Home ព័ត៌មានអន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាជ្រូក

ប្រើប្រាស់បច្ចេកវិទ្យា AI ជួយបកប្រែភាសាជ្រូក

117
0

ប្រទេសដាណឺម៉ាក ៖ អ្នកស្រាវជ្រាវនៅអឺរ៉ុបបានស្រាវជ្រាវពីការបកប្រែភាសាជ្រូក ឬយល់ពីសំឡេងស្រែករបស់វា ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងគោលដៅបង្កើតឧបករណ៍មួយជួយឱ្យកសិករយល់ពីអត្ថន័យសំឡេងស្រែករបស់ជ្រូក ។ ហេតុនេះ កសិករនឹងអាចកែលម្អវិធីសាស្ត្រចិញ្ចឹម និងថែទាំជ្រូករបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTs_cJIV3Eg0kerYi9nX5uJbJQfby8sfpKTLg8eXPh6FgMfIs4Cgs9YlLcWJ6fr1kX_WI7F5wOMRg__eSh9m4Dh1N4SkW_2X2Iq47_-8pZdpKr_Csuq7N9ZiFTyVtSWQQ3SjzIFNNFLh2VH6Rp5eZCNYQ624qmcFfU2gOtnVG3RrlWdQ211pb5cBO2ye6r/s3461/image_2024-10-25_14-27-48.png

វាជាការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដោយក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ការថតសំឡេងស្រែករបស់ជ្រូក ស្មើជាង៧.០០០ក្បាល ដើម្បីចង់ដឹងថា តើសំឡេងស្រែកនីមួយៗមានន័យដូចម្តេច? ក្រុមអ្នកស្រាវជ្រាវបានបែងចែកសំឡេងជ្រូកនៅតាមទីកន្លែងផ្សេងៗ ដូចជា ៖ ពេលជ្រូកនៅជាមួយមេរបស់វា, សំឡេងកូនជ្រូកបៅដោះមេ, សំឡេងជ្រូកពេលខាំគ្នា និងពេលពួកវាត្រូវបានម្ចាស់លែងពីទ្រុង ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxBgOpCV6W8XBp-sFCTTuFfQMDZ2K2uMvmfgahrZpWywLXGVsdw5pSdD8EN2MVHcCnXCuUPcXBsSiRGn68HdSucjodrFdsF5uWOYGeME5YhwUnAniQ1QBnb5-fRgAjDzCV-9bedLRJOsYxdfXMG3rcnhD6e91oVd3pKuQ5pErIHZZg45hEStNGJESuOYv8/s960/image_2024-10-25_14-27-51%20(2).png

បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវក៏បានបកស្រាយសំឡេងជ្រូកនីមួយៗដោយប្រើប្រាស់បច្ចេកវិទ្យា AI ដោយបញ្ចូលសំឡេងជ្រូកជាមួយអារម្មណ៍, ស្ថានការណ៍នានា, ឥរិយាបថ និងអត្រាចង្វាក់បេះដូង ។ រីឯលទ្ធផលដែលទទួលបាន គឺក្រុមអ្នកស្រាវជ្រាវអាចបញ្ចូលសំឡេងទាំងនេះជាមួយអារម្មណ៍របស់ជ្រូកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8VArztDMkNV9AO1cp8zooYSjSwIfyjVGiSxNSAAfJjWUSWPNVxH-Hdjlt9Kr9wWFeK3eL1hx6GUe9tiD7Kx0HOWSh5sRyTp3L7jo-5Q5HEDfPyonYUyaBEu-jkFN4os3kgQ2lEAal16c72AETIaMf3EHcECWIxQUlRgVUcK4QfWBneCG33M-nGBlhjxqQ/s904/image_2024-10-25_14-27-51%20(3).png

ជាក់ស្តែង បើជ្រូកស្រែកថ្ងូរខ្លីៗ មានន័យថា វាមានសេចក្តីសុខ ។ រីឯសំឡេងមានប្រេកង់ខ្ពស់ ដូចជា ៖ សំឡេងយំ មានន័យថា ជ្រូកកំពុងតានតឹងផ្លូវចិត្ត ពេលពួកវាមានអារម្មណ៍ថា ឈឺចាប់, ឈ្លោះគ្នា ឬត្រូវបានបំបែកចេញពីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6VzrnTie6Paln5GN59refIliP2iLdyz1bzPjcZ_bllLpEtj4oWzXTEvEyqK1lqJbN9z_pJE5oE5dCZ-t9iFUXM7CcbxMThz2RuCoefal9vXiTSw4SXQ_n0VhuqDACDwW1SVmsC7Z3iAWo70B30yas9jTb35Kw-M-6so5PEddY7nuG8rAkw6ZYiN5bSfU/s686/image_2024-10-25_14-27-52%20(2).png

ក្រៅពីនេះ Algorithm របស់បច្ចេកវិទ្យា AI នឹងបង្ហាញថា សត្វជ្រូកដែលចិញ្ចឹមក្នុងកសិដ្ឋាន ឬជ្រូកចិញ្ចឹមក្រៅទ្រុង ឬជ្រូកចិញ្ចឹមក្នុងទីធ្លាស្រឡះល្អ ដែលជ្រូកទាំងនេះអាចដើរចុះឡើង ឬកាយដីបាន គឺពួកវានឹងមានភាពតានតឹងផ្លូវចិត្ត តិចជាងជ្រូកដែលចិញ្ចឹមយ៉ាងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBnCaY2G5bIv20RROhb27m1nZ8rMWG_r0XQ757XTHuvvex52AdGv8rfCDDqMoT9UNMoMgQyVkVcBLYAZcTao8teReHtuHi9OKIPCvaX-0GHcRlRCIA4sKLoEe9SuoyJC7bptP3PHAw-e4eKVzX-YwV2-VKDzt5I_bR-Zr1TX1EOR7CEreud0wP2VJfjSl/s1370/image_2024-10-25_14-27-52.png
Elodie Mandel-Briefer គឺជាអ្នកស្រាវជ្រាវផ្នែកឥរិយាបថនៅសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក និងជាប្រធានក្រុមស្រាវជ្រាវបកប្រែភាសាជ្រូក និយាយថា គោលដៅរបស់ Algorithm នៃបច្ចេកវិទ្យា AI ដែលបង្កើតឡើងនេះ គឺដើម្បីជួយឱ្យកសិករដឹងថា ជ្រូករបស់ពួកគេកំពុងមានអារម្មណ៍បែបណា ។ វានឹងជួយឱ្យកសិករយល់ពីភាសា និងឥរិយាបថជ្រូក ដើម្បីដោះស្រាយបញ្ហាចំគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglu51iUIukJk_pk68efgT7vHyYtI7OQ40QoEv1Ev_BVz20NtsmvD-VN6VPhG2e2WdVUrXoFohI_GAxhoXxkLeWgUc8yQoijmlrLsvR0coItUWp5VNZXX9wD4lPHq2l9d33tsbBlUqkVukIHeCOeQaE2ZZArb9_iwzpKjK0HKrfKZ0zlJsMD9K96PPriy9j/s819/image_2024-10-25_14-27-51.png

នាថ្ងៃអនាគត បច្ចេកវិទ្យានេះនឹងត្រូវបានអភិវឌ្ឍន៍ជាកម្មវិធីក្នុងអ៊ីនធើរណេត សម្រាប់ឱ្យកសិករកាន់តែងាយស្រួលប្រើប្រាស់ ។ ក្រៅពីនេះ បើទទួលបានទិន្នន័យគ្រប់គ្រាន់ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសដាណឺម៉ាកនឹងយកបច្ចេកវិទ្យានេះទៅបកប្រែភាសាសត្វផ្សេងទៀត ដែលចិញ្ចឹមកូនដោយទឹកដោះ ៕