធំបំផុតនៅលើផែនដី។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ព្យុះភ្លៀងដ៏ធំមួយក៏បានបោកបក់មកលើតំបន់វាលខ្សាច់សាហារ៉ា បណ្តាលឱ្យជន់លិចយ៉ាងខ្លាំង ដែលនេះគឺជាបាតុភូតដ៏កម្រមួយ ដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBI1uqA1h1A1lsJ0upQkTJURS0YlniUArsLlcVmKXnOq5leg0p1NSVEAge7TPDvNJnwvcGB8ZoBktYgY0c_PCr6YP0lGmx0AbkEDm57HIMQeOcvlmtQalsqAmHWJnv3VqGmbaTdB7CX1DZrR3PujoW-Xr-HqtmIigKuB4_YfryQzwSydgR0ZANtNrbpHCH/s2000/image_2024-10-25_09-46-16.png

វាលខ្សាច់សាហារ៉ាត្រូវបានគេស្គាល់ថាជា វាលខ្សាច់ក្តៅបំផុត និងធំបំផុតនៅលើផែនដី ប៉ុន្តែស្រាប់តែក្លាយជាវាលខ្សាច់ដែលត្រជាក់ មានបឹងជាច្រើនលេចឡើងជុំវិញទៅវិញ។ នេះក៏ដោយសារកត្តាធម្មជាតិ ដែលធ្វើឱ្យតំបន់មួយចំនួនផ្លាស់ប្តូរឥតឈប់ឈរ។ យោងតាមរូបភាពពីផ្កាយរណបបានឱ្យដឹងថា បន្ទាប់ពីព្យុះបាននាំទឹកជំនន់ទៅកាន់ទ្វីបអាហ្រ្វិកភាគខាងជើង ដោយបានជន់លិចដីជាច្រើននៅក្នុងវាលខ្សាច់សាហារ៉ា បឹងជាច្រើនក៏បានលេចឡើងនៅតំបន់នេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNIv9Vu8xcacPyhHQjK-1ZmCekc7Ev7H0Fdw-wmAJDh1cOmSb_0KScROh0RmbV4HabYsHI83a1-tnx2enAELDZaOyvMbVOz8Hm-Fpz-DOcCARwmijJdQjprnqI3YdoWbP_tLTk3nLCuyaHxQIJGBzunFsvNABpv4vQ_tkMZbrFYXBc2RGo8IV2G92pb3L/s1198/image_2024-10-25_09-46-18%20(2).png

កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកញ្ញាកន្លងទៅ ព្យុះស៊ីក្លូន extratropical បានបោកបក់មកកាន់ទ្វីបអាហ្រ្វិកក្នុងប្រទេសម៉ារ៉ុក អាល់ហ្សេរី ទុយនីស៊ី និងលីប៊ី ដោយបានទម្លាក់ទឹកភ្លៀងរហូតដល់ ២០ សង់ទីម៉ែត្រនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ស្មើនឹងទឹកភ្លៀងពេញមួយឆ្នាំក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទឹកជំនន់បានបំពេញបឹងបណ្ដោះអាសន្នជាច្រើននៅសាហារ៉ា រួមទាំងបឹង Sebkha el Melah ក្នុងប្រទេសអាល់ហ្សេរី និងបឹងមួយចំនួនទៀតនៅជុំវិញ Erg Chebbi ដែលជាតំបន់រាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnB_HrVAaf8h0ZmPVzON3SDtEQjDYpQquFz_Y3dDK6L8VaaekrwMZZnGO2IE0NvhHQ7VaCSbee9l8iGoEdmCQvKCIV60lLkD2mYFZhBcFzN2YCKrWPd5sz5aDKWG9b_eqHUHiTJzHZah2q5bWwHhyphenhyphenvU7tkWqApB0qiQ-jsqf_QthgcXcgD1HjewlOBtMF/s1024/image_2024-10-25_09-46-18.png

បច្ចុប្បន្នបឹងដែលធ្លាប់រីងស្ងួត គ្មានទឹកក្លាយជាបឹងពោរពេញទៅដោយទឹក ដែលធ្វើឱ្យប្រជាជនជាច្រើនមានភាពសប្បាយរីករាយ ព្រោះកាលពីកន្លងទៅតំបន់វាលខ្សាច់សាហារ៉ា គឺជាតំបន់ក្តៅហែង រាំងស្ងួត មិនសូវមានទឹកប្រើប្រាស់ដូចសព្វថ្ងៃនេះទេ។ ជាការពិតណាស់ ឥទ្ធិពលព្យុះមិនមែនជាគ្រោះមហន្តរាយគ្រោះថ្នាក់រហូតនោះទេ ប្រសិនបើវាបោកបក់មកលើតំបន់រាំងស្ងួត វាអាចជារឿងល្អសម្រាប់ប្រជាជននៅទីនោះ ប៉ុន្តែប្រសិនបើព្យុះបោកបក់មកលើតំបន់អភិវឌ្ឍមានការរីកចម្រើន វាអាចបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសដែលជឿនលឿន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9c6Pa4Gkfh9mi1SqHAbXtZDDZm1OoUkr_mGGIErTaRxYub8cIvgonZ_xMu-WhfptS0TkwT3j_3HKyGkryDln5dCuXIEhLEpzjlwRNXnCS9rByhs13vn3es8t7mkDCX4lu5gUMm31hXBi7AiuGu03zWxgVHqjPrB508bhrbSXqjin-o7IH4i1jldwt2sOq/s1264/image_2024-10-25_09-46-19.png

កក្រើកនៅកូរ៉េខាងត្បូង! ក្រោយព័ត៌មានកូរ៉េមួយ ចេញផ្សាយថាពលរដ្ឋខ្លួន ត្រូវបានចាប់ជំរិតនៅកម្ពុជា

0

ថ្មីៗនេះ មានទូរទស្សន៍កូរ៉េខាងត្បូងមួយឈ្មោះ KBS បានធ្វើការចេញផ្សាយ ដោយបានដាក់ចំណងជើងថា៖”ពលរដ្ឋរបស់ខ្លួន កំពុងរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា”។

ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាម។

ជាលទ្ធផលនៃការស្រាវជ្រាវ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ។

ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និងរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។

រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញរួចរាល់ហើយ។

ហេតុដូច្នេះ ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះ មិនមែនជាការពិតនោះឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធយ៉ាងដាច់អហង្កា ច្រានចោលទាំងស្រុង និងអំពានាវដល់ស្ថានីយ៍ទូរទស្សន៍កូរ៉េនោះ ធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ៕

 

ពីមហាសេដ្ឋីចូលចិត្តតែងខ្លួនសាមញ្ញៗ ក្លាយជាមហាសេដ្ឋីដែលហៃសូបំផុតនៅឆ្នាំ ២០២៤

0

សហរដ្ឋអាមេរិក៖ នាយកប្រតិបត្តិ Meta លោក Mark Zuckerberg លែងដូចមុនទៀតហើយ ដោយសារតែការប្តូរស្ទីលតែងខ្លួនរបស់លោក ដូចជាការស្លៀកសម្លៀកបំពាក់ប្រេនៗជារៀងរាល់ថ្ងៃ ពាក់ខ្សែកមាសធំៗ រួមទាំងការប្រើរបស់ថ្លៃៗ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងពីការផ្លាស់ប្តូររបស់លោកនៅឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUhc9VZYuxzvmsdrTKA_pl4w0Nls8_Qn2efbiiWWvSEmz4YwjItSI1wQUs-G4h4ACI4_0TchHYxB4NlAmqu6pYBGopc1J6GGQi08r-1luMz-UnSCa9V2-wiqz3gomxnHFeLrpFY6n8yDNTzS-hT1s1_7hyphenhyphenTOhqPjWQ7uuwY9mRfn7bohxH8xL3A0rSf2Af/s1280/image_2024-10-25_08-34-17.png

យើងគ្រប់គ្នាដឹងហើយថា ថៅកែ Facebook និង Instagram រូបនេះពីមុនមកគឺមិនដែលចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ទំនើបៗនោះទេ ភាគច្រើនយើងឃើញគាត់ទៅណាមកណាតែងខ្លួនសាមញ្ញៗ ដូចជាពាក់អាវយឺតពណ៌ប្រផេះ និងខោកាប៊យពណ៌ខៀវ ដែលជាស្ទាយប្រចាំត្រកូលរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvz6x5Qi4ofgDCmTSjLRgkNaYzSA1JECLCWLlVagU20XAbsP1N4-SMa7VLRF4SifKLvUBq20pyN8MjLdzqV0kdwblaBUZH4FE9-Y5-Qqg3h3BU-ixzaRFeoBuxd9FlIEmEa3xAWrOVc9bG7kpxN0WvK6BUhi2WggnjwG56-k8m3LD90_J8TwCBiw0trH4x/s1002/photo_2024-10-24_14-51-56.jpg

ប៉ុន្តែនៅចុងឆ្នាំ ២០២៤ នេះពោលគឺចាប់ពីខែកញ្ញាមក យើងឃើញថា នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ហាក់លែងខ្លួនជាងមុន ក៏ដូចជាផ្លាស់ប្តូរស្ទីលតែងខ្លួនថ្មីៗជានិច្ច ធ្វើឱ្យមនុស្សជាច្រើនគិតថា មហាសេដ្ឋីរូបនេះបានប្រែហើយ ពីបុរសដែលចូលចិត្តតែងខ្លួនសាមញ្ញៗ ក្លាយជាបុរសដែលហៃសូបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfd5IDKO6UyGtYmpm6uC6GF_DjcbKsHVOlrXbeewxpQnoBdTAdfF7rKJTTIdWgZKW-ihkukYjcnyzJ4vDCZYafn42Ix1ZmcjZbQEC6lBH-_8GB-104wKeJktlB3Uo3b4mjM9qFGfBHKzM0sto1WhZXIyuwa1bfb1nuzZ1VORy_y1lniOTtVEBPPmM8FxfW/s1200/photo_2024-10-24_14-51-57%20(2).jpg

នេះសរបញ្ជាក់ឱ្យឃើញថា សម័យជឿនលឿន អ្វីៗគឺមិនដូចពីមុនទៀតទេ តែងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Mark បាននិយាយនៅក្នុងកម្មវិធីមួយថា ការដែលលោកតែងខ្លួនប្លែកៗបែបនេះជារៀងរាល់ថ្ងៃ គឺដោយសារលោកចង់កែលម្អជីវិតរបស់លោក ដោយលុបបំបាត់រឿងមិនល្អដែលកើតឡើងពីមុន បន្ថែមថាមពលជីវិត ដូច្នេះការជ្រើសរើសសម្លៀកបំពាក់ចម្រុះ និងទាន់សម័យបែបនេះ គឺជួយឱ្យលោកមានភាពរីករាយជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMBDABBAVz-4TtVzYKuD8D6H_u7HSYtMWrMH6ey0qR5hJp5aZQdmL5A2UEEdJ1nUq5bQVuRb4PQ1QF0vZnqo6n2fnZdrnye0z6IDG0VU3-f8QAtdlAp5q5IODaQMm7Hx5kGJYgGD3xc8rG7GJc6fPKR3QULzIH-g6IOdeU5rNPnlSJ2lzBnaleU_BKkYx4/s1079/photo_2024-10-24_14-51-57.jpg

គួរបញ្ជាក់ដែរថា លោក Mark Zuckerberg បច្ចុប្បន្នគឺជាមហាសេដ្ឋីលំដាប់លេខ ៤ នៅលើពិភពលោក ជាមួយទ្រពសម្បត្តិសរុបប្រមាណ ២០២.៧ ពាន់លានដុល្លារអាមេរិក បន្ទាប់ពី Elon Musk, Larry Ellison, និង Jeff Bezo ៕

V40 Series ZEISS Professional Portrait ផ្ទុះការលក់ដាច់យ៉ាងខ្លាំងនៅកម្ពុជាបន្ទាប់ពីការទទួលការកក់ទុកជាច្រើន

0

V40 series ZEISS Portrait So Pro បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបើកការកម្ម៉ង់ទិញទុកមុន។អតិថិជនដែលចូលចិត្តថតរូបដោយប្រើប្រាស់ smartphone មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកញ្ចក់លែន ZEISS ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូប Portrait ទន្ទឹមនឹងនេះថាមពលថ្មដ៏ខ្លាំងក្លារបស់V40 Lite និងមុខងារបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដែលមុខងារនេះជាតម្រូវការរបស់អតិថិជនដែលកំពុងពេញនិយម ។ បន្ថែមពីនេះ vivo V40 series មិនត្រឹមតែមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ព្រមទាំងមានពណ៌ស្រស់ស្អាតទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUjU-y1M0kl8aFNpHKmGLjbAXXoIwIHeWYY5bmqv_Ldp1HYvMdkUP5qnI0hIsqz1O9ll-T-zx7HBhwKqxdb0kF3pivS-Bt_2ekPer5IAPPlIlxkcfaqpovQ666VkvkwPS7Cs1SR36ruF8E6g42hPoALqd5iBdE31zl1N8zc91DCQByg883HFrXSrSJI9Fi/s1500/02_vivo-Hot-sale.jpg
V40 5G តម្លៃ $499 មានពីរពណ៌ Sunglow Peach និង Stellar Silver
V40 Lite តម្លៃ $319 មានពីរពណ៌ Titanium Silver និង Dynamic Black
V40 5G បំពាក់មកជាមួយកញ្ចក់លែន ZEISS Portrait So Pro
V40 5G បំពាក់កញ្ចក់លែន ZEISS នឹងផ្តល់ការថតរូបបែប Portrait ចេញមកដូចអ្នកថតរូបអាជីព 50MP f/1.88 aperture ចាប់យកព័ត៌មាននៃរូបភាពយ៉ាងលម្អិតនិងច្បាស់ល្អរួមជាមួយនឹង OIS កាត់បន្ថយភាពរំញ័រ ដែលជួយអោយការថតរូបនៅមានស្ថេរភាព។ កាមេរ៉ា ZEISS Ultra-Wide-Angle ទំហំ 50MP ជាមួយនឹងមុំ119° និង Autofocus ពូកែក្នុងការថតទេសភាពនិងរូបថតជាក្រុម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ0i_AbQM2eV68t4NBtN26qfXQzCotKyp5OOIR5rBykgmEdS_daDh4uW_m9a-yw0harKc6srJYhEAVaBw6o1UMPRq6DwVibHvvI3hqELb3Aa11xy6_EFNAwoQXphX9qqGR2Srtdq2EpxYsapdTb3GpeVkqRd3QXbkBCb2Bvu42MZAbcUzz0kEzekuLmpcv/s1577/Untitled-1.png
កាមេរ៉ា ZEISS Group Selfie ទំហំ 50MP មានមុខងារ AI Facial Contouring សម្រាប់ការថតរូប Selfie ចេញមកស្រស់ស្អាតបែបធម្មជាតិ។
V40 Lite បំពាក់កាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាខាងក្រោយមានទំហំ 50MP កាមេរ៉ា Bokeh 2MP រួមជាមួយ AI Aura Light សម្រាប់រូបភាពរស់រវើក ច្បាស់លាស់ជាមួយនឹងបែបផែន Bokeh ដ៏ស្រស់ស្អាត។លក្ខណៈពិសេសរបស់មុខងារទាំងពីរនេះលើកកម្ពស់ការថតរូបរបស់អ្នក មិនថាការថតរូបបែបទេសភាព ថតរូបPortrait រូបភាពចេញមកគឺពិតជាមានភាពស្រស់ស្អាត។
V40 series ត្រូវបានធ្វើឱ្យប្រសើរឡើងដោយ បច្ចេកវិទ្យាមុខងារ AI ថ្មី ទាំង V40 5G និង V40 Lite ផ្តល់នូវពន្លឺគុណភាពបែបស្ទូឌីយោដែលរូបភាពចេញមកច្បាស់បានយ៉ាងល្អទោះបីជាស្ថិតនៅក្រោមកន្លែងមិនសូវមានពន្លឺ ដោយសារតែ AI 3D Studio Lighting បន្ថែមពន្លឺបំពេញរូបថតនោះអោយមើលទៅដូចធម្មជាតិសម្រាប់កន្លែងដែលមានពន្លឺខ្សោយ ។
បន្ថែមពីលើ AI Aura Light ដែលមាននៅក្នុង vivo V40 series ក៏បាន ភ្ជាប់មកជាមួយបច្ចេកមានវិទ្យាAI ដែលមានដូចជា AI erase សម្រាប់ការលុបរូបឬវត្ថុដែលមិនចង់បានចេញនិង AI Photo Enhance សម្រាប់កែលម្អរូបថតព្រិលហើយធានាបាននូវភាពច្បាស់លាស់កាន់តែប្រសើរឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbgC5lhfJm3tlA8l69Di_SP4cVeizM6JoSeKC-aBd8VTJYkrME3TPvlegWDeJLlm0WE5fGrvTo7NeYGABCZzFAnTpo7CpflD8VooC9EV9rej_f3jwLEjayY_1UczibwGn_Od0cjvwvZgVXKNJMQ-nBPHkZOchQrXFV4EPnuEywfJELPwHZUhB0dMFMLRRJ/s1740/Untitled-2.png
V40 series ជាមួយនឹងថ្ម BlueVolt 5500mAh (V40 5G) និង 5000mAh (V40 Lite) គាំទ្រដល់ការប្រើប្រាស់របស់អតិថិជនដែលមានការមមាញឹកពេញមួយថ្ងៃ ហើយបន្ថែមពីនេះមាននូវបច្ចេកវិទ្យា Flash Charge 80W ធានាបាននូវការសាកថ្មរហ័ស។លើសពីនេះV40 Liteក៏រួមបញ្ចូលការធានាគុណភាពថ្មរយៈពេល4ឆ្នាំផងដែរ។V40 series ជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទក្នុងរយៈពេលយូរក៏ថ្មនៅតែល្អ។
ប្រតិបត្តិការដោយរលូននិងការកម្សាន្តដ៏អស្ចារ្យV40 series ធានាបាននូវបទពិសោធន៍យ៉ាងរលូនសម្រាប់ប្រើប្រាស់និងលេងកម្សាន្តប្រចាំថ្ងៃ ។V40 5G មានបន្ទះ ឈីប Qualcomm Snapdragon® 7 Gen 3 ដែលមាន RAM 12GB + 256GB ROM និង 12GB RAM ជំនួយ ចំណែកឯ V40 Lite ដំណើរការដោយ Snapdragon 685 មកជាមួយនឹង RAM 8 + ROM ទំហំ256GB និង 8GB RAM ជំនួយ និង ផ្តល់នូវអង្គចងចាំធំទោះបើកម្មវិធីច្រើនក្នុងពេលតែមួយក៏ប្រត្តិបត្តិការដោយរលូនដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQT-hbQvRAUI_V1CG6-yqyZKHmxC9nNPzwKlCHBTrfRJon7WLRDPAUWlm-88pIPVV9vf4Ou-cb2UykkcrC-DPguij5kZRi6jnQNFMAaar0_7K5EyhEV-pNWG-d9NODRXto_6ovfPLNTk4rncZ_pHIZPcsf6I233AEASCxvQqc1fsoureBghPt9cAeBZ3UN/s1740/Untitled-3.png
V40 series ជាតម្រូវការដ៏ខ្ពស់សម្រាប់អ្នកប្រើប្រាស់
V40 series មានតម្រូវការខ្ពស់នៅកម្ពុជាដោយសារតែ vivo V40 5G ផ្តល់នូវបន្ទះឈីបខ្លាំង និង ការថតរូបដែលមានគុណភាពខ្ពស់បើធៀបនិងទូរស័ព្ទដែលមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈដែល V40 Lite ត្រូវបានគេស្គាល់ថាមានកាមេរ៉ាល្អ មុខងារ AI ថ្មីជាច្រើន ធានានូវគុណភាពថ្ម និង ប្រតិបត្តិការរលូន4ឆ្នាំនិងតម្លៃសមរម្យ។
សរុបមក
សរុបមក ស្មាតហ្វូនទាំងពីរនេះបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលចូលចិត្តនូវបច្ចេកវិទ្យាថ្មីៗនិងលើកកម្ពស់ស្ដង់ដារនៃការថតរូបតាមទូរស័ព្ទទៅមួយកម្រិតទៀតក្នុងពេលទូរស័ព្ទផ្សេងមានតម្លៃប្រហាក់ប្រហែលគ្នាមិនអាចផ្តល់ឱ្យបាន។ សម្រាប់ព័ត៌មានបន្ថែមអាចរកបាន vivo official page https://www.facebook.com/vivoCambodia.

ក្រុមហ៊ុន ​សូគីម៉ិច កំពុងសិក្សាគម្រោងកន្ត្រកខ្សែកាបនៅភ្នំបូកគោ

0

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ​សូគីម៉ិច អ៊ិនវេសមេនគ្រុប បានអនុញ្ញាត និងស្វាគមន៍ក្រុមហ៊ុន Doppelmayr និង ក្រុមហ៊ុន Confluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3zDgH6dZ3ZS-Gh7bAatQ1wE5xFBcMc_o5DT4GZITVe7OwiLfqhnPo5EBJTEBakSu6riamzbrU2ujlo2GKBPvdyyQqSGGQ3tROmRBs236Mh6U3Geir5wjqwwvGgBaVo3tLHrv6_NkXbXEW8OOmnbNk-hwqxJxpO1Hc3pFY5apasliGI_qbbn6TdDGOHBIT/s1596/463841150_965760378929136_5848989954160032253_n.jpg

គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1uGZeZW9B1mZLT4_y55CPHVEUT8tk4AzA_xzn4pwjwRPKcqfGL0MtoBRrtByKUM7063Hlh_Ihyphenhyphen6psqhatG-dXHIOF-PjOG6fWzXSIKU4DdBGAW1-S__jvtRGyce5_16nR63FufaPNgE2PJyYxY_XwhyzuzUiQP_qrq-JHD3MyBKSulUu3KCcs2dAHYwJF/s1280/463731303_965760572262450_5153140891859626920_n.jpg

ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp7TxYp_QU4OXHOWRIryuMRaG5RdBJAdu0vMXFXUdtraApAO_w4x7NVB2dH9XFrf1fDQOtlUIRqi4RMEyol78PFhVfQBCv3O1ieQFBrmPV4G-WStcFlMzl0gZZN7VogkKr1_7UPKgO8ZaHo3jNOuMZjlLEGVTXqjzmhyQYbYeavfWZbHqqPDm-pN0Fp-1m/s1280/463485683_965760848929089_7473894673055330112_n.jpg

    គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០០៨ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុន​សូគីម៉ិច អ៊ិនវេសមេនគ្រុបបានចំណាយទុនអស់ពី ៧០០ទៅ៨០០លានដុល្លារ ទៅលើការវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹក សណ្ឋាគារលំដាប់ផ្កាយ ៥, គម្រោងសង់លំនៅឋានប្រណិត និងសំណង់អគារផ្សេងៗទៀត ដែលបម្រើឱ្យវិស័យទេសចរណ៍នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHTPclbDtnvZgWa1Lq6-lqp-XCEAnlvY4zULFLTVkc4oTC8-_1bWnb2Ck0c5EWY0ZWDQQhyphenhyphenCBgOEldyQQxW_pK1PuMBUxfoG0bQ05zuMHr4NXHeZXmdKiy1tHpYqm5XMEKD4k4jLhupWrXjRuXCmcWtTN1qsRAtBTMls8ct0bqa7fqbJ6xxu6SrUtOqzV/s1440/462919211_965760615595779_8582669875946024668_n.jpg

     

     

ពិតជាប្លែក និងសន្សំសំចៃមែន! បំពាក់បន្ទះសូឡានៅតាមផ្លូវរថភ្លើង ផលិតថាមពលអគ្គិសនី

0

ប្រទេសស្វីស ៖ វិបត្តិអាកាសធាតុលើពិភពលោក ធ្វើឱ្យក្រុមហ៊ុននានាព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទះសូឡា ដើម្បីបំពាក់នៅតាមទីតាំងផ្សេងៗឱ្យបានច្រើនបំផុត ។ ក្រុមហ៊ុនមួយនៅប្រទេសស្វីសទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឱ្យដំណើរការគម្រោងដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើងដើម្បីផលិតអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7C5qOY4K1283ZuaV1KBIoAflKq3cmn3cO6X-mJl4VNjDoFOTZ0AXD6ez8wF46M1zHR9hsuO482ul4kDOpzUDsUAsbXSRGh3ym6x488qvha4YjWFBlJXY8yuAvKwAc9f0wTxNNQFGzKzu0DSg6yZpYwso_DdbkOA1CjHDr86oP7kbXr0Om7Xk4FXjle_65/s1200/image_2024-10-24_15-21-13.png

ក្រុមហ៊ុននេះឈ្មោះ Sun-Ways បានបង្ហាញពីគម្រោងថាមពលពន្លឺព្រះអាទិត្យ ដោយការដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើង ដើម្បីផលិតអគ្គិសនីប្រើប្រាស់ពេញមួយថ្ងៃ ។ ក្រុមហ៊ុនបញ្ជាក់ថា វាជាបន្ទះសូឡាអាចធន់ជាមួយកម្លាំងខ្យល់ និងព្រិលបានល្អ ហើយនេះក៏ជាការទាញយកប្រយោជន៍ពីចន្លោះទំនេរបស់ផ្លូវរថភ្លើងផងដែរ ។

ក្រុមហ៊ុននឹងប្រើប្រាស់ចន្លោះទំនេររបស់ផ្លូវរថភ្លើងឱ្យក្លាយជាប្រយោជន៍ ហើយនៅពេលរថភ្លើងបើកឆ្លងកាត់ ឬពេលសម្រាក បន្ទះសូឡានឹងរក្សាទុកថាមពលអគ្គិសនីភ្លាមៗ ។ នេះជាលើកដំបូងលើពិភពលោក ដែលមានការដាក់បន្ទះសូឡានៅក្រោមផ្លូវរថភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUsNLmGe8XdqDCZpeuqgkvEOR0h3SJwlLnNqT0riGQ5Gucnx_aKxn9vfIOMbqoB5YNDYG5LQfbFZU6rzZ8zYF5vgpaAwiH4ANUyYNsgPVjkhjx5C1EbDOFudStnIgr-AfrZzPXfbCK6_iSmexTh5jPhztnjVbvRvtQv8LY7mYXYe4FbYrpkCUzq-ud8po/s2880/image_2024-10-24_15-21-14%20(2).png

ចំណែកការសុំអនុញ្ញាតអនុវត្តគម្រោងនេះទៅកាន់រដ្ឋាភិបាល ពុំមែនជារឿងងាយស្រួលឡើយ ។ កាលពីឆ្នាំ២០២៣ ការិយាល័យដឹកជញ្ជូនកណ្តាលបានបដិសេធគម្រោងរបស់ក្រុមហ៊ុន ដោយអះអាងថា វានឹងបង្កគ្រោះថ្នាក់ដល់មនុស្សទូទៅ ឬប៉ះពាល់បរិស្ថាន ដោយសារគ្មានទិន្នន័យបញ្ជាក់ពីបច្ចេកទេសគ្រប់គ្រាន់ ។

ប៉ុន្តែក្រោយពីចំណាយពេលអស់១០ខែក្នុងការសាកល្បងគំរូ ការព្យាយាមរបស់ក្រុមហ៊ុន Sun-Ways ក៏ទទួលបានជោគជ័យ ហើយមានការយល់ព្រមពីរដ្ឋាភិបាល ។ ក្រុមហ៊ុននឹងចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះនៅទីក្រុង Neuchâtel ស្ថិតនៅភាគខាងលិចប្រទេសស្វីស ក្នុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3u7Q731NFEwobdFUxxdevnjQbsTlh9YAQVv0h62HWGBpOLh0KF-cQ3LSKtV9B2ITmS63j3EAIUpufu-d1Hhc81LI0l5HNBKHAxZvJ0hZsddJLdCTfU1SlzQqbiKjExEjcDEVT0E2I0B5gSyZimDXzkycZvGxNpNAaueqhTU-0WrkFn9qnhVTx1oA37vH6/s500/image_2024-10-24_15-21-14.png

បន្ទះសូឡាដែលក្រុមហ៊ុនគ្រោងយកមកប្រើប្រាស់ គឺត្រូវបានរចនាឡើងដោយសហការជាមួយវិស្វករផ្លូវដែក និងរោងចក្រថាមពល ហើយក្រុមហ៊ុនក៏បានសាកល្បងស្ថិរភាពសម្រាប់រថភ្លើងឆ្លងកាត់ក្នុងល្បឿនលឿនបំផុត ស្មើនឹង១៥០គីឡូម៉ែត្រក្នុង១ម៉ោង ។ បន្ទះសូឡានឹងអាចធន់ជាមួយកម្លាំងខ្យល់ និងព្រិលបានល្អ ពីព្រោះវាមានតួនាទីកម្ចាត់ភាពកខ្វក់ ។

រីឯអគ្គិសនីដែលទទួលបានបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ក្រុមហ៊ុននឹងផ្គត់ផ្គង់ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្បែរៗ ដូចជា ៖ ទីតាំងផ្សេងៗ, បញ្ចូលចរន្តអគ្គិសនីក្នុងប្រព័ន្ធ ឬបញ្ជូនថាមពលអូសក្បាលរថភ្លើង ដោយពុំចាំបាច់ប្រើប្រាស់ Inverter នៅលើដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmqILPZwKuknWl3-zCPn521moBK2Ijh1AdSzfCibMTZWAbMinhcO-1tCF-Py__htLuDSk6_f4cxxrzrxAPT8ZriXb8zWU2i32_xNIVL5cG2Xw6oEoWtLdYb5ROu-_IxmwxqQz-LYxJMrwWahkopQxJZwmznZ5en_N_ZSHkWB6IoK7E_BxOS4nPkgMUBitu/s808/image_2024-10-24_15-21-17.png

ការិយាល័យដឹកជញ្ជូនសហព័ន្ធបានអនុញ្ញាតឱ្យក្រុមហ៊ុនស្វីសដំណើរការគម្រោងនេះ ហើយនៅឆ្នាំ២០២៥ ក្រុមហ៊ុននឹងចាប់ផ្តើមដាក់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ចំនួន៤៨បន្ទះ ដែលមានប្រវែង១០០ម៉ែត្រ ។ នាថ្ងៃអនាគត ក្រុមហ៊ុននឹងដាក់បន្ទះសូឡាក្រោមផ្លូវរថភ្លើងឱ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិតអគ្គិសនី ព្រមទាំងពង្រីកគម្រោងទៅកាន់ប្រទេសជាច្រើន ។

កន្លងមក ប្រទេសស្វីសបានអនុម័តច្បាប់ពន្លឿនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលស្វីសបានគាំទ្រការដំឡើងបន្ទះសូឡានៅតាមទីតាំងផ្សេងៗ ដូចជា ៖ ដំបូលផ្ទះ, វាលស្មៅលើភ្នំ និងលើផ្លូវល្បឿនលឿន ៕

អារ៉ាប៊ីសាអូឌីត នឹងចាប់ផ្តើមសាងសង់អគារដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ បច្ចុប្បន្ននេះ អារ៉ាប៊ីសាអូឌីតបានកំពុងសាងសង់ Mukaab ដែលជាអគារធំបំផុតនៅលើពិភពលោក ជាមួយកម្ពស់ ៤០០ ម៉ែត្រ ហើយប្រវែង និងទទឹងគឺ ៤០០ ម៉ែត្រដូចគ្នា ដែលធ្វើឱ្យគម្រោងនេះមានទំហំធំរហូតអាចដាក់អាគារ Empire State ចំនួន ២០ នៅខាងក្នុងបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgElptCbJ9uWfaEqXhB2G_3HpYGUN-R9kn6MGIFw56_UtcafMnzx0t6Dm8oIdC21CPYxnvuqJUOy-SZKyRwxBtBHFyxBTAlTpZj8y-S-_-IZQ-IDe0UTMm_bbbAJXB1k1cZc2uClyXqZ-adpl7wTYUDGarZ8kdB4KNOvG6QMFTsoeI5t0prHXPwndsd5pGf/s1500/image_2024-10-24_14-39-20.png
អគារ Mukaab គឺជាអគារធំបំផុតរបស់ពិភពលោកនៅពេលសាងសង់រួច ដែលស្ថិតក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ ផ្នែកខាងក្រៅនៃអគារនេះត្រូវបានបំផុសគំនិតដោយស្ថាបត្យកម្មឥស្លាមប្រពៃណី ខណៈដែលផ្នែកខាងក្នុងមានផ្ទៃក្រឡាប្រហែល ២ លានម៉ែត្រការ៉េ នៅចំកណ្តាលអាគារនឹងជាប៉មរមួលមួយទៀត។ Mukaab នឹងបង្ហាញនូវប្រព័ន្ធ holographic ដែលប្រើដើម្បីបង្ហាញឈុតឆាកក្រោមទឹក និងឈុតវេទមន្តជាច្រើនទៀតនៅខាងក្នុងរចនាសម្ព័ន្ធគូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3B-hHk1pAohACwzprFL0Rce_pDa5x1z4ziykFtZAFsnIwUY1EORx9e3LI4VBHmAWZixUYmokUhjqRsDekfs8d1BDRfzUFJqJgm1rcJDBaQG85RDbJDH79OryF04OCgNlTZAx14O3JU6AfW9nNKQ7sWN5fMhuvIF8CMBir_uLmCBVlLziDtmST0EPUbLrM/s1000/image_2024-10-24_14-39-21%20(2).png

រហូតមកដល់ពេលនេះ ដំណើរនៃការជីកកកាយគ្រឹះត្រូវបានបញ្ចប់ហើយ ដោយផ្ទៃដី ១០ លានម៉ែត្រគូបក៏ត្រូវបានផ្លាស់ប្តូរ។ ដំណើរការទាំងមូលតម្រូវឱ្យមានការជីកយករ៉ែចំនួន ២៥០ និងឧបករណ៍ជាង ៤០០ គ្រឿងជារៀងរាល់ថ្ងៃ ដើម្បីដំណើរការដី។ ដូច្នេះគិតមកដល់ពេលនេះ កម្មករសំណង់បានចំណាយពេលធ្វើការសរុបប្រមាណ ៣ លានម៉ោងហើយ។ លើសពីនេះ ស្ពានមួយក៏ត្រូវបានសាងសង់ផងដែរ ដើម្បីឱ្យសកម្មភាពសាងសង់ដំណើរការទៅដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4RLcu3wHgEqFAGvkS7-zfJEhVVwj7GVtVOlOiR1MEJ4MII1qar7IsqSoU9g0BZZ8gG5Ivz2NYMBuQYFr2V3XIyXP_A9O1FWQFy_7Q5eygWapGvNAQW-6g0vbANTM-MnoFhIJgoJ9EiNVjX7gGYzIJFN5YtInogST7zy3vBDhKqUSJ_iQZSjW757b1XPC/s1200/image_2024-10-24_14-39-22.png

រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រកាសពីការបង្កើត New Murabba Development ដើម្បីផ្លាស់ប្តូរទីប្រជុំជន Riyadh តាមរយៈការសាងសង់អគារដែលផ្តល់នូវបទពិសោធន៍រស់នៅ ការងារ និងការកម្សាន្តប្លែកៗ។ គម្រោងនេះនឹងផ្តោតលើនិរន្តរភាពជាមួយនឹងតំបន់បៃតង ផ្លូវដើរ និងជិះកង់ ដែលលើកកំពស់គុណភាពជីវិត តាមរយៈការលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អ និងសកម្មភាពសហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbvJPGzJdxQjh9bfHrE7gX0vSibCqI8Md_-S-s8Cvwq7FNNp0K1swoxEmNJl2wBkdV61TGo1mKld69L5NWa_aXvWbfvidn9abHrSIZTUpngOIAbc9JfQyv38MaCrwjtzZPc83OGdselIntp3m-wJVPUPhfaYLitiFtdGtDxjM3XWEtW2alOBmOBGUf48XT/s1600/image_2024-10-24_14-39-23.png

ជាមួយនឹងកម្មករ ៩០០ នាក់នៅនឹងកន្លែង ការសាងសង់កំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ហេតុនេះហើយគេរំពឹងថាអគារ Mukaab ទាំងមូលដែលមានសមត្ថភាពផ្ទុកអ្នកស្រុករាប់សែននាក់នឹងត្រូវបញ្ចប់នៅឆ្នាំ ២០៣០៕

ហេតុអ្វីបន្ទប់ទឹកសាធារណៈតែងតែទុកប្រហោងធំៗនៅក្រោមទ្វារ?

0

ពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីគេទុកប្រហោងធំៗនៅក្រោមទ្វារ ហើយការធ្វើទ្វារបែបនេះនឹងប៉ះពាល់ដល់ឯកជនភាពដែរឬទេ? រីឯមនុស្សខ្លះទៀតបារម្ភថា ប្រហោងនៅក្រោមទ្វារបន្ទប់ទឹក ធ្វើឱ្យពួកគេខ្មាស់អៀនពេលចូលបន្ទប់ទឹក ។ ការពិត ការធ្វើទ្វារបន្ទប់ទឹកបែបនេះមានប្រយោជន៍យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPW27ga8SVtmxwqwG0JpyEyPhzfna5hS7RKg4snjWAled-mCmzNI9oFBXbr-pyPkOETbwFX3ewJxgYOpJaJ8fsmsxVH_WmrbWfHlMJEhvxH7RkLXPJpixzNCbE57AckusQFtxMRn5Wdwupj1nnKUkHLzlcjqJtG3bi6SvjvDZHwYoforz2k61fR-62bdwK/s615/image_2024-10-24_14-32-56%20(2).png

*ងាយស្រួលសម្អាត ៖ បន្ទប់ទឹកសាធារណៈត្រូវទទួលការសម្អាតជានិច្ច គឺសម្អាតជាច្រើនលើកក្នុង១ថ្ងៃ ។ ហេតុនេះ ប្រហោងនៅក្រោមទ្វារបន្ទប់ទឹកនឹងធ្វើឱ្យបុគ្គលិកងាយស្រួលសម្អាត និងឆាប់រហ័ស ។

*ងាយស្រួលត្រួតពិនិត្យ ៖ ករណីអ្នកប្រើប្រាស់បន្ទប់ទឹកងងឹតមុខដួល ឬមានបញ្ហាសុខភាព គឺមនុស្សនៅក្រៅបន្ទប់ទឹកនឹងអាចឃើញអ្នកងងឹតមុខដួល និងរកវិធីជួយសង្គ្រោះភ្លាមៗ ។ ក្រៅពីនេះ មនុស្សនៅក្រៅបន្ទប់ទឹកក៏អាចចាក់សោរទ្វារពីផ្នែកខាងក្នុងតាមរយៈប្រហោងនេះ ដោយពុំចាំបាច់កំទេចទ្វារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK8t2mGKjMDfT7qLJStQ1-WxxCpdzcVMToRcOcl4QtCadgWK5P0SWm2J0UCVMx7g98KK1zaMNjxLPK-eq8LGPhaZr2FZvVn1tzY3yF_oDn9PY1-DmkTAQjh8jW76o8lAVHNZGIlbibHfJeisrUhj1NikAKqGEygsbUiKsLbHfl3wu8wrjS-uSQDvpXfqeo/s980/image_2024-10-24_14-32-56%20(3).png

*កំណត់អាកប្បកិរិយាមិនសមរម្យ ៖ បើទោះជាប្រហោងនៅក្រោមទ្វារបន្ទប់ទឹកធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថា ពុំបានបិទជិតទាំងស្រុង ប៉ុន្តែវាអាចជួយការពារអាប្បកិរិយាមិនសមរម្យ ឬទង្វើខុសច្បាប់ក្នុងបន្ទប់ទឹក ។

*សន្សំសំចៃការចំណាយ ៖ តម្លៃធ្វើទ្វារបន្ទប់ទឹកមានប្រហោងក្រោម គឺមានតម្លៃថោកជាងការធ្វើទ្វារបិទជិតទាំងស្រុង ។ ហេតុនេះ ការធ្វើទ្វារបែបនេះអាចជួយឱ្យម្ចាស់អាជីវកម្មសន្សំសំចៃការចំណាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAoYIJ9KeAhnqbgg9cybi2BFW00b00LffrqT2G9BsundJqpMUysai4Ws1OWtOSpYn3KQF0HM-LzC7xZpOAGfhNGzQMu9E5nMIevqDsERsMAr3V3Q-RgAE92W15QDIxD-wfoLq49rSuHObFhdjVTt6XnXYtk-wuEEKzrACWqoUl-vv3wg29glJjKETWI0Ge/s1440/image_2024-10-24_14-32-56%20(4).png

*បំបាត់ក្លិនបានល្អ ៖ បើយើងប្រើប្រាស់បន្ទប់ទឹកបិទជិត គ្មានខ្យល់ចេញ-ចូល យើងនឹងធុំក្លិនស្អុយមិនខាន ។ ហេតុនេះ ការទុកប្រហោងនៅផ្នែកខាងលើ និងក្រោមទ្វារបន្ទប់ទឹក នឹងធ្វើឱ្យខ្យល់ចេញ-ចូលបានល្អ និងបំបាត់ក្លិនបានល្អ ។

*ងាយស្រួលពិនិត្យថាបន្ទប់ទឹកមានអ្នកប្រើប្រាស់ឬអត់ ៖ បើទ្វារបន្ទប់ទឹកបិទជិត គ្មានប្រហោងសោះ នឹងធ្វើឱ្យយើងយល់ខុសថា មានមនុស្សនៅខាងក្នុង ហើយពុំហ៊ានបើកទ្វារ ។ ប៉ុន្តែការពិត គ្មានមនុស្សនៅខាងក្នុងទេ ទើបគេទុកប្រហោងនៅក្រោមទ្វារដើម្បីដឹងថា មានអ្នកប្រើប្រាស់ឬអត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaKkAoizqD4uwBrouHgZ5rbWSmrP5u7MrG61HamrRt6rU3nfI5AfyClwyep4ty77-UMhzu9Eu5Fra3xDFxu6LorEQmn0lBCJg3GPmYu264QtUm-G704kOZvYyPFLkwskoFW_mI2UMb65ZLzww7E5cDxQ58xocDj3Bvc8KMP-ydHbV3rhOVR-UiMC9ErdGg/s1200/image_2024-10-24_14-32-56.png

*កំណត់រយៈពេលប្រើប្រាស់បន្ទប់ទឹក ៖ ការទុកប្រហោងទ្វារ នឹងធ្វើឱ្យអ្នកប្រើប្រាស់បន្ទប់ទឹកប្រញាប់ប្រញាប់ចេញមកវិញពេលបន្ទប់បង់រួច ពីព្រោះមនុស្សខ្លះចូលចិត្តលេងទូរស័ព្ទក្នុងបន្ទប់ទឹក ។ ហេតុនេះ ប្រហោងនៅក្រោមទ្វារជួយឱ្យអ្នកផ្សេងទៀតពុំរង់ចាំយូរ និងចៀសវាងបញ្ហាមនុស្សច្រើនឈរតម្រង់ជួររង់ចាំបន្ទប់ទឹក ។

*ងាយស្រួលទទួលជំនួយពីខាងក្រៅ ករណីអស់ក្រដាសអនាម័យ ៖ បន្ទប់ទឹកសាធារណៈខ្លះគ្មានក្រដាសអនាម័យទេ ហើយយើងអាចសុំឱ្យអ្នកខាងក្រៅហុចក្រដាសអនាម័យឱ្យតាមរយៈប្រហោងក្រោមទ្វារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWtZimh1XypfvESiP6nMxiNyb1gaT-rP7w9HThN_XdXqwMcZGypZsi5r8juLWsYGfmtSf-97EOegIo8TGS2gRj5gF2OTGH0V8bADfsz89YUW9LC0lQidwrwphdiUzj176dz_6QvtjjtOXgIqsNgaUBF-0-2dx_ki-uKOOHxbQMIg0OvX6a19D7dpUOO9Ou/s802/image_2024-10-24_14-32-57.png